About Me

THIS SITE IS UNDER CONSTRUCTION

Thursday, May 3, 2012

មានតែពេលវាលាទេ ទើបដឹងថាក្តីស្រលាញ់មានតំលៃធំធេងប៉ុណ្ណា


កាល ​​ពី​ព្រង​នាយ នៅ​លើ​កោះ​មួយ​មាន​អារម្មណ៍ ជា​ច្រើន​នៅ​ទី​នោះ ដូច​ជា ​អារម្មណ៍ រីក​រាយ សោក​សៅ ក្តី​ស្រ​លាញ់ ភាព​ស្រស់​ស្អាត​។ល។
ថ្ងៃ​មួយ មាន​ការ ប្រ​កាស​អា​សន្ន ថា​កោះ​នោះ នឹង​​លិច នៅ​ក្នុង ពេល​ឆាប់​ៗ​នេះ ហើយ ដូ​ច្នេះ ពួក​គេ​ទាំង​អស់​គ្នា ក៏​ប្រ​ញាប់ រៀប​ចំ​ទូក ដើម្បី​ចាក​ចេញ​ពី​លើ​កោះ​នេះ រៀង​ៗ​ខ្លូន​។
ក្នុង​ពេល​នោះ មាន​តែ​ក្តីស្រលាញ់ មួយ​ប៉ុណ្ណោះ ដែល​មិន​ព្រម​ចាក​ចេញ ព្រោះ​គេ​ចង់​នៅ​លើ​កោះ​នេះ​រហូត​ដល់​ដំ​ណាក់​កាល​ចុង ក្រោយ​។
នៅ​​ពេល​​ដែល​​កោះ​​នោះ​លិច​ជិត​ផុត ក្តី​ស្រលាញ់ ក៏​សំ​រេច​ចិត្ត ហៅ អោយ​គេ​ជួយ។ នៅ​ពេល​នោះ ចំ​ពេល​ដែល ភាព​ស្តុកស្តម្ភ កំ​ពុង​អ៊ុំ​ទូក​ដ៏​ធំ​មួយ ឆ្លង​កាត់​តាម​ទី​នោះ។ ឃើញ​ដូច្នេះ ក្តីស្រលាញ់ ក៏​ស្រែក​ហៅ ថា “ ភាពស្តកស្តម្ភ តើ​​អ្នក​អាច​ជួ​យខ្ញុំ​ចេញ​ពី​កោះ​នេះបាន​ទេ ? ”​ ពេលនោះភាពស្តុកស្តម្ភក៏ឆ្លើយ “ទេ!  ខ្ញុំ​មិន​អា​ចជួយ​អ្នក​បាន​ទេ ព្រោះ នៅ​លើ​ទូក​របស់​ខ្ញុំ ផ្ទុក​ពេញ​ដោយ​មាស​ ពេជ្រ ជា​ច្រើន គ្មាន​កន្លែង ទំនេរ​​សំ​រាប់​អ្នកទេ​ " ។
បន្ទាប់ មក ក្តីស្រលាញ់ ក៏​សំរេច​ចិត្ត​ស្រែក ហៅ ភាពស្រស់ស្អាត ដែល​កំ​ពុង តែ​ជិះ​ទូក​ដ៏​ស្រស់​ស្អាត​ឆ្លង​កាត់​ទី​នោះ អោយ​ជួយ។
ភាពស្រស់​ស្អាត​ ឆ្លើយ "ទេ! ខ្ញុំ​មិន​អាច​​ជួយ​អ្នក​បាន​ទេ មើល​ទៅ​ខ្លួន​អ្នក ទទឹក​ហើយ​ប្រ​ឡាក់​ប្រ​ឡូក ទៀត វា​ធ្វើ​អោយ គគ្រិច ខិង​ខូច​ទូក​របស់​ខ្ញុំ "។
ចំ​ណែក ឯ​ ភាពសោក​សៅ ក៏​នៅ​ក្បែរ​នោះ ដែរ ក្តីស្រលាញ់​ ក៏​ស្រែក​ហៅ អោយ​ជួយ ” ​​​​បង​សោក​សៅ តើ​បង​អាច​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ បង​ផង​បាន​ទេ?  ”
ភាពសោក​សៅ ក៏ឆ្លើយឡើងថា " ទេ! ក្តីស្រលាញ់ ខ្ញុំសោក សៅ​ណាស់ ខ្ញុំ​ចង់​នៅ​ម្នាក់​ឯង ” ។
អារម្មណ៍រីករាយ ក៏​ឆ្លង​កាត់​ទី​នោះ​ដែរ ប៉ុន្តែ ដោយ​សារ​នាង​​រវល់ តែ​រីក​រាយ ពេក មិន​បាន លឺ ក្តីស្រលាញ់ស្រែក ហៅ​អោយ ជួយ​នោះ​ទេ។ រំពេច​នោះ​ស្រាប់​ មាន​សម្លេង​មួយ​បាន​បន្លឺ​ឡើង ថា “មក​ជាមួយ​ខ្ញុំ​មក ក្តីស្រលាញ់ ចាំ​ខ្ញុំ​ជួយ​ចម្លង​អ្នក ”។ ក្តីស្រលាញ់ សប្បាយ ​ចិត្ត​ពេក ធ្វើ​អោយ នាង​ភ្លេច​សួរ ឈ្មោះ សប្បុ​រស​ជន​នោះ។​ នៅ​ពេល​ដែល​ពួក​គេ​បាន​មក​ដល់​ច្រាំ សប្បុរស​ជន​នោះ ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះបាត់​ទៅ ។ ក្តីស្រលាញ់ ដឹង​ថា​ខ្លួន ជំ​ពាក់​គុណ សប្បុ​រស​ជន​នោះ​ នាង​ក៏​ដើរ​ទៅ​សួរ ចំ​ណេះ​ដឹង ថា “តើ​អ្នក​ដែល ជួយ​ខ្ញុំ​នោះ គេ​ជា​នរណា? ” គាត់​គឺ​ពេល​វេលា ចំណេះ​ដឹង​ឆ្លើយ ។ ហេតុ​អ្វី ពេលវេលា ព្រម ជួយ​ខ្ញុំ ? ក្តីស្រលាញ់សួរ ។ ចំ​ណេះ​ដឹង​ក៏​ឆ្លើយតបថា “​ព្រោះ មាន​តែ​ពេល​វាលា ទេ ទើប​ដឹង ថា ក្តី​ស្រ​លាញ់ មាន​តំលៃ​ធំ​ធេង​ប៉ុណ្ណា ​” ៕

No comments:

CASINO





MOBILE MAGAZINE