Thursday, May 24, 2012
គួរតែថើបមនុស្សស្រីនៅកន្លែងណាខ្លះដើម្បីធ្វើអោយញាក់សាច់?
ឱកាសដែលល្អៗជាច្រើននោះគឺថា អ្នកមិនកំពុងតែប្រើអាវុធដ៏សំខាន់បំផុតមួយក្នុងកំលាំងផ្លូវភេទ របស់អ្នកយ៉ាងពេញលេញនោះទេ។ អាវុធដ៏អាថ៌កំបាំងនោះគឺជាមាត់របស់អ្នក។ យើងមិនត្រឹមតែកំពុងនិយាយអំពីការរួមភេទតាមមាត់តែមួយមុខនោះទេ ដូច្នេះអ្នកគួរតែផ្តល់អោយនាងនូវការសប្បាយតាមការរួមភេទតាមមាត់ ជាទៀងទាត់មួយប្រសិនបើអ្នកចង់ក្លាយជាគូរស្នេហ៍ដ៏ល្អម្នាក់ ហើយក្នុងអត្ថបទនេះយើងនឹងរំកិលអោយហួសពីការថើបនៅនឹងមាត់ដែល អ្នកគួរតែស្ទាត់ជំនាញក្នុងពេលឥឡូវប្រសិនបើអ្នកចង់ថើបនាងនៅកន្លែង ណាផ្សេងទៀត។
មាត់អាចប្រើជាទម្រង់ផ្សេងៗជាច្រើនលើរាងកាយរបស់នាងដូចជា ការថើប ការលិឍ ការកកេរ ការខាំនិងការជញ្ជក់។ គ្រប់កន្លែងដែលអ្នកប៉ះនាងដោយដៃ វានឹងធ្វើអោយមានអារម្មណ៍កាន់តែច្រើននៅពេលអ្នកប្តូរមកការប្រើ មាត់ដ៏សើម និងកក់ក្តៅវិញ។ នៅពេលថើបមនុស្សស្រីកន្លែងដែលនាងចូលចិត្តអោយថើបនោះត្រូវបាន ស្តែងចេញទាំងស្រស់តែម្តងខណៈពេលដែលមនុស្សប្រុសផ្សេងៗទៀតមើលរំលង ទៅវិញ។
ត្រចៀក
ត្រចៀកច្រើនតែជាកន្លែងធ្វេសប្រហែសជាងគេនៅលើរាងកាយដែលអាចជា កន្លែងមួយផ្តល់អោយនាងនូវការសប្បាយដ៏ខ្លាំងក្លា ហើយការប្រើមាត់របស់អ្នកទៅលើកន្លែងនេះគឺជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ភ្ញោចអោយនាងព្រឺសម្បុរ។ ការករកេរថ្នមៗលើស្លឹកត្រចៀកគឺជាមធ្យោបាយដែលអាចទុកចិត្តបានមួយ សម្រាប់បញ្ចូលអាការៈស្រើបស្រាលទៅឆ្អឹងខ្នងរបស់នាង ប៉ុន្តែអ្នកក៏គួរតែព្យាយាមត្រដុសបរបេរមាត់របស់អ្នកថ្នមៗលើត្រចៀក របស់នាងដែរដែលវានឹងដាស់តឿនដល់រោមទន់ៗដើម្បីបង្កើតជារលកនៃ ការសប្បាយដ៏ស្រើបស្រាល។
កញ្ចឹងក
មធ្យោបាយដ៏ងាយស្រួលបំផុតដើម្បីដាស់តឿនអារម្មណ៍នាងបាននោះគឺ ប្រើមាត់ថើបលើកញ្ចឹងករបស់នាង។ ការធ្វើដូច្នេះមានប្រសិទ្ធភាពយ៉ាងពិសេសប្រសិនបើអ្នកផ្តល់អោយនាង តាមរយៈការភ្ញាក់ផ្អើល។ នៅពេលដែលនាងកំពុងតែរវល់ធ្វើការដូចជានៅវាយកុំព្យូទ័រ ចូរទៅពីក្រោយនាងស្ងាត់ៗវែកសក់របស់នាងចេញបន្ទាប់មកថើបនាង។ ពេលនោះនាងនឹងភ្លេចអ្វីៗដែលនាងត្រូវធ្វើទាំងអស់ហើយចង់អោយអ្នក បន្តធ្វើវាទៀតអោយបានច្រើន។
មុខ
មានរឿងផ្ទាល់ខ្លួនមួយចំនួនតូចដែលវាច្រើនជាងការថើបមុខមនុស្ស ស្រីទៅទៀត។ អារម្មណ៍ដ៏កក់ក្តៅរបស់អ្នកសម្រាប់ផ្តល់អោយនាងអាចបញ្ជាក់បាន តាមរយៈការថើបដ៏ផ្អែមល្ហែមនិងថ្នមៗលើថ្ពាល់ ថ្ងាស់ តាមឆ្អឹងថ្គាម ច្រមុះ និងត្របកភ្នែកដែលបិទ។ ប៉ុន្តែមិនត្រូវលិឍមុខរបស់នាងទេ ព្រោះវាគ្មានរសជាតិអ្វីនោះទេ។ អ្នកក៏មិនត្រូវខាំនាងដែរ។ មុខរបស់នាងគួរតែថែរក្សាជាមួយនឹងភាពទន់រលោង និងសេចក្តីស្រលាញ់។
ឆ្អឹងដងកាំបិត
ខណៈពេលដែលនាងនៅមិនទាន់ដោះសម្លៀកបំពាក់នៅឡើយ សម្រាប់កន្លែងជួយបង្កើតនូវភាពស្និទ្ធស្នាលជាងគេបំផុតនោះ អ្នកអាចផ្តល់នូវការថើបមួយចំនួននៅតាមបណ្តោយឆ្អឹងដងកាំបិតរបស់នាង ។
ឆ្អឹងដងកាំបិតរបស់នាងគឺជាកន្លែងសិចស៊ីមួយ ហើយនៅពេលអ្នកប្រើមាត់ដើម្បីថើបនៅកន្លែងនោះវានឹងធ្វើអោយនាង គិតថាមាត់របស់អ្នកចូលចិត្តស្រង់រសជាតិក្នុងកន្លែងឯកជនជាច្រើន របស់នាងណាស់។ ដូច្នេះចូរចាប់ផ្តើមជាមួយនឹងការថើបនៅកន្លែងនេះទៅមុនពេលអ្នក មិនអាចឈានទៅដល់កន្លែងផ្សេងៗទៀតខណៈពេលនាងនៅស្លៀកសម្លៀកបំពាក់នៅ ឡើយ។
ត្រគៀក
ត្រគៀករបស់នាងជាកន្លែងដែលមានរំញោចខ្លាំងជាងការរំពឹងទុករបស់ អ្នកទៅទៀត។ វាអាចកើតឡើងបានដោយសារតែវានៅជិតនឹងមជ្ឈមណ្ឌលនៃការសប្បាយខាង រាងកាយ។ មិនថាមានហេតុផលអ្វីនោះទេ ការថើប ការលិឍ និងការករកេរនៅនឹងត្រគៀករបស់នាងវានឹងបញ្ចូនភាពសប្បាយរីករាយ និងស្រើបស្រាលទៅដល់ម្រាមជើង និងក្បាលនាងបាន។ មិនត្រូវភ្លេចកន្លែងមួយនេះទេព្រោះនាងប្រហែលជាចង់អោយអ្នកប្រើ មាត់ដើម្បីថើបហើយ។
សុដន់
ការប្រើមាត់បរបោសអង្អែលនៅលើសុដន់របស់នាងអាចក្លាយជារឿងមួយ ក្តៅសាច់ណាស់សម្រាប់នាងប៉ុន្តែការដែលធ្វើដោយមិនត្រឹមត្រូវបែរជា អាចអោយនាងមិនចូលចិត្តបាន។ ការថើប ការលិឍនិងការជញ្ជក់សុទ្ធតែជារឿងដែលត្រូវធ្វើ ហើយការខាំថ្នមៗមួយចំនួនក៏អាចប្រើការបានដែរ។ សុដន់ជាសរីរាង្គទន់ ដូច្នេះមិនត្រូវភ្លេចថា អ្នកគួរតែបម្រើវាអោយល្អ។ ការជញ្ជក់ឬការខាំមិនអាចធ្វើទៅបានលុះត្រាតែនាងធ្លាប់ទទួលរងនូវ ការឈឺចាប់លើសុដន់របស់នាងក្នុងពេលរួមភេទ។ សុដន់របស់នាងមិនគួរណាមានជាស្នាមរបួសនៅពេលអ្នកថើបជញ្ចក់ ឬលិឍនោះទេ។ ជាមួយគ្នានេះដែរ ចូរចងចាំថា អ្នកមិនត្រូវតម្រង់ទិសតែលើក្បាលសុដន់តែមួយមុខឡើយ។ ចូរប្រើមាត់របស់អ្នកយកចិត្តទុកដាក់លើសុដន់ទាំងមូលតែម្តងដើម្បី អោយទទួលបាននូវប្រសិទ្ធភាពខ្ពស់បំផុត។
កន្លែងដែលមិនគួរទៅ
មិនថាអ្នកប្រើមាត់នៅកន្លែងណាជាពិសេសដោយមិនបានព្រៀងទុក ជាមុនទេវាប្រហែលជាកំពុងធ្វើអោយនាងមានអារម្មណ៍ល្អហើយ។ ទោះបីជាយ៉ាងណាក៏ដោយមានកន្លែងពីរដែលអ្នកគួរតែសុំការអនុញ្ញាតពី នាងជានិច្ចនោះគឺ ប្រអប់ជើង និងកំប៉េះគូថ។ ជាធម្មតាមនុស្សស្រីមួយចំនួនមិនអនុញ្ញាតអោយអ្នកប្រើមាត់លូកលាន់ ក្នុងតំបន់ដ៏មានរំញោចទាំងនេះទេដូច្នេះចូរសុំការអនុញ្ញាតពីនាង ជាមុនសិន។ ម្យ៉ាងវិញទៀត មនុស្សស្រីខ្លះនឹងស្វាគមន៍ដោយដៃពីរនូវការជញ្ជក់ម្រាមជើង ឬការប្រើអណ្តាត។ ចូរស្វែងរកកន្លែងដែលនាងរង់ចាំនិងប្រើមាត់របស់អ្នកទៅតាមកាលៈទេសៈ ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment