១- ផ្លែម្ទេសហឹរ
ផ្លែម្ទេសត្រូវបានគេរកឃើញថាមានសារធាតុម្យ៉ាងដែលមានឈ្មោះថា Capsaicin ដែលជាសារធាតុដែលជួយបង្កើនចលនាឈាមរត់ ដែលធ្វើឲ្យឈាមរត់ទៅដល់សរសៃប្រសាទបានល្អ ដែលនៅពេល
នោះអ្នកនឹងមានអារម្មណ៍ផ្លូវភេទខ្លាំង។២- ផ្លែអាវ៉ូកាដូ (Avocados)
វីតាមីន E នៅក្នុងផ្លែពណ៌បៃតងនេះ អាចជួយឲ្យរាងកាយរបស់អ្នកបង្កើនចលនាអ័រម៉ូនសំខាន់ៗដូច ជា អ័រម៉ូនតេសតូស្ទឺរ៉ុន, អេស្រ្ដូជែន និងប្រូហ្សេស្ទើរ៉ុន ដែលអ័រម៉ូនទាំងនេះ អាចជួយជម្រុញនូវភាពរំញោចនូវអារម្មណ៍ភេទ។
៣-ផ្លែចេក
ហេតុផលមួយទៀតដែលអាចជួយឲ្យអ្នកគិតដល់សិច គឺនៅពេលដែលអ្នកទទួលទានផ្លែចេក។ ផ្លែចេកផ្ទុកទៅដោយជាតិប៉ូតាស្យូម ដែលជួយពង្រឹងសាច់ដុំឲ្យខ្លាំងក្លា ហើយអាចជួយឲ្យអ្នកមានដំណើរការល្អក្នុងយុទ្ធនាការលើគ្រែរបស់ លោកអ្នក។
៤- សូកូឡា
សារធាតុកាកាវរបស់សូកូឡា ក៏ជួយឲ្យអ្នកមានអារម្មណ៍ផ្លូវភេទយ៉ាងសម្បើមណាស់ដែរ។ ដូច្នេះបើចង់ឲ្យជីវិតសិចរបស់អ្នកកាន់តែប្រសើរ សូកូឡាគឺជាជម្រើសដ៏ល្អរបស់លោកអ្នក។
៥- ងាវសមុទ្ទ (Oysters)
សាច់របស់ងាវសមុទ្ទ ឬអូយស្ទឺ គឺជាប្រភេទសាច់ដែលមានជាតិស័ង្កសី ដែលជាសារធាតុរ៉ែម្យ៉ាងដែលជួយជម្រុញអ័រម៉ូនភេទខ្ពស់បំផុត។
៦- ផ្លែទទឹម
ផ្លែទទឹមមានផ្ទុកនូវថាមពលសិចយ៉ាងអស្ចារ្យ។ វាអាចសម្រួលនូវសរសៃឈាម ដែលអាចអនុញ្ញាតឲ្យឈាមរត់ទៅរកចំណុចសម្រើបបានយ៉ាងល្អ។ បើអ្នកមិនធ្លាប់សាកផ្លែទទឹមមុនពេលសិចទេ ចូរចាប់ផ្ដើមទៅ អ្នកនឹងមានអារម្មណ៍ថាប្លែកមិនខាន។
៧- ស្រាក្រហម
មិនត្រឹមតែជួយឲ្យអ្នកក្រេបនូវរស់ជាតិដ៏ឆ្ងាញ់ពេលជួបជុំ មិត្តភក្ដិនោះទេ ស្រាក្រហមគឺកាន់តែអស្ចារ្យជាងនេះទៀត ប្រសិនបើអ្នកទទួលទានពីរនាក់ដៃគូរបស់អ្នកមុនពេលអ្នកចាប់ ផ្ដើមរួមភេទ។ វាមានផ្ទុកនូវសារធាតុម្យ៉ាងមានឈ្មោះថា រ៉េសវេរ៉ាត្រូលដែលជួយជម្រុញនូវចលនាឈាមឲ្យហូរបានល្អ នៅមុនពេល និងក្នុងកំឡុងពេលសិច។
៨- ត្រីសាល់ម៉ុន (Salmon)
ផ្លែឈើទាំងពីរនេះមានផ្ទុកនូវសារធាតុអូម៉េហ្កា៣ ដែលជួយរក្សា និងបង្កើតនូវអ័រម៉ូនសិច នៅចំណុចកំពូលនៃសិចរបស់អ្នក។
៩- គ្រាប់វ៉ានីឡា (Vanilla)
បើចង់មានប្រសិទ្ធភាពសូមញ៉ាំវាក្រោយពេលអាហារល្ងាច ហើយលាយជាមួយការ៉េមកី នឹងធ្វើឲ្យគ្រាប់វ៉ានីឡាផ្អែមឆ្ងាញ់។ វាមានប្រយោជន៍ក្នុងការជួយជម្រុញឲ្យសរសៃប្រសាទបង្កើតនូវ អារម្មណ៍សិចដ៏ប្រសើរ។
១០- ផ្លែឪឡឹក
ផ្លែឪឡឹកមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ តែវាថែមទាំងជួយបង្កើននូវអារម្មណ៍សិចរបស់អ្នកទៀតផង។ ផ្លែនេះមានផ្ទុកនូវសារធាតុម្យ៉ាងឈ្មោះ ហ្វីតូនូទ្រាន ស៊ីទ្រូលីន ដែលជួយធ្វើឲ្យឈាមអ្នកបង្កើនចលនា ដែលធ្វើឲ្យអ្នកមានអារម្មណ៍សិចយ៉ាងឆាប់រហ័ស៕
No comments:
Post a Comment