សម្រាប់គូស្នេហ៍ដែលកំពុងមានអារម្មណ៍ថាជីវិតសិចរបស់ខ្លួនហាក់ដូចជាស្រពាប់ស្រពោននោះ សូមសាកល្បងតាមការណែនាំដូចតទៅ :
១. ផ្លាស់ការរួមភេទបែបចាស់គំរិលចោល
មុនពេលចាប់ផ្តើម សូមសាកល្បងធ្វើសរសៃឲ្យគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យអារម្មណ៍ធូរស្រាល ។ ការធ្វើសាមាធិមុនពេលរួមភេទជួយឲ្យអារម្មណ៍បានស្ងប់ និង ជួយឲ្យមានសេចក្តីសុខកាន់តែខ្លាំងឡើង ។ មួយវិញទៀត អ្នកអាចឲ្យភាគីម្ខាងទៀតជួយខ្លួនឯងឬ ប្រើមាត់ជួយធ្វើអូរ៉ាល់សិចឲ្យគ្នាទៅវិញទៅមក ។ ទាំងអស់នេះអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ ។
២. សិចក្នុងបន្ទប់ទឹក
មិនចាំបាច់ទៅណាឆ្ងាយទេ គ្រាន់តែប្តូរពីលើគ្រែពូកទៅរកបន្ទប់ទឹកដែលស្អាត នឹងអាចជួយបង្កើនអារម្មណ៍សិច ព្រោះក្រៅពីប្លែកអារម្មណ៍នឹងបរិយាកាសថ្មីហើយនោះ អាចផ្លាស់ប្តូរក្បាច់ដោយការឈរ រួចបើកទឹកក្តៅឧណ្ហៗងូត និងជួយដុសកាយឲ្យគ្នាទៀតផង ។
៣. សិចក្នុងអាងហែលទឹក
ទោះបីមិនងាយស្រួលធ្វើបន្តិចក្តី តែអាចចាត់ទុកថាជាកិច្ចការចម្លែកមួយគួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ដែរ ប៉ុន្តែទាមទារឲ្យមានអាងទឹកស្អាតប្រសិនបើជាស្រះផ្ទាល់ខ្លួនកាន់តែ ប្រសើរ ។
៤. ភ្លក្សរសជាតិថើបគ្នាទៅវិញទៅមក
ការថើបដោយប្រើចលនាយឺតៗ តែទាក់ទាញអារម្មណ៍ ស្រូបខ្យល់ដង្ហើមចូលស្រាលៗ និងហាមាត់បែបទន់ភ្លន់ សុទ្ធសឹងតែជួយឲ្យអ្នកកាន់តែជាប់ចិត្តឡើង ។
៥. ចំណាយពេលវេលាក្នុងការបបោសអង្អែល
ជាការពិត ការបបោសអង្អែលមានសារសំខាន់ស្មើនឹងពេលកំពុងរួមភេទដែរ តែទាមទារឲ្យដឹងចំណុច និងយល់ចិត្ត ទើបធ្វើត្រូវចំណុចគោលដៅព្រោះមនុស្សម្នាក់ៗមានលក្ខណៈខុសគ្នា ។ អ្នកទាំងពីរអាចប្រាប់ពីបំណងរបស់គ្នាទៅវិញទៅមក ដែលវិធីនេះអាចធ្វើឲ្យមានការពេញចិត្តទាំងសងខាង ។
៦. តុបតែងកាយឲ្យស្អាត
ទោះបីនៅតែពីរនាក់តទល់ក្តី ក៏ទាមទារឲ្យតុបតែងកាយឲ្យស្រស់ស្អាតជានិច្ច ដូចជាប្តូរពីឈុតគេងបែបធម្មតាទៅជាអាវសឺមីដៃវែងពណ៌ស ឬពណ៌ណាមួយដែលមើលទៅទាក់ទាញ និងអាចជួយបរិយាកាសលើគ្រែឲ្យធូរស្រាលបានដែរ ។
៧. បង្កើនពន្លឺតុបតែងពណ៌ បន្ថែមក្លិន
សាកល្បងបបួលគូរស្នេហ៍ប្តូរពីកន្លែងងឹតទៅរកពន្លឺស្រាលៗ ក៏ពណ៌ផ្េសងៗ ដូចជាពណ៌បៃតង ជួយឲ្យអារម្មណ៍ធូរស្រាលស្រឡះខ្លួន សប្បាយចិត្ត, ពណ៌ស្វាយជួយសាងអារម្មណ៍, ពណ៌ក្រហម ជួយភ្ញោចឲ្យក្លៀវក្លា និងពណ៌លឿង ផ្តល់ភាពកក់ក្តៅ ៘ បន្ទាប់មកប្រើប្រេងក្រអូបក្លិនឡាវេនដឺរ ឬក្លិនណាមួយដែលជួយឲ្យអារម្មណ៍បានធូរស្រាល និងចុងក្រោយចាក់បទចម្រៀងណាស្រាលៗទុកជាការស្រេច ។
៨. សិចគ្មានសំឡេង
អ្នកអាចប្រើដៃ ឬវត្ថុអ្វីខាំជួយទប់មិនឲ្យសំឡេងនៃសេចក្តីសុខលាន់ចេញមកក្រៅ បានទេ ។ ការបៀម្រាមដៃរបស់ដៃគូរអ្នកក៏ជាវិធីមួយជួយដុតរោលអារម្មណ៍ឲ្យ គ្នាបានដែរ ។
៩. ស្វែងរកពេលវេលាល្អសម្រាប់គូរស្នេហ៍មានកូនហើយ
ត្រូវស្វែងរកវិធីដែលធ្វើឲ្យជីវិតសិច និងការមើលថែទាំកូនដំណើរការទៅព្រមគ្នា ។ សាកល្បងផ្ញើរកូនឲ្យសាច់ញាតិជួយថែទាំ ឬ ឆក់ឱកាសពេលកូនដេកពេលថ្ងៃ ព្រោះក្រៅពីសម្រួលការងារសិចឲ្យរលូនហើយនោះ នៅអាចបង្កឲ្យមានអារម្មណ៍ឲ្យភ្ញាក់ផ្អើលទៀតផង ្
១០. ពេលល្អសម្រាប់សិចដែរ
ការរួមភេទនៅពេលព្រឹកព្រហាម ក្នុងពេលអ័រម៉ូនរបស់បុរសកំពុងធ្វើសកម្មភាពពេញទំហឹង ឬនៅពេលរសៀលបន្ទាប់ពីហាត់ប្រាណរួច ឬនៅពេលយប់ក៏អាចផ្តល់អារម្មណ៍រំភើបភ្ញាក់ផ្អើលខុសៗគ្នាដែរ ។ ទោះបីពេលណាមួយក៏ដោយ កត្តាសំខាន់ស្ថិតនៅលើការព្រមព្រៀងគ្នា ទើបមានសេចក្តីសុខទាំងសងខាង ។
សិចគឺជាតម្រូវការមួយដែលជួយធ្វើឲ្យជីវិតមានដៃគូរមានសេចក្តីសុខ ហើយក្តីស្រឡាញ់ ការយល់ចិត្តគ្នា និងការថ្នាក់ថ្នមចិត្តគ្នាទៅវិញទៅមកជាប់ជានិច្ចជាកាតព្វកិច្ចដែល ធ្វើព្រមគ្នា ប្រសិនបើខ្វះអ្វីមួយ សេចក្តីសុខក៏មិនអាចកើតពេញបរិបូណ៌បានដែរ ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment