About Me

THIS SITE IS UNDER CONSTRUCTION

Monday, May 28, 2012

ទឹកដោះគោជូរ ជម្រុញថាមពលសិចបុរស


ក្រុម ​អ្នកវិទ្យាសាស្រ្ដ បាន​រកឃើញ​គុណ​ប្រយោជន៍​ថ្មី​របស់​ទឹក​ដោះ​គោ​ជូរ​ គឺ​អាច​ជួយ​ជម្រុញ​ថាម​ពល​សិច​របស់​បុរស​។ ក្រុម​អ្នក​ជំនាញ​មក​ពី​វិទ្យាស្ថាន​ម៉ាសាឈូសេត​នៃ​បច្ចេកវិទ្យា​​ បាន​រក​ឃើញ​របកគំហើញ​ថ្មី​នេះ តាម​រយៈការ​ធ្វើ​ពិសោធន៍​ទៅ​លើ​សត្វ​កណ្ដុរ​ឈ្មោល​។
ពួក​គេ​បាន​រក​ឃើញ​ថា កណ្ដុរ​ឈ្មោល​ដែល​ស៊ី​ទឹក​ដោះ​គោ​ជូរ មាន​ភាព​ប្រសើរ​ជាង​កណ្ដុរ​ដែល​ស៊ី​
អាហារ​ធម្មតា​ចំនួន ៥ភាគ​រយ​ និង​លើស​កណ្ដុរ​ដែល​ស៊ី​អាហារ​មិន​ត្រឹម​ត្រូវ​ចំនួន ១៥ភាគ​រយ​។
នេះ​ជា​ការ​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ពី​ផល​ប្រយោជន៍​នៃ​ ទឹក​ដោះ​គោ​ជូរ​ចំពោះ​សុខ​ភាព​ផ្លូវ​ភេទ​របស់​បុរស ខណៈការ​ផ្សាយ​ពាណិជ្ជ​កម្ម​ទឹក​ដោះ​គោ​ជូរ​ខ្លះ​នា​ពេល​កន្លង​មក ក៏​មាន​បញ្ចូល​ផលប្រយោជន៍​ថ្មី​នេះ​ដែរ​។
ក្រៅ​ពី​ជម្រុញ​ថាម​ពល​សិច ទឹក​ដោះ​គោ​ជូរ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​អាច​ជួយ​រក្សា​រាង​ឲ្យ​ស្ល៊ីម​ស្អាត ពោល​គឺ​មិន​ឡើង​ទម្ងន់ ទាំង​បុរស​ និង​ស្រ្ដី​។
សារធាតុ​ប្រូបាយ​អូទិច ដែល​មាន​ក្នុង​ទឹក​ដោះ​គោ​ជូរ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ប៉ាន់​ស្មាន​ថា​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ មានការ​រក​ឃើញ​បែប​នេះ​។
ទោះ​ជា​យ៉ាង​ណា​ក្ដី នេះ​គ្រាន់​តែ​ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ប៉ុណ្ណោះ​ ហើយ​ក៏​ជា​ការ​ស្រាវ​ជ្រាវ​លើក​ដំបូង​ទាក់ទង​នឹង​រឿង​នេះ​ផង​ដែរ​ ដូច្នេះអាច​នឹង​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម​ផ្សេង​ទៀត​ ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​៕

No comments:

CASINO





MOBILE MAGAZINE