១) តណ្ហាមុនស្សប្រុសមិនអាចទប់បានទេ, ហើយក៏មិនមែនស្ដ្រីទាំងអស់ត្រូវការវាដែរ ។សេចក្ដីស្នេហាដែលផ្អែមល្ហែម វាបានចាប់ផ្ដើម យូរមកហើយគឺតាំងពីមុនពេលអ្នកទាំងពីរចូលបន្ទប់ដេកម្ល៉េះ, ហេតុនេះមុនពេលចាប់ផ្ដើមវា បុរសគួរងូតទឹកជំរះកាយសិន ។ មនុស្សយើងគ្រប់គ្នាមានក្លិន ស្ដ្រីខ្លះចូលចិត្ដក្លិនញើសបុរស អ្នកផ្សេងទៀតមិនចូលចិត្ដ តែគ្មានស្ដ្រីណាម្នាក់ចូលចិត្ដបុរសធំក្លិនសាឡើយ ។ ២) ធ្មេញគឺជាកន្លែងសំខាន់ ដូចគ្នាក្លិនក្លៀក និងក្លិនរបស់ក្រលៀនឥចឹងដែរ គួរតែដុសលាងសំអាត
នៅពេលយើងងូតទឹក ។ នៅពេលបុរសថើបស្រីៗឬក៏អង្គុយក្បែរ នាងមិនចង់ហិតក្លិនមាត់យើងដែលធុំក្លិនមិនល្អនោះទេ មួយទៀតនោះ នាងក៏មិនចង់ឃើញកាកសំណល់អាហារជាប់នៅគល់ធ្មេញឬនៅក្នុងមាត់យើងដែរ មិនមែនពីម្សិលហិតក្លិនក្លៀកយើងហើយថ្ងៃនេះហិតក្លិនមាត់ស្អុយរបេស់យើងនោះក៏ទេដែរ ។
៣) សូមចៀសវាងបរិភោគអាហារច្រើនហួសពេកមុនពេលរួមរក្សជាមួយស្ដ្រី សូមចៀសវៀងអាហារខ្លះដែលនាំឱ្យយើងឈឺពោះឬហើមពោះ បរិភោគតែអាហារណាដែលមានក្លិនល្អ ក្រេបស្រាសាំប៉ាញបន្ដិចបន្ដួចអាចជួយបំបាត់ក្លិនមិនល្អក្នុងមាត់យើងបាន ជ្រើសតែអាហារណាដែលមានជាតិអាស៊ីដតិច ។
៤) សូមប្រយ័ត្នប្រយែងជាមួយការផឹកជ្រុលហួសហេតុពេក, យើងគ្រប់គ្នាដឹងរួចហើយថា កាលណាផឹកច្រើនធ្វើឱ្យមនុស្សប្រុសកើនចំណង់ផ្លូវភេទ តែវាបែរជាធ្វើឱ្យមនុស្សប្រុសនេះអន់ខ្សោយពេលរួមរក្សទៅវិញទេ ផឹកច្រើនធ្វើឱ្យខ្សោយពេលរួមរក្ស តែមិនមែនគ្រប់គ្នាកើបញ្ហាបែបនេះឡើយ ព្រោះកាលណាយើងមិនអាចបំពេញតាមចំណង់ផ្លូវភេទរបស់នាងបាន អាចធ្វើឱ្យនាងមានការអាក់អន់ស្រពន់ចិត្ដដែរ ។ការផឹកស្រាបន្ដិចបន្ដួចគ្រាន់តែកំដៅសាច់ នោះគឺគ្រប់គ្រាន់ពេកហើយ តែមិនគួរដល់ថ្នាក់តាប៉ែនោះទេ ។
៥) បុរសមួយចំនួនកើតរោគក្នុងប្រដាប់ភេទ ជារោគសង្គមដែលមិនមានរោគសញ្ញាអ្វីជាដុំកំភួនឡើយយ៉ាងច្រើវាគ្រានតែមាអាការៈក្រហាយ តិចតួចឬស្បែកលិង្គខាងមុខគ្របជិតចុងប្រដាប់ភេទចំពោះស្ដ្រីវិញក្លែបទាំងពីរនឹងបិទជាប់គ្នានៅពេលព្រឹកឡើង ។ ទោះបីថាវាមិនមែនជាជម្ងឺអ្វីធំដុំមែន តែយើងត្រូវតែរកថ្នាំព្យាបាលវាឱ្យហើយ មិនត្រូវបណ្ដែតបណ្ដោយទុកវាឱ្យនៅបែបនេះទេ ព្រោះវាជាជម្ងឺឆ្លងមួយដែរ ។
៦) ត្រូវប្រើស្រោមអនាម័យជានិច្ច បើយើងមានដៃគូរួមភេទថ្មី ឬជាបុរសដែលចូលចិត្ដដូរស្ទីល (ស្រីថ្មីៗ)ព្រោះយើងមិនដឹងថា ស្ដ្រីមួយណា មានរោគ មួយណាគ្មានរោគនោះឡើយ ហើយនាងក៏មិនបានប្រាប់យើងឱ្យដឹងពីរឿងនេះដែរ គ្មានស្ដ្រីណាម្នាក់ចិត្ដល្អប្រាប់យើងពីរឿងនេះទេ សូមកុំច្រឡំឱ្យសោះ ។ ទោះបីស្ដ្រីនោះមើលទៅស្លូតបីដូចជាដូនជីក៏ដោយ តែនៅពេលនាងនៅលើគ្រែ នាងមិនមែនជាដូនជីទៀតឡើយ ។ បុរភាគច្រើនបំផុត មានរោគ chlamydia នៅក្នុងខ្លួន ស្ដ្រីជាច្រើនមានរោគនេះ ទោះបីនាងស្អាតដល់ដូចជាទេវតាក៏ដោយ តែមេរោគនោះ វាមិនស្គាល់ថាអ្នកស្អាតមិនអាចឆ្លងបាននោះឡើយ វាឆ្លងទៅគ្រប់ៗគ្នាដូច្នេះបុរសណាដែលមានដៃគូច្រើន ទោះបីប្រើស្រោមក៏ដោយ ត្រូវតែរកទិញថ្នាំព្យាបាលរោគនេះទៅសរសេរតែ ពាក្យនេះ chlamydia ប្រាប់ទៅហ្វាម៉ាស៊ី ទៅគេដឹងហើយ ហើយក៏មិនចាំបាច់ប្រាប់គេថាយើងទិញសម្រាប់ខ្លួនឯងដែរ ក្រែងអ្នកលក់ថ្នាំគេមើលមុខ។
