បុរសត្រូវបានគេគិតថា ជាភេទមួយដ៏រឹងមាំ ប៉ុន្តែក្នុងនាមជាមនុស្សម្នាក់ បុរសក៏ត្រូវការយកចិត្តទុកដាក់ និងយល់ពីអារម្មណ៍របស់ខ្លួនពីសំណាក់ដៃគូផងដែរ។
សិច
សិចអាចជារឿងមួយដ៏លំបាកព្រោះទាក់ទងនឹងទំនៀមទម្លាប់របស់យើង។ ប៉ុន្តែអ្នកត្រូវដឹងថា ជាការពិតភាគីខាងបុរស គិតចង់មានសេចក្ដីសុខបែបនេះជាមួយនារីជាដៃគូស្ទើរគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលគេមានជាមួយអ្នក។ សិចជារឿងមួយដ៏ឆ្គាំឆ្គងចំពោះប្រពៃណីដ៏ផូរផង់របស់យើង ដូច្នេះជាជាងការរួមភេទអ្នកអាចបង្ហាញពីអារម្មណ៍របស់អ្នកទៅលើ ដៃគូបុរសដោយការឱបដោយមិនឲ្យដឹងខ្លួន ឬអាចជាការកាន់ដៃគ្នាជាដើម។
មិនកុហក
ការកុហក ជារឿងដែលអាចទទួលយកបានចំពោះបុរសមួយចំនួន ប៉ុន្តែបុរសមួយចំនួនទៀតយល់ថា ការកុហកជារឿងមួយដែលពិបាកទទួលយក ពោលគឺគេអាចគិតថា នារីដែលខ្លួនស្រឡាញ់មិនទុកចិត្តសូម្បីតែខ្លួនជាដៃគូនឹងមិន ចង់បន្តទៅមុខទៀត។ ម៉្យាងទៀត បុរសក៏ចង់ដឹងចង់ស្ដាប់ពីបញ្ហារបស់ដៃគូដើម្បីជួយដោះស្រាយបញ្ហា រួមគ្នា។
ការនិយាយសរសើរ
បុរស ក៏ចង់បានពាក្យសរសើរដូចភាគីនារីដែរ។ កុំភ្លេចនិយាយសរសើរថា គេសង្ហានៅពេលដែលស្លៀកពាក់បានស្អាតខុសធម្មតា ឬថាគេពូកែនៅពេលដែលធ្វើកិច្ចការមួយបានសម្រេច។
សំណើច
នារីដែលពូកែ និយាយលេងសើច កំប្លុកកំប្លែង អាចឲ្យបុរសជាដៃគូចូលចិត្ត និងយល់ថា រីករាយរៀងរាល់ពេលដែលនៅជាមួយគ្នា។
ទទួលយកអ្វីដែលគេមាន
បុរស ចង់ឲ្យនារីដែលខ្លួនស្រឡាញ់ អាចទទួលយកគ្រប់យ៉ាងដែលខ្លួនមាន។ គេមិនចង់ ឲ្យអ្នកប្រាប់ថា នេះមិនល្អនោះមិនល្អ កែតម្រូវតាមចិត្តរហូតនោះទេ។ ដូច្នេះ ត្រូវចេះទទួលយកអ្វីដែលគេមានក្នុងពេលបច្ចុប្បន្ន និងអ្វីដែលគេខិតខំប្រឹងប្រែងផ្លាស់ប្ដូរនាអនាគត។
ភាពស្មោះត្រង់
ប្រសិនបើមិត្តនារីៗចាប់អារម្មណ៍បុរសណាម្នាក់ជាគូហើយមិនត្រូវ ចំណាយពេលលេងសើចច្រើននឹងបុរសដទៃទៀត។ នារីមួយចំនួនយល់ថា ខ្លួនមានសម្រស់ តែងដើរបង្អួតទាក់ទាញបុរសជាច្រើនធ្វើជាដៃគូតាមពេលវេលាផ្សេងៗ គ្នា ដែលលទ្ធផលចុងក្រោយមានតែការបែកបាក់ប៉ុណ្ណោះ។
ផ្ដល់ចន្លោះ
នារីមិនត្រូវតឹងតែងចំពោះស្នេហាពេកទេ ពោលគឺចង់ឲ្យបុរសដែលខ្លួនស្រឡាញ់ចំណាយពេលជាមួយខ្លួនជារៀងរាល់ ពេល។ ត្រូវចាំថា បុរសក៏ត្រូវការពេលវេលាសម្រាប់ជីវិតឯកជនរបស់គេ ជាមួយក្រុមគ្រួសារ និងមិត្តភក្ដិដែរ។
ជឿជាក់ និងផ្ដល់កម្លាំងចិត្ត
បើមិត្តប្រុស របស់អ្នកមានក្ដីសុបិនដ៏ធំមួយ ត្រូវចេះជួយលើកទឹកចិត្ត និងជឿជាក់ថាគេអាចធ្វើបាន។ ជៀសវាងការនិយាយចំអែចំអន់ថា គេមិនមានលទ្ធភាព ឬសមត្ថភាពសម្រេចក្ដីស្រមៃនោះ។ ធ្វើបែបនេះគ្មានអ្វីល្អទេ ក្រៅពីការអាក់អន់ស្រពន់ចិត្ត ជាហេតុឲ្យចំណងស្នេហ៍ឈានទៅរកភាពប្រេះស្រាំតែប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment