មានបុរសមួយចំនួនបានលង់ស្នេហ៍ជាមួយនារីណាម្នាក់ដែលខ្លួនបានលួច ស្រលាញ់ប៉ុន្តែបុរសនោះបែរជាមិនបានដឹងអ្វីទាំងអស់ថា តើនារីនោះស្រឡាញ់ខ្លួនវិញដែរឬយ៉ាងណានោះឡើយ នេះក៏ព្រោះតែបុរសមិនបានដឹងពីសញ្ញាជាតម្រុយមួយចំនួនដែលនារី នោះបានប្រាប់ឲ្យដឹង ។ ជាធម្មតាស្ត្រីមានការអៀនខ្មាស់ច្រើននាងមិនអាចនិយាយចេញនូវពាក្យថា ' ស្រឡាញ់ ' ប្រាប់ដល់បុរសដែលនាងពេញចិត្តនោះឡើយ ។ ដូច្នេះអ្វីដែលនាងអាចឆ្លើយតបត្រឡប់ទៅបុរសនោះវិញ បើនាងពេញចិត្តដែរនោះ គឺបានត្រឹមតែជាកាយវិការ ជាសញ្ញាត្រឡប់មកវិញប៉ុណ្ណោះ តែបើបុរសនោះឯងល្ងង់មិនចេះបកស្រាយប្រស្នានៃកាយវិការរបស់នាងទេនោះ គឺច្បាស់ជាត្រូវដេកព្រួយដេកគិតតែម្នាក់ឯងជាមិនខានព្រោះគ្មានចម្លើយជាពាក្យសំដីណាមួយចេញពីមាត់នាងសោះ ស្រួលមិនស្រួលឡើងដើមឈើអើតមើលដំបូលផ្ទះនាងផងក៏មិនដឹង !
បុរសៗត្រូវចាំថាមិនមែនស្ត្រីទាំងអស់ដូចគ្នានោះឡើយ ស្ត្រីខ្លះបើស្រឡាញ់ហ៊ានហាប្រាប់ការពិតតែចំណែកស្ត្រីខ្លះទៀត នៅក្នុងមាយាទជាអ្នកអៀនខ្មាស់គោរពទម្លាប់របស់សង្គមពិតជាមិនហ៊ាន ហាស្តីឲ្យដឹងឡើយ ។
តែមានតម្រុយមួយចំនួនដែលស្ត្រីបានបង្ហាញចេញឲ្យដឹងជាសញ្ញាឲ្យដល់បុរសដែលនាងពេញចិត្ត តែវាក៏អាស្រ័យទៅលើបុរសនោះដែរថា តើចេះបកប្រែសញ្ញានោះដែរឬអត់ ! បើមិនយល់ពីតម្រុយនោះទេច្បាស់ជាត្រូវដេកយំស្រឡាញ់គេតែម្នាក់ឯងមិនខាន...!!!!
ខាងក្រោមនេះជាសញ្ញាខ្លះដែលបង្ហាញថាស្ត្រីនោះចូលចិត្តយើងវិញដែរតែមិនទាន់ប្រាកដថានាងស្រឡាញ់យើងនោះឡើយ កុំទាន់អាលអរអី ! ចាំទាល់តែតម្រុយនោះកើនច្រើនឡើងសិន សឹមសន្និដ្ឋានថាយ៉ាងណាៗ.......។
១. បើស្ត្រីនោះចូលចិត្តចំណាយពេលជាមួយយើង និងចូលចិត្តនិយាយជាមួយយើង !
