About Me

THIS SITE IS UNDER CONSTRUCTION

Saturday, May 12, 2012

ប្រយោជន៍​របស់​អំបិល ដែល​ស្ត្រី​មេផ្ទះ​គួរ​ដឹង​

ក្រៅពី​ប្រើ​សម្រាប់​ផ្សំ​អាហារ អំបិល​មាន​ប្រយោជន៍​ច្រើនយ៉ាង​ទៀត ដែល​ស្ត្រី​មេផ្ទះ​គួរ​ដឹង​.... ។​
១. សម្អាត​សម្ភារ​ធ្វើ​ពី​ស្ពាន់ ប្រាក់ និង​ទង់ដែង : លាយ​អំបិល និង​ទឹកខ្មេះ​ឲ្យ​ខាប់ៗ រួច​ប្រើ​ខាត់​សម្ភារ​លោហៈ​ឲ្យ​ភ្លឺ​ចែងចាំង ។​
២. កម្ចាត់​ក្លិន​បំពង់​បង្ហូរទឹក : ផ្សំ​អំបិល ១/២ ចានចង្កឹះ
ជាមួយ​ទឹក​ក្ដៅ​ក្នុង​បរិមាណ​ស្មើគ្នា ចាក់​ចូល​បំពង់​ទឹក​ដើម្បី​កម្ចាត់​ក្លិន និង​រំលាយ​កំណក​ជាតិ​ខ្លាញ់ ដែល​ប្រមូលផ្ដុំ​ក្នុង​បំពង់ ។​
៣. កម្ចាត់​កំណក​ជាតិ​ខ្លាញ់ : ខាត់​កំណកខ្លាញ់​ក្នុង​ខ្ទះ ដោយ​អំបិល នោះ​កំណកខ្លាញ់​នឹង​បាត់អស់ ហើយ​ថែមទាំង​ងាយស្រួល​លាង​សម្អាត​ផងដែរ ។​
៤. កម្ចាត់​ក្លិន​ជ្រញ់ : ជ្រលក់​ក្រណាត់​សើមៗ​ក្នុង​អំបិល រួច​យកទៅ​ខាត់​លើ​ជ្រញ់ ដើម្បី​កម្ចាត់​ក្លិន​ផ្អាប់ ដែល​ប្រមូលផ្ដុំ​ពី​ការ​ហាន់​អាហារ​ច្រើន​មុខ ។​
៥. ការពារ​អាហារ​ជាប់​គូទ​ខ្ទះ : រោយ​អំបិល​ចូលទៅ​លីង​ក្នុង​ក្នុង​ខ្ទះ​ស្ងួត មុន​ប្រើ​ខ្ទះ​ចៀន​អាហារ វា​នឹង​ជួយ​មិន​ឲ្យ​អាហារ​ជាប់​គូទ​ខ្ទះ ថែមទាំង​ការពារ​ការកើត​ផ្សែង​ទៀតផង ។​
៦. សម្អាត​ម៉ាស៊ីន​ឆុង​កា​ហេ្វ : ដាក់​អំបិល ៤-៥ ស្លាបព្រា​កាហ្វេ ចូលក្នុង​ម៉ាស៊ីន​ឆុង​កាហ្វេ តាម​ធម្មតា វា​នឹង​ជួយ​ធ្វើការ​សម្អាត និង​កម្ចាត់​កំណក​នៅក្នុង​ម៉ាស៊ីន ។​
៧. សម្អាត​អេ​ប៉ុង : បន្ទាប់ពី​លាង​អេ​ប៉ុង​ស្អាត​ហើយ ចូរ​ត្រាំ​អេ​ប៉ុង​ក្នុង​ទឹកអំបិល​ត្រជាក់ៗ ដើម្បី​ការពារ​មេរោគ​បាក់តេរី ។​
៨. កម្ចាត់​ក្លិន​ស្បែកជើង : រោយ​អំបិល​ក្នុង​ស្បែកជើង នៅពេល​យប់ រួច​យក​វា​ចេញ​ឲ្យ​អស់​នៅពេល​ព្រឹក ។​
៩. ស​ម្ចា​ត់​ស្នាម​ឆូត លើ​គ្រឿង​សង្ហា​រឹម : ផ្សំ​អំបិល ១ ស្លា​ព្រា​កាហ្វេ​ជាមួយ​ប្រេង​អូ​លីវ ល្មម​ក្លាយជា​គ្រឿងផ្សំ​ស្ងួតៗ ខ្ចប់​ក្នុង​ក្រណាត់​ទន់ៗ រួច​ប្រើ​ខាត់​លើ​ស្នាម​ឆូត របស់​គ្រឿង​សង្ហា​រឹម​រហូត​បាត់អស់ ។​
១០. បន្ថែម​ភាពស្រស់​ឆើត​ដល់​ពណ៌​សម្លៀកបំពាក់ :  បន្ថែម​អំបិល ១/២ ចានចង្កឹះ ចូលក្នុង​ផើង​បោក​សម្លៀកបំពាក់ ដើម្បី​ឲ្យ​ពណ៌​សម្លៀកបំពាក់ មាន​ភាពស្រស់ថ្លា​ថ្មី​ឆើត ។​
១១. កម្ចាត់​ស្នាម​ផ្សិត : ផ្សំ​ទឹកក្រូច​ឆ្មារ​ជាមួយ​អំបិល លាយ​លើ​កំណក​ផ្សិត​រួច​ញី​ស្រាលៗ ហើយ​ជម្រះ​ដោយ​ទឹក​ឲ្យ​ស្អាត និង​ហាលថ្ងៃ​ឲ្យ​ស្ងួត ។​
១២. ពន្លត់ភ្លើង​ពី​ប្រេង : បើ​មាន​ភ្លើង​ឆាបឆេះ​ឡើង ដោយសារ​ប្រេង ចូរ​រោយ​អំបិល​ចូលទៅ ដើម្បី​ពន្លត់ភ្លើង កុំ​ប្រើ​ទឹកស្អាត​ឲ្យ​សោះ ។​
១៣. កែ​បញ្ហា​ឈឺ​-​ក : ផ្សំ​អំបិល ១ ស្លាបព្រា​កាហ្វេ ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ រួច​ប្រើ​ខ្ពុរ​ក្នុង​ក ។​
១៤. សម្អាត​ធ្មេញ និង​អញ្ចាញ : ផ្សំ​អំបិល ២ ភាគ និង​សូ​ដ្យូ​ម​ប៊ី​ការ​បូ​ណាត ១ ភាគ រួច​ប្រើ​ច្រាស​ដុសធ្មេញ ។​
១៥. ខ្ពុរមាត់ : ផ្សំ​អំបិល និង​សូ​ដ្យូ​ម​ប៊ី​ការ​បូ​ណាត ក្នុង​បរិមាណ​ស្មើគ្នា រួច​ដួស​គ្រឿងផ្សំ ១ ស្លាបព្រា​កាហ្វេ ផ្សំ​ទឹក​មួយ​កែវ ដើម្បី​ប្រើ​ជំនួស​ទឹក​ខ្ពុរមាត់ ។​
១៦. ស្អំ​ភ្នែក : លាយ​អំបិល ១/២ ស្លាបព្រា​កាហ្វេ និង​ទឹក ១/២ លីត្រ  ត្រាំ​កន្សែងពោះគោ ក្នុង​ទឹកអំបិល​រួច​ដាក់​លើ​ភ្នែក បើ​ភ្នែក​ហើម​ចូរ​ដាក់​ស្អំ​ឲ្យ​កាន់តែ​យូរ ។​
១៧. ត្រាំ​ជើង : ផ្សំ​ទឹក​ក្ដៅ​ឧណ្ហៗ ក្នុង​សីតុណ្ហភាព​សមល្មម រួច​បន្ថែម​អំបិល ១/២ ចានចង្កឹះ​ចូលទៅ ត្រាំ​ជើង​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រួលខ្លួន ។​
១៨. បណ្ដេញ​ខ្មូត និង​ស្រមោច : រោយ​អំបិល​ត្រង់​បរិវេណ​ដែលមាន​ខ្មូត និង​ស្រមោច​វារ​ឆ្លងកាត់ នោះ​អំបិល និង​ជួយ​បណ្ដេញ​ពពួកសត្វ​ល្អិត​ចង្រៃ​នេះ ឲ្យ​បាត់អស់ ៕

No comments:

CASINO





MOBILE MAGAZINE