ថ្វីដ្បិតតែព័ ត៌មានចុះផ្សាយពីបុរសចាប់រំលោភនារីមានច្រើនក រណីសឹងតែរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែយូរៗ ម្ដងយើងក៏ឃើញមានបុរសជាជនរងគ្រោះនៃអំពើរំលោ ភបំពានផ្លូវភេទនេះដែរ។ មនុស្សមួយចំនួនយល់ថា បុរសមានអាវុធរួមភេទ (លិង្គ) ដែលមិនមែនចេះតែដំឡើងមាឌបានគ្រប់ពេលវេលានោះទេដូច្នេះពួកគេ គ្មានផ្លូវ ត្រូវបាននារីចាប់បង្ខំឲ្យរួមភេទឡើយ។ ប៉ុន្តែការពិតបុរសក៏អាចជាជនរងគ្រោះនៃអំពើរំលោភផ្លូវភេទនេះដែរ។
តើបុរសអាចត្រូវបាននារីរំលោភដោយរបៀបណាខ្លះ?
ជាការពិតបុរសប្រាកដជាអាចត្រូវស្ត្រីរំលោភបំពានបានដោយប្រើវិធី ច្រើនប្រភេទ។ រូបភាពទាំងនោះ មានដូចជាបុរសត្រូវបាននារីបង្ខំចិត្តឲ្យប្រើប្រដាប់ភេទ ឬប្រើសកម្មភាពនានាស៊កបញ្ចូលទៅក្នុងរន្ធយោនីឬរន្ធគូទរបស់នាង។ នាងក៏អាចគំរាមឲ្យបុរសនោះប្រើអណ្ដាតលិទ្ធអវយវៈភេទរបស់នាងដែរ។ ម្យ៉ាងវិញទៀតស្ត្រីក៏អាចរំលោភបុរសដោយយកអវយវៈឬឧបករណ៍ជំនួយសិច ផ្សេងៗទៅស៊កក្នុងរន្ធគូទបុរសនោះវិញផងដែរ។
តើលិង្គបុរសអាចឡើងរឹងទេក្នុងកាលៈទេសៈដែលគេបង្ខំបែបនេះ?
គេសង្កេតឃើញថាស្ត្រីមានអវយវៈភេទ គឺរន្ធយោនីដែលអាចត្រូវបានស៊កបញ្ចូលគ្រប់ពេលវេលាទោះជាក្នុងករណី គ្រោះអាសន្នអ្វីក៏ដោយ។ ខណៈបុរសវិញមិនដូច្នោះឡើយ។ ជាក់ស្តែងលិង្គរបស់បុរសក៏មិនងាយនឹងឡើងដោយការបង្ខំឡើយសម្រាប់ សម្ព័ន្ធភាពជាមួយយោនីស្ត្រីនោះ។ ប៉ុន្តែមានករណីខ្លះលិង្គក៏អាចងើបរឹងដែរបើទោះជាបុរសនោះកំពុងតែ ភ័យស្លន់ស្លោក្ដី។
ជាញឹកញយស្ត្រីអាចល្បួងបុរសឲ្យរួមភេទជាមួយនាងដោយប្រើគ្រឿង ស្រវឹងគ្រឿងញៀន ថ្នាំសម្រើប ឬបរិយាកាសរោលរាលជាការដុតរោលតណ្ហា។ ដូច្នេះស្ត្រីពិតជាអាចរំលោភបុរសបានមែនដូចជាករណីបង្ខំឲ្យបុរស រួមភេទបែបអូរ៉ាល់សិចជាដើម។ នេះគឺហាក់ដូចជាវិធីដាក់កំហិតលើប្រដាប់ភេទបុរសសម្រាប់សម្ព័ន្ធ ភាពរួមរ័កនេះអ៊ីចឹងដែរ។
តើបុរសអាចបាញ់ទឹកកាមទេក្នុងស្ថានភាពតានតឹងដូច្នេះ?
ជាទូទៅដំណាក់កាលបាញ់ទឹកកាម ឬចេញទឹកស្ពែមគឺសកម្មភាពចុងក្រោយនៃការដល់ត្រើយរបស់បុរស គ្រប់រូបតាមបែបធម្មជាតិនៃសកម្មភាពរួមភេទ។ គេក៏បានឃើញមានករណីដ៏កម្រខ្លះដែលក្រពេញប្រូស្តាតបុរសមានបញ្ហា ដោយសារ វាអាចស្តែងចេញតាមរយៈការចេញទឹកកាមនាអំឡុងពេលដេកលក់ខណៈវាត្រូវគេ និយាយលេងជាការចាញ់បោកយល់សប្តិនោះឯង។ ដូច្នេះមិនមែនឲ្យតែបុរសនោះបាញ់ទឹកកាមចេញមកមានន័យថា គាត់ពេញចិត្តនឹងរួមភេទជាមួយនារីដែលកំពុងចាប់បង្ខំគាត់ឡើយ៕
No comments:
Post a Comment