ថើបគ្នា គឺជាសកម្មភាពបង្ហាញនូវសេចក្ដីស្រឡាញ់ និងអារម្មណ៍រ៉ូមែនទិកចំពោះគ្នាទៅវិញទៅមក។ ថើបមានច្រើនបែបច្រើនយ៉ាង ដូចជា ថើបថ្ងាស ថើបថ្ពាល់ ថើបមាត់ជាដើម។ ដោយឡែក ការថើបមាត់ គឺជាប្រភេទថើបម្យ៉ាងដែលអ្នកត្រូវថើបមាត់នឹងមាត់ អណ្ដាតនឹងអណ្ដាតជាមួយដៃគូអ្នក ដើម្បីសម្ដែងនូវអារម្មណ៍រ៉ូមែនទិកបំផុតរវាងគូស្នេហ៍។ តើប្រិយមិត្តយល់ដឹងប៉ុនណាពីរបៀបថើបមាត់នេះ?
ថ្ងៃនេះ Sabay សូមបង្ហាញប្រិយមិត្តនូវជំនាញថើបមាត់ ដែលនឹងជួយអ្នក និងដៃគូអ្នកឲ្យមានអារម្មណ៍កាន់តែរ៉ូមែនទិក។
១. ធ្វើឲ្យបបូរមាត់អ្នកមានសំណើមមុនពេលថើប
បើសិនបបូរមាត់អ្នកស្ងួត នោះពេលអ្នកថើប វាមិនដំណើរការបានស្រួលនោះទេ គឺវាស្អិតៗ។ អ្នកគ្រាន់តែយកចុងអណ្ដាតមកប៉ះបបូរមាត់តិចៗបានហើយ ជាការស្រេច។ ប្រយ័ត្ន កុំសូវលិតបបូរមាត់ខ្លួនឯងញឹកញាប់ពេក។ ប្រើក្រែមលាបបបូរមាត់តិចៗជំនួសវិញក៏បានដែរ។ ធានាថា ពេលអ្នកថើបមាត់គ្នា នឹងរអិលស្រួលជាមិនខាន។
២. ថើបបបូរមាត់គ្នាយឺតៗមួយៗ
ដំបូង បើក ឬចំហបបូរមាត់អ្នកបន្តិច និងថើប ឬប៉ះបបូរមាត់ក្រោម ឬលើរបស់ដៃគូអ្នកមួយៗ។ កាយវិការយឺតៗបែបនេះ នឹងនាំឲ្យអ្នក និងដៃគូអ្នក មានអារម្មណ៍រ៉ូមែនទិក និងស្រើបស្រាលជាមិនខាន។
៣. មុំនៃមុខពេលថើបគ្នា
សូមចាំថា ពេលអ្នកថើប កុំថើបច្រមុះទល់គ្នា បើមិនអីចឹង អ្នកទាំងពីរនឹងបុកក្បាលគ្នា។ អ្នកត្រូវផ្អៀងក្បាលបន្តិច ដើម្បីកុំឲ្យបុកក្បាលគ្នា និងថើបបានស្រួល។
៤. បិទភ្នែក
ពេលចាប់ផ្ដើមថើប អ្នក និងដៃគូអ្នកត្រូវសម្លឹងមើលកែវភ្នែកគ្នាទៅវិញទៅមក បន្ទាប់មកខិតជិតគ្នា និងថើបមាត់។ ដើម្បីការថើបមាត់នេះកាន់តែស្រើបស្រាល អ្នកទាំងពីរគប្បីបិទភ្នែក ទន្ទឹមនឹងការបបោសអង្អែលបបូរគ្នាយឺតៗទៅវិញទៅមក។
៥. ប្រើអណ្ដាត
បើសិនអ្នក និងដៃគូអ្នករីករាយនឹងការថើបមាត់បែបនេះហើយ អីចឹងព្យាយាមបើកមាត់បន្ថែមបន្តិចទៀត និងយកចុងអណ្ដាតអ្នកទៅប៉ះចុងអណ្ដាតរបស់ដៃគូអ្នកថ្នមៗមួយៗ។ អណ្ដាតជាកន្លែងធ្វើឲ្យគូស្នេហ៍រំភើប។
៦. ថើបយឺតៗ
ការថើបមាត់ ត្រូវតែធ្វើឡើងដោយយឺតៗមួយៗ។ កុំថើបដោយបង្ខំ លឿនៗ ឬប្រញាប់ប្រញាល់ពេក អាចនឹងខាំអណ្ដាតគ្នា។ ថើបមួយៗ ដើម្បីឲ្យពេលវេលាអ្នកកាន់តែរ៉ូមែនទិក។
៧. ប្រើដៃជំនួយ
ជាពិសេសសម្រាប់ការថើបលើកដំបូង អ្នកគប្បីប្រើដៃជាជំនួយក្នុងការថើប ដើម្បីឲ្យដៃគូអ្នកមានអារម្មណ៍កក់ក្ដៅ។ ដំបូង អ្នកអាចប្រើដៃរបស់ឱបអង្អែលចង្កេះដៃគូ និងបបោសអង្អែលយឺតៗរំកិលមកកាន់ខ្នង រហូតដល់មុខថ្ពាល់ និងសក់របស់ដៃគូ។
៨. ស្វែងយល់កាយវិការរបស់ដៃគូ
អ្នកថើបភាគច្រើនមិនបានស្វែងយល់ពីភាសាកាយវិការរបស់ដៃគូ ជាហេតុធ្វើឲ្យការថើបមិនស្រួល។ អ្នកគប្បីត្រូវស្វែងយល់ពីដៃគូអ្នក ថាតើគេមានអារម្មណ៍ស្រួល ឬយ៉ាងណាពេលអ្នកថើប។ បើឃើញថាមិនស្រួលហើយ អ្នកត្រូវប្ដូរមកថើបបែបយឺតៗ។ ការថើបដ៏ល្អ គឺត្រូវយល់ចិត្តគ្នា និងយកចិត្តទុកដាក់ដាក់គ្នាទៅវិញទៅមក។ អ្នកអាចដឹងពីភាសាកាយវិការដៃគូ ដោយស្ដាប់សំឡេងដង្ហើម ឬសំឡេងថ្ងូររបស់ដៃគូ។ ទុកឱកាសដល់ដៃគូអ្នក ថើបមាត់អ្នកវិញ។
៩. បង្កើតស្ទិលខ្លួនឯង
ការថើបមាត់ដ៏ល្អ ក៏ដូចជាការថើបផ្សេងៗទៀតដែរ តម្រូវឲ្យមានការអនុវត្ត។ អ្នកនឹងកាន់តែធ្វើបានល្អ បើសិនអ្នកអនុវត្តបានច្រើន។ ស្របពេលកំពុងអនុវត្ត អ្នកត្រូវរកស្ទិលបន្ថែមខ្លួនឯងជាមួយគូ ដើម្បីឲ្យការថើបរបស់អ្នកប្រព្រឹត្តបានយូរ និងរ៉ូមែនទិក ដូចជាការថើបបណ្ដើរ បបោសរាងកាយថើៗបណ្ដើរ និងដេកថើបដោយប្ដូរវេនគ្នានៅពីលើម្ដងម្នាក់ ជាដើម។
១០. និយាយប្រាប់ត្រង់ៗ
អ្នកត្រូវប្រាប់ដៃគូអ្នកត្រង់ៗថាតើ អ្នកចូលចិត្តរបៀបថើបរបស់ដៃគូអ្នក ឬយ៉ាងណា។ បើមិនចូលចិត្តទេ ត្រូវរិះរកស្ទិលបន្ថែម ដើម្បីឲ្យកាន់តែរ៉ូមែនទិក៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment