About Me

THIS SITE IS UNDER CONSTRUCTION

Sunday, May 27, 2012

បញ្ហា​គ្រែ​ខ្នើយ​ដែល​គួរ​យល់​ដឹង

យោង​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ The Sun បាន​បង្ហាញ​ថា មាន​ស្ត្រី​ភាគ​តិច​បំផុត​ដែល​អាច​ឈាន​ដល់​កម្រិត​ស្រណុក​ស្រួល​កំពូល​នៅ​ ពេល​រួម​ភេទ​សម្ព័ន្ធ​ជា​​មួយ​ដៃ​គូ។
ការ​សិក្សា​នេះ​​បាន​គូស​បញ្ជាក់​​​ថា ​ស្ត្រី​​ភាគ​តិច​បំផុត​​អាច​ឈាន​ដល់​ចំណុច​ស្រណុក​ស្រួល​កំពូល​តាម​រយៈ​ការ ​រួម​ភេទ​សម្ព័ន្ធ ខណៈ​ដែល​ភាគ​ច្រើន​នៃ​ស្ត្រី​ដែល​អាច​ឈាន​ដល់​ចំណុច​កំពូល​គឺ​​ដោយ​សារ​ការ​ បបោស​អង្អែល​ទៅ​វិញ។

- នៅ​ក្នុង​នោះ​ដែរ​ក៏​មាន​ការ​បង្ហាញ​ពី​លក្ខណៈ​ខុស​គ្នា​និង​បញ្ហា​មួយ​ចំនួន​ដែល​ដៃ​គូ​ជីវិត​គួរ​យល់​ដឹង៖
- បុរស​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​​​រួម​ភេទ​សម្ព័ន្ធ​​​គ្រប់​ពេល​ដែល​ ប្រដាប់​ភេទ​របស់​ខ្លួន​ឡើង​រឹង (​ទោះ​មិន​រឹង​ដូច​​ដែក​ឬ​វត្ថុ​រឹង​ផ្សេងៗ​ក៏​ពួក​គេ​មាន​ទំនុក​ចិត្ត​លើ​ ខ្លួន​ឯង​ក្នុង​ការ​ចាប់​ផ្ដើម​ប្រតិបត្តិការ)។
- ស្ត្រី​​អាច​ត្រូវ​ការ​ពេល​វេលា​កន្លះ​ម៉ោង​ឬ​ច្រើន​ជាង​នេះ​ ជា​ពិសេស​ដើម្បី​អោយ​មាន​អារម្មណ៍​គិត​ដល់​ការ​រួម​ភេទ​សម្ព័ន្ធ។ គេ​អាច​ធ្វើ​ការ​កត់​សំគាល់​លក្ខណៈ​របស់​ស្ត្រី​បាន​នៅ​ពេល​អវយវៈ​ភេទ​មាន​ លក្ខណៈ​សើម។
- ជំហរ​ (Position) ដែល​ដៃ​គូ​រួម​ភេទ​សម្ព័ន្ធ​ជ្រើស​រើស​នៅ​ពេល​រួម​ដំណេក​មិន​ត្រូវ​បាន​ កំណត់​ន័យ​ថា​ខុស​ឬ​ត្រូវ​នោះ​ទេ អាស្រ័យ​លើ​ភាគី​ទាំង​សង​ខាង​មាន​អារម្មណ៍​ថា​ស្រណុក​ស្រួល។
- មាន​ដៃ​គូ​ជីវិត​ជា​ច្រើន​បាន​បំពេញ​សេចក្ដី​សុខ​ដល់​គ្នា​យ៉ាង​ស្កប់ស្កល់​ ដោយ​ការ​បបោសអង្អែល​ពី​ចុង​សក់​ដល់​ចុង​ជើង ដោយ​ពួក​គេ​មិន​មាន​អារម្មណ៍​ថា​ភាព​ស្និទ្ធស្នាល​ត្រូវ​តែ​បញ្ចប់​ដោយ​ការ​ រួម​សង្វាស​។
- ស្ត្រី​មួយ​ចំនួន​និង​បុរស​ភាគ​តិច​បំផុត​មិន​ដែល​ឈាន​ដល់​ចំណុច​ស្រណុក​ ស្រួល​កំពូល​នៃ​ការ​រួម​មេត្រី​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​រីករាយ​ក្នុង​ការ​​ថ្នាក់​ថ្នម​ស្នេហា។ ចំណុច​នេះ​បាន​គូស​បញ្ជាក់​​ថា​ បញ្ហា​មិន​មែន​ដៃ​គូ​ស្នេហ៍​ត្រូវ​តែ​ឈាន​ដល់​ចំណុច​កំពូល​ក្នុង​ពេល​ស្រប​ គ្នា​នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​ទាំង​សងខាង​រីករាយ​​នឹង​ការ​នែបនិត្យ ស្និទ្ធស្នាល​រាង​កាយ​ដោយ​មិន​មាន​សម្ពាធ​ដើម្បី​ឈាន​ទៅ​ដល់​ជីវិត​គ្រែ​ ខ្នើយ​ដែល​ជោគជ័យ៕

No comments:

CASINO





MOBILE MAGAZINE