About Me

THIS SITE IS UNDER CONSTRUCTION

Monday, May 28, 2012

កំហុស៣យ៉ាងរបស់ស្រ្ដីពេលត្រូវប្រុសក្បត់ចិត្ត



បុរស​ដែល​ក្បត់​ ជា​មួយ​នឹង​ដៃ​គូ​ដែល​ខឹង​
ក្រោយ ​ពី​បាន​ដឹង​ ឬ​ក៏​សង្ស័យថា​ប្រុស​បណ្ដូល​ស្នេហ៍​របស់​អ្នក​កំពុង​តែលួច​ក្បត់​ អ្នក​គួរ​តែជៀស​វាង​នូ​វ​កំហុស​បី​យ៉ាង​ដូច​ខាង​ក្រោម​៖
កំហុស​ទី​១៖ ស៊ើប​អង្កេត
នៅ​ពេល​ដែល​ស្រ្ដី​សង្ស័យ​ថា​បុរស​ដែល​ខ្លួន​ស្រឡាញ់​ក្បត់​ចិត្ត អ្វីដែល​ជា​កំហុស​ទី​មួយ​របស់ស្រ្ដី​គឺ ការ​បង្កើត​បេសកកម្ម​ស្វែង​រក​ការ​ពិត​។ ការ​តាម​ដាន ដៃ​គូរ​របស់​ខ្លួន​ឯង គឺ​ជា​ការ​ចំណាយ​កម្លាំង​អត់​ប្រយោជន៍​ ដើម្បី​ស៊ើប​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ជា​ការ​ពិត​ទៅ​ហើយ​នោះ​។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែប្រេះ​ឆាថែម​មួយ​កម្រិត​ ទៀត​។
អ្នក​មិន​ចាំ​បាច់​រក​ភស្ដុតាង​ពី​ការ​ភិត​ក្បត់​របស់​បុរស​នោះ​ទេ តែ​អ្នក​ត្រូវ​រក​ឲ្យ​ឃើញ​ថា តើ​​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​អ្នក​ទាំង​ពី​រក្លាយ​ជា​បែប​នេះ​។ ទោះ​បី​ជា​អ្នក​រក​ឃើញ​ថាប្ដី​របស់​អ្នក​ក្បត់​ ឬ​មិន​ក្បត់
វា​មិន​អាច​ផ្លាស់​ប្ដូរ​អ្វី​បាន​នោះ​ទេ​។ ការ​ព្យាយាម​បែប​ខុស​ឆ្គង​មួយ​ចំនួន​ក្នុង​ការ​រក​ឲ្យ​ឃើញ​ពីទង្វើ​ក្បត់​ នេះ នឹង​មិន​ផ្ដល់​ឲ្យ​អ្នក​ នូវ​អារម្មណ៍​ដែល​អ្នក​ចង់​បាន​នោះ​ទេ​ វា​នឹង​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ឆ្កួត​តែ​ប៉ុណ្ណោះ​។
កំហុស​ទី​២៖ បន្ទោស​ស្រ្ដី​ដទៃ
អ្នក​ប្រហែល​ជា​គិត​ថា​ស្រ្ដី​ដែល​លួច​យក​បេះ​ដូង​ប្ដី​របស់​អ្នក​ គឺ​ជា​កញ្ជ្រោង​បិសាច​ហើយ​មែន​ទេ​ ប៉ុន្ដែ​នេះ​មិន​មែន​ជា​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​នោះ​ទេ​។ មនុស្ស​ស្រី​ម្នាក់​នោះ​មិន​ដែល​បាន​ប្ដេជ្ញា​ ឬ​ក៏​សន្យា​​ថា​ស្មោះ​នឹង​អ្នក​ រួ​ច​ហើយ​ក្បត់​នឹង​អ្នក​នោះ​ទេ អ្នក​ដែលធ្វើ​បែប​នេះ​គឺ​ប្ដីរបស់​អ្នក​។
នៅ​ពេល​ដែល​មនុស្ស​ប្រុស​ក្បត់​ មិន​មែន​មក​ពីគាត់​ត្រូវ​បាន​ពង្វក់​ដោយ​ស្រ្ដី​ដែល​មាន​មន្ត​ស្នេហ៍​ផ្សេង​ នោះ​ទេ។ មិន​មែន​គាត់​ក្បត់​ដោយ​សារ​មាន​ស្រី​ផ្សេង​ផ្ដល់​អ្វី​ឲ្យ​គាត់​លើស​ពី​ អ្នក​នោះ​ទេ​ ហើយ​ក៏​មិនមែន​ស្រី​ម្នាក់​នោះ​ល្អ​ជាង​អ្នក​ដែរ។ អ្នក​ដែល​ក្បត់​គឺ​ជា​ប្ដី​របស់​អ្នក បើ​គាត់​មិនមែន​ជា​មនុស្ស​ដែល​ក្បត់នោះ​ទេ ​ទោះ​បី​មាន​ស្រី​ស្អាត​​ចុះ​ពី​ឋាន​សួគ៌ា​ល័យ​​​ក៏គ្មាន​ប្រយោជន៍​ដែរ​។
សូម​កុំ​បន្ត​ការ​ខឹង​ច្រឡោត​ដាក់​ស្រី​ដូច​គ្នា​ទៀត​ធ្វើ​អ្វី​។ ចូរ​ផ្ដោត​អារម្មណ៍​ទៅលើ​មូល​ហេតុ​​​​​អ្វី​បាន​ជា​ប្ដី​របស់អ្នក​បាន​ក្បត់ ​ពាក្យ​សន្យា​ដែល​ថា​ស្នេហ៍តែ​អ្នកមួយ ​វិញ​ទើប​ជា​ការ​ប្រសើរ​។ ទោះ​បី​អ្នក​កំចាត់​មនុស្ស​ស្រី​ម្នាក់​នោះ​ចោល​ ក៏គង់​តែ​គាត់​ទៅ​រក​ស្រី​ផ្សេង​បាន​ដូច​តែគ្នា​ទេ ប្រសិន​បើ​គាត់​មិនចោល​គំនិត​ក្បត់​ទេ​នោះ ព្រោះ​មិនមែន​មាន​ស្រី​តែ​ម្នាក់​ទេ​នៅលើ​លោក​។
កំហុស​ទី​៣៖ ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​បុរស​ម្នាក់​នោះ៖
ប្រសិន​បើ​បុរស​ដែល​អ្នក​ស្រឡាញ់​កំពុង​តែ​ក្បត់​អ្នក អ្វី​ចុង​ក្រោយ​ដែល​អ្នក​ចង់​បាន​ គឺ​រក្សា​គាត់​ឲ្យ​ជាប់​​។ ប៉ុន្តែ​ការ​ក្បត់​គឺ​ជា​អកប្ប​កិរិយា​មួយ​ដែល​ពិបាក​នឹង​បញ្ឈប់​ណាស់ ទោះ​បី​ជា​គាត់​បាន​សន្យា​អ្វី​ចំពោះ​អ្នក ឬ​ក៏​អ្នក​បាន​ផ្លាស់​ប្ដូរ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​ចង់​បាន​ក៏ដោយ​។
អ្នក​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​ក្បត់​នោះ​ទេ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​ធ្វើ​នូវ​រឿង​ដែល​អ្នក​មិនពេញ​ចិត្ត​។ ត្រូវ​គិត​ថា បុរស​ដែល​ក្បត់​គឺ​ជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ ក្នុង​ការ​ថែ​រក្សា​នូវ​ទំនាក់​ទំនង​ស្នេហា​ដែល​ខំសាង​ដោយ​អ្នក​ទាំងពីរ​ នាពេល​កន្លង​មក​។
សូម​បញ្ឈប់​ការ​គិត​ថា ប្រសិន​បើ​អ្នក​ស្អាត​ជា​ងនេះ ស្គម​ជា​ង​នេះ ឬ​ក៏​ពូកែ​ជា​ង​នេះ ប្រហែល​ជា​គាត់​ឈប់​ក្បត់​អ្នក​។ ប្រសិន​បើ​គាត់​ជា​មនុស្ស​ដែល​មាន​សន្តាន​ក្បត់ ទោះ​អ្នក​ប្រឹង​កែ​យ៉ាង​ណា​ក៏ឥត​ប្រយោ​ជន៍​ដែរ​។ ត្រូវ​គិត​ថា​ បុរស​ក្បត់​ម្នាក់​នោះ​មិន​មែន​ជា​​គូ​របស់​អ្នក​នោះ​ទេ ហើយ​អ្នក​ក៏​មិន​ត្រូវ​ផ្ញើ​ជីវិត​របស់​ជា​មួយ​បុរស​បែប​នេះ​ដែរ​៕

No comments:

CASINO





MOBILE MAGAZINE