ស្រ្ដី ដែលមានសុដន់តូច ប្រហែលជាមិនសូវជាសប្បាយចិត្តនោះទេ ប៉ុន្ដែធាតុពិតស្រ្ដីទាំងនោះគួរតែសប្បាយចិត្តទៅវិញទេ ខណៈដែលការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញបានបង្ហាញថា សុដន់តូច អាចកាត់បន្ថយហានីភ័យនៃការវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែមប្រភេទពីរ បានយ៉ាងប្រសើរបើធៀបជាមួយស្រ្ដីដែលមានសុដន់មូលក្លំនោះ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard ដ៏ល្បីរបស់សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ Toronto របស់កាណាដា បានធ្វើការស្ទង់មតិលើស្រ្ដីចំនួន ៩២១០៦នាក់ ហើយជាលទ្ធផលគេបានរកឃើញថា ស្រ្ដីដែលទំហំសុដន់ D-cup (ធំលំដាប់ទីបួន) ឬធំជាងនេះ នៅអាយុខ្ទង់២០ឆ្នាំ គឺនឹងប្រឈមមុខនឹងហានីភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទពីរដល់ទៅ បីដង លើសស្រ្ដីដែលមានសុដន់ស្ទើតែរាបស្មើដូចព្រលានយន្តហោះ (A-cup)។
លោកសាស្រ្ដាចារ្យជំនាញ Joel Ray មកពីសាកលវិទ្យាហាវើត បានជឿជាក់ថា ការវិវឌ្ឍនៃសុដន់របស់ស្រ្ដី គឺបានធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលជាដើមហេតុបង្កជាជំងឺទឹកនោមផ្អែមប្រភេទពីរ។
គួរបញ្ជាក់ផងដែរថា សុដន់ធំមិនប្រាកដថាកើតជំងឺទឹកនោមផ្អែមនោះទេ ពោលគឺគ្រាន់តែប្រឈមមុខខ្លាំងជាងតែប៉ុណ្ណោះ ហើយក៏មិនបង្កនៅពេលដែលស្រ្ដីស្ថិតក្នុងវ័យក្មេងនោះដែរ គឺវាអាចហុចផលអាក្រក់ឲ្យនៅពេលវ័យចំណាស់។
No comments:
Post a Comment