About Me

THIS SITE IS UNDER CONSTRUCTION

Monday, May 28, 2012

សញ្ញាទាំង៧ បញ្ជាក់ថាដៃគូរបស់អ្នកកំពុងក្បត់នឹងអ្នក

អ្នក ​មាន​អារម្មណ៍​ថា​មិន​ស្រួល​នៅ​ក្នុង​ពោះ អ្នក​ដឹង​ថា​មាន​អ្វី​មិន​ស្រួល  តែ​មិន​អាច​កំណត់​ថា​មាន​បញ្ហា​នៅ​ត្រង់​ណា។ ដូច​គ្នា​ដែរ​នឹង​មនោសញ្ចេតនារវាងអ្នក និង​ដៃ​គូ។ អ្នក​មាន​អារម្មណ៍​​ថា​គេហាក់​ដូច​ជា​​ឃ្លាត​ឆ្ងាយ  តែង​តែត្រលប់​មក​វិញ​យឺត  ឬចេញ​ទៅ​ក្រៅ​ដោយ​គ្មានមូល​ហេតុជាដើម    ហើយ​រាល់​​ពេល​ដែល​លើក​រឿង​នេះឡើង​មក  គេ​តែ​ង​តែ​បដិសេធជានិច្ច។ ហេតុ​នេះហើយយើង​នឹង​បង្ហាញ​នូវ​៧ចំនុច​ ដែល​អ្នក​​អាច​យកទៅ​សង្កេត​មើល​បាន ៖



១. បង​ស្រលាញ់អូន តែ​បង​មិន​លង់​ស្រលាញ់​អូនទេ
នៅ​ពេល​ដែល​អ្នក​លឺ​ឃ្លា​នេះ ដូច្នេះ​អ្នក​គួរ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ទៅ។ នេះ​ជា​សញ្ជា​មិន​ស្រួល​ឡើយ។
២. ពួក​យើង​គ្រាន់​តែ​ជាមិត្ត​ភក្តិ
ឃ្លានេះ​ ក៏​ជា​សញ្ញាណ ដែល​អាច​នឹង​បង្ហាញ​ឡើង​ដោយ​ដៃ​គូ​ក្បត់​ចិត្ត​របស់​អ្នក​ដែរ។ បើ​សិន​ជា​ដែ​គូ​របស់​អ្នក​តែង​តែ​ចំណាយ​ពេល​យ៉ាង​ច្រើន​ជាមួយនឹង​មិត្ត​ ថ្មី​ម្នាក់​នោះ   នេះ​វា​កាន់​តែ​បង្ហាញ​ច្បាស់​ទៀត​ហើយ​ថាទំនាក់​ទំនង​របស់​ពួក​គេ​មិន​មែន​ ត្រឹម​តែ​ជា​មិត្ត​ភាព​ឡើយ។
៣. ស្រាប់​តែ​ចង់​បាន​ភាព​ផ្ទាល់​ខ្លួន
បើ​សិន​ជា​អ្នក​ទាំង​២​តែងតែ​បើក​ចំហ​ដាក់​គ្នា​តាំង​ពី​ដើម​រហូត​មក​   តែ​ភ្លាម​ៗ​ភាព​ផ្ទាល់​ខ្លួន​ស្រាប់​តែ​លេច​ចេញ​ឡើង ដូច​ជា​ការ​ដាក់​ពាក្យ​សំងាត់លើ​កុំ​ព្យូរទ័រ ទូរស័ព្ទ​ដែ ឬ​វិក័យ្យប័ត្រ​នៃ​ការ​ចំណាយ​ជា​ដើម​​នោះ។ សកម្មភាពទាំង​នេះ  សុទ្ធ​តែ​បាន​បញ្ជាក់​ថា​ដែ​គូរបស់​អ្នក​មាន​អ្វី​លាក់​បាំ​ង​នឹង​អ្នកហើយ។
៤. បង​​ត្រូវ​ការ​កន្លែង​សំរាប់ផ្តុំ​អារម្មណ៍​​
ស្រ្តី ឬ​បុរស​ដែល​កំពុង​តែ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ដទៃ​ផ្សេង​ទៀត តែ​ស្នើរសុំ​ឲ្យ​មាន​កន្លែង​ផ្ទាល់ខ្លួន   និង​ពេលវេលា​ផ្ទាល់​ខ្លួន។ ពួក​គេ​អាច​និយាយ​ថា​នេះ​ គឺ​ដោយសារ​តែអារម្មណ៍​ស្មុគ្មស្មាញ និង​តប់​ប្រមល់​របស់ពួកគេ  ប៉ុន្តែនេះ​ជា​សញ្ញា​ប្រាប់​ថា​គេ​មាន​អ្នក​​ផ្សេង  ហើយ​កំពុង​ព្យាយាមស្វែង​រក​សេរីភាពរបស់​គេ។
៥. ទំលាប់​ធ្វើ​ការ​ជា​ប្រចាំ​របស់​គេ​មាន​ការ​ផ្លាស់​ប្តូរ
ធ្វើ​ការ​យឺត​ម៉ោង     ទៅ​ធ្វើការ​​ខុស​ម៉ោង​ដែល​ធ្លាប់​ទៅ ឬ​យក​ចិត្ត​ទុក​ដាក់​ហួស​ហេតុ​លើ​ការ​ធម្មតា ដែល​សឹង​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ផង។ នេះ​ហើយ ជា​សញ្ញា​បញ្ជាក់​ថា​ គេ​កំពុង​ក្បត់​អ្នក​ហើយ។
៦. ចំណាយ​ពេល​ច្រើន​ហួស​ហេតុ​ជាមួយ​នឹង​កុំ​ព្យូទ័រ
សំរាប់​ពិភព​លោក​ក្នុង​ពេល​បច្ចុប្បន្ន    ជាមួយ​នឹង​បច្ចេក​វិទ្យា​ដ៏​ទំនើប  ដើម្បី​ក្បត់​អ្នក​ ដៃ​គូរបស់​អ្នក​មិន​​ចាំ​បាច់​ទៅ​ខាង​ក្រៅ​ផង​ទេ  ពី​ព្រោះ​ប្រព័ន្ធ​អ៊ីនធើណែត អាច​ឲ្យ​គេ​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ថ្មីបាន​យ៉ាង​ងាយ​ស្រួល។
៧. ការ​ហៅ​ទូរស័ព្ទ​អាថ៌កំបាំង និងចំនាយ​ពេល​យ៉ាង​ច្រើនជាមួយនឹង​ទូរស័ព្ទ
ការ​ក្បត់​ចិត្ត​ អាច​ចាប់​ផ្តើម​ដំបូង​បំផុត​តាម​រយៈទូរស័ព្ទ ពិសេស​គឺ​ទូរស័ព្ទ​ដៃ។ បើ​សិន​ជា​ដៃ​គូ​របស់​អ្នក​បិទ​ទូរស័ព្ទនៅ​ពេល​ដែល​ចូល​ទៅ​ដល់ ឬលុប​ប្រវត្តិ​នៃ​ការ​ហៅ​ទូរស័ព្ទ​របស់​គេនោះ   វា​ជា​សញ្ញា​បញ្ជាក់​ពី​ការ​មិន​ស្មោះ​ត្រង់​របស់​គេ​ហើយ។

No comments:

CASINO





MOBILE MAGAZINE