សុភាពនារីទាំងអស់ចូរប្រ័យត្នអំពីមិត្តប្រុសរបស់អ្នកផង មុនពេលដែលអ្នកសម្រេចប្រគល់ខ្លួនអោយបុរសណាម្នាក់នោះ។បើពុំនោះ ទេ អ្នកនឹងអាចស្តាយក្រោយមិនខាន។តើធ្វើដូចម្តេចទៅទើបដឹងថាសង្សារ ឬមិត្តប្រុសរបស់អ្នកមិនបោកប្រាស់នោះ។វាពិតជាពិបាកមែន។ប៉ុន្តែ សូមមើលសញ្ញានៃការបោកប្រាស់ខាងក្រោមនេះដែលអាចកើតមានចេញពី មនុស្សប្រុស។
១. គាត់គិតថា ស្រីមុនរបស់គាត់ សុទ្ធតែ "ឆ្កួត - ឡប់"
សូមប្រយ័ត្នប្រយែងចំពោះបុរសណា ដែលយល់ឃើញថា មិត្តស្រីៗរបស់គាត់ពីមុន (former girlfriends) ជាមនុស្សឆ្កួតលីលា, មិនគ្រប់ទឹក (វិកលចរឹក psycho), ឬក៏តាមតែតោងស្អិតជាប់នឹងគាត់ (clingy) ។ ចំពោះគាត់, ស្ត្រីទាំងនោះដូចជាជ័រកាវ ដែលរង់ចាំតែចាប់គាត។បើសិនជាបុរសម្នាក់នេះហ៊ាននិយាយអំពីមនុស្ស ស្រីពីមុនរបស់គាត់តាមរបៀបនេះនោះរូបអ្នកអាចនឹងជាមនុស្សបន្ទាប់ ហើយ។ 2. ២.គាត់មានគំរោងនឹងបង្កើត
២.បរិយាកាសដ៏រ៉ូមែនទិកជាមួយអ្នកនៅកន្លែងស្ងាត់ៗ
អាហាររាត្រីក្រោមពន្លឺភ្លើងទៀន គឺវាជាពេលវេលាដ៏រីករាយណាស់សំរាប់មនុស្សគ្រប់គ្នា, ប៉ុន្តែ ប្រសិនបើគាត់ណាត់អ្នកទៅកាន់កន្លែងមួយដែលដាច់តែឯងពីគេ នោះអាចជាសញ្ញាបញ្ជាក់ថា គាត់មិនចង់អោយនារីដទៃទៀតឃើញរូបគាត់នៅជាមួយអ្នកនោះឡើយ ។ លើកក្រោយ, នៅពេលសង្សារប្រុសរបស់អ្នកអញ្ជើញអ្នកចេញញ៉ាំអីនៅខាងក្រៅ, ចូរសាកល្បងបបួលគាត់ទៅកាន់ភោជនីយដ្ឋាន ឬ កន្លែងណាដែលសំបូរមនុស្សម្នាអ៊ូអរ។ តើគាត់នឹងមានប្រតិកម្ម ឬ ឆ្លើយតបនឹងអ្នកបែបណាទៅវិញ? សូមសង្កេតមើល!
៣. គាត់ហាក់ដូចជាក្តៅ និង ត្រជាក់នៅពេលនិយាយទូរស័ព្ទ
គាត់នឹងទូរស័ព្ទមកជជែកលេងជាមួយអ្នករយៈពេលមួយម៉ោង រួចក៏ធ្វើមិនដឹងមិនលឺចំពោះសារ (messages) របស់អ្នកប៉ុន្មានថ្ងៃបន្ទាប់មក ។ តើអ្នកឆ្ងល់ទេថាតើគាត់កំពុងធ្វើអ្វីហ្នឹង?គាត់ពិតជារវល់ ណាត់ជួបជាមួយស្រីថ្មីហើយ ។
ចូរប្រយ័ត្នចំពោះមនុស្សប្រុសដែលទំនាក់ទំនងតាមទំនើងចិត្តខ្លួនបែបនេះ។
៤. គាត់ធ្វើអោយអ្នកពិបាក
វាជាការធម្មតាទេ សំរាប់បុរសដែលចង់រួមរក្សជាមួយអ្នក ។ ប៉ុន្តែ ឬកពាររបស់គាត់គឺជាទង់ជ័យក្រហម ប្រសិនបើ ៖
-ដាក់ការគាបសង្កត់មករកនាក់
-ធ្វើអោយអ្នកមានអារម្មណ៍មិនល្អ ប្រសិនបើអ្នកមិនព្រមរួមភេទជាមួយគេ។
៥. បុរសនោះមិនហ៊ានសរសេរឬដាក់រូបថតរបស់អ្នកនិងគាត់នៅលើទំព័រ Facebook
តើគាត់មានសរសេរ ឬ បញ្ចេញមតិ នៅលើរូបថតរបស់អ្នក និង គាត់ឬទេ? តើគាត់មាន update វាញឹកញាប់ដែរឬទេ? តើគាត់មានបបួលអ្នកចេញលេងខាងក្រៅដែរឬទេ? តើទំនាក់ទំនងរបស់គាត់ត្រូវបានលាក់កំបាំងដែរឬទេ? បុរសនោះមានការប្រយ័ត្នប្រយែងចំពោះការសន្យា ឬ សម្តីរបស់គាត់ ។បើដូច្នេះមែនបុរសនោះហាក់ដូចជាបង្ហាញថា គាត់មិនចង់ទុកដានពីទំនាក់ទំនងរបស់គាត់ និង អ្នកនៅលើទំព័រ Facebook របស់គាត់អោយអ្នកដទៃបានដឹងឡើយ ។
៦. បុរសនោះមិនចង់ដាក់លឺច្រើនពីរឿងរបស់អ្នក
បើសិនជាមិនប្រុសរបស់អ្នកមិនយកចិត្តទុកដាក់នឹងការងារក៏ដូចជា ចំណូលចិត្តរបស់អ្នកចូរអ្នកប្រយ័ត្នបន្តិច។គេប្រហែលជានឹងមិន ធ្វើការសាកសួរ ឬ ដេញដោលអំពីព័ត៌មានទូទៅ ដូចជា ការងារ ឬ ចំណង់ចំណូលចិត្តរបស់អ្នក ។ ល ។ ការពិតនោះគឺ ពួកគេមិនចង់ចំណាយពេល ឬ កម្លាំងថាមពលដែលគ្មានប្រយោជន៍ចំពោះអ្នកឡើយ ពីព្រោះពួកគេគិតថា គេនឹងមិននៅក្បែអ្នកយូរអង្វែងឡើយ ។
៧. គាត់និយាយថា អ្នកគឺជាគូអនាគត ឬ ដួងព្រលឹងរបស់គាត់
យើងពេញចិត្តនឹងគំនិតនៃការស្រលាញ់នៅពេលជួបគ្នាដំបូង។ប៉ុន្តែ ប្រយ័ត្នអោយមែនទែនចំពោះបុរសដែលងាយនឹងនិយាយលឿនពេកថាគេស្រលាញ់ អ្នកដូចដួងព្រលឹង។គាត់នឹងប្រាប់អ្នកថា គាត់កំពុងតែចាប់ចិត្ត លួចស្រលាញ់លើរូបអ្នកហើយ, សូមប្រុងប្រយ័ត្នចំពោះពាក្យសំដី ក៏ដូចជាកាយវិកា ។ ត្រូវប្រាកដក្នុងចិត្តអ្នកអាចយករួចខ្លួនបាន ប្រសិនបើមានការអ្វីមិនស្រួល ។ ពាក្យសំដីដ៏ផ្អែមផ្ហែមទាំងអស់នោះអាចលួងចិត្តនារីៗអោយធ្លាក់ ចូលក្នុងអន្ទាក់ស្នេហ៍របស់បុរសៗបានដោយងាយ ពីព្រោះពួកគេឧស្សាហ៍និយាយវាច្រើនដង, ពិសេសនោះគឺនារីៗក៏ចូលចិត្តពាក្យទាំងនោះផងដែរ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment