ស្ថានភាពចរាចរនៅកម្ពុជា
គ្រោះថ្នាក់ចរាចរ សំដៅទៅដល់គ្រោះថ្នាក់ ឬឧបទ្ទវហេតុដែលកើតឡើងដោយសារការធ្វើចរាចរណ៍
ឬអ្នកបើកបរដោយ មិនមានការប្រុងប្រយ័ត្ននៅតាមដងផ្លូវសាធារណៈ។ នៅក្នុងសង្គមកម្ពុជាយើង គ្រោះថ្នាក់ចរាចរអាចកើតមានឡើងចំពោះរថយន្ដ គ្រប់ធន់ ម៉ូតូ កង់ រហូតដល់អ្នកធ្វើដំណើរដោយថ្មើរជើងផងដែរ។ គ្រោះថ្នាក់ចរាចរបានក្លាយជាវិញ្ញាសារចម្បង និងជាការព្រួយ បារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រោះថាគ្រោះថ្នាក់ចរាចរនេះក្លាយជាគ្រោះមហន្ដរាយធំទីពីរបន្ទាប់ ពីជម្ងឺអេដស៍ ដែលយើងទាំង អស់គ្នាជាប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវតែធ្វើការដោះស្រាយ និងកាត់បន្ថយគ្រោះថ្នាក់ សំដៅដល់ការការពារអាយុជីវិត មនុស្ស សត្វ បរិស្ថាន រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ និងបញ្ជៀសឱ្យបាននូវការខូចខាត ទ្រព្យសម្បត្ដិរដ្ឋ និងឯកជន ក៏ដូចជារួមចំណែកទប់ស្កាត់បទល្មើសដែលបណ្ដាលមកពីការប្រើប្រាស់ ផ្លូវថ្នល់សាធារណៈ។ តាមរបាយការណ៍ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើ សេចក្ដីព្រាងច្បាប់ស្ដីអំពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី០៩-១០ ខែសី ហា ឆ្នាំ២០០៦ បានបញ្ជាក់ថាក្នុងឆ្នាំ១៩៩០ កម្ពុជាមានរថយន្ដចំនួនប្រមាណ៥ ៧០០គ្រឿង និងទោចក្រយានយន្ដចំនួនប្រមាណ៤៩ ៥០០គ្រឿង។ ប៉ុន្ដែក្នុងឆ្នាំ២០០៥ រថយន្ដមានចំនួនរហូតដល់ទៅ១៤៥ ១៤០គ្រឿង និងមានទោចក្រយានយន្ដចំនួនប្រមាណជា៤២៩ ៦៨៩គ្រឿង គឺកើនឡើងប្រមាណ២៥ដងចំពោះរថយន្ដ និង៨ដងចំពោះទោចក្រយានយន្ដ បើធៀបទៅនឹងឆ្នាំ១៩៩០។
មូលហេតុបង្កគ្រោះថ្នាក់ចរាចរនៅកម្ពុជា
មានមូលហេតុជាច្រើនដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរកើតឡើង។ មុខសញ្ញាសំខាន់បំផុតក្នុងការងាយនឹងបង្កឱ្យមាន គ្រោះថ្នាក់ចរាចរនោះ គឺបណ្ដាលមកពីអ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរដែលមិនគោរពច្បាប់បើកបរ។ ការបំពានច្បាប់របស់អ្នកប្រើ ប្រាស់ផ្លូវនេះ មានរហូតដល់ទៅ៩០,៧៥% និងស្ថិតក្រោមរូបភាពល្មើស ដូចជាការមិនគោរពសិទ្ធិអាទិភាព មិនគោរពផ្លាកសញ្ញា ភ្លើង សញ្ញា ការបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង(ការសេពគ្រឿងស្រវឹង) ការមិនប្រកាន់ស្ដាំ ការឆ្លងកាត់ផ្លូវខ្វះការ ប្រុងប្រយ័ត្ន ការអូសរុញរទេះដឹកសត្វ និងការដង្ហែរក្បួនផ្សេងៗដោយគ្មានច្បាប់ទម្លាប់។ល។ ទន្ទឹមនឹងនេះដែរ គ្រោះថ្នាក់ចរាចរក៏ បណ្ដាលមកពីអាកប្បកិរិយាបើកបរខ្វះសីលធម៌ ខ្វះភាពយោគយល់ ការប្រណាំងប្រជែងយានយន្ដខុសច្បាប់ និងសភាពភ្លើតភ្លើន ក៏បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរដល់ជនស្លូតត្រង់ដទៃទៀតដែរ។ ទាក់ទង នឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាផ្លូវថ្នល់ ស្ពានជាដើម ពុំទាន់មានផ្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញា និង បង្គោលសញ្ញាចរាចរ ក៏ជាហេតុនាំឱ្យមានគ្រោះថ្នាក់ចរាចរកើតឡើងផងដែរ។ ឯការរស់នៅ ការសាងសង់ផ្ទះសម្បែង លំនៅដ្ឋាន ការ ធ្វើរបងផ្ទះនៅលើផ្លូវខ្វែង ផ្លូវកោង ឬលើផ្លូវសាធារណៈដោយគ្មានការត្រួតពិនិត្យពីអាជ្ញាធរមានសមត្ថកិច្ច ទង្វើទាំងនេះធ្វើឱ្យបាំង ភ្នែកអ្នកបើកបរពេលកំពុងបើកបរ និងជាហេតុធ្វើឱ្យមានគ្រោះថ្នាក់ចរាចរជាយថាហេតុ។ ចំណែកនៅក្នុងទីប្រជុំជន គេបានយក ចិញ្ចើមផ្លូវថ្មើរជើងសាធារណៈ មកធ្វើជាកម្មសិទ្ធិ(រំលោភលើដីចំណីផ្លូវ) សម្រាប់ធ្វើការលក់ដូរ ចតរថយន្ដ និងដាក់សម្ភារៈផ្ទាល់ខ្លួន ផ្សេងៗ។ កង្វះខាតចំណតយានយន្ដ ក៏ជាបញ្ហាចោទឡើងមួយផ្នែកដែរ។ ព្រោះថានៅតាមទីតាំងប្រមូលផ្ដុំមួយចំនួន ដូចជាផ្សារ ភោជនីយដ្ឋាន សណ្ឋាគារ សាលារៀន រោងចក្រ សហគ្រាសជាដើម កន្លែងទាំងនេះបានយកដីចំណីផ្លូវមកធ្វើជាចំណតយានយន្ដ ដែល ងាយនឹងបង្កឱ្យមានការកកស្ទះ និងបង្កគ្រោះថ្នាក់ចរាចរមិនអាចនឹងចៀសវាងបាន។ ជាក់ស្ដែងឆ្លងតាមការត្រួតពិនិត្យលើទីតាំងចំនួន ៨៨កន្លែងនៅរាជធានីភ្នំពេញ មានទីតាំងចំនួន៦៣កន្លែងដែលគ្មានចំណត ហើយគ្រោះថ្នាក់ចរាចរកើតឡើងលើចំណុចទាំងនេះមាន រហូតដល់ទៅ៤៨%។
វ័យជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរ
តាមរបាយការណ៍ដែលបានផ្ដល់ដោយអង្គការជនពិការអន្ដរជាតិប៊ែលហ្ស៊ិច ថាអាយុជាមធ្យមនៃជនរងគ្រោះ គឺ២៩ឆ្នាំ ហើយ៧៥%នៃជនរងគ្រោះស្ថិតក្នុងចំណោមប្រជាជនដែលពេញកម្លាំងធ្វើការ គឺស្ថិតនៅអាយុចន្លោះពី២០ទៅ៦៤ឆ្នាំ។ ចំណែកជនរង គ្រោះអាយុចន្លោះពី២០ដល់២៤ឆ្នាំ មានដល់ទៅ២៤%នៃជនរងគ្រោះសរុប។ ជនរងគ្រោះជាកុមារអាយុក្រោម១៤ឆ្នាំ មានតែ៩%ប៉ុ ណ្ណោះ។ ក្នុងចំណោមជនរងគ្រោះទាំងអស់ ចំណែកដែលខ្ពស់ជាងគេ គឺជាសិស្សនិស្សិតដែលមានរហូតដល់២១% កម្មករមាន២០% កសិករមានចំនួន១៩% និងអ្នករត់ម៉ូតូឌុបមានចំនួនតែ៥%ប៉ុណ្ណោះ។ចាប់តាំងពីឆ្នាំ១៩៩៥រហូតមកដល់បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរមានការកើនឡើង១៥%ជារៀងរាល់ឆ្នាំ បើគិតជាមធ្យម ក្នុងមួយថ្ងៃៗ មានប្រជាជនស្លាប់ចំនួន៣នាក់ និងរបួសធ្ងន់ប្រមាណ២០នាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្ដិសាធារណៈ និងឯកជនជា ច្រើនថែមទៀតផង។ តាមរបាយការណ៍សិក្ខាសាលាលើកទី១ស្ដីពីដៃគូសុវត្ថិភាពផ្លូវគោកជាសកល នៅបណ្ដាប្រទេសអាស៊ានដែល ប្រារឰធ្វើឡើងនៅថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០០១នាទីក្រុងតូក្យូប្រទេសជប៉ុន បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ចរាចរ នៅព្រះរាជាណាចក្រកម្ពុជា ដែលអត្រាស្លាប់មានប្រមាណ១២,០៨% ក្នុងយានយន្ដ១០០០០គ្រឿង នៅឆ្នាំ១៩៩៩ ហើយនេះជាអ ត្រាស្លាប់ខ្ពស់ជាងគេបំផុតក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។ ក្នុងឆ្នាំ២០០៥ អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរមានដល់ទៅ ១៥,៧៣% ក្នុងយានយន្ដ១០០០០គ្រឿង នេះជាអត្រាស្លាប់ខ្ពស់ជាងគេបើប្រៀបធៀបទៅនឹងប្រទេសជឿនលឿនមួយចំនួន ដូចជា ជប៉ុន បារាំង អាមេរិកជាដើម ដែលមានអត្រាស្លាប់ត្រឹមតែ១,៥ទៅ១,៩%តែប៉ុណ្ណោះ ក្នុងយានយន្ដ១០០០០គ្រឿង។ ដោយឡែកក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០០៦(មករាដល់ សីហា)នេះ អត្រាគ្រោះថ្នាក់ចរាចរមានចំនួន១៤ ៨៤៣នាក់ ក្នុង នោះស្លាប់បាត់បង់ជីវិតមានចំនួន៨១៩នាក់។ តួលេខនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០៥រយៈពេល១២ខែ ដែលមានអត្រាគ្រោះថ្នាក់ ចរាចរមានចំនួន១៥៩៤៣នាក់ ក្នុងនោះស្លាប់បាត់បង់ជីវិតមានចំនួន៩០៤នាក់ និងរងរបួសធ្ងន់មានចំនួន៤០៩៧នាក់ ឃើញថាអត្រា គ្រោះថ្នាក់ចរាចរអាចនឹងកើនឡើងជាងឆ្នាំ២០០៥។ នេះបើតាមរបាយការណ៍ដែលបានផ្ដល់ដោយកញ្ញា សាន សុជាតា ប្រធានគម្រោ ងកម្មវិធីសុវត្ថិភាពចរាចររបស់អង្គការជនពិការអន្ដរជាតិបែលហ្សិក៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment