អ្នកដែលចម្អិនអាហារដោយខ្លួនឯង ឆាប់ស្គមជាងអ្នកដែលទៅទទួលទានអាហារខាងក្រៅ ហើយបើអ្នកចម្អិនអាហារដោយវិធីដូចខាងក្រោមនេះ អ្នកនឹងបានទទួលទានឆ្ងាញ់ដូចដើម ប៉ុន្តែ បរិមាណជាតិខ្លាញ់ ថយចុះដល់ទៅពាក់កណ្តាល ។
១-ចំហុយ មុនបំពង : ជាតិចនិកពិសេសដែលចុងភៅតាមភោជនីយដ្ឋានធំៗចូលចិត្តប្រើ ពេលចំហុយសាច់រហូតឆ្អិនហើយ ពេលវេលាក្នុងការបំពង នឹងមានរយៈពេលខ្លី ធ្វើឲ្យមិនបៀមខ្លាញ់ ទទួលទានច្រើនប៉ុនណា ក៏មិនធាត់ ។
២-អាំង ជំនួសការចៀន ឬបំពង : បន្លែមួយចំនួន គ្រាន់តែអាំង គឺមានរសជាតិឆ្ងាញ់ មិនថាការ៉ុត ស្នូលពោត ល្ពៅ ទំពាំងបារាំង ត្រប់វែង ហើយបើយកមកអាំងជាប់នឹងគូទខ្លះវិញ ក្រៅពីជួយឲ្យឆាប់ឆ្អិន ហើយថែមជាការរក្សាគុណតម្លៃអាហារ ឲ្យនៅក្នុងបន្លែពេលលក្ខណៈ ។
៣-ហាន់ជាចំណិតតូចៗ : បើហាន់បន្លែ ឬសាច់ជាចំណិតតូចៗដាក់ចូលបំពង វានឹងជួយឲ្យឆាប់ឆ្អិនជាងដុំធំៗ ដែលជួយសន្សំសំចៃពេលវេលានិងការពារការបៀមប្រេងទៀតផង ។
៤-ចៀនដោយទឹក : អាហារដែលឆាប់ឆ្អិនមួយចំនួន មិនចាំបាច់ត្រូវចៀន ដោយប្រុងឡើយដូចជា ស៊ុត សាច់ជ្រូកបីជាន់បន្ទះ សាច់ក្រក ការចៀនដោយទឹក នឹងមានកាឡូរីទាបជាងចៀនដោយប្រេង ជិតពាក់កណ្តាលឯណោះ ។
៥-ក្លាស្សេទឹកស៊ុបក្នុងទូទឹកកក : ស៊ុបដែលមានជាតិខ្លាញ់ខ្ពស់ និង ប្រែក្លាយជាអាហារខ្លាញ់ទាប ដោយការយកទៅក្លាស្សេក្នុងទូទឹកកក ១ ម៉ោងពេលស៊ុបត្រជាក់ ជាតិខ្លាញ់នឹងរឹងជាដុំ អណ្តែតនៅផ្ទៃខាងលើ បន្ទាប់មក អ្នកអាចដួសដុំខ្លាញ់នោះចេញ មុននឹងយកទៅកម្តៅ ។
៦-ប្រើខ្ទះល្អ : ខ្ទះល្អដែលមានស្រោបសារធាតុ Teflon ដែលជួយមិនឲ្យជាប់បាត់ខ្ទះ ទើបមិនចាំបាច់ប្រើប្រេងឆាច្រើនក្នុងការឆា ឬបំពងដែលជួយសន្សំទាំងប្រេង និងកាឡូរី៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment