ពាក្យនេះសំដៅដល់គូស្រករទាំងឡាយណាដែលមានទំនាក់ទំនងផ្លូវស្នេហា មិនឱ្យឪពុកម្ដាយដឹង ក្បត់ប្រពៃណីលួចរួមរស់ ជាមួយគ្នាដោយមិនបានឆ្លងកាត់ការរៀបអាពាហ៍ពិពាហ៍ ឬមិនបានសែនព្រេនដល់ជីដូនជីតាឱ្យបានដឹងឮ។ ប្រការនេះ ធ្វើឱ្យព្រលឹង ជីដូនជីតាខឹងសម្បារ រួចបានធ្វើឱ្យ(កាច់)សមាជិកណាម្នាក់ខាងកូនស្រីឱ្យមានជម្ងឺ តម្កាត់ផ្សេងៗ ដូចជាឈឺពោះ គ្រុនក្ដៅ រងាជាដើម ព្រោះប៉ះពាល់ដល់់កិត្ដិយសវង្សត្រកូល។ គ្រូពេទ្យមិនអាចព្យាបាលជម្ងឺនេះឱ្យជាសះស្បើយបានទេ ហេតុដូចនេះហើយទើបឪពុកម្ដាយ ទៅរកគ្រូហ្ម ឬគ្រូទស្សន៍ទាយមើលដើម្បីដឹងថានរណាម្នាក់ធ្វើអ្វីខុសឆ្គង។
លុះដឹងការពិតថាមេបាកាច់ខឹងសម្បារនោះ ចាស់ទុំនឹងស្រាវជ្រាវរកបុគ្គលដែលពាក់ព័ន្ធគ្នាក្នុងរឿងស្នេហារំលង ប្រពៃណី។ បន្ទាប់ពីរកឃើញហើយក៏រៀបចំជាពិធីសែនព្រេនអង្វរកសុំខមាទោសដល់ព្រលឹង មេបា ដើម្បីបានស្ងប់ចិត្ដនិងឈប់កាច់ឱ្យមានជម្ងឺឈឺ ថ្កាត់តទៅទៀត ដោយរៀបចំជាបាយសម្ល និងផ្លែឈើ ព្រមទាំងនិយាយអង្វរថា“កូនចៅបានជាខុសហើយ កូនចៅសុំខមាទោស ហើយនឹងមិនឱ្យមានជាលើកក្រោយទៀតឡើយ”។
សមាជិកខាងកូនស្រីជាអ្នករងគ្រោះ
តាមប្រពៃណីខ្មែរ គ្រប់ស្ដ្រីទាំងអស់ចាំបាច់ត្រូវថែរក្សាទាំងផ្លូវកាយ(ព្រហ្មចារី) និងផ្លូវចិត្ដឱ្យបរិសុទ្ធផូរផង់ដើម្បីប្រគល់ ដល់បុរសជាស្វាមីក្រោយថ្ងៃរៀបការ ទើបសមជាកូនស្រីល្អលើកកិត្ដិយសគ្រួសារវង្សត្រកូល។ បើមានថ្លោះធ្លោយដែលធ្វើឱ្យភាព បរិសុទ្ធត្រូវបាត់បង់នោះ ស្ដ្រីនឹងប្រឈមមុខជាមួយបញ្ហាច្រើនប្រការដែលមិនអាចអត់ឱនឱ្យបាន ជាពិសេសបញ្ហាដែលទាក់ទងនឹងកិត្ដិ យសគ្រួសារ តួយ៉ាងដូចជាត្រូវមេបាខឹងសម្បាររហូតធ្វើឱ្យសមាជិកគ្រួសារមានជម្ងឺ តម្កាត់ផ្សេងៗឬរហូតដល់បាត់បង់ជីវិតក៏សឹងមាន ។ តាំងពីបុរាណកាលមកកូនស្រីមានតម្លៃណាស់រហូតបានប្រៀបធៀបថាកូនស្រីដូច សំណនៅពេលប្រឡាក់ភក់ប្រែពណ៌ខ្មៅមើលមិន យល់មិនអាចកែឱ្យត្រឡប់ជាសល្អដូចដើមវិញបានទេ។ ក្នុងន័យនេះកូនស្រីបើកាលណាដើរខុសគន្លងប្រពៃណី នឹងធ្វើឱ្យអាប់ឱន កិត្ដិយសដល់គ្រួសារជាខ្លាំង។ ហេតុនេះទើបកូនស្រីនៅសម័យនោះត្រូវបានប្រពៃណីរិតត្បិតជាខ្លាំង ដោយមិនត្រូវបានអនុញ្ញាតិឱ្យ ទៅសាលារៀនដូចកូនប្រុស ឬចេញដើរដោយសេរីនោះដែរព្រោះខ្លាចមានការថ្លោះធ្លោយនាំរឿងអាស្រូវ កេរ្ដិ៍។
កូនស្រីជាអ្នកត្រូវប្រឈមមុខ
បញ្ហាមិនគោរពប្រពៃណីនេះនាំខ្មោចដូនតាកាច់ឱ្យសមាជិកណាម្នាក់ ក្នុងគ្រួសារមានជម្ងឺឈឺថ្កាត់ ឬអាចរហូតដល់ស្លាប់ បើ រកមូលហេតុមិនឃើញ។ ជាមួយគ្នានេះផងដែរ ផលវិបាកធំបំផុតមួយទៀតរបស់កូនស្រី គឺកិត្ដិយសនិងកេរ្ដិ៍ឈ្មោះអសោចិ៍ដល់ពូជ ពង្សវង្សត្រកូល(ខ្មាស់គេមួយពូជ)។ ដូច្នេះហើយបានជានៅពេលមានពិធីធំៗដូចជាពេលមានពិធីរៀបអាពាហ៍ពិពាហ៍ ទោះក្នុង សម័យបច្ចុប្បន្នក្ដី ម្ចាស់ដើមការមិនអនុញ្ញាតឱ្យស្ដ្រីដែលមានប្រវត្ដិឥតខាន់ស្លា ឬក្បត់ប្រពៃណីចូលរួមក្នុងពិធីទេ ជាពិសេសក្នុងពិធី បង្វិលពពិល ឬកាន់ផ្កាស្លាជាដើម។ មានអ្នកខ្លះទៀតសូម្បីអញ្ជើញជាភ្ញៀវក៏មិនអញ្ជើញដែរ ព្រោះខ្លាចឆ្លងរឿងអពមង្គលដល់កូន ចៅវង្សត្រកូលរបស់គេ។ ដូចគ្នានេះដែរកូនៗរបស់ស្ដ្រីដែលមិនគោរពប្រពៃណីក៏ក្លាយជាកូន ឥតខាន់ស្លា ដែលច្បាប់មិនទទួលស្គាល់ ទោះបីពួកគេគ្មានកំហុសក៏ដោយ ក៏គេមិនត្រូវបានទទួលស្គាល់ដូចជាឪពុកម្ដាយរបស់គេដែរ ពោលគឺគ្មានអ្នករាប់អាន ជាពិសេសក្នុង ពិធីជាផ្លូវការនានានៅក្នុងសង្គម។
ស្នេហាក្រៅខាន់ស្លា មេបាកាច់ កំពុងសាបរលាប
សម័យបច្ចុប្បន្ន ប្រពៃណីនេះហាក់មានការសាបរលាបខ្លះៗ ដោយសារកាលសម័យកាន់តែវិវឌ្ឍន៍រីកចម្រើនប្រកាន់ពេក ក៏មិនបានដែរ។ កូនប្រុស និងកូនស្រីឥឡូវនេះត្រូវបានបើកសេរីភាពពេញលេញ ដើម្បីទទួលការរអប់រំរៀនសូត្រជាមួយគ្នាតាំងពីថ្នាក់ ក្រោមរហូតដល់ថ្នាក់ឧត្ដមសិក្សា។ ដូចនេះទំនាក់ទំនងរវាងគ្នាមិនអាចចៀសផុតឡើយ ទោះបីចង់ហាមឃាត់ក៏មិនបាន៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment