ការចូលរួមពិធីជប់លៀង ជាការដ៏សប្បាយសម្រាប់មនុស្សទូទៅ។ អ្នកតែងចង់បង្ហាញវត្ថុមានតម្លៃ និងទាន់សម័យសម្រាប់បង្អួតអ្នកដទៃ ក៏ដូចជាផឹកស៊ីយ៉ាងចាស់ដៃ។ ប៉ុន្តែ នៅថ្ងៃបន្ទាប់ពីពិធីជប់លៀង អ្នកនឹងមានអារម្មណ៍ ងងុយគេង អស់កម្លាំង មិនចង់ធ្វើអ្វីទាំងអស់។ អីចឹងទៅអ្នកត្រូវស្វែងយល់ពីចំណុចសំខាន់ៗមួយចំនួនដើម្បីឲ្យ ខ្លួនអ្នកមានកម្លាំងអាចធ្វើការបានដូចធម្មតាវិញនៅថ្ងៃបន្ទាប់។
១. ត្រូវញ៉ាំអាហារមុនចូលពិធី
ការញ៉ាំឆ្អែត អាចជួយឲ្យអ្នកអាចទប់ទល់នឹងការវិលមុខ ធេងធោងពេលដែលអ្នកញ៉ាំស្រា។
២. កុំផឹកលាយច្រើនមុខ
ពេលផឹក ត្រូវផឹកតែស្រាមួយមុខបានហើយទើបជាការល្អ។ ការផឹកលាយគ្នាច្រើនមុខអាចឲ្យអ្នកឆាប់ស្រវឹងជាងធម្មតា និងឈឺក្បាលជាខ្លាំងនៅពេលស្រវឹង។
៣. រាំឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
ការរាំច្រើនអាចជួយឲ្យអ្នកបណ្ដេញនូវជាតិពុលនានាចេញពី រាងកាយអ្នក ដូចជាជាតិពុលពីបារី ឬជាតិស្រវឹងពីស្រាជាដើម។ មួយវិញទៀត រាល់ពេលដែលអ្នកសម្រាកពីការរាំម្ដងៗ ត្រូវរកចំណីញ៉ាំ ដើម្បីកុំឲ្យអ្នកមានអារម្មណ៍រមួលពោះ និងអស់កម្លាំង។
៤. សំអាតការតុបតែងកាយ
ប្រសិនបើជាមិត្តនារី ពេលមកដល់ផ្ទះវិញត្រូវលាងជម្រះចេញរាល់ Make-up ទាំងឡាយចេញ និងដុះធ្មេញផងដែរ ព្រោះអាចជួយឲ្យមានអារម្មណ៍ស្រស់ស្រាយនៅថ្ងៃបន្ទាប់។
៥. មិនត្រូវងូតទឹកទេពេល ដែលមកដល់ផ្ទះ
ព្រោះវាអាចឲ្យអ្នកចុះខ្សោយ និងអាចឲ្យអ្នកសន្លប់។ ត្រូវងូតទឹកនៅថ្ងៃបន្ទាប់ជំនួសវិញ។
៦. ញ៉ាំកាហ្វេចាស់ ឬទឹកផ្លែឈើស្រស់ដែលសម្បូរដោយវីតាមីន C
វិធីដ៏ស័ក្ដិសិទ្ធិមួយទៀតគឺការម៉ាស្សាចំស្នៀតផ្កាជាមួយប្រេងខ្យល់ ឬក្រូចឆ្មា។
៧. ញ៉ាំទឹកដោះគោត្រជាក់
ឬតែត្រជាក់ដើម្បីឲ្យភ្នែកអ្នកបាត់ឈឺចាប់ពីការប៉ះពាល់ដោយ ផ្សែងបារី។ ប្រើម៉ាសបិទមុខ និងត្រូវធ្វើលំហាត់ប្រាណនៅព្រឹកបន្ទាប់។
ធ្វើការណែនាំខាងលើហើយ អ្នកនឹងមើលទៅដូចធម្មតា ទោះបីជានៅពេលដាច់យប់ក៏ដោយ!
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment