ច្បាប់នៅក្នុងប្រទេសឥណ្ឌា បានចាត់ទុកថា ស្ត្រីជន ជាតិឥណ្ឌា នៅពេលដែលបដិសេធ មិនព្រម រួមរ័កជាមួយ ស្វាមីរបស់ខ្លួន ជាអំពើមួយ ខុសទៅនឹងច្បាប់ ដែលនេះជាការកំណត់ ដ៏ភ្ញាក់ផ្អើលមួយសម្រាប់ស្រ្តីនៅលើពិភពលោក
ដែលត្រូវបានគេកំពុងយកចិត្តទុកដាក់ក្នុងការលើកតម្កើង តម្លៃ និងសិទ្ធិសេរីភាពនោះ ។ តែទោះជាយ៉ាងណា ច្បាប់នេះ វាបានចូលជាធរមានរួចទៅហើយនៅក្នុងប្រព័ន្ធច្បាប់ នៃប្រទេសឥណ្ឌា និងជាច្បាប់មួយខុសឆ្ងាយពី បណ្តាប្រទេសនានានៅលើពិភពលោក។
ដែលត្រូវបានគេកំពុងយកចិត្តទុកដាក់ក្នុងការលើកតម្កើង តម្លៃ និងសិទ្ធិសេរីភាពនោះ ។ តែទោះជាយ៉ាងណា ច្បាប់នេះ វាបានចូលជាធរមានរួចទៅហើយនៅក្នុងប្រព័ន្ធច្បាប់ នៃប្រទេសឥណ្ឌា និងជាច្បាប់មួយខុសឆ្ងាយពី បណ្តាប្រទេសនានានៅលើពិភពលោក។
តុលាកាក្រុងញូវដេលីប្រទេសឥណ្ឌា បានចេញសេចក្តីសម្រេចថា ប្រពន្ធបដិសេធ មិនព្រមរួមរ័កជាមួយប្តីចាត់ ទុកថា មានកំហុសនៅក្នុងផ្លូវច្បាប់។ ច្បាប់នេះត្រូវបានបង្កើតឡើងក្រោយពីបុរសម្នាក់ថ្លែងថា ប្រពន្ធរបស់ខ្លួន បានបដិសេធរួមដំណេកជាមួយគាត់ក្នុងថ្ងៃរៀបការ និងក្នុងអំឡុងពេល៥ខែ ដែលរួមរស់ជាមួយគ្នា ដោយគាត់ និងប្រពន្ធបានរួមដំណេកត្រឹមតែ១០ ទៅ១៥ដងប៉ុណ្ណោះ ។
ព័ត៌មាននោះបានផ្សាយឱ្យដឹងថា លោកហ្គាយឡាស់ ហ្គាមបៀ ចៅក្រមតុលាការកំពូលរបស់ឥណ្ឌា ថ្លែងថា តាម ចម្លើយរបស់ស្វាមី ដែលបញ្ជាក់ថា ភរិយារបស់ខ្លួនមិនព្រមរួមដំណេក និងដេកស្ងៀមគ្មានអារម្មណ៍រំជើបរំជួល ខណៈពេលរួមរ័ក គឺជារឿង មិនអាចលាក់លៀមបាន និងជាភស្ដុតាងសំខាន់ដែលបញ្ជាក់ថា ប្រពន្ធបានបដិសេធ មិនរួមរ័កជាមួយស្វាមីដោយគ្មានមូលហេតុសមរម្យ និងត្រូវចាត់ទុកជាទង្វើធ្វើទារុណកម្មលើស្វាមី ។
ចៅក្រមខាងលើថែមទាំងបញ្ជាក់ទៀតថា សិចគឺជាមូលដ្ឋាន នៃការរៀបអាពាហ៍ពិពាហ៍ ហើយបើការរៀបអាពា ហ៍ពិពាហ៍ គ្មានការរួមរ័ក ចាត់ទុកថាជារឿងគួរឱ្យស្អប់ខ្ពើម និងឈានទៅរកការលែងលះគ្នា និងចាត់ទុកថា ជា រឿងគួរតែទទួលការព្រមាន ព្រោះជាសម្ព័ន្ធភាព ដែលគ្មានសុទិដ្ឋិនិយម៕
No comments:
Post a Comment