About Me

THIS SITE IS UNDER CONSTRUCTION

Thursday, May 24, 2012

ការ​ថើប​លើក​ដំបូង​ ភាព​ឆ្គាំឆ្គង​និង​ពិសោធន៍​



តើ​អ្នក​មិន​ចង់​រង់ចាំ​ដើម្បី​ស្វែង​យល់​ថា​តើ​ការ​ ថើប​ជា​លើក​ដំបូង​របស់​អ្នក​នឹង​មាន​លក្ខណៈ​បែប​ណា​ដែរ​ឬទេ​?​យើង​នឹង​ ទម្លាយ​រឿង​នេះ​អោយ​អ្នក​ភ្ញាក់ផ្អើល​។​
ការ​ថើប​អាច​ផ្តល់​អារម្មណ៍​ថា​អស្ចារ្យ​,​ ប៉ុន្តែ​វា​គ្មាន​ពាក់ព័ន្ធ​ទៅ​នឹង​អ្វីមួយ​ដែល​អស្ចារ្យ​ហួសហេតុ​ ឬអ្វី​ផ្សេង​នោះ​ទេ​។​ អ្នក​នៅ​តែ​និយាយ​អំពី​បបូរមាត់​,​ អណ្តាត​ និង​ទឹកមាត់​របស់​អ្នក​ដទៃ​។​ និយាយ​បែប​នេះ​មិនមែន​ចង់​ធ្វើ​អោយ​អ្នក​ខ្ពើម​និង​ខកចិត្ត​នោះ​ទេ​។​

ទាំងនេះ​គឺជា​ចំនុច​ទាំង​៥​ដែល​អ្នក​អាច​រំពឹង​ពី​ការ​ថើប​លើក​ដំបូង​របស់​អ្នក​
១.​ វា​លក្ខណៈ​ហាក់ដូចជា​ឆ្គាំឆ្គង​បន្តិច

គ្មាន​នរណា​ម្នាក់​មានការ​ល្អ​ឥត​ខ្ចោះ​ទៅ​នឹង​ការ​ថើប​លើក​ដំបូង​របស់​ពួក​ គេ​នោះ​ទេ​នៅ​ពេល​ពួក​គេ​សាកល្បង​នោះ​។​ យ៉ាងណាមិញ​,​ កុំ​បារម្ភ​។​ ដៃគូ​របស់​អ្នក​នឹង​មាន​អារម្មណ៍​ភិតភ័យ​ក៏​ដូច​គ្នា​ដែរ​ ទោះបីជា​នេះ​មិនមែន​ជា​ការ​ថើប​លើក​ទី​មួយ​របស់​ពួក​គេ​ក៏​ដោយ​។​ ប្រសិនបើ​ពួក​គេ​ជា​ដៃគូរ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​,​ អ្វី​ដែល​កើតឡើង​អំឡុង​ពេល​ថើប​នោះ​មិនមែន​ជា​បញ្ហា​នោះ​ទេ​។​ អ្នក​ទាំង​ពីរ​នឹង​ចែករំលែក​នូវ​ការ​ថើប​នោះ​ច្រើន​ជាង​នេះ​នៅ​ពេល​អនាគត​។​
២.​ វា​នឹង​សើម​ជាង​អ្វី​ដែល​អ្នក​បាន​គិត
ការ​មាន​អារម្មណ៍​ថា​ថើប​ដែល​អាច​អោយ​មាន​សំណើម​ និង​ត្រជាក់​អាច​នឹង​ចាប់​ចំនុចខ្សោយ​របស់​អ្នក​ក្នុង​ដំណាក់កាល​ដំបូង​។​វា ​នឹង​ធ្វើ​អោយ​អ្នក​ស្រើប​ស្រា​ជា​ខ្លាំង​។​
៣.​ អ្នក​នឹង​មិន​ត្រូវការ​ប្រើប្រាស់​អណ្តាត​ច្រើន​ដូច​អ្វី​ដែល​អ្នក​បាន​គិត​នោះ​ទេ
បបូរមាត់​អាច​ធ្វើ​បាន​សកម្មភាព​យ៉ាងច្រើន​ដោយ​ខ្លួន​វា​។​ ជា​ការ​ពិត​ណាស់​ ក្នុង​ប្រភេទ​ផ្សេងៗ​គ្នា​នៃ​ការ​ថើប​,​ ការ​ថើប​ខ្លះ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ល្អ​បំផុត​នោះ​ គឺ​មិន​ប្រើប្រាស់​អណ្តាត​ទាល់តែ​សោះ​។​ អ្នក​ទាំង​ពីរ​នឹង​បាន​ល្អ​ប្រសើរ​ពី​ការ​សាកល្បង​ប្រភេទ​នៃ​ការ​ថើប​ ទាំងនោះ​មុន​ បេ​ល​ដែល​ធ្វើការ​ថើប​ដែល​ឈាន​ដល់​ការ​ប្រើ​អណ្តាត​របស់​អ្នក​ដែល​នោះ​នឹង​ ជា​បទ​ពិសោធន៍​ញាក់សាច់​ថ្មី​មួយទៀត​សម្រាប់​អ្នក​។​
៤.​ វា​នឹង​ប្រើ​រយៈពេល​ខ្លី​ជាង​អ្វី​ដែល​អ្នក​បាន​គិត
ការ​ថើប​នឹង​មិន​បន្ត​ហើយ​បន្ត​ទៀត​ដូច​ទៅ​នឹង​ភាពយន្ត​នោះ​ទេ​។​ ក្នុង​កាលៈទេសៈ​ជាក់ស្តែង​,​ អ្នក​ត្រូវការ​ដកដង្ហើម​។​ ការ​ថើ​ម​មិនមែន​ជា​ការ​ប្រណាំង​ចម្ងាយ​ឡើយ​។​ គ្មាន​អ្វី​ដែល​ខុស​ចំពោះ​ការ​ថើប​លើក​ដំបូង​ដែល​ប្រើ​រយៈពេល​ខ្លី​តែ​ ផ្អែមល្ហែម​និង​ធ្វើ​អោយ​មានការ​ចង​ចាំ​ចង់​ថើប​ទៀត​នោះ​ទេ​។​
៥.​ អ្នក​នឹង​ខ្លាច​អំពី​អ្វី​ដែល​អ្នក​ធ្វើ​ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ខ្លាច​ទេ
ប្រសិនបើ​គំនិត​អវិជ្ជមាន​បាន​ចូល​មក​ក្នុង​ខួរក្បាល​របស់​អ្នក​,​ ព្យាយាម​លុប​បំបាត់​វា​ចោល​ភ្លាម​។​ ការ​ថើ​ម​មិនមែន​ជា​កិច្ចការ​នៅ​សាលា​នោះ​ទេ​,​ ដូចនេះ​សូមកុំ​គិត​វា​ច្រើន​ពេក​។​ ការ​ថើប​ល្អ​បំផុត​គឺ​ចេញពី​ចិត្ត​ និង​មិនមែន​ចេញ​មក​ពី​ខួរក្បាល​នោះ​ទេ​៕

No comments:

CASINO





MOBILE MAGAZINE