មនុស្សលោកឲ្យតម្លៃដ៏ខ្ពស់ ចំពោះកែវភ្នែក ជាអារ៍ៈ ស្រឡាញ់ស្មើកែវភ្នែក ឬ កែវភ្នែកជាច្រកទ្វារនៃបេះដូង... ហេតុនេះ កត្តា១ក្នុងចំណោមកត្តាសំខាន់ៗបំផុត សំរាប់មានសុខភាពល្អ គឺការបរិភោគផ្តល់នូវសារធាតុដែលភ្នែកត្រូវការ ។
ជាបឋម គួររំលឹកថា ការអង្គុយពីមុខអេក្រង់ទូរទស្សន៍ កុំព្យូទ័រយូរ គឺជាសត្រូវដ៏សំខាន់មួយ ចំពោះភ្នែក ។ ម្យ៉ាងទៀតនោះ ចាំបាច់ត្រូវយល់ថា ការបរិភោគមិនសមស្រប ក៏នាំមកនូវជំងឺមិនតិចទេ ចំពោះភ្នែក ។
ហេតុនេះ គួរតែស្វែងរក និងបរិភោគនូវអ្វីៗ ក្នុងនោះមានសារធាតុមានប្រយោជន៍ សំរាប់សុខភាពភ្នែក ជាអារ៍ៈ
១- Luterne:
សារធាតុ ចម្រុះនេះ វាមានប្រសិទ្ធិភាពការពារភ្នែក ចំពោះកាំរស្មី UVA និង UVB ។ Luteine ក៏ជា “អំបោស” កម្ចាត់បណ្តាសមាសធាតុសេរី ហេតុនេះ វាជួយការពារស្រោមកែវភ្នែក និងកោសិកាទទួលអារម្មណ៍របស់ភ្នែក ។ការសិក្សា របស់អ្នកវិទ្យាសាស្រ្តអាមេរិក នៅមហាវិទ្យាល័យ Harvard ជាក់ស្តែងបានបញ្ជាក់ថា ការបំពេញឲ្យរាងកាយ 6 mg luteine តាមរយៈអាហារប្រចាំថ្ងៃ និងកាត់បន្ថយអត្រារបួសចំណុចលឿង ប្រមាណ ៤៣% ។ សរីរាង្គ មនុស្ស ពុំមានលទ្ធភាពបង្កើត Luteine ទេ ហេតុនេះ វាចាំបាច់ត្រូវទាញយកពីចំណីអាហារ (មានក្នុងពោត Spina និងផ្នែកក្រហមនៃស៊ុត) ។
២- Vitamin A
សារៈសំខាន់របស់វីតាមីន A ចំពោះសមត្ថកិច្ចចក្ខុវិញ្ញាណផ្តើមពីៈ
- Provitamin A ក្នុងស្នែងភ្នែក ដើរតួនាទីជាផ្នែកមួយនៃឋាមពលកំណត់ពណ៌សម្បុរ ស្រូបទាញពន្លឺព្រះអាទិត្យ ។
- ចូលរួមក្នុងដំណើរការចម្រាញ់ rodopsyne ដែលស្រូបទាញពន្លឺកម្តៅថ្ងៃ ។
មានមនុស្សតិចណាស់ដែលដឹងថា កង្វះវីតាមីននេះ ជាមូលហេតុបណ្តាលឲ្យ “ស្ងួតភ្នែក” ។Vitamin A មានស្រាប់ក្នុងស៊ុតមាន់ ត្រីសមុទ្រ ផ្លែប៊ឺ រីឯសារធាតុសំរាប់បំផ្លែងឲ្យទៅជា Vitamin A មានក្នុង ការ៉ុត ម្ទេសស្រស់ ប៉េងប៉ោះ ជម្ពូរ ត្រឡាច ស្វាយ.... ។
Vitamin A កាពារកូនក្រមុំភ្នែក ចំពោះឥទ្ធិពលនៃសមាសធាតុសេរី
៣- Vitamin C និង EVitamin ទាំងនេះ ជួយការពារកូនក្រមុំភ្នែក ជៀសផុតពីឥទ្ធិពលនៃសមាធាតុសេរី ហេតុនេះ វាជួយទប់ស្កាត់ការរលាក ឆ្លងមេរោគ និងភាពចំណាស់នៃកោសិកាភ្នែក ។ ក្រៅពីនោះ វានៅបានពង្រីកឥទ្ធិពលពង្រឹងសំបកក្រៅនៃសសៃឈាម ផ្គត់ផ្គង់អុកស៊ីហ្សែនដល់ភ្នែក ។ ទប់ស្កាត់ការបែកសសៃឈាមតូចឆ្មារ ។ការសិក្សាវិទ្យាសាស្រ្ត ក៏បានបញ្ជាក់ពីទល្ហីករណ៍ថា ការប្រើប្រាស់ Vitamin C និង E កំរិតខ្ពស់ អាចជួយទប់ស្កាត់បង្ការ និងពន្យឺតចំពោះការវិវត្តន៍នៃជំងឺខ្វាក់មាន់ ក៏ដូចជាការចុះទ្រុឌទ្រោម នៃចំណុចលឿង ។Vitamin C មានស្រាប់ក្នុងបន្លែ ពិសេសពពួកពណ៌បៃតង ផ្លែឈើស្រស់ ផ្ទុយទៅវិញ Vitamin E មានស្រាប់ក្នុងប្រេងធញ្ញជាតិ សណ្តែកដី ស៊ុតមាន់ ទឹកដោះគោ ។ល។
៤- ពពួក Vitamin ក្រុម B
តួនាទី សំខាន់របស់ពួក Vitamin ក្រុម B នៅលើសមត្ថកិច្ចរបស់ចក្ខុវិញ្ញាណ ផ្តើមចេញពីភាពប្រាកដប្រជា១ គឺៈ វាជួយដល់សមត្ថកិច្ចរបស់សសៃប្រសាទចក្ខុវិញ្ញាណ ។ លទ្ធផលសិក្សាវិទ្យាសាស្រ្ត ចុះផ្សាយលើទស្សនាវដ្តីថ្មី Archives of International Medecine អះអាងថា ពួកវីតាមីន B6 និង B12 រួមជាមួយ Axit Folic អាចកាត់បន្ថយដល់ទៅអត្រា ៣៤% ចំពោះគ្រោះថ្នាក់នៃការខូចចំណុចលឿង ទាក់ទងដល់វ័យរបស់ស្រ្តី ។គួរចងចាំដែរ សារធាតុ Choline នេះឯង (មានក្នុងស៊ុតមាន់ អង្ករ សាច់គ្មានខ្លាញ់ ស្រូវសាលី សណ្តែកសៀង...) ជាសមសភាពមិនអាចខ្វះបាន ដើម្បីផលិត accetocholine (សារធាតុចម្រុះ ចាំបាច់ ដើម្បីរក្សាសំណើមសមស្របសំរាប់ភ្នែក ។
សង្កសីការពារភ្នែកពីឥទ្ធិពលអាក្រក់នៃបរិស្ថានរស់នៅ
៥- សង្កសីៈវាគឺជាសារធាតុ រ៉េមួយ ជួយការពារភ្នែកឲ្យជៀសផុតពីជាតិពិសពុលនៃបរិស្ថាន វាមានច្រើនបំផុត ក្នុងស្រោមកែវភ្នែក ហើយកង្វះវា នាំឲ្យមីញ៉ូបភ្នែក ។ គ្រឿងសមុទ្រ សាច់សត្វពាហនៈ ទឹកដោះគោ ស៊ុតមាន់ ផ្តល់ឲ្យនូវសង្កសីធម្មជាតិ ។
៦- សារធាតុខ្លាញ់ល្អៈ
សំខាន់បំផុត នោះ គឺអាស៊ីដខ្លាញ់ Omega-3 ជួយដល់ការទប់ស្កាត់ជំងឺរលាក ។ ក្រៅពីនោះ អ្នកវិទ្យាសាស្រ្តអាមេរិក ក៏រកឃើញថា ការបង្កើនសារធាតុ Omega-3 ជួយសម្រួលដល់លំហូរឈាមផ្តល់ឲ្យភ្នែក ។វាមានក្នុង ត្រី ប្រេងអូលីវ ប្រេងគ្រាប់ធញ្ញជាតិ... ៕
No comments:
Post a Comment