About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, May 9, 2012

120508_22b
សត្វក្ដាមយក្សដែលគេចាប់បាននៅអូស្ត្រាលីបច្ចុប្បន្នកំពុងរស់នៅ​ប្រទេស​អង់គ្លេស​​​។

 ក្រុង​ឡុងដ៍ : ក្លូតឌី គឺ​ជា​សត្វ​ក្តាម​ឈ្មោល​សមុទ្រ​មួយ​ក្បាល​មាន​ទម្ងន់ ៦,៨ គីឡូ​ក្រាម និង​មាន​ស្នូក​ទំហំ ៣៨ សង់​ទី​ម៉ែត្រ។ វា​ត្រូវ​បាន​សង្រ្គោះ​ពី​ក្រុម​នេសាទ ហើយ​បាន​លក់​ក្នុង​តម្លៃ ៥ ១៨៧ ដុល្លារ ទៅ​ឲ្យ​ក្រុម​អភិរក្ស​សត្វ​របស់​អង់គ្លេស កាល​ពី​សប្ដាហ៍​មុន។​

បន្ទាប់​ពី​ចំណាយ​ពេល​ហោះហើរ​តាម​យន្តហោះ​ពី​ប្រទេស​អូស្រ្តាលី ក្ដាម​យក្ស​នេះ​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​ក្នុង​សួន​អភិរក្ស ឯ​ទីក្រុង​ញូវយ៉ក​។​
ក្លូតឌី ​គឺជា​ក្តាម​ឈ្មោល​ធំ​បំ​ផុត ដែល​មាន​ទំហំ​ធំ​ជាង​សត្វ​ក្តាម​ធម្មតា​ប្រហែល​ជា ១០០ ដង​ឯ​ណោះ។ ប៉ុន្តែ​ខណៈ​ដែល​វា​នៅ​មាន​អាយុ​កាល​លូតលាស់​បន្ត​នោះ គេ​បាន​ប៉ាន់​ស្មាន​ថា វា​អាច​នឹង​មាន​ទំហំ​ធំ​ជាង​នេះ​ទ្វេ​ដង នៅ​រយៈ​ពេល​ប្រមាណ​ជា​១​ឆ្នាំ​ខាង​មុខ​នេះ​។
ក្តាម​យក្ស​នេះ​ត្រូវ​បាន​គេ​យក​មក​តាំង​បង្ហាញ​នៅ​មជ្ឈ​មណ្ឌល Sea Life នៃ​ក្រុង​ដ័រសិត ចាប់​ពី​ថ្ងៃ​ព្រហសត្បិ៍​ជាមួយ​ក្តាម​យក្ស​ពីរ​ផ្សេង​ទៀត។
រ៉ុប ហីក ប្រធាន​ក្រុម​ម៉ារីន​ជីវសាស្រ្ត​នៃ​មជ្ឈមណ្ឌល​ស៊ីឡៃហ្វ (Sea Life)  បាន​និយាយ​ថា៖ «យើង​គិត​ថា ពពួក​សត្វ​ក្តាម​ទាំង​អស់​នេះ​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ សាធារណ​ជន​។ វា​ក៏​ធ្លាប់​បង្អួត​ខ្លួន​នៅ​ទីក្រុង​ហុងកុង​ផង​ដែរ ហើយ​ថ្ងៃ​មុខ​ក្ដាម​យក្ស​នេះ​អាច​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភពលោក​ក៏​ថា​បាន»៕

No comments:

CASINO





MOBILE MAGAZINE