About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, November 27, 2012

កែ​សម្ផស្ស​ដោយ​ការ​បូម​ខ្លាញ់​ត្រូវ​ពិចារណា​អ្វី​?


ការ ​បូម​ខ្លាញ់ គឺជា​វិធី​កែ​សម្ផស្ស​ម្យ៉ាង ដែល​ទទួលបាន​នូវ​ការគាំទ្រ​ខ្លាំងជាងគេ​។ វា ជា​ដំណើរការ មួយ​នៃ​ការ កាត់បន្ថយ​ខ្លាញ់ នៅត្រង់​ផ្នែក ឬ តំបន់​ជាក់លាក់​ណាមួយ នៅ​លើ​រាងកាយ​។ ខណៈពេល​ដែល​វា ត្រូវបាន​គេ​អនុញ្ញាត និង អនុវត្ត​បាន​ជាច្រើន នៅក្នុង​ទម្រង់ការ នៃ​ការវះកាត់ វា​ក៏​មាន​នូវ គុណប្រយោជន៍ និង គុណវិបត្តិ មួយចំនួន ដែល​អ្នក​គួរ​យកមក​ធ្វើការ​ពិចារណា អោយបាន​ដិតដល់ មុនពេល​ដែល​អ្នក សម្រេចចិត្ត​ទទួលយក​សេវាកម្ម នៃ​ការកែ​សម្ផស្ស​ប្រភេទ​នេះ ។​
​អត្ថប្រយោជន៍​នៃ​វិធី​កែ​សម្ផស្ស​ដោយ​ការ​បូម​ខ្លាញ់​

១. ឆាប់​ទទួលបាន​លទ្ធផល​

ចិន នឹងសាងសង់អគារខ្ពស់ជាងគេលើ ពិភពលោក ក្នុងរង្វង់៩០ថ្ងៃ


ប្រទេស ​ចិន​កំពុង​មានបំណង​ស្ថាបនា​អគារ​ខ្ពស់បំផុត​ពិភពលោក ក្នុង​រង្វង់​៣​ខែ​ប៉ុណ្ណោះ ។ អគារ​ថ្មី​នេះ តាម​គម្រោង​នឹងធ្វើ​រួចរាល់​ក្នុង​ត្រីមាស​ទី ឆ្នាំ​២០១៣ ហើយ​មាន​កម្ពស់​ដល់​ទៅ​៨៣៨​ម៉ែត្រ ។​
​តាម​គម្រោង​ផ្នែក​គ្រឹះ​អគារ​ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០១២​នេះ ក្រោយពេល​មានការ​សម្រេច​ចុងក្រោយ​របស់​មេដឹកនាំ ។ តាម​គេហទំព័រ Gizmodo​ អគារ​នេះ​មាន​ឈ្មោះថា Sky City ស្ថិតនៅ​ទីក្រុង Changsa ​ក្បែរ​ទន្លេ Xiangjiang ​ហើយ​មាន​បន្ទប់​ទាំងអស់​២២០​បន្ទប់ ។​

​ព័ត៌មាន​ស្តីពី​ គម្រោង​សាងសង់​អគារ​ខ្ពស់កប់ពពក ក្នុង​រយៈពេល​៣​ខែ ហើយ​មាន​ល្បឿន​សាងសង់​៥​ជាន់​ក្នុង​១​ថ្ងៃ ពុំមែន​ជា​រឿង​លេងសើច​ទេ ។ មនុស្ស​ភាគច្រើន​អាច​ពុំ​ជឿ ប៉ុន្តែ​អ្នកម៉ៅការ​គម្រោង​គឺ​ក្រុមហ៊ុន Broad Sustainable Building បាន​បញ្ជាក់ថា អគារ​នេះ​នឹងត្រូវ​បាន​គូរ​ប្លង់​ដោយ​វិស្វករ​មួយចំនួន​ដែល​ធ្លាប់​ចូលរួម​ ក្នុង​គម្រោង​ការសាងសង់​អគា​ខ្ពស់បំផុត​ពិភពលោក​បច្ចុប្បន្ន BurjKhalifa​។ ក្រៅពីនោះ​ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​សាងសង់​សណ្ឋាគារ​៣០​ជាន់ មួយ​ក្នុង​រង្វង់​១៥​ថ្ងៃ​ដែរ ហើយ​មកទល់​បច្ចុប្បន្ន​សណ្ឋាគារ​នេះ​កំពុង​សកម្មភាព​ធម្មតា ។​

អ្វី​ដែល​ម្តាយ​អ្នក​មិន​ប្រាប់​អំពី​ការ​រួមភេទ


តើ​ម្តាយ​របស់​អ្នក​បាន​ប្រាប់​អ្វី​ខ្លះ​អំពី​ការ​រួមភេទ​?

​ ទោះបីជា​ដល់​សព្វថ្ងៃនេះ​ក៏ដោយ មាន​ស្ត្រី​ជាច្រើន​នាក់​និយាយថា ពួកគេ​មិន​ដែល ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ការ​រួមភេទ​ពី​ម្តាយ (​និង​ឪពុក​)​របស់​ពួកគេ​ឡើយ​។ ដូច្នេះ​មិន​បាច់​មាន​ការងឿងឆ្ងល់​ទេ​ដែល​ថា​ស្ត្រី​ជា​ច្រើន​នាក់​គឺ​មាន​ មិនសូវ​ជា​មាន​ការពេញចិត្ត​ទៅលើ​ជីវិត​ស្នេហា​របស់​ពួកគេ​នោះទេ​។​
​នេះ​គឺជា​ការពិត​ទាំង​បួន​យ៉ាង​ដែល​អ្នក​ ពិតជា​មិន​ធ្លាប់​បាន​ម្តាយ​របស់​អ្នក​ប្រាប់​នោះ​ទេ​។ ប៉ុន្តែ​ការយល់ដឹង​អំពី​រឿង​នេះ​អាច​ជួយ​អោយ​អ្នក​មាន​ភាព​រីករាយ​កាន់តែ​ ខ្លាំង​ទៅលើ​ជីវិត​នៃ​ការ​រួមភេទ​។​

១, ការឡើង​ដល់​ចំនុចកំពូល​គឺ​មិនមែន​ជា​ការងាយស្រួល​នោះទេ​

ហេតុ​អ្វី​បាន​ជា​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍?

តើ​អ្នក​ធ្លាប់​មាន​អា​រម្មណ៍​ស្រឡាញ់​នរណាម្នាក់​​បន្ទាប់​ពី​អ្នក​បាន​ជួប ​ឬនិ​យាយ​ឆ្លើយ​ឆ្លង​ជា​មួយ​គេ​​មួយ​រយៈ​កន្លង​មក​ដែរ​ឬ​ទេ?​ អ្នក​អាច​មាន​ចម្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​អ្នក​មាន​អារម្មណ៍​បែប​នេះ​ជា​មួយ​​តែបុគ្គល​ម្នាក់​នោះ​ ខុស​ប្លែក​ពី​អ្នក​ដ​ទៃ?​ អារម្មណ៍​ទាំង​នេះ ​​គឺ​ជា​សញ្ញា​បញ្ជាក់​ថា​អ្នក​កំពុង​ចាប់​ផ្តើម​​ស្នេហា​ទៅ​លើ​មនុស្ស​ ម្នាក់​នោះ​ដោយ​មិន​ដឹង​ខ្លួន​ហើយ ​ឬ​ក៏​គេ​ហៅថា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នោះ​ឯង។​
           មាន​មូល​ហេតុ​ជា​ច្រើន​ដែល​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ ស្នេហ៍​ជា​មួយ​នឹង​គេ​ដោយមិន​បាន​​ដឹង​ខ្លួន​។ ​សម្រាប់​លេខ​នេះ ​Dr.​ love​ សូម​លើក​យក​កត្តា​សំខាន់​ៗ​មួយ​ចំនួន​មក​ជំរាប​ជួន​ដូច​តទៅៈ​
           ​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​សំខាន់ៗ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ស្នេហា​កាន់​តែ​យូរ​អង្វែង

1- ភាព​ជឿ​ជាក់៖ លោក​អ្នក​ត្រូវ​តែ​ជឿ​ជាក់​លើ​មនុស្ស​ដែល​លោក​អ្នក​កំពុង​តែ​មាន​ទំនាក់​ ទំនង​ជាមួយ។ ជា​ធម្មតា​ទេ​ កាល​ណា​មនុស្ស​យើង​ចេះ​ជឿ​ជាក់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​គ្មាន​បញ្ហា​អ្វី​អាច​មក​រំខាន និង​បំផ្លាញ​ទំនាក់​ទំនង​ស្នេហា​ឡើយ។ ហើយ​ការ​ជឿ​ជាក់​នេះ គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​មាន។ ជា​មួយ​គ្នា​នេះ​ដែរ បើ​គេ​ជឿ​ជាក់​មក​លើ​យើង យើង​ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់ បើ​មិន​ដូច្នោះ​ទេ គ្មាន​អ្នក​ណា​អាច​ទ្រាំ​ឱ្យ​យើង​បោក​ប្រាស​ឡើយ។
2- ការ​គោរព៖ លោក​អ្នក​គួរ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​គោរព គឺ​បង្ហាញ​ថា មនុស្ស​មាន​សិទ្ធិ​

ប្រការ​ ​10​ យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​សុភមង្គល​ប្រេះ​ឆា

 
ជាការ​ពិតណាស់​ដើម្បី​ឲ្យជីវិត​ទទួល​ បាន​នូវ​ភាពជោគ​ជ័យ​​យើង​ត្រូវ​ស្វែង​យល់ ​​និង​រិះរក​គន្លឹះ​យ៉ាង​ណា​​ដើម្បី​ឈាន​ទៅរក​ភាព​ជោគ​​ជ័យ​​ តែ​ទន្ទឹម​នឹង​នេះយើង​ក៏​​ត្រូវ​តែស្វែង​រក​ពី​មូល​ហេតុ​នៃការ​បរាជ័យ​​ផង​​ ដែរ​​ដើម្បី​ជៀសវាស​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា ​“បរាជ័យ​ជា​មាតា​នៃ​​ជ័យ​ជំនះ”។​ 
​ខាង​ក្រោមនេះជាប្រការ​​ 10​​ យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​សុភមង្គល​ប្រេះ​ឆា
១. ចាត់ទុកសេចក្តីស្នេហាជាអ្វីទាំងអស់នៃអាពាហ៍ពិពាហ៍ៈ
គួរ​ណាស់​ស្នេហា​គឺ​ជា​កត្តា​សំខាន់់​​បំផុត​សម្រាប់​នាំទៅ​រកភាព​ជោគជ័យ​​ ប៉ុន្តែ​ទន្ទឹម​នេះក៏​នៅមាន​បញ្ហា​​ផ្សេងៗ​​ទៀត​ដូច​ជាចិត្ត​អំណត់​​ លទ្ធភាព​ធ្វើការ​​ ឬ​ដោះស្រាយ​បញ្ហា​ផ្សេងៗ។​​សេ្នហា​ពិត​ហើយ​ថាវា​អាច​ជួយ​​ឲ្យ​អ្នក​ឆ្លង​ផុត ​ការ​លំបាក​ទាំង​ឡាយ​ ប៉ុន្តែ​បើ​អ្នក​ដោះស្រាយ​ពុំបាន​នូវបញ្ហា​ផ្សេងៗ​ទៀតដែល​កើតមាន​ក្នុង​ ជីវិតដែល​ជះឥទ្ធិតពល​ផ្ទាល់ដល់​​សុភមង្គល​​ហើយ​ចេះតែ​បណ្តែត​បណ្តោយ​តាម​ យថាកម្ម​នេះគឺ​សុភង្គល​ប្រេះឆា​​ប្រាកដ​ជាដូច​ជាស្រមោល​​ដែល​អន្ទោល​តាម​ ប្រាណ​របស់​អ្នក​ជាមិន​ខាន។​

Sunday, November 25, 2012

ព្រះ​រាជ​ដំណាក់​ព្រះ​បាទ ស៊ីសុវត្ថិ មុនី​វង្ស​​លើ​ភ្នំ​បូក​គោ​​ទី​ព្រះ​អង្គ​យាង​ចូល​ទិវង្គត​ដោយ​ឈឺ​ព្រះទ័យ?

ភ្ញៀវ​ទេស​ចរ​កម្ពុជា​ដើរ​កាត់​មុខ​ព្រះ​រាជ​ដំណាក់​ព្រះ​បាទ​ស៊ីសុវត្ថិ មុនីវង្ស លើ​ភ្នំ​បូក​គោ​ដែល​ទើប​ជួស​ជុល​​​។ 
កំពតៈ បន្ទាប់​ពី​ធ្វើ​ដំណើរ​ឡើង​ដល់​កំពូល​ភ្នំ​បូក​គោ​ដើម្បី​ទទួល​យក​នូវ​ចំណី​ អារម្មណ៍​ប្លែក​នៃ​អាកាសធាតុ​ត្រជាក់ និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ប្រៀប​បាន​នឹង​ឋាន​សួគ៌​លើ​ដី​នោះ ភ្ញៀវ​ទេស​ចរ​ទាំង​អស់​នឹង​បាន​ឃើញ​នូវ​សំណង់​អគារ​ចាស់​ៗ​មួយ​ចំនួន​ដែល​ជា ​សំណល់​ប្រវត្តិ​សាស្ត្រ​​ពី​សម័យ​ក្រោម​អាណា​និគម​និយម​បារាំង ហើយ​អគារ​មួយ​ដែល​គេ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង តែ​ពេល​នេះ​ត្រូវ​បាន​គេ​ជួស​ជុល​ឡើង​វិញ​នោះ គឺ​ជា​​ព្រះរាជដំណាក់​របស់​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​អង្គ ស៊ីសុវត្ថិ មុនី​វង្ស ដែល​ទីនោះ​ហើយ​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ទី​ទ្រង់​សោយ​ទិវង្គត​នោះ​។
ភ្នំ ​បូក​គោ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ដ​កំពត ​មាន​ចម្ងាយ​៤២​គីឡូ​ម៉ែត្រ​ពី​ក្រុង​កំពត​។ ក្រុម​ជន​បរទេស​ បាន​មក​ដល់​ខេត្ត​នេះ​ដំបូង​គេ​នៅ​ឆ្នាំ​១៩១៧ ​លុះ​ក្រោយ​មក​ជន​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ​រូ លួស​ បាន​រៀប​ចំ​រមណីយដ្ឋាន​នេះ​ឡើង នា​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​១៩២២ ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូក​គោ​ ត្រូវ​បាន​រៀប​ចំ​ឡើង​សម្រាប់​​ជាទីកន្លែង​សម្រាក​លម្ហែកាយ​របស់​ពួក​អាណា​ និគម​បារាំង​នៅ​លើ​កំពូល​ភ្នំ​ដែល​មាន​កម្ពស់​១០៧៥​ ម៉ែត្រ។ ធាតុ​អាកាស​នៅ​លើ​ភ្នំ​បូក​គោ​មាន​ភាព​

​បុរស​ដែល​ញៀន​សុរា​-​បារី​ប្រឈមមុខ​នឹង​ករណី​អសមត្ថភាព​ផ្លូវភេទ​

ក្រៅ​ពី​ហេតុផល​សុខភាព​ដែល​កើតមានឡើង​ចំពោះ​បុរស នាំឲ្យ​កើត​មាន​ករណី​អសមត្ថភាព​ផ្លូវភេទ​នោះ ក៏​មាន​កត្តា​ជាច្រើន​យ៉ាង​ទៀត ដែល​បុរស​ភេទ​បាន​ទទួលយក​ដោយ​មិនដឹង​ខ្លួន រហូតដល់​បាត់បង់​សមត្ថភាព​រួម​ភេទ​សម្ព័ន្ធ​បន្តិច​ម្ដងៗ​តែម្ដង ។ គួបផ្សំ​នឹង​វ័យ​កាន់តែ​ចាស់​ផង​ទៀត ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ជក់បារី​ក៏​នឹង​រុញច្រាន​បុរស​ភេទ​ឲ្យ ធ្លាក់​ទៅក្នុង​សភាព​បែប​នេះ​ទៅ ។​
៙ ការជក់បារី​
បារី​មាន​ជាតិ​នីកូទីន (Nicotine) បង្ក​ឲ្យ​កើត​មាន​ជំងឺសួត បេះដូង និង​ជំងឺ​សរសៃឈាម ។ ពិសេស​សរសៃឈាម​នេះ​តែម្ដង ដែល​មិន​អាច​ឲ្យ​ឈាម​ធ្វើ​ចលនា​បាន​ដូច​ប្រក្រតី ក្នុងនោះ​អាច​បណ្ដាល​ឲ្យ​ស្ទះ​សរសៃឈាម​ខួរក្បាល ហើយ​ជា​ពិស​ស​មិនអាច បញ្ជូន​ឈាម​ហូរ​

បង្កើន​ថាមពល​ដោយ​ភេសជ្ជៈ​ទឹកដោះគោ​-​ចេក​អំបូង​


ចេក​អំបូង(Cavendish Banana)មាន​ភាព​លេចធ្លោ​អំពី​ការផ្តល់​ថាមពល​ជា​ផ្លែ​ឈើដែល​ងាយ​រំលាយ រាង កាយ ​អាច​បឺត​ស្រូប​យក​សារធាតុ​អាហារ និង​ប្រើប្រាស់​បាន​យ៉ាង​ឆាប់រហ័ស ដូចជាកីឡា​រត់ប្រណាំង​តែងតែ​ទទួលទាន​ចេកអំបូង​ដើម្បី​បង្កើន​ថាមពល​។

ក្រៅពីនេះ ចេក​អំបូងនៅ​មាន​ជាតិ​ដែក ដែល​ចូល​ទៅ​ជំរុញ​រាងកាយ ឲ្យ​ផលិត​អេ​ម៉ូក្លូ​ប៊ីន (Hemoglobin) ក្នុង​ប្រព័ន្ធ​ឈាម បង្ការ​ជំងឺ​ស្លេកស្លាំង​។ ចំណែក​ជាតិ ប៉ូ​តា​ស្យូម អាច​បន្ថយ​អត្រា​សម្ពាធ​ឈាម​បាន​។​

​អ្នក​អាច​ធ្វើ​ភេសជ្ជៈ​ទឹកដោះគោ​-​ចេក​អំបូង ដោយ​ប្រើ​ចេក​អំបូង ២​ផ្លែ ទឹកដោះគោឆៅ ១​កែវ ទឹក​ស្ករ ឬ​ទឹកឃ្មុំ ១​ស្លាបព្រា​បាយ សណ្តែក​អាល់​ម៉ន​ដ៍ ៥០​ក្រាម និង​ទឹកកក​បន្តិចបន្តួច​។​

​ដំបូង​ត្រូវ​ហាន់​ចេកអំបូង ជា​បន្ទះៗ កិន​សណ្តែក​អាល់​ម៉ន​ដ៍ (Almond) ឲ្យ​ម៉ដ្ឋ រួច​ដាក់​ចូល​កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​ជាមួយ​ទឹកដោះគោឆៅ បន្ថែម​ទឹក​ស្ករ ឬ​ទឹកឃ្មុំ ហើយ​ដាក់​ទឹកកក​ចូល​រួច​ទទួលទាន​ភ្លាមៗ​៕​

អាហារ​៣​ប្រភេទ ជួយ​កាត់បន្ថយ​ខ្លាញ់​ក្នុង​សរសៃឈាម​

សម្រាប់ ​អ្នក​ដែល​មានកូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់ គ្រូពេទ្យ​ជំនាញ បាន​ណែនាំ​ឲ្យ​ចៀ​សវាងអាហារ​ដែល​មាន​ជាតិ​ខ្លាញ់​មិន​ឆ្អែត ជាពិសេស​ជាតិ​ខ្លាញ់​ពី​សត្វ ដោយ​ងាក​មក​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ ជំនួស​វិញ រួម​ទាំង​អាហារ​មួយចំនួន​ដែល​មាន​គុណសម្បត្តិ​ជួយ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ ​ល​។​

​    ​១-​ផ្លែ​ប៉ោមៈ​

​វិធី​៧​យ៉ាង សម្រាប់​ដាស់​អារម្មណ៍​ស្នេហ៍​បុរស​


វា​ជា​រឿង​ពិត​ដែលថា ពេល​ត្រូវ​ដាស់​អារម្មណ៍​ផ្លូវភេទ​ព្រម​គ្នា ស្ត្រី​នឹង​កើត​អារម្មណ៍​បាន​យឺត​ជាង​បុរស ធ្វើ​ឲ្យ​កិច្ចកា​រសិច​ខ្វះ​តុល្យភាព​។ ប៉ុន្តែនៅ​ពេល​ស្ត្រី​កើត​មាន​អារម្មណ៍ និង​តម្រូវការ​ឡើងមក ស្ត្រី​បែរជា​មិន​ហ៊ាន​បបួល​ដៃគូ​ឡើងលើ​គ្រែ​ទៅវិញ​។​

​១-​ឲ្យ​បុរស​សប្បាយ​នឹង​ការ​ដោះ​សម្លៀក​បំពាក់ៈ
ចំណុច​មួយ​ដែល​ស្ត្រី​ភាគច្រើន​តែង​រំលង គឺ​ការ​ដោះ​សម្លៀក​បំពាក់​សន្សឹមៗ រួច​បង្ហាញ​ស្បែក​កាយ​ជំរុញ​អារម្មណ៍​ដៃគូ​ម្តង​មួយៗ​។ មនុស្ស​ភាគច្រើន តែង​ប្រញាប់​ដោះ​សម្លៀកបំពាក់ ធ្វើឲ្យ​ខ្លួន ននលគក​ភ្លាមៗ ដែល​អាច​នឹង​មិន​ធ្វើឲ្យមាន​ប្រសិទ្ធភាព​ក្នុង​ការដាស់​អារម្មណ៍ដល់​កំពូល​។ អ្វី​ដែល​គួរ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ គឺ​បបួល​គេ​លេង​ប៉ៅ​ស៊ី​ង​ស៊ុង គឺ​អ្នក​ណា​ចាញ់ ត្រូវ​ដោះ​សម្លៀក​បំពាក់​។ បែបនេះ វា​នឹង​ជួយ​ឲ្យ​អារម្មណ៍​ពុះកញ្ជ្រោល​រោល​រាល រហូត​ទ្រាំ​លេង​ដល់​វគ្គ​ចុង​ក្រោយ​មិន​បាន​ក៏មាន ហើយ​គេ​នឹង​ក្លាយជា​អ្នក​ដោះ​សម្លៀក​បំពាក់​ឲ្យ​អ្នកវិញ​មិនខាន​។​

​២-​ននៀល​កាយ​លើ​ផែន​ខ្នង​របស់គេៈ
ខណៈ​ដែល​គេ​គេង​ផ្កាប់ អ្នក​អាច​ដាស់​អារម្មណ៍​បុរស ដោយ​ការយក​រាងកាយ​របស់​អ្នក ទៅ​ត្រដុស​នឹង​ខ្នង​របស់គេ ជាពិសេស សុដន់​ទាំង​គូ​របស់​អ្នក ដែល​ជួយ​ដាស់​អារម្មណ៍​លើ​ផែន​ខ្នង​របស់គេ ធ្វើឲ្យ​គេ​ទប់អារម្មណ៍​លេង​ជាប់​មិន​ខាន​។​

​៣-​និយាយ​បញ្ឆេះ​អារម្មណ៍​សិចៈ
បុរសៗ​តែង​ចូលចិត្ត​ពាក្យ​អាសគ្រាម (Dirty talk) ប៉ុន្តែ​ស្ត្រី បែរ​ជា​អៀន​មិន​ហ៊ាន​និយាយ​។ ដូច្នេះ សូម​ណែនាំ​ឲ្យ​និយាយ​ពាក្យបញ្ឆេះ​អារម្មណ៍​ស្នេហ៍​ខ្លះ ប៉ុន្តែ​ពុំ​គួរប្រើ​ពាក្យ​ដែល​អាសអាភាស​ខ្លាំងពេក​ឡើយ គឺ​បែប​គួរ​ឲ្យ​ស្រលាញ់ គ្រឺត​ក្នាញ់ គឺ​គ្រប់គ្រាន់​ហើយ​។​

​៤-​លួច​ជួយ​ខ្លួនឯង ឲ្យគេ​ឃើញៈ
​ប្រសិនបើ​អ្នក​ធ្លាប់​ឃើញ​ស្វាមី លួច​ជួយ​ខ្លួនឯង វា​ប្រហែលជា​អារម្មណ៍​ដ៏​សែន​រំភើប គួបផ្សំ​នឹង​ការសង្ស័យ រួមទាំង ធ្វើឲ្យ​អ្នកអៀន​រហូត​ដើរចេញ​ពី​គេ​។ ប៉ុន្តែ​សម្រាប់​បុរស ការ​បាន​ឃើញ​ឆាក​ស្ត្រី​ជួយ​ខ្លួនឯង គឺជា​រឿង​ដែល​ងាយ​ដាស់​អារម្មណ៍​របស់​គេ​បាន​ខ្លាំង​បំផុត​។ គេ​នឹង​លួច​មើល​អ្នក​ស្ងាត់ៗ  ពេល​មាន​អារម្មណ៍​ស្រើបស្រាល​ហើយ គេ​នឹង​ចូល​ទៅ​ឱបរឹត​កាយ​របស់​អ្នក ដើម្បី​បញ្ឈប់​ការជួយ​ខ្លួនឯង ដោយ​គេ​ធ្វើជា​អ្នក​ជួយ​ជំនួស​វិញ​។​

កីឡា​ទាំង ៥ ដែល​ជួយ​ឲ្យ​ជីវិត​ផ្លូវភេទ​មាន​ភាពប្រសើរឡើង​


តើ ​ការលេង​កីឡា​ធ្វើ​ឲ្យ​រឿង​លើ​គ្រែ​របស់​អ្នកមាន​ភាពប្រសើរឡើង​ដោយ​របៀប​ណា​ ? យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​បានដឹង​អំពី​ជោគជ័យ​នៃ​ការរួម​រក្ស​ជាមួយ​ ដៃគូ​នៅ​ខាងក្រៅ​នាពេល​រាត្រី ប៉ុន្តែ​អ្នកដឹង​ទេ​ជោគជ័យ​ចំពោះ​ការលេង​កីឡា​មួយ​ ក្នុងចំណោម​កីឡា​ទាំង​ប្រាំ​អាចជួយ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​អ្នកមាន​ ភាពប្រសើរឡើង​ដែរឬទេ​?

​មានការ​អះអាងថា ការលេង​កីឡា​គឺ​អស្ចារ្យ​ណាស់​ ប្រសិនបើ​អ្នក​ចង់​បង្កើន​ចំណង់​ផ្លូវភេទ​របស់​អ្នក​, ចង់​ឈានដល់​ចំណុច​រឹង​ហើយ​ក្តៅ​រោលរាល និង ចង់​បន្ថយ​ភាព​តប់ប្រមល់​នោះ។​

​ ដូច្នេះ​ប្រសិនបើ​អ្នក​គិតថា​អ្នក​មិន​រវីរវល់​នឹង​កីឡា​បន្ទាប់​ចេញពី​រៀន នោះ​គឺ​អ្នក​គិត​ខុស​ហើយ ផ្ទុយទៅវិញ​វា​គឺជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ទាញ​អាវ​កីឡា​ចេញមកក្រៅ រួច​ចេញទៅ​ហាត់​កីឡា​ប្រសិនបើ​អ្នក​ចង់បាន​ជីវិត​ផ្លូវភេទ​កាន់តែ​ ប្រសើរឡើង។​

​កីឡា​ទី​១ ដែល​ជួយ​ឲ្យ​ជីវិត​ផ្លូវភេទ​មាន​ភាពប្រសើរឡើង​គឺ កីឡា Pilates :

​បន្ទប់​គេង​ពណ៌​ស្វាយ ជំរុញ​សិច​

យោង ​តាម​ការ​ស្ទាបស្ទង់​ថ្មី​មួយ​របស់​អ្នកស្រាវជ្រាវ​ជន​ជាតិ​អង់គ្លេស បានបង្ហាញ​ថា អ្នក​ដែល​តុបតែង​បន្ទប់​គេង​ដោយ​ពណ៌​ស្វាយ មានជីវិត​ផ្លូវភេទ រស់​រវើក​បំផុត​។

​តាមរយៈ​ការ​ស្ទាបស្ទង់​លើ​មនុស្ស​វ័យ​ជំទង់​អង់គ្លេស ចំនួន ២០០០ នាក់ ដោយ​ក្រុមហ៊ុន​លក់ទំនិញ​តាម​វេបសាយ Littlewood បាន​រកឃើញថា អ្នក​ដែល​មាន​បន្ទប់​គេង ឬ​គ្រឿង​សង្ហា​រឹម​ពណ៌​ស្វាយ មានការ​រួមភេទ ៣,៤៩​ដង ក្នុង​មួយ​សប្តាហ៍​។ រីឯ​ពណ៌​ដែល​ធ្វើឲ្យ​មាន​អារម្មណ៍​ភេទ​ខ្សោយ​បំផុត គឺ​ពណ៌​ប្រផេះ ដែល​ជា​មធ្យម​តែ ១,៨ ដង ក្នុង​មួយ​សប្តាហ៍​។​


៥​កន្លែង​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​

អ្នក ​សាកល្បង​បិទ​ភ្នែក​ហើយ​ប្រើ​អារម្មណ៍​បែប​ស្រមើ​ ស្រមៃ​ដល់​ការ​រួមភេទ​ដ៏​រោលរាល​ជាមួយ​ដៃគូ​ស្នេហា​មើល​។ ទោះបី​យ៉ាងណា​ការស្រមើស្រមៃ​មួយ​នេះ អ្នក​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ឆាក​ស្នេហា​នៅលើ​គ្រែ​ដដែល ក្នុង​បន្ទប់​ដដែល ឬ​ស្លៀកពាក់​ខោអាវ​បែប​ដដែល​។ នៅពេល​ធ្វើ​បាន​បែប​នេះ អ្នក​នឹង​មាន​អារម្មណ៍​ថា​ផ្អែម​ត្រជាក់​ពុំខាន​។​

​បើ​អ្នក​ចង់​ដឹង​ថា ការផ្លាស់ប្តូរ​នេះ​មានន័យ​យ៉ាងដូចម្តេច សាកល្បង​ពិនិត្យមើល​លទ្ធផល​ការ​ស្ទាបស្ទង់​ចំពោះ​គូស្នេហ៍​ចំនួន ១៥០០ នាក់ ដែល​មាន​បទពិសោធន៍​នៅ​ផ្នែក​ខាងក្រៅ​បន្ទប់​។​

​*​ក្នុង​បន្ទប់ ឬ​អាង​ងូតទឹកៈ​

ពណ៌​ថ្ងៃ​កំណើត

តើ​លោក​អ្នក​ជឿ​ទេថា​ លោក​អ្នក​អាច​ស្វែង​យល់​ច្រើន​អំពី​អ្នក​ដទៃ ​ឬ​ខ្លួន​ឯង​តាម​រយៈ​ថ្ងៃ​​កំណើត​។ ​ហោរា​សាស្រ្ត​បរទេស​ជឿ​ជាក់​ថា​ ថ្ងៃ​កំណើត​របស់​មនុស្ស​ម្នាក់ៗ​ គឺ​មាន​ពណ៌ទាក់​ទង​នឹង​វា​ ដែល​អាច​ឆ្លុះ​បញ្ចាំង​ពីចរិត​លក្ខណៈ​របស់​មនុស្ស​ដែល​កើតថ្ងៃ​នោះបាន។​ លោក​អ្នក​អាច​សាក​ល្បង​​ការ​ទស្សន៍​ទាយ​នេះ​បាន​ដូច​ខាង​ក្រោម​។​

                                    ប្រសិន​បើ​លោក​អ្នក​កើត​នៅ​ថ្ងៃ​:
-ចន្លោះ​ថ្ងៃ​ទី ​23​ ធ្នូ-​1​មករា​ ឬចន្លោះ​ថ្ងៃ​ទី ​25 ​មិថុនា-4​ កក្កដា​ = ពណ៌​ក្រហម​
-ចន្លោះ​ថ្ងៃទី​ 2​ មករា​-11​ មករា​ ឬ​ចន្លោះថ្ងៃទី​ 5​កក្កដា-​14 ក​ក្កដា ​= ពណ៌​ទឹកក្រូច
​-ចន្លោះ​ថ្ងៃទី​ 12​ មករា​-24​ មករា​ ឬ​ចន្លោះថ្ងៃ​ទី​​ 15​ កក្កដា-25​ កក្កដា​ = ពណ៌​លឿង
-ចន្លោះ​ថ្ងៃទី​ 25​ មករា-3​ ​កុម្ភៈ ​ឬចន្លោះ​ថ្ងៃ​ទី 26​ កក្កដា-4​ សីហា ​= ពណ៌ផ្កា​ឈូក​
-ចន្លោះ​ថ្ងៃទី​ 4 កុម្ភៈ -8​ កុម្ភៈ​ ឬ​ចន្លោះ​ថ្ងៃទី ​1 ​ឧសភា​ -14​ ឧសភា​
   ឬចន្លោះ​ថ្ងៃ​ទី​ 5​ សីហា-13​ សីហា ពណ៌ខៀ​វ
-ចន្លោះ​ថ្ងៃ​ទី 9​ កម្ភៈ​-18 កុម្ភៈ​ ឬចន្លោះ​ថ្ងៃ​ទី ​14 ​សីហា-23​ សីហា ​= ​ពណ៌​បៃតង​
-ចន្លោះ​ថ្ងៃ​ទី ​19កុម្ភៈ​-28 ​កុម្ភៈ​​ឬចន្លោះ​ថ្ងៃ​ទី ​24 ​សីហា-2 ​កញ្ញា ​= ពណ៌​ត្នោត
​-ចន្លោះ​ថ្ងៃ​ទី ​1 ​មិនា-​10​ មិនា​ ឬ​ចន្លោះ​ថ្ងៃ​ទី ​3 ​កញ្ញា​-12កញ្ញា​ =​ពណ៌ ​Aqua
-ចន្លោះ​ថ្ងៃ​ទី ​11​ មិនា-​20 ​មិនា ​ឬចន្លោះ​ថ្ងៃ​ទី ​13 ​កញ្ញា​-22​ កញ្ញា ​= ពណ៌​Lime
-ចន្លោះ​ថ្ងៃទី​ 22​ មិនា-31​ មិនា ​ឬចន្លោះថ្ងៃ​ទី ​24 ​កញ្ញា-3 តុលា​ = ​ពណ៌ស្វាយ​
-ចន្លោះ​ថ្ងៃ​ទី ​1 ​មេសា-10​ មេសា​​ឬ​ចន្លោះ​ថ្ងៃ​ទី ​4 តុលា-13​ តុលា ​=​ព​ណ៌ ​Navy​
-ចន្លោះ​ថ្ងៃ​ទី ​11 ​មេសា-20​ មេសា ​ឬចន្លោះ​ថ្ងៃ​ទី ​14​ តុលា-23​ តុលា ​= ពណ៌​ទឹក​ប្រាក់
​-ចន្លោះ​ថ្ងៃ​ទី ​21 ​មេសា-30​​ មេសា ​ឬចន្លោះ​ថ្ងៃទី​ 24​ តុលា-11​ វិច្ឆិកា​ = ​ពណ៌ស
-​ចន្លោះ​ថ្ងៃទី​ 15​ ឧសភា-15​ ឧសភា-24​ ឧសភា ​ឬចន្លោះ​ថ្ងៃទី​ 12​ វិច្ឆិកា ​-21វិច្ឆិកា ​= ពណ៌​មាស
​-ចន្លោះ​ថ្ងៃ​ទី ​25​ ឧសភា-3​ មិថុនា-​ ឬចន្លោះ​ថ្ងៃទី​ 22 វិច្ឆិកា-1​ ធ្នូ  =​ ពណ៌​ក្រែម​
-ចន្លោះ​ថ្ងៃទី​ 4​មិថុនា-13​ មិថុនា ​ឬ 24​ មិថុនា ​ឬចន្លោះ​ 2 ធ្នូ-11​ ធ្នុ​ = ពណ៌​ប្រផេះ
​ចន្លោះ​ថ្ងៃទី​ 14 ​មិថុនា-23​​មិថុនា ​ឬចន្លោះថ្ងៃ​​ទី ​12 ​ធ្នូ-21​ ធ្នូ​ =​ ពណ៌ ​Maroon​
-ថ្ងៃ​ទី ​21 ​មិនា​ = ពណ៌​ខ្មៅ
​-ថ្ងៃទី ​23 ​កញ្ញា​ = ពណ៌​ Olive​
-ថ្ងៃទី​ 22 ​ធ្នូ​ = ​ពណ៌ ​Teal​
ពណ៌​ក្រហម​
            ជា​មនុស្ស​ដែល​ឆ្លាត​ គួរ​ឲ្យ​ស្រឡាញ់​ តែ​រាង​ទំរើស​បន្តិច​ លោក​អ្នក​តែង​តែលង់​ក្នុង
​ក្តី​ស្រឡាញ់​ ហើយ​ចង់ឲ្យ​គេ​ស្រឡាញ់​ចូល​ចិត្តខ្លួន​។ ​លោក​អ្នក​ជា​មនុស្ស​ស្រស់​ស្រាយ​
រីក​រាយ​ តែ​មាន​​អារម្មណ៍​មិន​ទៀង​ទាត់​។ ​លោក​អ្នក​ចូល​ចិត្ត​មនុស្ស​ណា​ដែល​ស្រួល
​និយាយ​គ្នា​ ហើយ​អាច​ធ្វើ​ឲ្យ​លោកអ្នក​មាន​អារម្មណ៍​ខុស​ស្រួល​។
ពណ៌​ទឹក​ក្រូច​
      

10​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លង់​ស្នេហ៍​មនុស្ស​ស្រី​​ក្នុង​រយៈ​ពេល​ 10​វិ​នា​ទី


នៅ​ពេល​​ដែល​​អ្នក​​ណាត់​​ជួប​​គូ​ស្នេហ៍​​ថ្ងៃ​​ដំបូង​​​មាន​​ដែល​​ធ្លាប់​​ឆ្ងល់​​ថា​ ​បុរសៗ​​ គេ​​គិត​​យ៉ាង​​ម៉េច​​ទាក់​​ទង​​​នឹង​​​ខ្លួន​​​អ្នក?​​​ នេះគឺ​​ជា​​ចំណុច​​ទាំង​​ ១០​​​ ប្រការ​​ដែល​​មនុស្ស​​ប្រុស​​សម្លឹង​​មើល​​និង​​​ប្រើ​​សម្រាប់​​វាយ​​តម្លៃ​​នារីៗ​​ រយៈ​​ពេល ​​១០​​​ វិនាទី​​ដំបូង​​ក្នុង​​ថ្ងៃ​​ណាត់​​ជួប​​គ្នា​​ដំ​បូង។​​
១.​  ជំ​នឿ​ចិត្ត​
មនុស្ស​ប្រុស​ភាគ​ច្រើន​​តែង​សម្លឹង​មើល​ភាព​ជឿជាក់​នៅក្នុង​ខ្លួន​មនុស្សស្រី​ ជា​ចំណុច​ទី ​១ ​ហើយ​ដែល​គេ​​អាច​សង្កេត​បាន​តាម​រយៈ​​ការ​​រាក់​ទាក់ ​ ទឺក​​សម្លេង ​ និង​ការ​ប្រើក្​រសែភ្នែក។​បើសិន​​ជាអ្នក​​អាច​និយាយ​បាន​​តាម​របៀប​ធម្មជាតិ​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​​ ឫ​ភ័យ​តក់​ស្លុត ​នោះ​មាន​ន័យ​ថាអ្នក​បាន​ឈ្នះ​ចិត្ត​គេ​​ពាក់​​កណ្តាល​ទៅ​ហើយ។​
២. ​ ភាព ​Perfect​

ប្រពៃណី​​នៃ​ការ​ក្រៀវ​​​មនុស្ស​ប្រុស​របស់​​ចិន


សៀវភៅ​​ប្រវត្តិ​សាស្ត្រ​​របស់​ចិន​​បុរាណ​កត់​ត្រា​ ទុក​​ក៏​មិន​ឯក​ភាព​គ្នា​ដែរ​ចំពោះ​​រឿង​រ៉ាវ​​នៃ​ការ​ក្រៀវ​មនុស្ស​ប្រុស​​ ​ ។ ទោះ​ជា​​យ៉ាង​​​ណា​ក្តី ដើម្បី​​ប្រែ​ក្លាយ​បុរស​ធម្ម​តា​​ម្នាក់​​ទៅ​ជា​មហាតលិក​មួយ​រូប​​ត្រូវ​ ឆ្លង​​កាត់​​ដំណាក់​​កាល​​ដែល​ត្រូវ​ចាត់​ទុក​​ថា​​ឈឺ​ចាប់​​​ក្រៃ​លែង​ ក្នុង​ជីវ​ិត​​របស់​គេ ។
កំណត់​ត្រា​​ស្តី​ពី​មនុស្ស​​ក្រៀវ​នៅ​ក្នុង​ប្រទេស​​ ចិន​​មាន​អាយុ​កាល​​តាំង​​ពី​សម័យ​​រាជ​វង្ស​ហ្សាង (Shang) មក​ម៉្លេះ ។ នៅ​អំឡុង​​ពេល​នោះ​ស្តេច​​ហ្សាង​​​បាន​​ក្រៀវ​ពួក​​ឈ្លើយ​សឹក ។ ​​​​ការ​ក្រៀវ​មនុស្ស​ គឺ​​ជា​​ការ​កាត់​​អង្គ​ជាតិ​​បុរស​​ចេញ​ ។ ប្រដាប់​ភេទ​​​ត្រូវ​​គេ​កាត់​ចេញ​​ដោយ​ប្រើ​កាំ​បិត​មុត​​​ តែ​គេ​មាន​វិធី​សាស្ត្រ​ក្នុង​​​ការ​កាត់ ។ គ្រប់​មនុស្ស​ប្រុស​​​ដែល​ត្រូវ​ក្រៀវ​​នឹង​ក្លាយ​ជា​​​ទាសករ​បម្រើ​រាជ​​ វង្ស​គីន (Qin) ក្នុង​​ឋានៈ​​ជា​កង​​ទ័ព​​តេ​រ៉ាកូតា​ដែល​ជា​កង​ទ័ព​​សេះ​របស់​ស្តេច​គីន​​ សឺហួង អធិ​រាជ​​ទី​១​​របស់​ចិន ។ រាជ​​ការ​គីន​ ​រឹប​អូស​ទ្រព្យ​​សម្បត្តិ​​ទាំង​អស់​នៃ​គ្រួសារ​ទាសករ​​ទាំង​នោះ ហើយ​ត្រូវ​ដាក់​ទោស​តាម​រយៈ​ការ​ក្រៀវ។
នៅ​​ក្នុង​សម័យ​ក្រោយ​​មក​​ទៀត​ដូច​ជា ក្នុង​រជ្ជ​​កាល​ហាន ​មនុស្ស​ប្រុស​ដែល​ត្រូវ​​គេ​ក្រៀវ​​​នឹង​ត្រូវ​យក​​ធ្វើ​ជា​ទាសករ​​ដែរ ។

Saturday, November 24, 2012

ព្យាយាមសម្លាប់ សង្សារចាស់ ដោយប្រើសុដន់ ទំហំ ៣៦DD

លោក Tim Schmidt អាយុ ៣០ ឆ្នាំជាមេធាវីម្នាក់ត្រូវបានសង្សារចាស់របស់លោកគឺនាង Franziska
Hansen ប៉ុនប៉ងសម្លាប់ដោយប្រើប្រាស់ដើមទ្រូងទំហំ 38DD របស់នាង។

លោកមេធាវីរូបនេះបានប្រាប់អោយដឹងថាសង្សារចាស់របស់លោកមិនដឹងជាកើតអ្វីបានជាទូរសព្ទ
ហៅលោកមករួមភេទ តែការពិតគឺគេព្យាយាមសម្លាប់ខ្លួនសោះ ដោយមិនប្រើអាវុធផ្សេងៗនោះទេ
តែបែជាប្រើអាវុធប្រចាំកាយទៅវិញ។

លោក Tim បានប្រាប់បន្តផងដែរថាខណៈដែលគាត់កំពុងតែចាត់ការដើមទ្រូងរបស់នាងទាំងនាង
ស្រាតអង្គុយលើភ្លៅរបស់គាត់នោះ នាងស្រាប់តែបានចាប់ក្បាលរបស់គាត់មុជជាមួយដើមទ្រូង
ទំហំធំរបស់នាង រហូតដល់គាត់ដកដង្ហើមមិនរួច តែជាសំណាងដែលគាត់អាចរើបំរាស់ចេញទាន់
ហើយរត់គេចចេញពីបន្ទប់ ផ្លោះបង្អួចរត់ទៅកាន់ផ្ទះអ្នកជិតខាងទាំងស្រាត បន្ទាប់មកគាត់ក៏បាន
ទូរសព្ទប្ដឹងប៉ូលីស៕

រ៉ូប.ករាងអក្សរ " U " កំពុងពេញនិយម ក្នុងពិភព showbiz

ស្រីស្អាតពិតជាមិនមានពាក្យថាធុញទ្រាន់ឡើយនឹងពាក្យថា "ស៊ិចស៊ី"  បើទោះជាបានស្លៀក
ពាក់ និងបង្ហាញភាពស៊ិចស៊ីនេះអស់រយះពេលជាច្រើនឆ្នាំមកហើយក៏ដោយ។ ដូច្នេះការរចនា
ម៉ូដបែបស៊ិចស៊ី បញ្ចេញសាច់ ខើចលើខើចក្រោម នៅតែបន្តមានការចាប់អារម្មណ៍យ៉ាងច្រើន
ពីសំណាក់នារីៗ។
ក្នុងរយះពេលពីរបីឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញថា បណ្តារ៉ូបដែលមាន.ក រាងជា
អក្សរ "V" បានមានការចាប់អារម្មណ៍ និងស្លៀកពាក់ច្រើនទាំងនៅអាស៊ី ក៏ដូចជានៅអឺរ៉ុប។
ប៉ុន្តែប្រហែលជាពេលបច្ចុប្បន្ននេះ មានការស៊ាំខ្លះទៅហើយនឹងរ៉ូប អាវ.ក អក្សរ V អ្នករាចនា
ម៉ូដក៏បានធ្វើការកែប្រែម៉ូដបន្តិចបន្តួច ពោលគឺពីអក្សរ V មកជារាងអក្សរ U ដោយមានភាព
ចំហដើមទ្រូងច្រើនជាងមុនបន្តិច ហើយក៏ទទួលបានការពេញនិយមច្រើនផងដែរ៕

វ័យ​៧០​ឆ្នាំ​ហើយ​នៅ​ត្រូវ​ពិន័យ​ព្រោះ​...​មើល​កុន sex ទៀត !

ថ្មីៗ​នេះ​គូ​ស្វាមីភរិយា​វ័យ​ចំណាស់​ រស់នៅ​ក្រុង Manchester ប្រទេស​អង់គ្លេស បាន​ស្ថិតក្នុង​ស្ថានភាព​ស្ទើរ​សើច ស្ទើរ​យំ​មួយ ខណៈពេលដែល​ពួកគាត់​ទទួលបាន​វិក័យប័ត្រ​ពិន័យ​ពី​ក្រុមហ៊ុន​ទូរទស្សន៍​ ខ្សែកាប ។ គេ​បានដឹងថា មូលហេតុ​លោកតា​លោកយាយ​រង​ការពិន័យ​ទឹកប្រាក់​៥០០​ផោន នោះ​គឺ​មកពី​មើល​ភាពយន្ត Sex ច្រើន​ហួសហេតុ ។ ក្នុង​១​ខែ​ពួកគាត់​ទស្សនា​ដល់​ទៅ​១៥០​រឿង​ឯណោះ ។​
​លោក Ron និង​អ្នកស្រី Ann កាន់​វិក័យប័ត្រ​ដ៏​ក្រាស់
គូ​ស្វាមីភរិយា​ដ៏ "​កណ្តោចកណ្តែង​" នេះ គឺ​លោក Ron Hayward អាយុ​៧៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ Ann អាយុ​៧១​ឆ្នាំ បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​សេចក្តីសម្រេច​ផាកពិន័យ​បែបនេះ ។​
​ក្រុមហ៊ុន​ទូរទស្សន៍ Virgin Media ផ្គត់ផ្គង់​នូវ​សេវា​ទូរទស្សន៍​ខ្សែកាប​ឲ្យ​គ្រួសារ​លោក Ron ឲ្យ​ដឹងថា ពួកគេ​បង្ខំចិត្ត​ធ្វើបែបនេះ ព្រោះ​ប្តី​ប្រពន្ធ​ចំណាស់​ទាំង​២​រូប មើល​កុន​ប្រភេទ​នេះ​ច្រើនដង​ក្នុង​១​ថ្ងៃ ។​
​គេ​នៅបាន​ទម្លាយ​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០០៩ ប្តី​ប្រពន្ធ​ទាំង​២​នេះ បាន​បង់ប្រាក់​ពិន័យ​៧០០​ផោន​ម្តង​ហើយ ក្នុង​ហេតុផល​ដូចគ្នានេះ ៕​

គយគន់សម្រស់តារាម៉ូឌែលកូរ៉េនាង Lee Eun Hye


មូលហេតុ​៩​យ៉ាង​ធ្វើអោយ​ស្ត្រី​ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត


ហេតុអ្វី ​បានជា​ស្ត្រី​ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត​?  តើ​វា​អាច​ជួយ​អោយ​ពួកនាង មើលទៅ ខ្ពស់​ស្រឡះ និង ស្រស់​ស្អាត​បាន​មែន​ដែរឬទេ​? ឬ ក៏​វា​អាច​មើល​ទៅ កាន់តែ​មាន​ភាពទាន់សម័យ និង ពេញចិត្ត​និយម ? មូលហេតុ​នោះ​គឺថា វា​អាច​មាន​ច្រើន ដោយសារ​តែ​វា​ផ្អែកទៅលើ អត្តចរិត​ផ្ទាល់ខ្លួន របស់​សុភាព​នារី​ម្នាក់ៗ ។ ដូច្នេះ សូម​បន្ត​អាន​នូវ​មូលហេតុ​ជាទូទៅ ដែល​ធ្វើអោយ​ស្ត្រី ចូលចិត្ត​ពាក់ ស្បែកជើងកែងចោត ចេញ​ខាងក្រៅ​ផ្ទះ​ម្តងៗ ៖
១. ដើម្បី​ធ្វើអោយ​ជើង​របស់​នាង មើលទៅ​ឃើញ​វែង​ស្រ​ឡូ​ន និង ស៊ិច​ស៊ី​

ស្ត្រី​ជា​ច្រើន ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត គឺ​ដោយសារតែ​មូលហេតុ មួយ​នេះ​។ ស្បែកជើង​ដែល មាន​កែង​ចោត គឺ​អាច​ធ្វើអោយ​ជើង​របស់​នាង មើលទៅ​ឃើញ​វែង​ស្រ​ឡូ​ន​ល្អ និង ស៊ិច​ស៊ី ជាពិសេស ជាមួយនឹង​ឈុត​សំលៀក​បំពាក់​រ៉ូប ឬ សំពត់​ខ្លី​។​ហើយ​ចំពោះ​ស្ត្រី ដែល​មាន​កម្ពស់​មិនសូវ​ខ្ពស់ គឺ​ពួកគេ ធ្វើការ​ជ្រើសរើស ស្បែកជើង​ប្រភេទ​នេះ ដោយសារ​តែ​ពួក​គេ​ចង់​ធ្វើអោយ​ជើង របស់​ខ្លួន​មាន ភាព​ស្រ​ឡូ​ន​ល្អ និង ឆាប់​ទទួលបាន​នូវ​ចំណាប់​អារម្មណ៍​ពី មនុស្ស​នៅ​ជុំវិញខ្លួន​។​

២. វា​ជម្រុញ​នូវ​ភាព​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​

គ្រឿង​តុបតែង​កាយ​៦​យ៉ាង ដែល​អ្នក​មិន​ត្រូវ​ពាក់​វា​នៅ​កន្លែងធ្វើការ

ការ​ធ្វើ​ខ្លួន អោយ​មើល​ទៅ​សាក​សម នឹង​កិច្ច​ការងារ នៅក្នុង​ការិយាល័យ​មួយ គឺ​មិនមែន​ជា​ភាព​ងាយ ស្រួល ដូច​អ្វី ដែល​អ្នក​បានលឺ​នោះទេ​។ ស្ត្រី​ដែល​មាន​អាជីព​ជំនាញ​ម្នាក់ គួរតែ​ស្លៀកពាក់ នូវ​សំលៀក បំពាក់​ណា ដែល​អាច​ធ្វើ​ទៅ​មើល អោយ​នាង​មាន​ភាព​ឆ្លាត​វៃ​, ក្លៀវក្លា និង មាន​ភាព​ល្អ​ឆើតឆាយ​។ សំលៀក​បំពាក់ និង គ្រឿង​តុបតែង​កាយ គឺ​អាច​បញ្ជាក់បាន​ជាច្រើន អំពី​អត្តចរិត​ផ្ទាល់ខ្លួន របស់​អ្នក​។ នៅ​កន្លែងធ្វើការ វា​នឹង​កាន់តែ​មាន​សារៈសំខាន់ សម្រាប់​អ្នក ដើម្បី​ធ្វើអោយ​អ្នក​ទទួលបាន​នូវ ចំណាប់ អារម្មណ៍​ជាពិសេស ចំពោះ​មុខរបរ​អាជីព​របស់​អ្នក តាមរយៈ​រូបរាង ដែល​នឹង​អាច បញ្ជាក់​អោយ​អ្នក ដទៃ ឃើញ​យ៉ាង​ច្បាស់ ពី​ចរិត​ឬ​ក​ពារ​របស់​អ្នក​បាន​ផងដែរ​។ ដូច្នេះ សូម​ធ្វើការ​ពិនិត្យ​នូវ បញ្ជី​នៃ​គ្រឿង​តុ​ប តែង​កាយ​មួយចំនួន ដែល​អ្នក​មិន​ត្រូវ ពាក់​វា​ទៅ​ធ្វើការ​នោះទេ ៖


១. ក្រវិល​ដែលមាន​រំយោល​ធំ​ធ្លាក់ វែង​អន្លាយ​

វាស់វែង​កាត់​ខោអាវ​ដោយ​រូបភាព 3D

របៀប​វាស់​ដើម្បី​កាត់ដេរ​សម្លៀកបំពាក់​បែ​ប​នេះ នឹង​ក្លាយជា​រឿង​ហួស​សម័យ​
ពួក​អ្នកវិទ្យាសាស្ត្រ នៃ​សកល​វិទ្យាល័យ Surrey សហការ​ជាមួយ​អ្នកឯកទេស​ច្នៃ​ម៉ូដ នៃ​សាលា​

វិធីងាយៗក្នុងការព្យាបាលបញ្ហា នៃការរលាក


ភាគច្រើន​នៃ​ការ​រលាក​ក្នុង​កម្រិត​ស្រាល នឹង​ជា​បាត់​ទៅ​វិញ ដោយ​ខ្លួន​វា ហើយ​ការព្យាបាល​នៅផ្ទះ​ដោយ​ខ្លួន ឯង គឺជា​អ្វី​ទាំងអស់​ដែល​អ្នក​នឹង​ត្រូវការ ដើម្បី​ធ្វើអោយ​រោគសញ្ញា​របស់​អ្នក មាន​ភាព​ធូរស្រាល និង ជម្រុញ​អោយ មុខរបួស​ឆាប់​បាន​ជាសះស្បើយ​។ នៅក្នុង​ករណី ការ​រលាក​ក្នុង​កម្រិត​ទី មួយ និង ទី​ពីរ នោះ​ការព្យាបាល​ដោយ​ខ្លួន ឯង​គឺ ត្រូវមាន​ការប្រុងប្រយ័ត្ន និង ហាក់​មាន​ភាពងាយស្រួល​នឹង​អនុវត្ត​។ ការ​រលាក​ដោយសារ កំដៅ​ព្រះអាទិត្យ ក្នុង​កម្រិត​តិចតួច​, ការ​ចំហុយ​ខ្លួន​, ការ​រលាក​ដោយសារ​ឆ្នាំង​អ៊ុត ឬ ក៏​ដោយសារ​តែ​ទឹក​កាហ្វេ​ក្តៅ​ជះ​ត្រូវ​ស្បែក​អ្នក នោះ​ការ​រលាក​ទាំងនេះ គឺ​អាច​ត្រូវបាន​គេ​ព្យាបាល​បាន​ភ្លាមៗ នៅ​នឹង​ផ្ទះ​របស់​អ្នក​។​
ចំណុច​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ជា​ការសង្គ្រោះ​បឋម​ចំពោះ ការ​រលាក​នោះ​គឺ អ្នក​ត្រូវ​ដាក់​តំបន់​ដែល​រងគ្រោះ នោះ​អោយ​ត្រជាក់ ជាមួយ​នឹង​ទឹក​ត្រជាក់​។ ដាក់​កន្លែង​ដែល​រងរបួស អោយ​ស្ថិតនៅ​ពីក្រោម​ទឹក​ត្រជាក់ ដែល​ហូរ ចេញពី​ក្បាល​រ៉ូ​ប៊ីណេ អោយ​បាន​រយៈពេល​ពី ១៥ ទៅ ៣០​នាទី​។ ទឹក​ត្រជាក់​នេះ គឺ​អាច​នឹង​បឺត​ស្រូបយក កំដៅ ចេញ​បាន​។ ទទួលទាន​ទឹក​អោយបាន​ច្រើន ដើម្បី​រក្សា​ស្បែក​ខាងក្នុង​របស់​អ្នក អោយ​មាន​សំណើម ដូច្នេះ​អ្នក​ត្រូវ ជៀសវាង​ការ​ទាញ​របកស្បែក ចេញពី​កន្លែង​រងគ្រោះ តាម​ដែល​វា​អាច​ធ្វើអោយ​មុខរបួស កាន់តែ​រីក​ធំ​ឡើង​។​

Friday, November 23, 2012

កម្ពុជា​ផលិត​ថ្នាំពន្យារ​ជីវិត​បាន

ថ្នាំពន្យារ​ជីវិត​ជាអ្វី?
បើទោះ​បីជា​បច្ចុប្បន្ន​នេះ នៅ​ប្រទេសកម្ពុជា​អាច​ផលិត​ថ្នាំពន្យារ​ជីវិតអ្នក​កើតជម្ងឺ​អេដស៍​ឬថ្នាំ​ ប្រឆាំង​នឹង​មេរោគ​អេដស៍បានក៏ដោយ ក៏​មិនមែន​មានន័យ​ថាកម្ពុជា​អាចជួយ​សង្គ្រោះ​អ្នកមាន​ជម្ងឺអេដស៍​ទាំងអស់​ បាននោះ​ដែរទេ។ ថ្នាំពន្យារ​ជីវិតនេះ គឺជា​ប្រភេទ​ថ្នាំម្យ៉ាង​ដែលអាច​ជួយជំរុញ​ឱ្យ​សារធាតុ​គ្រាប់ឈាម​សេដេកាត់ឌ៤ ​នៅក្នុង​គ្រាប់ឈាមស​របស់អ្នក​ជម្ងឺ​កើនឡើង​វិញ ខណៈ​ដែល​មេរោគ​អេដស៍នេះ​បានទៅ​បំផ្លាញ​សារធាតុ​សេឌឺកាត់​របស់អ្នក​ជម្ងឺឱ្យ​ ចុះថយ ឬអាច​និយាយ​បានថា​គឺជាថ្នាំ​សម្រាប់​ទប់ស្កាត់ មេរោគអេដស៍​កុំឱ្យ​រីក​ដុះដាល ឬ​កកើត​កូនចៅ​បន្ថែម​ទៀត។
ហេតុអ្វី​បានជា​កម្ពុជា​ផលិតថ្នាំ​ពន្យារជីវិត​ដោយ​ខ្លួនឯង?
វាជារឿង​ធម្មតាទេ​ដែល​ប្រទេស​នានា​មិនមាន​សិទ្ធិផលិត​ថ្នាំប្រភេទ​ថ្មីៗ ដែលអ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​អភិវឌ្ឍន៍​ទើបតែ​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ នោះ។ ដោយឡែក​ដោយសារ​តែមានការ​ប្រកាស​អនុញ្ញាត​ជាផ្លូវការ​របស់​អង្គការ​ ពាណិជ្ជកម្ម​ពិភពលោក (WTO)​នៅទីក្រុង​ដូហា​ប្រទេស​កាតា​នៅចុង​ឆ្នាំ២០០១ បានអនុញ្ញាត​ឱ្យប្រទេស​ក្រីក្រ ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​សិទ្ធិផលិត​ថ្នាំប្រឆាំង​មេរោគអេដស៍​ (ARV) ឬ​ថ្នាំពន្យារ​ជីវិត​នៅប្រទេស​របស់ខ្លួន​បានដោយ​ស្របច្បាប់។ មូលហេតុ​សំខាន់​ដែលជំរុញ​ឱ្យមាន​ការ​ផលិតថ្នាំ​នេះ​នៅតាម​បណ្ដា​ប្រទេស​ នានានោះ ព្រោះជម្ងឺ​អេដស៍នេះ​មានសក្ដានុពល​ខ្លាំងណាស់​នៅលើ​ពិភពលោក។ ហើយ​វិធី​តែមួយ​គត់សម្រាប់​ជួយអ្នក​កើតជម្ងឺ​នេះបាន គឺការ​ផ្ដល់ថ្នាំ​ពន្យារជីវិត​ឱ្យពួកគេ​ដើម្បី​បាន​រស់នៅ​បានយូរ។ ដូច្នោះ​វិធី​ដែល​ងាយស្រួល ចែកចាយ​ថ្នាំនេះ​ឱ្យដល់​ពួកគេ គឺ​មានតែ​ឱ្យប្រ​ទេស​ទាំងអស់​នោះ​ផលិតថ្នាំ​ទាំងនេះ​ដោយ​ខ្លួនឯង។

ក្មេង​ទំនើង

ក្មេង​ទំនើង​ជាអ្វី?
ក្មេង​ទំនើង​ជាពាក្យ​មួយដែល​ទើបនឹង​ប្រើប្រាស់​សព្វថ្ងៃនេះ​ រហូត​ដល់មាន​ពាក្យ​ចាស់ទំនើង​ទៀត។ នៅក្នុង​វចនាក្រម សម្ដេច ជួន ណាត លោក​ពន្យល់ថា​ទំនើង​គឺអ្វី​ដែលធ្វើ​ទៅតាម​អំពើចិត្ដ ធ្វើ​ទៅតាម​អ្វីដែល​នឹកឃើញ មិនមាន​ក្រែងរអែង​នឹង​ច្បាប់ ក្រែង​រអែង​នឹង​ទំនៀមទម្លាប់ ក្រែង​រអែង​នឹង​សង្គម និង​ក្រែង​រអែង​ចិត្ដមាតាបិតា​ឡើយ នឹក​ចង់ធ្វើអី​ធ្វើនឹង។ ដោយ​ក្មេង​ទំនើង គឺក្មេង​ដែលមាតាបិតា​ប្រដៅ​មិនស្ដាប់ ធ្វើអ្វី​ទៅតាម​អំពើចិត្ដ​របស់ខ្លួន។
មូលហេតុ​ដែលកើត​មានឡើង​នូវក្មេង​ទំនើង
មូលហេតុ​ដែលបង្ក​ឱ្យមាន​ក្មេងទំនើង​កើតមាន​ឡើង​នៅក្នុង​សង្គមខ្មែរ ព្រោះ​ដោយសារ​ក្មេងខ្លះ​កើតមក​ពីតូច​មាតាបិតា មាន​បញ្ហា​ឬវិបត្ដិ​អ្វីមួយ ដូចជា​ការជួប​គ្រោះថ្នាក់ ឬ​ដោយសារតែ​សង្គ្រាម​ហើយ​ត្រូវស្លាប់ រីឯ​កូននៅ​តូចៗ​មិនមាន​ភាព​កក់ក្ដៅ មិនមាន​ការ​អប់រំ​ថែរក្សា និងអាច​មកពី​មាតាបិតា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ដោយសារ​ជម្ងឺ​បន្សល់​ទុកកូន​ឱ្យកំព្រា​នៅម្នាក់​ឯង។ ហើយ​បញ្ហា​ផ្សេងមួយ​ទៀត​ដែលកើត​មាននូវ​ក្មេង​ទំនើង​នេះគឺ​ដោយសារ​កត្ដា​ ជាច្រើន​មាន​ដូចជា ៖
1 . កត្ដា​ទី១

របៀប​រៀបចំ​បន្ទប់​ទទួលភ្ញៀវ

ស្ថានភាព​ទូទៅ​របស់​បន្ទប់​ទទួលភ្ញៀវ
បន្ទប់​ទទួល​ភ្ញៀវ​ជាទីកន្លែង​សម្រាប់​សម្រាក​លម្ហែកាយ និង​ជាកន្លែង​ទទួល​ភ្ញៀវ​ដែលមក​លេងផ្ទះ​ផង។ បន្ទប់​ទទួលភ្ញៀវ ជាទីតាំង​ដែលត្រូវ​ឆ្លងកាត់​មុនគេ ដូច្នេះ​ចាំបាច់​ត្រូវតែ​រៀបចំ​ឱ្យបាន​ស្អាត​ជានិច្ច។ ការ​រៀបចំ​បន្ទប់​ទទួលភ្ញៀវ​នេះ​អាស្រយ័​លើ​ចំណង់​ចំណូលចិត្ដ​របស់​បុគ្គល​ ម្នាក់ៗ។ តើ​ចូលចិត្ដ​រស់នៅ​តាមបែប​រាយប៉ាយ ភាព​ស្អាតបាត និងមាន​សណ្ដាប់​ធ្នាប់? របៀប​រៀបចំ​ទៀត​សោតក៏មាន​ភាពខុសៗគ្នា​ទៅតាម​ចំណង់​ចំណូលចិត្ដ អ្នកខ្លះ​ចូលចិត្ដ​ទិញ​សម្ភារៈ​ជាវត្ថុ​បុរាណ ឬ​វត្ថុមាន​តម្លៃ​ដើម្បី​ដាក់តាំង​លម្អ។ ឯអ្នក​ខ្លះទៀត ចូលចិត្ដ​សម្ភារៈ​សាមញ្ញ​តម្លៃសមរម្យ។ រីឯ​ពន្លឺវិញ​អ្នកខ្លះ​មិនចង់​ឱ្យមាន​ពន្លឺភ្លឺ និង​ងងឹត​ពេកទេ ចង់បាន​ពន្លឺ​ព្រឿងៗ​តែប៉ុណ្ណោះ។
របៀប​គួរ​រៀបចំ​បន្ទប់​ទទួល​ភ្ញៀវ

ហេតុផល​ស្ដ្រី​សម្រាល​កូន​មិនរួច

មូលហេតុ​ដែលស្ដ្រី​ពិបាកស​ម្រាលកូន
មូលហេតុ​ដែលស្ដ្រី​ខ្លះ​សម្រាល​កូនមិន​រួច គឺអាច​បណ្ដាល​មកពី​កត្ដា​ម្ដាយ និង​កត្ដាទារក។
1 . ការ​សម្រាល​ពិបាក​ដោយ​មូលហេតុ​បណ្ដាល​មកពី​ម្ដាយ
  • ពិបាក​ដោយសារ​មាត់ស្បូន​បើកមិន​ប្រក្រតី ៖ បញ្ហានេះ​គឺ​បណ្ដាល​មកពី​មាត់ស្បូន​រឹង មិន​ទន់ជ្រាយ។ បញ្ហារឹង​នៃមាត់ស្បូន​អាច​បណ្ដាល​មកពី​ភាពស្អិត​នៃកោសិកា​មាត់ស្បូន ឬ​មកពីការ​រួញស្វិត​នៃមាត់​ស្បូន ក្រោយ​ពីមាន​ស្លាកស្នាម​របួស​ដោយការ​ដុតមាត់​ស្បូន​ជាដើម។ ដោយឡែក​បញ្ហានេះ​អាច​កើតមាន​ឡើង ដោយ​មិនមាន​ហេតុផល​ច្បាស់លាស់​ក៏មាន​ដែរ។
  • ពិបាក​ដោយ​កម្លាំង​កន្ដ្រាក់​របស់​សាច់ដុំស្បូន​មិន​ប្រក្រតី ៖ មិន​ប្រក្រតីភាព​នៃការ​កន្ដ្រាក់​របស់​សាច់ដុំ​ស្បូន អាច​បណ្ដាល ធ្វើ​ឱ្យស្បូន​ខ្សោយ នោះក៏​ជាមូលហេតុ​ធ្វើឱ្យ​ការ​សម្រាល​មាន​ឧបសគ្គ។
  • ពិបាក​ដោយសារ​មានដុំ​អ្វីមួយ​រាំងស្ទះ​នៅមុខ​ដំណើរ​សម្រុត​ចុះរបស់​ទារក​ដែលត្រូវ​សម្រាល។
  • ពិបាក​ដោយសារ​ឆ្អឹងអាងត្រគាក​របស់​ម្ដាយ​ខុសខ្នាត ៖ ម្ដាយ​ដែលមាន​ទម្រង់ឆ្អឹង​ត្រគាក​តូច​ចង្អៀត មិនអាច​អនុញ្ញាត ឱ្យ​សម្រាល​តាម​បែបធម្មជាតិ​បានទេ ត្រូវ​ដោះស្រាយ​ដោយ​ធ្វើការ​វះកាត់។
  • ការ​សម្រាល​ពិបាក​ដែល​បណ្ដាល​មកពី​ទារក​នៅក្នុង​ផ្ទៃ។ មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ការ​សម្រាល​មិនរួច​នោះគឺ ការ បង្ហាញ​ទ្រង់ទ្រាយ​ខុស​របៀប។
  • ចំពោះ​ការ​សម្រាល​ធម្មតា ទារក​ក្នុងផ្ទៃ​ត្រូវបង្ហាញ​កំពូល​ក្បាលមក​មុន ផ្ទុយ​ទៅវិញ​ករណី​បង្ហាញ​គូទមុន​(ចំពោះ​អ្នកកូន ដំបូង) បង្ហាញមុខ​មកមុន និង​បង្ហាញ​ថ្ងាស​មកមុន ទារក​ខ្លះទៀត​មាន​ទំហំធំ​ពេក ឯខ្លះទៀត​បំពាក់​ទៅដោយ​ដុំពក​នៅលើ​កញ្ចឹងក​ឬ នៅកញ្ចូញ​គូទ និង​ខ្លះទៀត​មានក្បាល​ធំពេក។ ទាំងនោះជា​មូលហេតុ​ដែលធ្វើ​ឱ្យមាតា​មួយចំនួន​សម្រាល​កូនមិន​អាចរួច ហើយ​តម្រូវ ធ្វើការ​វះកាត់ ដើម្បី​ដោះស្រាយ​បញ្ហា។
ផល​ប៉ះពាល់​នៃការ​ពិបាក​សម្រាល​កូន

ស្នេហា​គ្រាដំបូង ប្រការ​ត្រូវធ្វើ​ពេល​រួមភេទ

ថ្ងៃ​រួមភេទ​ខិតជិត​មកដល់​ហើយ តើ​លោកអ្នក​ត្រៀមខ្លួន​ហើយ​ឬនៅ? លោកអ្នក​នឹងអាច​បាត់បង់​ព្រហ្មចារី ភាព​បរិសុទ្ធ​ បេះដូង​ឈឺចាប់​ជូរចត់ ឆ្លងជម្ងឺ​កាមរោគ មានកូន​មិនចង់បាន​ជាដើម។ លោកអ្នក​បានជ្រាប​រួចមក​ហើយ​អំពី​វ័យដែល​ត្រូវ​ប្រឡូក​ក្នុងការ​រួមភេទ​ លើកដំបូង វិធី​បង្ការការ​មាន​ផ្ទៃពោះ​ដែល​មិនចង់បាន វិធី​បង្ការ​ការឆ្លង​ជម្ងឺ​កាមរោគ ការ​និយាយគ្នា ការ​ភ័យខ្លាច ចំណង់​ការ​ថ្នាក់ថ្នម ការ​ត្រៀមខ្លួន​ពេលស្នេហា​គ្រាដំបូង។ល។ ប៉ុណ្ណេះ​មិនទាន់អស់​នៅឡើយ​ទេ នៅមាន​ចំណុច​ផ្សេងៗ​ទៀត​ដែលគួរ​យល់ដឹង និង​ប្រតិបត្ដិ​មុនចូល​ប្រឡូក​ក្នុងឆាក​រួមភេទ​លើកដំបូង​នេះ។ សូមកុំ​ឱ្យដូច​ប្រយោគ​មួយឃ្លា​ដែលថា “សប្បាយ​ក្លាយជា​ទុក្ខ”។
ការ​រៀនសូត្រ
នៅក្នុង​ជីវភាព​ផ្លូវភេទ មនុស្ស​ពេញវ័យ​ជាច្រើន​មាន​អនុស្សាវរីយ៍​មិនអាច​បំពេញ​បាន ទៅណា​មកណា​ជាមួយគ្នា កាន់ដៃ​គ្នា ដើរលេង​ត្រសង ថើប​បបោស​អង្អែល​យ៉ាងស្រើបស្រាល​រកទីបំផុត​គ្មាន ការ​ចែចង់ និង​រឿង​អាថ៌កំបាំង​ផ្សេងទៀត​យ៉ាង​ផ្អែមល្ហែម​ល្អូក ល្អឺន​ជាដើម។ សូម​ភ្លក្ស​រសជាតិ​កាមារម្មណ៍​សន្សឹមៗ ថែទាំ និង​ស្រោចទឹក​ដាក់ជី​ជាបណ្ដើរៗ។ ពោល​ទំនាក់ទំនង​ផ្លូវភេទ គឺជា​ភាព សប្បាយ​រីករាយ​នៃផល​កម្រៃ​របស់​បុគ្គលម្នាក់ៗ អ្នកណា​ធ្វើអ្នក​នោះទទួល តែវា​មិនមែន​ជាកាយ​ហត្ថកម្ម​អនាម័យ ឬជា​សកម្មភាព ខកចិត្ដ​ដែល​គ្រាន់តែ​បំពេញ​ឡើង​ដូចគេ​ដូចឯង​ដែលធ្លាប់​ធ្វើនោះទេ។ ចំពោះ​សេចក្ដី​សុខស្រួល ចំណេះ​ដឹងនៃ​សមត្ថភាព​មិនសូវជា​ចាំបាច់​ប៉ុន្មានទេ ប៉ុន្ដែ​ត្រូវចេះ​កសាង​ទំនុកចិត្ដ​លើខ្លួនឯង​ឱ្យបាន​ច្រើន សម្រាប់​ផ្ទៀងផ្ទូរ​ជាមួយ​ដៃគូស្នេហា។ មនុស្ស​ភាគច្រើន បានយក​ការ​សម្រេច​កាម​ដោយខ្លួនឯង​(ការលេងប្រ​ដាប់ភេទ​ខ្លួនឯង) មក​រៀនសូត្រ​នៅឱកាស​នេះ។
ការ​ផ្សងព្រេង

សក់​ស្កូវ​មុន​អាយុ


លក្ខណៈ​ទូទៅ​នៃ​ពណ៌​សក់
ពណ៌​សក់​ដែល​ធម្ម​ជាតិ​បាន​ផ្ដល់​ឱ្យ​មិន​មាន​ពណ៌​ដូចៗ​គ្នា​ទេ សម្រាប់​ពូជ​សាសន៍​នីមួយៗ។ ធម្ម​ជាតិ​បាន​ផ្ដល់​ពណ៌​សក់​ឱ្យ​ជន ជាតិ​អាស៊ី​ភាគ​ច្រើន គឺ​មាន​ពណ៌​សក់​ខ្មៅ​ក្រិប។ ចំពោះ​ពូជ​សាសន៍​អឺរ៉ុប​វិញ ដូច​ជា​ជន​ជាតិ​អាមេរិក បារាំង អ៊ី​តាលី​ជា​ដើម មាន​ពណ៌ សក់​ទង់​ដែង លឿង ក្រហម ឬសព្រឿងៗ តាំង​ពី​កំណើត។ មិន​ថា​ពូជ​សាសន៍​អឺរ៉ុប ឬ​ជន​ជាតិ​អាស៊ី ឱ្យ​តែ​មាន​ស្កូវ​នៅ​ក្រោម​អាយុ ៣៥ឆ្នាំ គេ​ចាត់​ទុក​ថាជា​សក់​ស្កូវ​មុន​អាយុ។
មូល​ហេតុ​សក់​ស្កូវ​មុន​អាយុ

CASINO





MOBILE MAGAZINE