About Me

THIS SITE IS UNDER CONSTRUCTION

Saturday, May 5, 2012

កម្ម​​វិធី​​​បុណ្យ​​វិសាខ​​បូជា​​​នៅ​​ព្រះ​​មហា​​សក្យ​មុនី​​ចេតិយ

យោង​តាម​ការ​​រៀប​ចំ​​ចាត់​តាំង​​ព្រះ​រាជ​ពិធី​​បុណ្យ ​​​​ទ្វាទសមាស​ បុណ្យ​ប្រពៃ​ណី​ជាតិ ប្រពៃណី​ព្រះ​ពុទ្ធ​
សាសនា ​បុណ្យ​ជាតិ​-អន្តរជាតិ​ និង​យោង​តាម​ផែន​ការ​​ណែ​នាំ​ ស្តី​ពី​ការ​រៀប​ចំ​ពិធី​បុណ្យ​​វិសាខ​បូជា ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​​ជាតិ​-អន្តរ​ជាតិ​ បាន​ប្រកាស​ថា គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​បុណ្យ​​ជាតិ-​អន្តរ​ជាតិ​ សហការ​​ជា​មួយ​​ក្រសួង​ធម្មការ​ និង​សាសនា រាជធានីភ្នំពេញ​ ខេត្ត​កណ្តាល ខេត្ត​កំពង់​ស្ពឺ​ ខេត្ត​កំពង់​ឆ្នាំង​ និង​ខេត្ត​កំពង់​ចា​ម​ នឹង​ចាត់​តាំង​រៀប​ចំ​​កម្ម​វិធី​​បុណ្យ​វិសាខ​បូជា​ ជា​ផ្លូវ​ការ​នៅ​ព្រះ​​មហា​សក្យ​មុនីចេតិយ​ ភ្នំ​ព្រះ​រាជ​ទ្រព្យ (ឧដុង្គ) ស្រុក​ពញា​ឮ ខេត្ត​កណ្តាល ដើម្បី​ឧទ្ទិស​ចំពោះ​​​ថ្ងៃ​ជា​មង្គល​​ទាំង​បី គឺ​ថ្ងៃ​​ប្រសូត​​ចាក​ឧទរ​ព្រះ​មាតា ថ្ងៃ​ត្រាស់​ដឹង​អនុត្ត​​រស​ម្មាសម្ពោធិញ្ញាណ​ និង​ថ្ងៃ​រំលត់​ខន្ធ​ចូល​​កាន់​ព្រះ​និព្វាន នៃ​ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​នៃ​យើង ។
​កម្ម​វិធី​ ថ្ងៃ​សៅរ៍ ១៥​​កើត ខែ​ពិសាខ ព.ស​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​​ទី​៥ ខែ​ឧសភា ​ឆ្នាំ​២០១២ ចាប់​ពី​ម៉ោង​៧​ព្រឹក​ទៅ នឹង​មាន​​ពិធី​ដង្ហែ​ប្រទក្សិណ​ជុំ​វិញ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ជា​ទីតាំង​​ព្រះ​មហា​សក្យមុនី​ចេតិយ ថ្វាយ​​គ្រឿង​​សក្ការ​បូជា សូត្រ​បទ​សរភញ្ញ​ នមស្ស​ការ​ព្រះ​រតនត្រ័យ សមាទាន​សីល ប្រកាស​វិសាខ​បូជា និង​ដាក់​បាត្រ​​ប្រគេន​​ព្រះ​សង្ឃ​៣០០​អង្គ ។ ពេល​រសៀល​​ចាប់​ពី​ម៉ោង​២​​តទៅ នមស្សការ​ព្រះ​រតនត្រ័យ​ សមាទាន​សីល សូត្រ​នមក្ការ​គា​ថា និង​សម្តែង​ធម្មទេសនា ។
ថ្ងៃ​អាទិត្យ​​ ១​រោច ខែ​ពិសាខ ព.ស​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១២ ចាប់​ពី​ម៉ោង​​៨ព្រឹកទៅ ទុក​ឱកាស​​ប្រគេន​ព្រះ​សង្ឃ​​ និង​ជូន​ពុទ្ធ​បរិស័ទ​​បំពេញ​​កុសល​ដោយ​សទ្ធា​​​ជ្រះ​ថ្លា​តាម​ប្រពៃ​ណី ។
អ្នក​មាន​បំណង​ចូល​រួម​សូម​នាំ​យក​ទៅ​ជា​មួយ​​ចង្ហាន់​ ​ ម្ហូប​ខ្ចប់​​សម្រាប់​ដាក់​បាត្រ​​ ប្រគេន​ព្រះ​​សង្ឃ​៣០០​អង្គ​ និង​គ្រឿង​សក្ការ​បូ​ជា​​មាន​ ទៀន​ ធូប ផ្កាភ្ញី សម្រាប់​ថ្វាយ​ព្រះ​មហា​​សក្យ​​មុនី​ចេតិយ និង​ព្រះ​​បរម​សារីរិកធាតុ​នៃ​ព្រះ​​សម្មា​​សម្ពុទ្ធ​​បរម​​គ្រូ​ជា​អម្ចាស់ នៅ​ព្រឹក​ថ្ងៃ​១៥កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​​៥ ខែ​ឧសភា ឆ្នាំ២០១២ ​ចាប់​ពី​ម៉ោង​៧​ព្រឹក​ទៅ ៕

No comments:

CASINO





MOBILE MAGAZINE