About Me

THIS SITE IS UNDER CONSTRUCTION

Saturday, May 12, 2012

៤​វិធី កម្ចាត់​កន្លាត​

សត្វ​កន្លាត តែង​ចូលចិត្ត​នៅតាម​ជ្រុង​ងងឹត​ក្នុងផ្ទះ បន្ត​ពូជ​ជា​កូនចៅ​ជាច្រើន ។ ទោះយ៉ាងណា អ្នក​អាច​កម្ចាត់​កន្លាត​ដោយ​វិធី​ងាយៗ ខាងក្រោម​:
១- ​យក​ស្ករ​រម្ងាស់​ជា​មួយ​ទឹក ឲ្យមាន​ក្លិន​ស្ករ រួច​យក​ទៅ​ដាក់​ក្នុង​ចានដែក ឬ​ភាជនៈ​ដែល​មាន​ភាព​រអិល នៅពេល​កន្លាត​ធុំក្លិន នឹង​ចុះ​ទៅ​ស៊ី​ស្ករ ប៉ុន្តែ​មិន​អាច​ឡើង​មក​វិញ​បាន ។​
២-​យក​ដប​ដែលមាន​មាត់ធំ​បន្តិច ដាក់​ទឹក​សម្ល​ដែល​នៅ​សល់​ពី​ការ​ទទួលទាន (​ប្រមាណ​កន្លះ​ដប​) យកទៅ​ដាក់​នៅ​បរិវេណ​ជ្រុង​បន្ទប់​ក្នុងផ្ទះ ដោយ​ដាក់​ឲ្យ​កៀក​នឹង​ជញ្ជាំង ដើម្បី​បញ្ឆោត​ឲ្យ​កន្លា​តវារ​ឡើង​តាម​ជញ្ជាំង ចូល​មក​ស៊ី​ទឹក​សម្ល ធ្វើឲ្យ​មិន​អាច​វារឡើង​លើ​វិញ​បាន ។​
៣-​ប្រើ​កាវ​ចាប់​កន្លាត ដែល​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​ចិញ្ចឹម គ្រាន់​តែ​ប្រើ​កាវ មក​លាយ​ជុំវិញ​លើ​ក្រដាស ដោយ​ដាក់​ចំណី​បញ្ឆោត​នៅត្រង់​កណ្តាល បត់ក្រដាស​ជា​រូប​ផ្ទះ រួច​យក​ទៅ​ដាក់​នៅ​តាម​បន្ទប់ ឬ​នៅ​តាម​ជ្រុង​ដែល​មាន​កន្លាត​ចេញចូល ។​
៤-​ប្រើ​ស៊ីម៉ងត៍ លាយ​ជាមួយ​អាហារ​ដែល​មាន​ក្លិនក្រអូប​ដូចជា ទឹកដោះគោ​ម្សៅ ឬ​អូ​វ៉ាន់​ទីន​ដាក់​ថាស ទុក​នៅ​កន្លែង​ដែល​មាន​កន្លាត ចេញចូល រួច​យក​ផ្តិល​ទឹក មក​ទុក​នៅ​ក្បែរ នៅពេល​កន្លាត​បាន​ភ្លក្ស​រសជាតិ​អាហារ​លាយ​ជាមួយ​ស៊ីម៉ងត៍ រួច​ផឹកទឹក​ចូលទៅ ស៊ីម៉ងត៍ ប៉ះ​នឹង​ទឹក នឹង​កក​រឹង នៅក្នុង​ពោះ​របស់​កន្លាត​មិន​ខាន ៕​

No comments:

CASINO





MOBILE MAGAZINE