ភេទរបស់កូននឹងអាស្រ័យទៅលើការដែលថាតើមេជីវិតឈ្មោល ឬស្ពែម៉ាតូសូអ៊ីតដែលបង្ករកំណើតនោះមានក្រូម៉ូសូម X ឬ Y។ ចំណែកក្រូម៉ូសូមនៃមេជីវិតញី ឬអូវុលរបស់ស្ត្រីវិញមានតែក្រូម៉ូសូមX ប៉ុណ្ណោះ។ ដូច្នេះនៅពេលបង្កកំណើតបើសិនជាមានការជួបគ្នារវាងក្រូម៉ូសូមY និងក្រូម៉ូសូមX ពេលនោះវានឹងអាចនាំអោយមានកូនប្រុសហើយ។
ក្រូម៉ូសូមX និងY មានលក្ខណ:សម្បត្តិមិនដូចគ្នាទេ។ មេជីវិតឈ្មោល ឬស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមX ធំជាង ធ្វើដំណើរយឺតជាង និងមានអាយុវែងជាងស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមY។
មនុស្សខ្លះគិតថាគេអាចបង្កើនឪកាសមានកូនប្រុស ឬស្រី តាមចំណង់តាមរយ:ពេលវេលា និងភាពញឹកញាប់នៃការរួមភេទ។មានភស្តុតាងវិទ្យាសាស្ត្រតិចតួចប៉ុណ្ណោះ ដែលគាំទ្រដល់គំនិតបែបនេះ។ ប៉ុន្តែអ្នកអាចនឹងសាកល្បង បើសិនជាអ្នកមានបំណងបានកូនប្រុស ឬស្រី តាមចំណង់នោះ។
ដូច្នេះតើអ្នកគួររួមភេទរបៀបណា?
បើសិនជាអ្នកចង់បានកូនស្រីនោះ ចូរអ្នករួមភេទពីរឬបីថ្ងៃមុនពេលការបញ្ចេញមេជីវិតញីដែលភាសាអង់គ្លេសហៅថា ovulation (ប្រពន្ឋរបស់អ្នកអាចដឹងអំពីពេលវេលានេះ បើសិនជាគាត់មានរដូវទៀងទាត់)។ ប៉ុន្តែបើអ្នកចង់បានកូនប្រុសអ្នកគួររួមភេទមួយថ្ងៃបន្ទាប់ឬភ្លាមៗបន្ទាប់ពីការបញ្ចេញមេជីវិតញីពីព្រោះមេជីវិតឈ្មោលដែលមានក្រូម៉សូមY ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងមេជីវិតឈ្មោលដែលមានក្រូម៉ូសូមYh នឹងទៅជួបមេជីវិតញីមុនស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមX។
តើគួររួមភេទញឹកញាប់ប៉ុណ្ណា?
សម្រាប់កូនស្រី ចូរធ្វើការរួមភេទចូរអ្នករួមភេទញឹកញាប់បន្តិចពីព្រោះ ការធ្វើដូច្នេះអាច កាត់បន្ថយបរិមាណស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូមYនៅក្នុងទឹកកាម។សម្រាប់កូនប្រុសវិញ អ្នកគួរតែរួមភេទអោយរង្វើលបន្តិច ពីព្រោះវាអាចបង្កើនបរិមាណមេជីវិតឈ្មោលដែល មានក្រូម៉ូសូមYនៅក្នុងទឹកកាម។
No comments:
Post a Comment