About Me

THIS SITE IS UNDER CONSTRUCTION

Thursday, May 10, 2012

Honduras ប្រទេសដែលមានជីវិតស្លាប់ ស្ទើរាល់ថ្ងៃ


Honduras គឺជាប្រទេសមួយដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងចំណោមរាល់ប្រទេសដែលមាន
នៅលើពិភពលោកនេះហើយត្រូវគេស្គាល់ថាជា ប្រទេសមួយដែលជីវិតមនុស្សមានតម្លៃថោក និង
រាល់ការធ្វើបុណ្យសព្វគឺរដ្ឋចេញអោយដោយឥតគិតថ្លៃ (Free)។

ជាតួយ៉ាងដូចជាទីក្រុង Tegucigalpa ដែលជារដ្ឋធានីនេះផ្ទាល់គឺមានសេវាកម្មក្នុងការធ្វើបុណ្យសព្វ
ដែលរដ្ឋជាអ្នកចេញប្រាក់ ហើយការសម្លាប់មនុស្សគឺមានស្ទើតែជារៀងរាល់ថ្ងៃនិងដោយគ្មាន
សន្ដាប់ធ្នាប់។ នៅពេលដែលមនុស្សស្លាប់ភាគច្រើនគេតែងតែទូរសព្ទទៅរកក្រុមសេវាកម្មបុណ្យ
សព្វនេះបន្ទាប់មកមិនយូរប៉ុន្មាននិងមានរថយន្ត Pick Up ពណ៌ខ្មៅមួយមកដល់ដែលមានមឈូស
មួយស្អាតមកជាមួយផង រថយន្តនេះនឹងដឹកសាកសព្វចេញទៅទីកប់សព្វដែលមានតាអាចារ្ររង់
ចាំរួចជាស្រេច ដើម្បីឧទ្ទិសព្រលឹងសព្វដល់ព្រះ តែធាតុពិតសម្រាប់សាកសព្វទាំងនោះគឺត្រូវបាន
គេកប់ដោយរុំនិងផ្លាស្ទីកខ្ចប់សំរាមប៉ុណ្ណោះ។

មូលហេតុដែលនាំអោយប្រទេសនេះមានការសម្លាប់មនុស្សជាច្រើននោះព្រោះតែមូលហេតុមួយ
ចំនួនដូចជា៖
១. តាំងពីឆ្នាំ ២០០៩ មកដល់ពេលនេះនៅមានការសម្លាប់ដោយសារនយោបាយ។
២. Honduras គឺជាទឹកដីនៃគោលដៅថ្នាំញៀនចេញពី Mexic។
៣. ថ្នាំញៀន Cocaine ៧៩% ដែលដឹកចេញពីអាមេរិកខាងត្បូងមកត្រូវបានគេលាក់នៅ Honduras។
៤. មនុស្ស ១ នាក់ក្នុងចំណោម ១០ នាក់មានកាំភ្លើងកាន់ សម្លាប់មនុស្សដោយគ្មាននរណាហ៊ានប៉ះ
ពាល់។
៥. ជាប្រទេសក្រីក្រមួយ។
៦. ពុករលួយ៕

No comments:

CASINO





MOBILE MAGAZINE