សារព័ត៌មានបរទេស ផ្សាយឱ្យដឹងថា នាងណាតយ៉ា ស៊ូឡេម៉ាន ម្តាយកូនភ្លោះចំនួន៨នាក់ ជនជាតិអាមេរិក បានព្រមសម្តែងក្នុងខ្សែភាពយន្តអាសអាភាស ក្រោយពីប្រឈមមុខនឹងបំណុលជាទឹកប្រាក់ចំនួន១លានដុល្លារ ។
ស្ត្រីជនជាតិអាមេរិករូបនេះមានកូនចំនួន១៤នាក់ មានទ្រព្យសម្បត្តិសរុប៥០.០០០ដុល្លារ និងមានម្ចាស់បំណុល
ជាច្រើននាក់ រួមទាំងប្រាក់កម្ចីជាង៣០.០០០ដុល្លារ ដើម្បីទិញផ្ទះដែលមានបន្ទប់គេងចំនួន៤ដល់កូនរបស់ខ្លួន ។នាងត្រូវប្រឈមមុខនឹងស្ថានភាពហិរញ្ញវត្ថុដ៏ អាក្រក់នៅមុនពេលបង្កើតកូនភ្លោះទាំង៨នាក់របស់ខ្លួន ហើយការសម្រាលកូននោះកាន់តែធ្វើឱ្យហិរញ្ញវត្ថុរបស់នាងធ្លាក់ចុះ ថែមទៀត ។
របាយការណ៍បញ្ជាក់ថា កាលពីពេលមុននេះនាងស៊ូឡេម៉ាន ធ្លាប់ត្រូវគេទាក់ទងឱ្យសម្តែងក្នុងខ្សែភាពយន្តអាសអាភាសម្តងរួច មកហើយ ក្នុងរង្វង់ទឹកប្រាក់១លានដុល្លារ ប៉ុន្តែនាងបដិសេធ ។ទីបំផុតដោយនាងទាល់ច្រកក៏បានទទួលសំណើនោះ ។ សារព័ត៌មាន «TMZ» បញ្ជាក់ថា នាងណាតយ៉ា ស៊ូឡេម៉ាន នឹងសម្តែងភាពយន្តដើម្បី «លើកស្ទួយជីវភាព» ឱ្យក្រុមហ៊ុនភាពយន្តអាសអាភាសមួយ ដោយនាងចាត់ទុកថាការធ្វើបែបនេះ មិនចាត់ទុកថាជាការសម្តែងភាពយន្តអាសអាភាស ទេព្រោះជាការបង្ហាញអវយវៈភេទតែភាគីម្ខាង ។
ក្នុងអំឡុងពេលមុននេះនាងស៊ូឡេម៉ាន ក្លាយជាមនុស្សល្បី ព្រោះបង្កើតឯតទគ្គកម្មបង្កើតបានកូនភ្លោះចំនួន៨នាក់ និងថែមទាំងធ្លាប់ថតស្រាតទទួលបានប្រាក់ចំនួន១០.០០០ដុល្លារ ៕
No comments:
Post a Comment