About Me

THIS SITE IS UNDER CONSTRUCTION

Saturday, May 12, 2012

វិធី​៥​យ៉ាង​ដែល​កម្ចាត់​ក្លិនស្អុយ​

អាហារ​ប្រភេទ​ខ្លះ​អាចជា​មូលហេតុ​បង្ក​ឲ្យ​មាន​ក្លិនស្អុយ​ផ្អូម តែ​បញ្ហា​ទាំងនេះ​យើង​អាច​ដោះស្រាយបាន​តាម​វិធី​ដូចខាងក្រោម​í
១-​ទឹកខ្មេះ : កន្សែង​ជូត​ខ្លួន​ងាយ​នឹង​កើត​ក្លិន​ផ្អូម​បំផុត ។ ប្រសិនបើ​កើតមាន​បញ្ហា​នេះ សូម​ណែនាំ​ឲ្យ​ប្រើ​ទឹកខ្មេះ​លាយ​ជាមួយ​ទឹក​ធម្មតា​ក្នុង​បរិមាណ ៥០ ភាគរយ​ស្មើគ្នា រួចហើយ​យក​កន្សែង​មាន​ក្លិន​ផ្អូម​ដាក់​ត្រាំ​ទៅក្នុង​នោះ​
មួយ​យប់ លុះ​ព្រឹក​ឡើង​យកទៅ​បោក​តាម​ធម្មតា រួច​ហាល​ឲ្យ​ស្ងួត ។​
កម្ចាត់​ក្លិន​ផ្អូម​នៅក្នុង​ទូ​ខោអាវ​ប្រើ​នំ​បុ័ង​បន្ទះ​ដាក់​ក្នុង​ចាន រួច​ចាក់​ទឹកខ្មេះ​ឲ្យ​ជោក​ទុក​វា​ក្នុង​មួយ​យប់ នោះ​ក្លិន​ផ្អាប់​ផ្អូម​នឹង​បាត់អស់​គ្មាន​សល់ ។​
២-​ស្លឹក​តើយ : ប្រសិនបើ​ទី​សម្លៀកបំពាក់ ឬ បន្ទប់ទឹក​មាន​ក្លិន​មិនល្អ​នោះ សូម​ប្រើ​ស្លឹក​តើយ​មួយ​ក្តាប់​លាង​ទឺ​ក​ឲ្យ​ស្អាត កាត់​វា​ជា​កង់ៗ រួច​ដាក់​ក្នុង​ចាន​រក្សាទុក​នៅក្នុង​ទូ​បន្ទប់ នោះ​វា​នឹង​ប្រែ​ក្លិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មិន​ខាន​។​
៣-​សម្បក​ផ្លែឈើ : សម្បក​ផ្លែឈើ​ដូចជា ក្រូចឆ្មារ ក្រូចពោធិ៍សាត់ មិនមែនជា​សំរាម​អត់​ប្រ​យោន៍​នោះទេ ព្រោះ​វា​អាចជួយ​បំបាត់​ក្លិន​នៅក្នុង​ធុងសំរាម​របស់​អ្នក​បាន​យ៉ាង​ពូកែ​ បំផុត ។​
៤-​ខ្ញី និង រំដេង :  ប្រសិនបើ​បន្ទប់ទឹក​របស់លោក​អ្នក​ពោរពេញ​ទៅដោយ​ក្លិន​មិនល្អ សូម​ណែនាំ​ឲ្យ​យក​រំដេង ខ្ញី ស្លឹកគ្រៃ​មក​ដំ​ឲ្យ​បែក​គ្នា រួច​ខ្ចប់​នឹង​ក្រណាត់ស​ស្តើង រក្សាទុក​នៅក្នុង​ទឹក​អាចជួយ​កម្ចាត់​ក្លិន​មិនល្អ​បានដែរ ។​
៥-​ក្រូចឆ្មារ : ប្រសិនបើ​ក្នុង​បន្ទប់​ណាមួយ​ក្នុង​គេហដ្ឋាន​របស់លោក​អ្នក​មាន​ក្លិន​មិនល្អ សូម​ប្រើ​ផ្លែ​ក្រូក​ឆ្មា​រចិត​ជា​ចំណិត​ស្តើងៗ​ដាំ​ក្នុង​ទឹក​ឲ្យ​ពុះ ដោយពេល​ដាំ​មិនចាំបាច់​គ្រប​គម្រប​ទេ ។ ជាតិ​ប្រេង​ក្រអូប​ពី​ផ្លែក្រូច​ឆ្មារ​នឹង​ជួយ​បំប្លែង​ក្លិន​មិនល្អ​ នៅក្នុង​បន្ទប់​ឲ្យ​ក្លាយទៅជា​ក្លិន​មួយ​ក្រអូប​ប្រហើរ​គួរ​ឲ្យ​ចង់​ស្រូបយក ​បំផុត៕

No comments:

CASINO





MOBILE MAGAZINE