* បើនាងចូលចិត្តយើង នាងនឹងមិនព្រមឲ្យបាត់បង់ឱកាសបាននៅក្បែរ ឬបានជជែកជាមួយយើងនោះឡើយ ។ នាងនឹងព្យាយាមរកឱកាសឲ្យបានជួបជាមួយយើងបាននិយាយលេងជាមួយនាង និងចំណាយពេលជាមួយយើងទោះបីជានាងមានការលំបាកមកជួបយើងយ៉ាងណាក៏ដោយក៏នាងព្យាយាមឲ្យខានតែបានដែរ ។ នៅរាល់ពេលដែលយើងនិយាយទៅកាន់នាង នាងតែងផ្ទៀងត្រចៀកស្តាប់ជានិច្ច ទាំងចូលចិត្តឲ្យយើងនិយាយឲ្យនាងស្តាប់ និងសួរតបស្តីពីរូបយើងព្រោះនាងចង់ដឹងច្រើនពីខ្លួនយើងនេះស្តែងឲ្យឃើញថានាងចាប់អារម្មណ៍ចំពោះយើងហើយ ។ បើនាងសួរយើងកាន់តែច្រើននោះមានន័យថានាងពេញចិត្តយើង ចង់ដឹងឲ្យបានច្រើនពីយើងនេះគឺជាសញ្ញាមួយល្អ អាចនិយាយបានថាគឺជាការចាប់ផ្តើមមួយពីខាងនាង ។ បើសិនជានៅក្នុងការសន្ទនានោះនាងតែងតែញញឹម និងលួចសម្លឹងមករកយើងផងនោះ, នោះវាលែងមានអ្វីជាសង្ស័យឡើយថានាងពិតជាចូលចិត្តយើងក្នុងករណី ខ្លះនាងថែមទាំងនៅប្រកៀកជាមួយយើង និងមានកែវភ្នែកមួយចម្លែកជាងធម្មតា ។
ប៉ុន្តែបើសិនជានាងងាកចុះឡើងពេលយើងនិយាយទៅរកនាងព្រមទាំងរកឱកាសគេចចេញពីយើងនោះ ស្តែងឲ្យឃើញថានាងមិនពេញចិត្តយើងទេ ជាពិសេសពេលយើងនិយាយទៅរកនាង, នាងបែរជាសម្តែងអាការៈមិនចាប់អារម្មណ៍ចំពោះអ្វីដែលយើងនិយាយទេនោះ វាក៏ជាសញ្ញាមួយបង្ហាញថានាងមិនចូលចិត្តយើងដែរ អាចថានាងចង់បានអ្នកផ្សេងនិយាយរកនាង ឬអាចថានាងបែរជាងាកទៅនិយាយជាមួយអ្នកផ្សេងវិញ នោះក៏ជាសញ្ញាថានាងមិនពេញចិត្តយើងដូចគ្នា ដូច្នេះសូមបុរសៗទាំងឡាយចាំទុកជាតម្រាផងបើគិតថាដូច្នេះដែរ...... ។
២. បើសិនជានាងផ្តល់វិធីសម្រាប់ឲ្យយើងទាក់ទងនាង !!
* បើនាងពិតជាចូលចិត្ត ឬពេញចិត្តចំពោះយើងនាងនឹងផ្តល់វិធីសម្រាប់ឲ្យយើងទាក់ទងនាងជាមិនខានឡើយ ដោយរាប់ទាំងការបង្ហាញផ្លូវទៅផ្ទះនាង ឲ្យលេខទូរស័ព្ទ ឲ្យអ៊ីម៉ែល ឲ្យឈ្មោះ Chat មកយើង ឬនាំយើងឲ្យស្គាល់ផ្ទះរបស់នាង ។
អ្វីដែលប្រាកដជាងគេនោះគឺនាងឲ្យយើងជួយជូននាងទៅផ្ទះនោះគឺជាលេស មួយដែលនាងចង់បង្ហាញថាផ្ទះនាងនៅឯណាក្រែងលោយើងមានបំណងចង់មករ កនាង ជួនកាលនាងថែមទាំងណែនាំយើងឲ្យក្រុមគ្រួសារនាងបានស្គាល់ព្រមទាំង នាំយើងចូលក្នុងផ្ទះរបស់នាងផងក៏មាន ។
នេះគឺជាឱកាសមួយដ៏កម្រណាស់ បើសិនជាដូចការរៀបរាប់ខាងលើនោះមែន សូមរកឱកាសណាត់ជួបនាងចុះ នាងពិតជាព្រមតាមមិនខាន តែបើនាងប្រកែកសូមកុំបង្ខំ សូមទុកឱកាសឲ្យនាងផង អាចថាពេលណាមួយនាងយល់ព្រមក៏ថាបាន តែមិនត្រូវសុំនាងដោយត្រង់នៅចំពោះមុខឡើយ គួរប្រើទូរស័ព្ទ ឬ Chat ឬអ៊ីម៉ែលធ្វើជាមេអណ្តើកវិញ ព្រោះការសុំណាត់ចេញក្រៅទល់មុខផ្ទាល់តែម្តងនាងអាចមិនហ៊ានឆ្លើយ ថាព្រមទេ ព្រោះនាងខ្មាស់ ហេតុនេះយើងជាបុរសគួរចេះជ្រើសរើសរកពេលវេលាណាមួយសមគួរ ឬយ៉ាងហោចណាស់បានស្គាល់គ្នាបានយូរបន្តិចសិនដែរ មិនគួរបង្ខំនៅគ្រាដំបូងៗនោះឡើយ ព្រោះអាចថានាងត្រូវការពេលខ្លះ ដើម្បីឲ្យស្គាល់ចិត្តយើងសិនដែរ ។ រឿងមួយទៀតដែលបុរសត្រូវដឹងដែរនោះ គឺទោះបីមានសញ្ញាថានាងចូលចិត្តយើងក៏ដោយចុះ តែបើពេលយើង Call នាង នាងចាប់ផ្តើមនិយាយមករកយើងភ្លាមនោះមានន័យថាវាជាការពិតហើយ ដែលនាងចូលចិត្តយើងអាចនិយាយថានាងពិតជាស្រឡាញ់យើងដែរ ក៏ថាបាន តែបើសិនជាយើង Call ទៅហើយនាងបែរជារកលេសថានាងរវល់ ឬមិនអាចនិយាយបានទេនោះ ឬក៏ Hang up ទៅវិញ សូមកុំព្យាយាមអី នាងគ្រាន់់តែចូលចិត្តយើងតែមិនស្រឡាញ់យើងទេ ដកចិត្តទៅវិញទៅកុំត្រដរធ្វើអ្វីទៀតនាំខាតពេលទេ !
បើទោះបីជារវល់យ៉ាងណាក៏ដោយ ឬនៅចំពោះមុខឪពុកម្តាយបងប្អូនមិត្តភក្តិតែនាងនៅតែរកឱកាសឲ្យបាននិយាយជាមួយយើងនោះ នេះអាចនិយាយបានថាវាជាសំណាងហើយ ព្រោះនាងពិតជាស្រឡាញ់យើងយ៉ាងច្បាស់ណាស់ ព្រោះនាងហ៊ានពុះជ្រែកឧបសគ្គឲ្យតែបានជួបនិយាយជាមួយយើង ។ យូរកាលណានាងចំណាយពេលជាមួយយើងគឺច្រើនប៉ុណ្ណោះដែរ ដែលនាងចូលចិត្តយើងជួនកាលនាងហ៊ានទាំងប្រាប់យើងថា នាងបានយល់សប្តិឃើញយើងទោះបីជាអ្វីដែលនាងនិយាយមកនោះជាការពិតក្តី កុហកក្តី តែសឲ្យឃើញថានាងចាប់អារម្មណ៍ចំពោះយើងខ្លាំងណាស់ ។
៣. នាងតែងណែនាំឲ្យមិត្តភក្តិ ឬក្រុមគ្រួសារនាងបានស្គាល់ :
* បើនាងពេញចិត្តយើងនាងនឹងណែនាំឲ្យមិត្តភក្តិ ឬក្រុមគ្រួសារនាងបានស្គាល់យើង ព្រមទាំងមិនខ្លាចដើរជាមួយយើងចូលក្នុងចំំណោមអ្នកដែលស្គាល់នាងឡើយ ជួនកាលនាងអាចសំដែងចេញឲ្យឃើញថានាងចូលចិត្តយើងទាំងកណ្តាលចំណោមក៏មានដែរ។
៤. នាងចូលចិត្តប៉ះពាល់យើងញឹកញាប់
* បើសិនជានាងប៉ះពាល់យើងញឹកញាប់ ក្នុងពេលដែលនាងជជែកជាមួយយើងទោះបីអង្គុយឈរ ឬដើរក្តី វាជាសញ្ញាថានាងពេញចិត្តយើងណាស់ ឬមានជួនកាលយើងប៉ះត្រឡប់ទៅនាងវិញទោះដោយអចេតនាក្តី ចេតនាក្តី នាងពេញចិត្តឲ្យប៉ះដោយមិនងាកចេញ នេះក៏ជាតម្រុយមួយប ញ្ជាក់ថានាងព្រមក្នុងចិត្តរួចហើយឲ្យយើងប៉ះនាង ។ ទោះបីជាពេលនិយាយគ្នានាងមិនបានប៉ះយើងក្តី តែមិនមានន័យថានាងមិនពេញចិត្តយើងនោះឡើយ នេះអាចថាមកពីនាងនៅមិនទាន់ទុកចិត្ត ឬខ្លាចយើងនៅឡើយក៏មាន ។ បើភ្នែករបស់នាងដៀងសម្លឹងមករកយើងគ្រប់ពេល ឬលួចសម្លឹងមករកយើងក្នុងក្រសែភ្នែកមួយបែបមាយានោះក៏ជាសញ្ញាថានាងចូលចិត្តយើងដែរ តែមិនមែនមានចិត្តស្រឡាញ់យើងផងក៏ថាបាន តែពិតជានាងចូលចិត្តយើង ។
៥. នាងធ្វើត្រាប់តាមយើង
* បើយើងសង្កេតឃើញថានាងចូលចិត្តត្រាប់តាមយើងនោះក៏ជាសញ្ញាមួយថានាងចូលចិត្តយើងដែរ តែវាមិនមានន័យជ្រៅពេកនោះទេ ជួនកាលការដែលនាងធ្វើត្រាប់តាមនោះគ្រាន់តែជាការកំប្លែងលេងក៏មានដែរ ឬអាចថានាងចង់ឲ្យបរិយាកាសនោះប្រកបដោយភាពសប្បាយរីករាយក៏ថាបាន ។ មានកាយវិការមួយចំនួនដែលនាងអាចស្តែងចេញឲ្យឃើញដូចជាអង្គុយជិតយើង ឲ្យអ្វីមួយមកយើងក្នុងកាយវិការមួយទន់ភ្លន់ប្លែកពីធម្មតា ទាំងនេះជាសញ្ញាមួយប្រាប់ថានាងចូលចិត្តយើងហើយ ។
៦. នាងប្រច័ណ្ឌបើមាននារីណាផ្សេងនៅក្បែរយើង
* បើយើង និងនាងជាមិត្តនិងគ្នា ហើយមានអ្នកណាមួយផ្សេងទៀត (ជានារី) មកនិយាយរកយើង ឬយើងនិយាយតបជាមួយនារីផ្សេង នាងបែរជាសម្តែងអាការៈមិនពេញចិត្ត ឬមួម៉ៅ នោះបានន័យថានាងច្រណែន, នាងប្រច័ណ្ឌ នាងមិនសប្បាយចិត្ត ព្រោះមិនចង់ឲ្យយើងទាក់ទងជាមួយនារីផ្សេងក្រៅពីនាង នេះគឺជាតម្រុយនៃការស្រឡាញ់យ៉ាងច្បាស់ វាអាចទៅលើសពីការចូលចិត្តរួចទៅហើយ ទោះបីនាងមិនបានបង្ហាញឲ្យដឹងក៏ដោយចុះក៏ថាពិតណាស់ថានាងស្រឡាញ់យើងហើយ ។
៧. បើនាងសើចពេលយើងនិយាយកំប្លែងលេង
* បើនាងចូលចិត្តយើងនាងអាចសើច សូម្បីរឿងមិនត្រូវសើចក៏ដោយចុះ ទោះបីអ្វីដែលយើងនិយាយនោះមិនគួរឲ្យស្តាប់ ក៏នាងចូលចិត្តដែរនោះ ។ តែបើនាងសើចទាំងបង្ខំ ឬសើចក្នុងន័យពេបជ្រាយ ក្នុងន័យសើចបែបក្លែងក្លាយ ឬគ្រាន់តែជាការគួរសម ហើយងាកមុខចេញ នោះមានន័យថានាងមិនចូលចិត្តយើងទេ បិទមាត់ឈប់និយាយទៅ ។
៨. នាងអាចបង្ហាញភាពស្និទ្ធស្នាលក្នុងចំណោមគេឯង
* បើនាងសម្តែងឲ្យឃើញពីការចាប់អារម្មណ៍របស់នាងចំពោះយើង នាងអាចបង្ហាញកាយវិការមួយអាចឲ្យអ្នកនៅជុំវិញយល់បានថានាង ពេញចិត្តយើងជាងអ្នកដទៃ ឬជួនកាលនាងធ្វើឲ្យគេឯងដឹងថា យើងនេះមានទំនាក់ទំនងមួយយ៉ាងពិសេស ជាមួយនាងត្រង់នេះវាគឺជាកាយវិការមួយយ៉ាងប្រាកដថានាងចង់ឲ្យគេ គ្រប់គ្នាដឹងថា យើងគឺជារបស់់នាង..... ។ តែសូមប្រយ័ត្នផងកុំញ៉េះញ៉ោះជាមួយនារីណាផ្សេង ទោះបីនៅចំពោះមុខនាងក្តី នៅឆ្ងាយពីភ្នែកនាងក្តី ព្រោះនាងអាចលួចសួរអ្នកផ្សេងពីយើងកាលបើមានអ្នកណាមួយនិយាយមិនល្អ ប្រាប់នាងនោះវាអាចក្លាយទៅជាថ្នូរប្រច័ណ្ឌមួយមិនខាន ។
៩. យើងអាចជួបប្រទះមុខជាមួយនាងញឹកញាប់
* បើសិនជានាងចូលចិត្តយើង នាងអាចរកឱកាសឲ្យបានជួបមុខជាមួយយើងដោយប្រការណាមួយ ទោះជាមិនមានអ្វីជាសំខាន់ក៏ដោយក៏នាងព្យាយាមឲ្យខានតែបាន ដើម្បីបានជួបយើងដែរ ជួនកាលនាងអាចលួចសួរឲ្យដឹងពីដំណើររបស់យើងទីដែលយើងទៅ ឬយើងនៅកន្លែងណាច្រើនជាងគេ ជួនកាលទៅគ្មានរឿងអីសោះ ប៉ុន្តែនាងព្យាយាមរកឱកាសមកនិយាយជាមួយយើងក៏សឹងមាន ។
១០. នាងរៀបចំខ្លួនប្លែកខុសពីធម្មតាពេលមកជួបយើង
* ក្នុងកាលៈទេសៈមួយ ឬដោយមិនកំណត់ នាងអាចរៀបចំទាំងកាយវិការ ឬមុខមាត់សក់សម្លៀកបំពាក់ ក្លិន, ចរិតខុសពីសភាពធម្មតារបស់នាង ដូចជាសក់នាងសិតស្អាតបាត មានលាបក្រេមមាត់ សម្លៀកបំពាក់ខុសប្លែកពីប្រក្រតី នោះអាចបង្ហាញឲ្យឃើញថានាងព្យាយាមឲ្យមានការចាប់អារម្មណ៍ពីយើងហើយ នេះក៏ជាសញ្ញាមួយយ៉ាងច្បាស់ដែរថា យើងកំពុងស្ថិតនៅក្នុងផ្ទាំងស៊ីបរបស់នាង ។
១១. ស្ត្រីខ្លះលេងល្បែងតាមចង់ជាមួយយើង
* មាននារីខ្លះបានដឹងខ្លួនថា យើងស្រឡាញ់នាង ដូច្នេះនាងក៏ធ្វើជារឹងរូសព្រងើយកន្តើយ តែបានឲ្យតម្រុយតិចតួចមកយើងវិញ ធ្វើឲ្យយើងឆ្ងល់ នេះក៏ជាវិធីមួយចំនួនដែលនារីខ្លះបានធ្វើ ដើម្បីពង្វក់ចិត្តយើង ឲ្យតាមស្រឡាញ់នាងខ្លាំងឡើងៗ ល្បែងបែបការដែលនារីខ្លះធ្វើដូច្នេះ អាចថានាងមានហេតុផលរបស់នាង
ទីមួយ : អាចថានាងចង់ដឹងពីទំហំស្រឡាញ់របស់យើងចំពោះនាង
ទីពីរ : អាចថានាងចង់ដឹងថា តើការស្រឡាញ់របស់យើងចំពោះនាងមានការតស៊ូដែរឬទេ? តើយើងព្យាយាមតាមស្រឡាញ់នាង ដល់កម្រិតណាទៅ បើសិនជាបុរសណាមួយដែលស្រឡាញ់នាងហើយខ្វះការព្យាយាមនិងភាពអំណត់, បុរសនោះអាចមិនមែន ជាមនុស្សដែលនាងប្រាថ្នាចង់បានឡើយ តែបុរសដែលតាមនិងស៊ូទ្រាំជាមួយភាពសោះអង្គើយរបស់នាងជាមួយតម្រុយតិចតួចនោះ ទើបបានជាបុរសដែលនាងចង់បាន ព្រោះបុរសនោះ អាចស្រឡាញ់នាងមែនទើបព្យាយាមខាំ្លងបែបនេះ ត្រង់នេះវាគឺជាចំណុចមួយ ដែលបុរសខ្លះត្រូវដឹង ។ ក្នុងពេលតែមួយជួនកាលមានបុរសផ្សេងទៀត(ឬច្រើនទៀត) តាមចែចង់នាងដែរ ដូច្នេះនាងអាចមាន ជម្រើសច្រើន ដើម្បីជ្រើសយកមួយណាដែលនាងយល់ថា អាចឲ្យនាងទទួលយកបាន ជួនកាលទៀតនាងទាក់ទងយើងផង និងទាក់ទងអ្នកផ្សេងផងក្នុងពេលតែមួយ ហើយទំនាក់ទំនងនោះគឺក្នុងក្ដីស្រឡាញ់ដូចគ្នា តែមិនមែនមានន័យថានាងមានចិត្តសាវ៉ា មានចិត្ដរាយមាយនោះទេ ផ្ទុយទៅវិញនោះគឺជាសិទ្ធិរបស់នាងក្នុងការជ្រើសរើសយកអ្នកណាមួយ ក្នុងចំណោមអ្នកទាំងអស់ដែលបានសុំស្រឡាញ់នាង ។ ល្បែងបែបនេះគឺតែងមានអ្នកចាញ់ច្រើននិងមានអ្នកឈ្នះតែម្នាក់ប៉ុណ្ណោះគឺនាងខ្លួនឯង ព្រោះនាងអាចរើសបានអ្នកណាម្នាក់ដែលនាងស្រឡាញ់ពិត ដូច្នេះបុរសដែលនាងទទួលយកគឺគ្រាន់តែជាផលនៃការសម្រេចចិត្តរបស់នាងតែប៉ុណ្ណោះ ដូច្នេះបើសិនជាយើងមិនត្រូវបាននាង សម្រេចចិត្តជ្រើសយកទេសូមកុំតូចចិត្ត នេះគឺមកពីយើងមានអ្វីៗមិនគ្រប់គ្រាន់តាមការចង់បានរបស់នាង។
១២. នាងមានអារម្មណ៍ថាមានសេចក្ដីសុខពេលនៅក្បែរយើង
* ទោះបីក្នុងកាលៈទេសៈណាក៏ដោយ បើយើងសង្កេតឃើញថានាងមានអារម្មណ៍ល្អជាមួយយើងនោះបានសេចក្ដីថា នាង ចង់ប្រាប់យើងថានាងពោរពេញទៅដោយសេចក្ដីសុខគ្រប់ពេលដែលនាងនៅជាមួយយើង នេះក៏ជាកាយវិការមួយប្រាប់ថានាងចាប់អារម្មណ៍ចំពោះយើងដែរ ប៉ុន្ដែបើយើងសង្កេតឃើញថានាងតែងតែរកវិធីគេចចេញពីយើង ឬមានអារម្មណ៍តោះតើយពេលជួបជាមួយយើងនោះមានន័យថា នាងគ្មានអារម្មណ៍ចំពោះវត្តមានរបស់យើងទេ ។ នារីភាគច្រើនមានអារម្មណ៏ថាបុរសណាមួយដែលនាងពេញចិត្ត អាចនិយាយផ្ដោះផ្ដងជាមួយនាងបាននូវគ្រប់ហេតុផលជាមួយពាក្យសំដីមួយជាក់លាក់ច្បាស់ៗប្រកបដោយការយល់ដឹង ខ្ពស់ នោះនាងអាចគិតថាបុរសនោះមិនមែនជាមនុស្សដែលចូលចិត្តនិយាយសំដីមិនបានការនោះឡើយ ហើយជាពិន្ទុមួយខ្ពស់ សម្រាប់ឲ្យនាងធ្វើការវិនិច្ឆ័យ និងឈានទៅដល់ការសម្រេចចិត្តថា តើយើងជាមនុស្សប្រភេទណា គួរឲ្យនាងស្រឡាញ់ដែរឬទេ ឬក៏រាប់អានត្រឹមជាមិត្ត ។ ដូច្នេះបុរសៗគួរគិតឲ្យបានមួយរយដងសិន មុនហាស្ដីទៅនារីដែលខ្លួនស្រឡាញ់ ព្រោះមួយម៉ាត់ៗដែលយើង និយាយចេញ គឺសឹងជាពិន្ទុរបស់យើងទាំងអស់ និងសូមកុំគិតថានារីជាភេទទន់ខ្សោយតែងគ្មានបញ្ញាឲ្យសោះ នាងអាចឆ្លាតជាងយើងផងក៏មាន ។
១៣. នាងចងចាំថ្ងៃពិសេសរបស់យើង
* នារីខ្លះគាត់ព្យាយាមចាំឲ្យបានពីថ្ងៃខែកំណើតរបស់យើងឬថ្ងៃអ្វីមួយដែលនាងគិតថាវាជាថ្ងៃពិសេសសម្រាប់នាង ដូច ជាថ្ងៃដែលនាងបានជួបនិយាយជាមួយយើង ថ្ងៃដែលនាងបានស្គាល់យើង បើសិនជានាងរំលឹកឬសួរនាំរកថ្ងៃទាំងនោះ នោះបានសេចក្ដីថា នាងពេញចិត្តយើងទាំងស្រុងហើយ ព្រោះវាជាអ្វីដែលនាងចងចាំនិងចង់ឲ្យយើងចងចាំដែរ តែបើសិនជានាងភ្លាត់សួរយើង ថាតើ ចាំ ថ្ងៃនេះ ថ្ងៃនោះដែរឬទេ? តែយើងបែរជាមិនចាំវិញនោះនាងអាចយល់បានថាយើងចាប់អារម្មណ៍ចំពោះនាងតែខាងក្រៅទេ មិនបានយកចិត្តទុកដាក់បំផុតនោះឡើយ ពិន្ទុរបស់យើងក៏ថយបន្តិចដែរ ។
១៤. នាងនិយាយពីអនាគតខាងមុខជាមួយយើង
* នារីដែលបាននិយាយថានៅពេលខាងមុខនាងប្រាថ្នាចង់បានយ៉ាងនេះយ៉ាងនោះចង់បានបុរសម្នាក់ដែលអាចធ្វើបែបនេះ បែបនោះ នោះវាមានន័យគ្រប់គ្រាន់ថានាងចង់ស្ដែងចេញពីដួងចិត្តនាងឲ្យបុរសនោះបានដឹងនិងចង់បានការឆ្លើយតបមួយរបស់យើង ត្រឡប់មកវិញ បើនាងគ្មានការចាប់អារម្មណ៍ចំពោះយើងទេ នាងនឹងមិននិយាយចេញពីបំណងអនាគតរបស់នាងឲ្យយើងដឹងឡើយ យើងអាចកាត់យល់បានថា នាងពេញចិត្តយើងហើយទើបនាងនិយាយពាក្យនេះចេញមក ម្យ៉ាងវិញទៀតនោះនាងចង់ដឹងថា តើយើងមានបំណងយ៉ាងណាដែរ បើសិនជានាងនិយាយដូច្នោះ ។
១៥. នាងរកឱកាសបានជួយយើង
* ស្ដ្រីដែលបង្ហាញឲ្យឃើញពីបំណងរបស់នាងចំពោះយើង គឺមិនមែនតាមរយៈពាក្យសំដីទាំងស្រុងនោះឡើយជួនកាល ត្រឹមតែតាមរយៈកាយវិការរបស់នាង គឺល្មមអាចឲ្យយើងយល់បានថានាងពេញចិត្តយើងដែរ :
* នាងព្យាយាមជួយដល់កិច្ចការដែលយើងមាន
* នាងជួយជាយោបល់ចំពោះបញ្ហាដែលយើងជួបប្រទះ
* នាងសំដែងឲ្យឃើញពីចិត្តឈឺឆ្អាលចំពោះយើង
* ប្រាប់អ្នកផ្សេងថានាងចង់ជួយយើង
* រកឱកាសឲ្យបានមកនិយាយប្រឹក្សាជាមួយយើងពីបញ្ហានានា
* នាងឲ្យយោបល់យើងច្រើន ព្រោះតែនាងស្រឡាញ់យើង ....៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment