About Me

THIS SITE IS UNDER CONSTRUCTION

Saturday, May 26, 2012

មាន​យេនឌ័រ គ្រួសារ​មាន​សុភមង្គល សង្គមរីក​ចម្រើន

សូមស្វែង​យល់ជា​មួយ​ទស្សនាវដ្ដី សុខភាពយើង ដែល​បានជួប​សម្ភាសន៍​ជាមួយ​លោកស្រី មេញ ណាវី មន្ដ្រី​កម្មវិធី​ផ្នែក យេនឌ័រ​នៃអង្គ​ការ​អុកហ្វាម (អង់គ្លេស)។
យេនឌ័រ ឬ​សមភាពស្ដ្រី​បុរស​ជាអ្វី?
យេនឌ័រ​សំដៅ​ទៅលើ​ភាពខុសគ្នា​នៃសង្គម និងទំនាក់​ទំនង​រវាងស្ដ្រី និងបុរស ភាពខុស​ប្លែកគ្នា​យ៉ាង​
ទូលំទូលាយ​រវាង​ប្រពៃណី​និងការ​ផ្លាស់ប្ដូរ​តាម​ពេល​ វេលា។ ចំណុច​ចម្បង​ដែល​ប្រើពាក្យ​យេនឌ័រ គឺសំដៅ​លើភាព​ខុសគ្នា​រវាងស្ដ្រី និង​បុរស​ដែល​សង្គមជា អ្នក​កំណត់​ឱ្យ​មិនមែន​ដោយ​លក្ខខ័ណ្ឌ​ធម្មជាតិ​នោះទេ។ វិសមភាព​រវាង​បុរស និងស្ដ្រី​ត្រូវបាន​កប់ជ្រៅ​នៅក្នុង​រចនា​សម្ព័ន្ធ​សង្គម ជា ពិសេស​ក្នុង​គ្រួសារ សហគមន៍​និង​កន្លែង​ធ្វើការ។
សមភាព​យេនឌ័រ ឬ​សមភាពស្ដ្រី និង​បុរស​មានន័យថា​ទាំងបុរស និងស្ដ្រី​មានឱកាស​ស្មើគ្នា លក្ខខ័ណ្ឌ​ដូចគ្នា​ក្នុងការ​ទទួល​បាននូវ​សិទ្ធិ​មនុស្ស​ពេញ​លេញ​ហើយ​មានការ​ ចូលរួម​វិភាគទាន​ប្រកប​ដោយ​សក្ដានុពល​ក្នុងការ​អភិវឌ្ឍន៍​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និង​ទទួល​បានផល​ប្រយោជន៍​អំពី​លទ្ធផល​ទាំងនោះ​ដូចគ្នា។
មូល​ហេតុ​បង្កវិសមភាព​ស្ដ្រី និង​បុរស
សង្គម​បង្កើតឱ្យ​មាន​វិសមភាព និង​អតុល្យភាព​ក្នុង​ទំនាក់ទំនង​រវាង​បុរស និងស្ដ្រី។ គម្លាត​នេះត្រូវ​បានមើល​ឃើញ​ច្បាស់​ក្នុង​សកម្មភាព​រវាងស្ដ្រី និង​បុរស។ ភាពខុស​គ្នារបស់​បុរស និងស្ដ្រី​បណ្ដាលមក​ពីលក្ខ​ខ័ណ្ឌ​ធម្មជាតិ​ដែលមិន​អាចផ្លាស់​ប្ដូរបាន ទោះជា ពេលខ្លះ​មនុស្ស​បាន​ធ្វើការ​វះកាត់​ដូរ​ប្រដាប់​ភេទ​ក៏ដោយ។ ភាពខុស​គ្នានៃ​យេនឌ័រ​អាចកើត​ដោយ​សារ​សហគម វប្បធម៌ និង​ប្រពៃណី ដែល​កំពុង​រស់នៅ។ សង្គម​កំណត់​ថាបុរស ឬក្មេង​ប្រុសត្រូវ​ធ្វើអ្វី និងថែទាំខ្លួនបែបណាដើម្បីឱ្យសក្ដិសមជាមនុស្សប្រុស។ វប្បធម៌ក៏ បានកំណត់ដែរថាស្ដ្រី ឬក្មេងស្រីត្រូវតែមានលក្ខណៈបែបនេះ ត្រូវធ្វើអ្វី និង​ត្រូវថែ​ទាំខ្លួន​បែបណា​ដើម្បី​ឱ្យសក្ដិសម​ជាមនុស្ស​ស្រី។ ដោយ​សារការ​គិតបែប​នេះ​ហើយ​ទើប​តួនាទី​របស់​បុរស និងស្ដ្រី​ត្រូវបាន​បែងចែក។ វាមិន​សំខាន់​ទេចំពោះ​ថាអ្នក​ណាធ្វើ​អ្វីនោះ អ្វី ដែល​សំខាន់​នោះគឺ​មាន​សកម្មភាព​ខ្លះបុរស​អាច​ធ្វើបាន​ហើយ​ស្ដ្រីក៏ធ្វើ​បាន​ ដូចគ្នា។ ទស្សនៈ​សង្គម​ដែលថា​ភេទប្រុស​ធ្វើនេះ ភេទ ស្រី​ធ្វើនោះ​ជំរុញ​ឱ្យមាន​ឥទ្ធិពល​ប៉ះពាល់​ដល់ការ​ចូលរួម​របស់​ស្ដ្រីក្នុង ​គ្រប់ការ​ងារ​សង្គម។ បន្ទុក​មើល​ថែផ្ទះ​សម្បែង និង​គ្រួសារ​ដែល សង្គម​យល់ថាវា​សក្ដិសម​ទៅនឹង​ស្ដ្រី ធ្វើឱ្យស្ដ្រី​គ្មានឱកាស​ដឹងឮ​ព័ត៌មាន​ខាងក្រៅ​ក៏ដូច​ជាទទួល​ការអប់រំ ឬការ​ចូលរួម​ក្នុង​ការងារ សង្គម​ផ្សេងៗ។ ហេតុ​នេះហើយ នៅពេល​ដែលស្ដ្រី​បានចូល​ប្រឡូក​ក្នុងឆាក​នយោ​បាយ​ជារឿងថ្មី​មួយ​របស់​សង្គម​ ដែល​ការងារ​នេះពី មុនក្នុង​របបមាតា​ធិបតេយ្យ ស្ដ្រីបាន​ចូលរួម​យ៉ាង​សកម្ម និង​ឈានមុខ​គេទៀត​ផង​ក្នុងការ​ងារដឹក​នាំ​ប្រទេស​ជាតិ។ ដោយ​ឡែក​បុរស វិញ ដោយ​សារសង្គម​រំពឹងទុក​ថាមាន​តួនាទី និង​ការងារ​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​ការងារ​ជាអ្នក​ដឹកនាំ​សក្ដិសម​ ទៅនឹង​បុរស ទើប បុរសមាន​ឱកាស​ច្រើនដឹង​ឮពីអ្វីៗ​ដែល​នៅក្នុង​សង្គម​ខាងក្រៅ។ ជាអ្នក​ទទួល​បាន​ឱកាស​ច្រើនក្នុង​ការបង្កើន​សមត្ថភាព ធ្វើឱ្យ​បុរស​មាន​ភាព​ក្លាហាន​ក្នុងការ​សម្រេច​ចិត្ដ រហូត​ពេលខ្លះ​ពិបាកធ្វើ​ឱ្យបុរស​ទទួលយក​គំនិត​យោបល់​ដែល​លើកឡើង​ដោយស្ដ្រី ដែល​រស់នៅ​ក្នុងគ្រួសារ​ជាមួយ​គ្នា(ប្រពន្ធ) ឬស្ដ្រី​ដែលធ្វើ​ការក្នុង​ការិយាល័យ​ជាមួយ។ ដូច្នេះ​សង្គម​ជាអ្នក​បង្កើត​វិសមភាព​រវាង​បុរស និងស្ដ្រី។
វិធាន​ការរក្សា​សមភាព​យេនឌ័រ
ដើម្បី​ធានា​បាននូវ​សមភាព​ក្នុងសង្គម មិនថា​វិស័យ​ណា​មួយទេ ត្រូវមាន​វិធានការ​លើក​កម្ពស់​ការចូល​រួមរបស់​ស្ដ្រី ធ្វើឱ្យ​ទាំង​បុរសទាំង​ស្ដ្រីធានា​នូវការ​ចែក​រំលែក និង​ទទួល​បាន​លទ្ធផល​ស្មើគ្នា ព្រមទាំង​មានឱកាស​ដូចគ្នា​ក្នុងការ​ចូលរួម​ក្នុងកិច្ច​អភិវឌ្ឍន៍ ប្រទេស​ជាតិ។ រាជ​រដ្ឋាភិបាល​ត្រូវធានា​ទាំង​ច្បាប់ជាតិ និង​អន្ដរជាតិ​មានលក្ខណៈ​សមភាព​ស្ដ្រី និង​បុរស​គ្រប់​ទិដ្ឋភាព​នៃជីវិត​រស់នៅ។ បើបុរស និងស្ដ្រី​ទទួល​បានភាព​ស្មើគ្នា​និង​សិទ្ធិ​ស្មើគ្នា នោះនឹង​អាចលប់​បំបាត់​ការរើស​អើង​ភេទ។ ការរើស​អើងត្រូវ​បានដោះ​ស្រាយ លុះណា​តែមាន​ដំណោះ​ស្រាយ។
1. ក្នុងស្ថាប័ន​ការងារ ៖ ផ្ដល់ឱកាស​ឱ្យស្ដ្រី​ចូលរួមឱ្យ​បានច្រើន ផ្ដល់​សិទ្ធិឱ្យ​ស្ដ្រីក្នុង​ការ​បញ្ចេញ​មតិក្នុង​អង្គប្រជុំ ឬ​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្ដ។ ជាពិសេស​ស្ដ្រីអាច​ទទួលបាន​ប្រាក់​កម្រៃ​ស្មើគ្នា​ចំពោះ​ការងារ​ដូចគ្នា បើក​ទីផ្សារ​ឱ្យទូលាយ​សម្រាប់​មនុស្ស​គ្រប់ គ្នា។ ហើយ​ក៏ត្រូវ​អនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ការងារ​ដែល​ទាក់ទង​ដល់ការ ​សម្រាក​មាតុភាព​របស់​ស្ដ្រីផង​ដែរ។
2. ក្នុង​គ្រួសារ ៖ ត្រូវតែ​មានការ​ឯកភាព​គ្នាទាំង​ការ​សម្រេច​ចិត្ដ និងការ​ទទួល​យក។ ឪពុក​ម្ដាយ​ត្រូវផ្ដល់​ឱកាស​ឱ្យកូន​ស្រី​សិក្សា​រៀន​សូត្រ និង​ចូលរួម​ការងារ​សង្គម រួមទាំង​ឱកាស​ក្នុងការ​សម្រេច​ចិត្ដរើស​គូស្រករ និងត្រូវ​ទទួល​ស្គាល់​សមត្ថភាព​របស់កូន ស្រីផងដែរ។
3. រវាងប្ដីប្រពន្ធ ៖ ត្រូវចេះ​អត់ឱន ចេះយោគ​យល់​អាធ្យា​ស្រ័យគ្នា និង​មិនប្រកាន់​ការងារ​ក្នុង និង​ក្រៅផ្ទះ ដែល​ជាកត្ដា​ឈាន​ទៅលប់​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ក្នុងនាម​ជាប្ដី​ត្រូវផ្ដល់​ឱកាស​ឱ្យប្រពន្ធ​ក្នុងការ​ចេញទៅ​ប្រកបការ​ ងារខាង​ក្រៅ លើកទឹក​ចិត្ដ​ប្រពន្ធ​ចូលរួម​សម្រេច​ចិត្ដក្នុង​គ្រួសារ។ ម្យ៉ាងទៀត​ប្ដីត្រូវ​ផ្ដល់​ឱកាស​ឱ្យប្រពន្ធ​ចូលរួម​ក្នុងសង្គម​ឱ្យបាន​ ច្រើន។
4. ក្នុងនាម​ជាស្ដ្រី ៖ ត្រូវយល់​ឱ្យបានពី​ភាព​ចាំបាច់​របស់ខ្លួន បង្កើន​ការជឿ​ទុកចិត្ដ​លើខ្លួន​ឯង ក្លាហាន​ក្នុងការ​ចូលរួម​លើ គ្រប់ការ​ងារ។ គប្បី​ស្ដាប់ និងរៀន​សូត្រឱ្យ​បានច្រើន​ពីសង្គម​ខាងក្រៅ ចៀសវាង​គំនិតដែល​ថាខ្លួន​ធ្វើអ្វី​មិនកើត​ទៅណា​មិនបាន​ឆ្ងាយ មិនមាន​សមត្ថភាព​ដូចបុរស។
5. ដំណោះ​ស្រាយ​បញ្ហា​យេនឌ័រ​ក្នុងសង្គម ការដោះ ​ស្រាយ​បញ្ហា​យេនឌ័រ ពិតជា​មានសារៈ​សំខាន់។ យេនឌ័រ​មាន​តួនាទី​លើក​កម្ពស់​តួនាទី​របស់​ស្ដ្រី ធ្វើឱ្យ​ភេទ​ទាំងពីរ​បញ្ឈប់​បាននូវ​ការរើស​អើង​រវាងគ្នា លុបបំបាត់​អតុល្យភាព​អំណាច បង្កើន​នូវ​ទំនាក់ទំនង ល្អរវាង​បុរស និង​ស្ដ្រី​ផ្ដល់សិទ្ធិ​ឱ្យគ្នា​ទៅវិញទៅ​មក​ក្នុងការ​សម្រេច​ចិត្ដ។ មានភាព​យោគ​យល់គ្នា និង​ផ្ដល់​ឱកាសឱ្យ​ស្ដ្រីធ្វើឱ្យ​សង្គម មានការ​រីកចម្រើន។ បើសិន​ជាគ្រួសារ​មាន​ទំនាក់​ទំនង​យេនឌ័រ គឺប្ដី​ប្រពន្ធចេះ​យោគយល់​អាធ្យាស្រ័យ និង​គោរពគ្នា ព្រមទាំង​ចេះ​ផ្ដល់​ឱកាសឱ្យ​គ្នាចូលរួម​ក្នុងការ​សម្រេច​ចិត្ដ។ ផ្ដើម​ចេញពី​គ្រួសារ​ចេះ​យោគ​យល់​គ្នា សង្គម​ទាំងមូល​ចេះយោគ​យល់គ្នា​ដែរ។ ផ្ដើម ចេញ​ពីសង្គម​ទាំងមូល​ចេះយោគ​យល់គ្នា​នោះ​នឹងធ្វើ​ឱ្យ​ប្រទេសជាតិ​មាន​ សន្ដិភាព។

ភាព​យោគយល់​គ្នាជាគន្លឹះ​ដ៏ល្អក្នុង​ការស្ថាបនា​គ្រួសារ​មួយឱ្យ​មាន​ សុភមង្គល ជាពិសេស​ផ្ដើមចេញ​ពីការ​គោរពគ្នា អាធ្យា ស្រ័យល្អ​និងភាព​ទុកចិត្ដ។ ទាំងបុរស​ទាំងស្ដ្រី​ត្រូវតែឱ្យ​តម្លៃ​ស្មើៗគ្នា ទាំងការ​ងារ និងការ​រស់នៅ ត្រូវមាន​ទំនួល​ខុសត្រូវ​លើខ្លួន​ឯង។ ប្រជាពលរដ្ឋ​ទាំង​អស់​លុប​បំបាត់​ចោល​គំនិត​ចំពោះ​ការរើស​អើង គំនិត​បន្ទោស​បង្អាប់ ត្រូវចេះ​ជួយជំរុញ​លើកទឹក​ចិត្ដឱ្យមាន​តម្លាភាព ទាំងការ​រស់នៅ​និងការ​ចូលរួម​សកម្មភាព​សង្គម។

No comments:

CASINO





MOBILE MAGAZINE