៧) បុរសភាគច្រើន ខ្លាចណាស់ការចំអន់ ឬបន្ដុះបង្អាប់ពីគេ ពីអ្នករួមការងារ អ្នករស់នៅជាមួយ មិត្ដភក្ដិបើគេនិយាយពីមិត្ដស្រីដែលបុរសនោះទើបរកបាន ឬទើបបែកបាក់គ្នា ខ្លាចណាស់បើគេចំអន់ថាជាបុរសដែលមានលិង្គតូច លិង្គខ្លី ។ សូមចាំថា ស្ដ្រីភាគច្រើន នាងចូលចិត្ដប្រដាប់ភេទបុរសដែលមានខ្នាតល្មមមធ្យម មិនវែងពេក មិនខ្លីពេក តែចូលចិត្ដធំ ជាភាគច្រើន។
៨) ពេលចាប់ផ្ដើមរួមភេទ មិនត្រូវធ្វើដោយបង្ខំនោះឡើយ ហើយក៏មិនមែនប្រញាប់ដូចរត់ឆ្លងផ្លូវដែរស្ដ្រីទាំងអស់មិនមែនខ្លះនោះទេ ចង់ឱ្យបុរសបបោសអង្អែលនាងដោយថ្នមៗនិងពោរពេញដោយសេចក្ដីផ្អែមល្ហែម ធ្វើដោយយឺតៗ ធ្វើម៉ាស្សាឱ្យនាង អង្អែលកន្លែងដែលរំញោចអារម្មណ៍នាង ប៉ះពាល់ត្រង់ទីសម្រើបម្ដងម្កាល រហូតយើងអាចដឹងបានថានាងមានកំដៅខ្លួនភាយចេញ និងនាងបានបង្ហាញអារម្មណ៍ជ្រួលច្រាលខុសធម្មតា ប្រើវិធីដែលនាំឱ្យនាងមានអារម្មណ៍ចំពោះយើង បើចាំបាច់គួរប្រើទឹករំអិលក៏គួរតែប្រើ បើដៃគូរបស់យើងមិនមានសញ្ញាបង្ហាញសើមត្រង់ប្រដាប់ភេទទេនោះ ។
៩) សូមចាំក្នុងចិត្ដថា ស្ដ្រីដែលបានព្រមប្រគល់រូបកាយនាងឱ្យយើង នាងបានគិតថាយើងគឺជាបុរសម្នាក់នាងពេញចិត្រួចហើយដូចនេះ យើងត្រូវតបស្នងឱ្យនាងវិញ ជាមួយការថ្នាក់ថ្នម ថើបលួងលោមចិត្ដនាងដោយបង្ហាញពីក្ដីស្រឡាញ់របស់យើងចំពោះនាងវិញដែរ ត្រូវគិតក្នុងចិត្ដថា នាងជាអ្វីម្យ៉ាងយ៉ាងសំខាន់ក្នុងពេលនោះ ហើយមិនត្រូវគិតថានាងជាឧបករណ៍សម្រាប់ការសប្បាយរបស់យើងមួយគ្រាៗនោះដែរបើមិនដូច្នោះទេ នាងនឹងមានអារម្មណ៍ថាយើងកំពុងបោកបញ្ឆោតចំពោះក្ដីស្រឡាញ់របស់នាងជាក់ជាមិនខានឡើយ ។
១០) ការរួមរក្ស វាមានថ្ងៃឈប់សម្រាករបស់វា មិនមែនរាល់ថ្ងៃនោះឡើយ ។ បុរសភាគច្រើន មានថ្ងៃមានចំណង់និងថ្ងៃគ្មានចំណង់ ។ ដើម្បីរក្សាឱ្យការរួមភេទប្រព្រឹត្ដិទៅបានល្អជានិច្ចនោះ បុរសគួរតែហាត់ប្រាណខ្លះឬរាល់ថ្ងៃ បើមិនដូច្នោះទេ បុរសនោះឯងនឹងឆាប់ចេញទឹកកាមមុនស្ដ្រី បណ្ដាលឱ្យនាងអាក់អន់ចិត្ដមិនលែងឡើយព្រោះយើងមិនអាចបំពេញចំណង់របស់នាងបាន តាមសេចក្ដីប្រាថ្នា ជួនកាលនាងអាចគិតថាយើងយករួច ខ្លួនតែឯង មិនបានគិតដល់នាង ហេតុផលបែបនេះ ច្រើនបណ្ដាលឱ្យមានការរកាំចិត្ដនិងអាចឈានដល់ការសម្លឹងរកដៃគូថ្មីៗផ្សេងទៀតក្រៅពីយើង ។ ស្ដ្រីស្អាត ស្ដ្រីដែលមានឈ្មោះល្បីច្រើនជ្រើសយកបុរសដែលជាអ្នកកីឡាធ្វើជាគូស្នេហ៍ជាជាងរើសយកបុរសដែលមានរូបស្អាតៗ....៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment