About Me

THIS SITE IS UNDER CONSTRUCTION

Sunday, May 13, 2012

ចំនុចរបស់អ្នកត្រង់ណាខ្លះដែលធ្វើឱ្យនាងកើតមានក្តីប្រតិព័ទ្ឋ?


       អស់លោកបុរសប្រហែលជាតែងតែកើតមានក្តីបារម្ភថាខ្លួនឯង មិនមានអ្វីដែលឱ្យសុនារីកើតមានចំណង់ខ្លាំង មកលើខ្លួននោះទេ មើលទៅ។
ដោយឡែកបុរសក៏ប្រហែលជាយល់ឃើញថា អាកប្ប-
កិរិយា ឬឥរិយាបថរបស់ខ្លួនទៅវិញ នោះទេដែលនាំឱ្យនារីស្រឡាញ់នោះ(!) ឬក៏ដណ្តើម បេះដូងរបស់សុភាពនារីស្រ្តីណាម្នាក់បានដោយជោគជ័យ។ បើនិយាយពីការពិតវិញរាល់ គុណសម្បត្តិទាំងឡាយ ដែលនាំឱ្យទាក់ទាញបានរាល់មនោសញ្ចេតនាពីស្រ្តីនោះប្រហែល នឹងធ្វើឱ្យអស់លោកបុរសមានការភ្ញាក់ផ្អើលទៅវិញទេ ហើយភ័ព្វសំណាងនៃសេក្តីស្នេហា ក៏នឹងបង្ហាញឱ្យឃើញផងដែរ។ សូមសុភាពបុរសទាំងឡាយសាកល្បងពិនិត្យពីគុណ- សម្បត្តិទាំងឡាយដូចខាងក្រោមមើល ដែលយ៉ាងហោចណាស់ក៏បុរសម្នាក់ៗមានលក្ខណៈ ដ៏ពិសេសណាមួយក្នុងចំណោមគុណសម្បត្តិនឹងលក្ខណៈទាំងអស់នោះហើយដែលនាំឱ្យ មានការទទួលបានការជោគជ័យដណ្តើមយកបានបេះដូងរបស់ទេវីកំពូលដួងចិត្ត
      ១. នាងស្រឡាញ់អ្នកក៏ព្រោះតែអ្នកមិនមែនជាមនុស្សពូកែខាងព្រោកបា្រជ្ញ ឬនិយាយច្រើន
      ពុំអ្វីដែលជាអាថ៍កំបាំង នោះទេដែលស្រ្តីជាស្រឡាញ់បង្កើតឱ្យ មានភាពទំនាក់ទំនង ជាមួយនឹងបុរសហើយកាន់តែឈានចូលជ្រៅទៅក្នុងជីវិតរស់នៅរបស់គេនោះ។ សូមបុរស ល់ចុះថា ស្ត្រីមិនចូលចិត្តបុរសណា ដែលនិយាយច្រើន ជ្រុកហួសហេតុពេកនោះទេ។ ធាតុ ពិតវិញ សុភាពនារីចូលចិត្តប្រើកាយវិការកែវភ្នែករបស់នាង ហើយអ្នកបង្ហាញពីអារម្មណ៍ ចិត្តជាមួយនឹងការមិនបង្ហាញឱ្យឃើញពីកាយវិការ គ្មានអារម្មណ៍សិចតិចតែបន្តិចបន្តួច ប៉ុណ្ណោះ
បន្ទាប់មកទៀត គឺការស្ទាបអង្អែលដៃនាងយ៉ាងថ្មមៗ ឬក៏បបោសអង្អែលផែន ថ្ពាល់ដ៏ផូរផង់របស់នាង ដែលទាំងនេះ ហើយគឺជាធម្មជាតិរបស់ស្រ្តី។អ្នកសាកល្បងយ៉ាង ដូច្នេះមើល ប្រសិនបើអ្នកចង់ទទួលបានជោគជ័យទាក់ទាញបេះដូងរបស់នាងមែននោះ។
      ២. នាងស្រឡាញ់អ្នកក៏ព្រោះតែរោមនៅលើរូបរាងកាយរបស់អ្នកហេតុម្តេចក៏ អញ្ជឹង?
      គឺពិតជាអញ្ចឹង។ អ្នកក៏មិនគួរណាធ្វើការដកការបំបាត់រោមនៅលើរូបកាយនោះទេសូម អ្នកទុកវាទៅតាមធម្មជាតិបុរសទៅចុះ។ តាមការពិសោធន៍ស្រាវជ្រាវបានបង្ហាញឱ្យឃើញ ថាស្រ្តីមានការទាក់ទាញចំពោះបុរសនោះក៏ដោយសារតែរោមនៅលើរូបកាយរបស់គេដែរ។ បើនិយាយអំពីផ្នែកវិទ្យាសាស្រ្តវិញនោះមានការសន្មត់ជាវិជ្ជាមានថា ពេលដែលរូបកាយ របស់បុរសសំបូរទៅដោយរោមច្រើន គឺជាការបង្ហាញឱ្យឃើញពីសុខភាពយ៉ាងបរិបូរណ៍ អ័រម៉ូនក៏សំបូរ ដែលនោះហើយសរបញ្ជាក់ឱ្យឃើញថា បុរសនោះពិតជាមានភាពខ្លាំងក្លា ផ្នែកសិច។
      ៣.នាងស្រឡាញ់អ្នកក៏ព្រោះតែអ្នកបង្ហាញភាពដ៏ខ្លាំង
      បុរសភាគច្រើនណាស់ដែលពូកែប៉ិនប្រសប់ក្នុងការលេងកីឡា។ជាការពិតនោះសុភាព ស្រ្តីមានការយកចិត្តទុកដាក់ណាស់ចំពោះបុរសដែលពូកែលេងកីឡា ជាជាងសម្លឹមមករក អ្នកដែលកើតភាពស្រងះស្រងោចស្រពាប់ស្រពោន។ សំខាន់ទៅទៀតនោះស្រ្តីមានការ យកចិត្តទុកដាក់ ណាស់ពេលឃើញបុរសជាទីចាប់ចិត្តក្រសោបអោបមិត្ត ក្នុងក្រុមកីឡា របស់ខ្លួន ពេលទទួលបានជោគជ័យក្នុងការប្រកួត។
      ៤.នាងស្រឡាញ់អ្នកនៅពេលដែលអ្នកបញ្ចេញភាពមាំមួន
      តាមពិតទៅមនុស្សចូលចិត្តបុរសណាដែលមានលក្ខណៈជាបុរសពិតៗ ដោយគេមាន ភាពខ្លាំងក្លា រហ័សរហួន មាំមួន ជូនកាលអាចដោយសារតែអ្នក អាចការពារនាងបាននៅ ពេលមានហេតុអ្វីកើតឡើង។ បុរសប្រភេទនេះបែរជាស្រ្តីភ្ញោចអារម្មណ៍បង្កើតចេញនូវអ័រ ម៉ូននៃសេចក្តីស្នេហ៍ ឈ្មោះអ័រម៉ូនអាដ្រេណាលីន (Adrenaline) ហើយថែមទាំងទាក់ទាញ រហូតដល់អារម្មណ៍ភេទ (សិច) ថែមទៀតផង។ នារីខ្លះចូលចិត្តបុរសបែប Bad Boy ដោយ ហេតុថា បុរសប្រភេទនេះមិនបញ្ចេញឬកពារដូចជាខ្លួនឯងល្អឥតខ្ចោះពេកនោះទេ។ ប៉ុន្តែ ករណីដ៏សំខាន់ទៅវិញទេ ដែលសុភាពស្រ្តីត្រូវតែចេះគិតគូរអំពីសេចក្តីគួរ និង សេចក្តីមិនគួរ ពិសេសចូរកុំប្រព្រឹត្តនូវអ្វីដែលជាអំពើមិនគួរឱ្យគោរព ឬក៏មានគ្រោះថ្នាក់។ សូមជ្រាបថាបុរសដែលមានចរិតមិនល្អ ព្រហើនកោងកាច ទោះជាយ៉ាងណាក៏ដោយក៏មិន មាននរណាគេចូលចិត្តរាប់អានប្រាស្រ័យជាមួយនោះទេ។
      ៥.នាងស្រឡាញ់អ្នកក៏ដោយសារអ្នកមានចរិតសិល្បៈ
      អ្នកជាបុរសក៏ប្រហែលជាមិនចាំបាច់ចំណាយប្រាក់កាស ឬការខិតខំក្នុងការទាក់ទាញ សុភាពស្រ្តីនោះដែរ។ ស្រ្តីភាគច្រើនណាស់ដែលតាមដាន ប្រកបដោយនោរម្មណ៍ស្នេហា បើគ្រាន់តែទស្សនាការសំដែងរបស់បុរសនៅលើឆាកក្នុងនាមជាសិល្បៈករនោះ។ តាមការ តាមដានសិក្សាស្រាវជ្រាវក៏បានរកឃើញថា ដៃគូររួមសន្និវាសរបស់ក្រុមតារា ឬសិល្បៈករ មានមិនតិចនោះទេ ខណៈដែលតារាឬសិល្បៈករនោះ កាន់តែចេញមុខសម្តែងកាន់តែច្រើន ថែមទៀតនោះ។ ដូច្នេះសូមសិល្បៈករបុរសកុំធ្វើឱ្យប្រជាប្រិយភាពជាតារារបស់ខ្លួនធ្លាក់ចុះ ឱ្យសោះ ដែលករណីបែបនេះ ក៏នឹងប៉ះពាល់ទៅដល់ភាព ដ៏សែនទាក់ទាញជាមួយនឹង សុភាពស្រ្តីផងដែរ។ សុភាពស្រ្តីប្រាកដជាស្លាប់ចិត្តចំពោះបុរសដែលមានទេពកោសល្យ ប្រឌិតញ្ញាណ។
      ៦.នាងស្រឡាញ់អ្នកក៏ព្រោះតែការបង្ហាញពីការដក់ជក់ចិត្តវិស័យអេឡិកត្រូនិក របស់អ្នក
      សូមបុរសជ្រាបថា៖ នៅពេលបុរសណាម្នាក់បង្ហាញឱ្យឃើញពីការរៀបចំមានម៉ាស៊ីន កំប៉ិកកំប៉ុកថ្មីមួយចំនួនដល់ស្រ្តីនោះ គឺជាការបង្ហាញឱ្យឃើញពីភាពឆ្លាតវៃរបស់ខ្លួននោះ ហើយ។ ស្រ្តីពេញចិត្តណាស់ពេលដែលបុរសជាម្ចាស់ស្នេហ៍របស់ខ្លួន ស្ថិតនៅពីខាងក្នុង មុខកញ្ចក់អេក្រង់កុំព្យូទ័រយួរដៃ
Laptopនោះ។ នេះក៏ប្រហែលជាភាបខុសប្លែកគ្នាបើ ប្រៀបធៀបទៅនឹងបុរសម្នាក់ផ្សេងទៀតដែលពូកែនិយាយភាសាបរទេស។ ដូច្នេះមិនមាន អ្វីដែលបុរសភ្ញាក់ផ្អើល ឬមានការអៀនខ្មាស់នោះទេ ជាមួយនឹងការប្រើប្រាស់គ្រឿង អេឡិចត្រូនិកនៅចំពោះមុខស្រ្តីម្នាក់ណានោះ៕

No comments:

CASINO





MOBILE MAGAZINE