Thursday, May 24, 2012
ការផ្លាស់ប្តូររបៀបរស់នៅមួយចំនួននឹងជួយដុតភ្លើងស្នាហាស្ត្រីអោយឆេះរោលឡើងវិញ
សុភាពនារីទាំងឡាយដែលមានបញ្ហាបាត់បង់ចំណង់ ផ្ឡូវភេទនោះ មិនគួរព្រងើយកន្តើយនឹងបញ្ហានេះឡើយ។អ្នកត្រូវតែឆាប់រកវិធី ដោះស្រាយ ពីព្រោះពេលខ្លះវាអាចធ្វើអោយប៉ះពាល់ចំណងអាពាហ៍ពិពាហ៍ប្តីប្រពន្ឋ ដោយសារតែស្វាម៉ីអាចនឹងទៅរកស្រីនៅក្រៅផ្ទះ។ពេលនោះមុននឹង បន្ទោសស្រីផ្សេង អ្នកប្រហែលជាត្រូវបន្ទោសខ្លួនជាមុនហើយដែលទុកអោយរឿងក្លាយទៅជាធំ បែបនេះ។
តើអ្នកគួរធ្វើដូចម្តេចដើម្បីដុតភ្លើងស្នាហារបស់អ្នកឡើងវិញនោះ។ចូរសាកល្បងពីការរស់នៅដូចខាងក្រោមនេះ។
- លំហាត់ប្រាណ
លំហាត់ប្រាណបែបអាអេរ៉ូបិច (aerobic exercise) អោយបានទៀងទាត់ ព្រមទាំងការហ្វឹកពង្រឹងរាង
កាយនិងថែរក្សារូបរាងកាយបានមាំមួន។វា អាចជំនួយអារម្មណ៍ផ្លូវភេទ និង លើកកំពស់ចំណង់តណ្ហារបស់អ្នក ។
- កាត់បន្ថយស្ត្រេសភាពតានតឹងអារម្មណ៍
កាត់បន្ថយស្ត្រេសភាពតានតឹងអារម្មណ៍ដែលយើងតែងតែនិយាយថាស្ត្រេ សនោះមានចំណែកនៅក្នុងការធ្វើអោយអ្នកបាត់បង់ចំណង់នៅក្នុងការ រួមភេទ។ចូរស្វែងរកវិធីសាស្ត្រដើម្បីអោយខ្លួនឯងឈប់រវល់ជាមួយនឹង ការងារតប់ប្រមល់ផ្សេងៗ, ការស្ត្រេសអំពីបញ្ហាថវិការ (financial stress) និង ជម្លោះនានា ។
- ធ្វើខ្លួនអោយសប្បាយរីករាយ
អារម្មណ៍ទទួលបានសេចក្តីសុខ, សុខុមាលភាពល្អ និង ភាពរីករាយមានសារ:សំខាន់ណាស់ ក្នុងការធ្វើអោយអ្នកមានចំណង់ក្នុងការរួមភេទ ។ ដូច្នេះ ចូរព្យាយាមស្វែងរកភាពសុខសាន្ត ដោយខ្លួនឯង ។
- ធ្វើអោយសាច់ដុំត្រគាក (pelvic muscles) មានភាពរឹងមាំ. ការហាត់ប្រាណត្រគាកអាចជួយអោយអ្នកអាចយល់ដឹងអំពីសាច់ដុំ ដែលទាក់ទង ទៅនឹង ការទទួលអារម្មណ៍ផ្នែកផ្លូវភេទ និង បង្កើនចំណង់របស់អ្នក ។
បង្កើនការទាក់ទង និង ភាពជិតស្និទ្ឋជាមួយដៃគូស្នេហា
សំរាប់ស្ត្រីភេទ, អារម្មណ៍នៃភាពស្និទ្ឋស្នាលធ្វើអោយសុខភាពផ្លូវភេទរបស់ពួកគេបាន ប្រសើរឡើងវិញ ។ ចូររកវិធីចងជើងស្វាម៉ីរបស់អ្នកអោយជាប់។ចូរញញឹមដាក់គាត់ គ្រប់ពេលហើយរកពេលកសាងទំនាក់ទំនងរបស់អ្នកទាំងពីរអោយកាន់តែល្អូក ល្អឺន។
- ទំនាក់ទំនងល្អជាមួយដៃគូស្នេហា
ជំលោះ ឬ ការខ្វែងគំនិតគ្នាគឺជាលក្ខណៈធម្មជាតិសំរាប់ទំនាក់ទំនងរបស់មនុស្ស គ្រប់គ្នា ។ គូស្នេហ៍ដែលចេះយោគយល់គ្នា, មានទំនាក់ទំនងបើកចំហ និង ស្មោះត្រង់តែងតែអាចរក្សារឿងលើគ្រែរបស់គេបានល្អជានិច្ច ។ ការនិយាយ និង ពិភាក្សាគ្នាអំពីបញ្ហាសិចមានសារៈសំខាន់ណាស់សំរាប់ពួកគេ ។ ចូរនិយាយប្រាប់ដៃគូរបស់អ្នកថាតើអ្នកចង់បានអ្វី, មិនចូលចិត្តអ្វីដើម្បីអាចអោយអ្នករំភើប ឬ មានអារម្មណ៍ពុះកញ្ច្រោលឡើង ។
- ស្វែងរកការប្រឹក្សាយោបល់
ចូរធ្វើការពិភាក្សាយោបល់ជាមួយនឹងអ្នកមានជំនាញច្បាស់លាស់ដើម្បី បង្ហាញពីក្តីកង្វល់របស់អ្នក។ការធ្វើបែបនេះអាចជួយអោយអ្នកបាន ប្រសើរឡើង ។ ការព្យាបាលអាចមានដូចជា ការអប់រំអំពីបញ្ហាសិច និង តិចនិកក្នុងការរួនភេទ ព្រមទាំងផ្តល់ជាដំបូន្មានខ្លះអោយអ្នកប្រើប្រាស់ឧបករណ៍ជំនួយ, ការហាត់ប្រាណ ឬ ការអានឯកសារផ្សេងៗជាដើម ។
- ដាក់ពេលវេលាក្នុងការរួមភេទ
ការរៀបចំគំរោង ក៏ដូចជាពេលវេលាដើម្បីធ្វើការរួមភេទអាចធ្វើអោយអ្នកធុញទ្រាន់ និង មិនសូវជាពេញចិត្តចំពោះការររៀបចំទុកមុនដូច្នេះ, ប៉ុន្តែ វាហាក់ដូចជាអាចធ្វើអោយអ្នកមានអារម្មណ៍ពុះកញ្ជ្រោល និង ទទួលបានចំណង់ផ្លូវភេទដូចពីមុនបាន ។
- បន្ថែមរសជាតិថ្មីទៅក្នុងជីវិតសិចរបស់អ្នក
សាកល្បងក្បាច់ផ្សេងៗគ្នា, ពេលវេលាខុសៗគ្នា និង ទីកន្លែងប្លែកៗពីគ្នាដើម្បីធ្វើការរួមភេទ ។ ប្រសិនបើអ្នក និង ដៃគូរបស់អ្នកមានការបើកចំហរចំពោះការរួមភេទ។វាទាំងនេះអាចជួយ អ្នកបង្កាត់ភ្លើងស្នេហា និង ការរួមភេទបាន ។
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment