ទម្លាប់ទាំងឡាយខាងក្រោមនេះធ្វើឲ្យសុដន់របស់អ្នកអាចស្វិតតូច ឬបាត់ទាំងស្រុង ។
១.ទទួលទានកាហ្វេច្រើនជ្រុល
ដើម្បីរក្សាបានទ្រង់ទ្រាយសុដន់ ចូរទទួលទានកាហ្វេនៅកម្រិតល្មម ។
២.ទទួលទានខ្លាញ់តិចពេក
ខ្លាញ់ជាសមាសធាតុសំខាន់របស់ជាលិកា
សុដន់ ។ របបទទួលទានកំរិតខ្លាញ់
និងប្រេងហួសហេតុពុំត្រឹមតែធ្វើឲ្យបាត់តុល្យភាពជីវជាតិប៉ុណ្ណោះទេ
តែនៅជះឥទ្ធិពលដល់រូបរាងទំហំសុដន់ទៀត ។
ក្នុងដំណាក់កាលលូតលាស់
ការទទួលទានខ្លាញ់គឺចាំបាច់នៅកម្រិតសមល្មម ។
ប្រភពជាតិខ្លាញ់រុក្ខជាតិរួមមានសណ្តែកសៀង សណ្តែកបាយ
ចំណែកខ្លាញ់សត្វយកពីត្រី និងសាច់ ។
៣.កម្រទទួលទានសាច់
ពពួកជីវជាតិផ្សេងៗចាំបាច់ដើម្បី
រក្សាទ្រង់ទ្រាយ និងទំហំសុដន់គឺពពួកសរសៃ Collagen ។
ប្រភេទសរសៃនេះចូលរួមនៅក្នុងការបង្កើតរចនាសម្ព័ន្ធស្បែក
និងរក្សាឲ្យវា យឺតយារចំពោះមុខឥទ្ធិពលវ័យចំណាស់
និងពពួកកោសិកាត្រូវខូចខាត ។
ជើង និងស្លាបមាន់ជាប្រភព Callagen មួយ
ទោះបីពពួកសាច់ផ្សេងៗក៏សម្បូរជាតិសរសៃនេះដែរ ។ សមត្ថកិច្ចរបស់
Collagen មានទំនាក់ទំនងទៅវិញទៅមកជាមួយវីតាមីនផ្សេងៗមាននៅក្នុងបន្លែ
និងផ្លែឈើ ។
៤.ទទួលទានទឹកតិច
ប្រមាណ៨០%
នៃសរីរាង្គមនុស្សជាវត្ថុរាវ
ដូច្នេះជាលិកាមួយចំនួននិងស្វិតតូចមកវិញ
ប្រសិនបរិមាណទឹកក្នុងសរីរាង្គថយចុះ ។
មួយផ្នែករបស់សរីរាង្គអាចនឹងរងឥទ្ធិពលគឺសុដន់
ទោះបីមិនច្រើនធ្វើជាលិកាសាច់ដុំផ្សេងៗ ។
គួរទទួលទានទឹក៨កែវ ក្នុង១ថ្ងៃ ដើម្បីឲ្យស្បែកសុដន់ និងពពួកជាលិកាខ្លាញ់រក្សាបានទ្រង់ទ្រាយដដែលនោះ ។
៥.ទទួលទានស្រាច្រើនហួស
ទទួលទានស្រាមិនឥទ្ធិពលផ្ទាល់ទៅដល់
ទំហំសុដន់ ប៉ុន្តែផ្ទុយមកវិញ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា
ការទទួលទានជាតិអាល់កុលច្រើនពេកអាចរំញោចសកម្មភាពមហារីកសុដន់ ។
ករណីមហារីកសុដន់ព្យាបាលដោយគីមី ឬកាំរស្មីមិនជោគជ័យ
ធម្មតានឹងត្រូវកាត់សុដន់ចោល ដើម្បីបញ្ចៀសរាលដាល ។ ដូច្នេះ
ប្រសិនគ្រួសារអ្នកមានប្រវត្តិកើតមហារីកសុដន់
ចូរចៀសឲ្យឆ្ងាយពីជាតិអាល់កុល
No comments:
Post a Comment