About Me

THIS SITE IS UNDER CONSTRUCTION

Saturday, May 26, 2012

ការយល់ខុស ៤ យ៉ាងដែលធ្វើឲ្យស្ត្រីប្រគល់ខ្លួនឲ្យបុរស


ការយល់ខុស៤យ៉ាងដែលនាំឲ្យស្ត្រីយើងឆាប់ជឿជាក់លើបុរស ទាំងនោះមានដូចខាងក្រោម ៖
       ១-បញ្ឈឺសង្សារចាស់
 
ការខូចចិត្តពីសង្សារចាស់មិនទាន់បានប៉ុន្មានថ្ងៃផងក៏មានអ្នកថ្មីហើយក៏ចាប់ផ្ដើមឈាន ដល់ការរួមភេទតែម្ដង។
       ស្ត្រីមួយចំនួនធ្វើបែបនេះគឺដោយសារអារម្មណ៍ឆេវឆាវនិងចង់បញ្ជេរគូស្នេហ៍ចាស់។ ក្នុងហេតុផលនេះតម្រូវការធំបំផុតរបស់នាងគឺត្រឹមតែចងឲ្យគូសង្សារចាស់ប្រចណ្ឌសោក- ស្ដាយនិងចង់បាននាងវិលត្រឡប់ទៅវិញ។
       ការយល់ឃើញបែបនេះវាគ្រាន់តែជាកំហុសឆ្គងដ៏ធំមួយប៉ុណ្ណោះ។អ្នកសាកល្បងគិត មើលឡើងវិញថាវាផ្ដល់ផលប្រយោជន៍អ្វីខ្លះហើយគូសង្សាចាស់ព្រមវិលត្រឡប់មកវិញទេ នៅពេលអ្នកក្លាយខ្លួនជាមនុស្សបែបនេះ។គេមានតែចំអកនិងស្អប់ខ្ពើមដោយចោទប្រកាន់ ថាអ្នកមានចិត្តសាវាប៉ុណ្ណោះ។
       ២ -គិតថាគេស្រឡាញ់ស្មោះក៏ប្រគល់ខ្លួនតែម្ដង
       ស្ត្រីមួយចំនួនដោយភាពឆាប់ជឿឆាប់រញ្ជួយចិត្តបានធ្វើអ្វីៗហួសដែនកំណត់នៃសេចក្ដី ស្នេហា។នាងអាចប្រគល់ខ្លួនដោយជឿជាក់ថាបុរសម្នាក់នោះគេនឹងមិនចាកចោលខ្លួនទៅ ណាឡើយ។ការផ្ដល់ដោយភាពងាយស្រួលបែបនេះពេលខ្លះបុរសបែរជាចោទប្រកាន់ថា នាងមិនបរិសុទ្ធទៅវិញ។បើបែបនេះមែនមិនខុសអ្វីពីហុចសាច់ឲ្យខ្លាស៊ីឬឲ្យតុរសបោកប្រាស់ ទទេៗដោយមិនចាំបាច់ចំណាយប្រាក់កាសឡើយ។តើបែបនេះគួរឲ្យឈឺចាប់ទេ?
       ៣-ចង់ពិសោធឲ្យគេជឿចិត្ត
       គូសង្សាររបស់អ្នកប្រាប់ឲ្យអ្នកពិសោធថាបើស្រឡាញ់ស្មោះត្រង់ពិតមែនគឺត្រូវរួមភេទ ជាមួយគ្នាហើយទីបំផុតអ្នកក៏យល់ព្រមជាមួយគគេតែម្ដង។បើអ្នកព្រមធ្វើបែបនេះពិតមែន គឺមិនខុសអ្វីពីប្រកាសលក់ទំនិញដ៏ល្អឲ្យគេទទេឡើយ។នៅពេលក្រោយអ្នកនឹងក្លាយជា ទំនិញខូចគុណភាពដែលគេមិនត្រូវការទៀតឡើយ។
       ៤ - ត្រូវការឲ្យស្នេហ៍ស្ថិតស្ថេរ
       ចង់គ្រប់គ្រងសេចក្ដីស្នេហារបស់ខ្លួនឲ្យស្ថិតស្ថេរស្ត្រីខ្លះបានប្រថុយប្រថានដោយហ៊ាន ប្រគលើព្រម្មចារីដែលខំថែទាំតាំងពីក្មេងសេចក្ដីមកដោយឥតស្ដាយស្រណោះ។ការធ្វើបែប នេះហាក់បីដូចជាការបង្កើតភាពអាម៉ាស់និងបំផ្លាញអនាគតរបស់ខ្លួនដូច្នេះដែរ។បុរសគ្រប់ រូបបើមានការប្រគល់បែបនេះពីស្ត្រីគេរីករាយនឹងទទួលហើយគេថែមទាំងអាចថាអ្នកឆោត ល្ងង់ទៀតផង។អ្នកដឹងទេកពេលដែលគេឆ្អែនឆ្អន់គេនឹងដើរចោលពេលនោះអ្នកនឹងបានដឹង ពីទំហំនៃការឈឺចាប់៕ 

No comments:

CASINO





MOBILE MAGAZINE