About Me

THIS SITE IS UNDER CONSTRUCTION

Friday, May 25, 2012

វិធីសាស្ត្រ​ដើម្បី​សង្គ្រោះ​ជីវិត​អាពាហ៍ពិពាហ៍



​នៅពេល​ ដែល​អ្នក​បាន​ផ្លាស់​ប្តូរ​ពាក្យ​ស្បថស្បែរ អ្នក​បាន​សន្យារ​នឹង​ដៃគូ​របស់​អ្នក​ថា អ្នកនឹង​នៅ​ជាមួយ​គេ “​រហូត​ដល់​ថ្ងៃ​ស្លាប់​”​។ ដូច្នេះ តើ​មាន​អ្វី​កើតឡើង​ដែល​ធ្វើឱ្យ​អ្នក​ឈានទៅដល់​ចំណុច​មួយ​ដែល​អ្នក​គិត​ពី​ ការ​លែងលះ​? ប្រសិនបើ​អ្នក​ចងចាំ​នូវ​អ្វី​ដែល​ធ្វើឱ្យ​អ្នក​ធ្លាក់​ចូលទៅក្នុង​មន្ត​ ស្នេហ៍​កាល​ពី​គ្រា​ដំបូង អ្នក​អាច​សិក្សា​ពី​វិធីសាស្ត្រ​ដើម្បី​សង្គ្រោះ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ អ្នក​ដោយ​ការអនុវត្ត​តាម​ការណែនាំ​សាមញ្ញ​ខាងក្រោម​នេះ​៖
១. រៀប​ចំ​ពេល​វេលា​ខ្លះ​នៅ​ជាមួយគ្នា​៖ បិទ​ទូរស័ព្ទ ទូរទស្សន៍ និង​ការ​កម្មវិធី​ជជែក​កំសាន្ត​ជាមួយ​
មិត្តភក្តិ​តាម​អ៊ី​ន​ធើ​ណេត​របស់អ្នក ​។ បន្ទាប់​មក​អង្គុយ​ចុះ​ជាមួយគ្នា​និង​ស្តាប់​គ្នា​និយាយ​ឱ្យបាន​ជាក់ច្បាស់​ ។ ចែករំលែក​អារម្មណ៍​របស់​អ្នក​ជាមួយនឹង​ដៃគូ​របស់​អ្នក ហើយ​ស្តាប់​គាត់​និយាយ​ពី​អារម្មណ៍​របស់​គាត់​វិញ​។​
២. សរសេរ​សំបុត្រ​ស្នេហា​ឱ្យ​គ្នា​ទៅវិញទៅមក​៖ ចូរ​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​ផ្ញើរ​សំបុត្រ​ជាការ​រំឭក​ដល់​ដៃគូ​របស់​ អ្នក​ថា​អ្នក​ស្រឡាញ់​គាត់ ពិតជា​អាច​ជួយ​ឱ្យ​អ្នក​ត្រលប់​មក​ផ្សាភ្ជាប់​គ្នា​វិញ​បាន​។ បន្ថែម​ពីលើ​នេះ​ទៀត ការបញ្ជាក់​ពី​គុណសម្បត្តិ​ល្អ​បំផុត​របស់​មនុស្ស​សំខាន់​ម្នាក់​នោះ អាច​ជួយ​រំឭក​អ្នក​ពី​អ្វី​ដែល​ធ្វើឱ្យ​អ្នក​លង់​ស្រឡាញ់​គាត់​កាល​ពី​គ្រា​ ដំបូង​។​
៣. រៀប​គម្រោង​ការ​ណាត់ជួប​ពេលយប់​៖ គូស្នេហ៍​ជា​ច្រើន​រស់នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្តីសុខ​ក្នុង​រយៈពេល​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពេល​រៀបការ ដែល​ក្រោយមក​ពួក​គេ​ឈប់​តុបតែង​ខ្លួន​នឹង​ធ្វើការ​ណាត់​ជួប​ចេញ​ក្រៅ​ ជាមួយគ្នា​។ អ្នក​អាច​ផ្តល់​ថាមពល​ដល់​ទំនាក់ទំនង​ជាមួយ​ដៃគូ​របស់​អ្នក​ឡើងវិញ​ដោយ​ការ​ រៀប​គម្រោង​ចេញ​ក្រៅ​ជាមួយ​គ្នា​ម្តង​ក្នុង​មួយ​សប្តាហ៍ ពេល​នោះ​អ្នក​គ្មាន​ជម្រើស​អ្វី​ផ្សេង​នោះ​ទេ​ក្រៅពី​ការរៀបចំ​តុបតែង​ខ្លួន ​ឱ្យបាន​ស្អាត​បំផុត​។​
៤. ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ខ្លួនឯង​៖ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​រូបរាង​របស់​អ្នក​មិន​ស្អាត អ្នក​ប្រហែលជា​គិត​ថា​ដៃគូ​របស់​អ្នក​ក៏​គិត​ដូច្នោះ​ដែរ​។ ចូរ​បង្កើត​កម្មវិធី​ហាត់ប្រាណ​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​បញ្ចុះទម្ងន់ និង​ទទួលទាន​អាហារ​ឱ្យបាន​ត្រឹមត្រូវ​។ ចូរ​ទិញ​សម្លៀកបំពាក់​ថ្មី​សម្រាប់​ការ​ណាត់​ជួប​ពេលយប់ ឬ​ចំណាយ​ពេល​មួយ​ថ្ងៃ​ដើម្បី​ស្ប៉ា​។ ចូរ​ធ្វើ​អ្វី​ម្យ៉ាង​ដែល​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ប្រសើរ​ឡើង​ចំពោះ​ ខ្លួន​ឯ​។​
៥. ទុក​ដៃគូ​របស់​អ្នក​ជា​មនុស្ស​សំខាន់បំផុត​៖ ជាមួយនឹង ​ការងារ​និង​កូនៗ​ដែល​ទាមទារ​ការចាប់អារម្មណ៍​ពី​អ្នក​មិន​ឈប់ឈរ វា​ងាយស្រួល​ណាស់​ដែល​អ្នក​នឹងមិន​យកចិត្តទុកដាក់​លើ​ដៃគូ​របស់​អ្នក​។ ប៉ុន្តែ​នៅ​ថ្ងៃ​ណា​មួយ វា​នឹង​ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់​ជា​ថ្មី​ ម្តងទៀត ហើយ​អ្នកនឹង​ស្វែង​យល់​ថា​អ្នក​មិន​ស្គាល់​មនុស្ស​ដែល​គេង​ក្បែរ​អ្នកនោះ​ ច្បាស់​ប្រាកដ​នោះទេ​។ ចូរ​ចំណាយ​ពេល​ខ្លះ​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ដៃគូ​របស់​អ្នក ហើយ​បង្ហាញ​ឱ្យ​គេ​ដឹងថា អ្នក​តែងតែ​គិត​ពី​គេ​ជានិច្ច​។​

No comments:

CASINO





MOBILE MAGAZINE