About Me

THIS SITE IS UNDER CONSTRUCTION

Saturday, May 26, 2012

គ្រឿង​ស្រវឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​លក់ និង​ពិសា​នៅ​ថ្ងៃទី​២-៣ មិថុនា

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ សេចក្តី​ណែនាំ​មួយ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ទាំង​អស់​ឲ្យ​ផ្អាក​ពិសា និង​លក់​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ពោល​គឺ​ថ្ងៃទី​២ និង​ថ្ងៃទី​៣ ខែ​មិថុនា ដើម្បី​រួម​ចំណែក​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ និង​បាតុភាព​នានា​ដែល​កើត​ចេញ​ពី​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣។

គ្រឿងស្រវឹងត្រូវហាមឃាត់មិនឲ្យលក់និងពិសានៅថ្ងៃបោះឆ្នោតឡើយ
តាម​សេចក្តី​ណែនាំ​ដែល​ចុះ​ ហត្ថលេខា​ដោយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ខ្មែរ​បាន​សរសេរ​ថា ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​រួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល កងកម្លាំង​សន្តិសុខ​គ្រប់​ប្រភេទ អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់ ដោយ​ត្រូវ​ផ្អាក​ពិសា និង​ផ្អាក​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត គឺ​ចាប់​ពី​ម៉ោង​២៤ នៃ​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០១២ រហូត​ដល់​ម៉ោង​២៤ ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០១២ ដើម្បី​រួម​ចំណែក​ទប់​ស្កាត់​អំពើ​ហិង្សា ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ និង​បាតុ​ភាពនានា ដែល​អាច​បណ្តាល​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។
ជាមួយ​គ្នា​នេះ កងរាជ​អាវុធ​ហត្ថ កង​នគរបាល​ជាតិ រួម​ជាមួយ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ការ​បំពាក់​បំប៉ន​ដល់​កង​កម្លាំង និង​មន្រ្តី​រាជការ​ក្រោម​ឱវាទ និង​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ទាំង​អស់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន អនុវត្ត​ផ្អាក​ការ​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​កិច្ច​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី៣ ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ​ល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា៕

No comments:

CASINO





MOBILE MAGAZINE