About Me

THIS SITE IS UNDER CONSTRUCTION

Thursday, May 24, 2012

សុខភាព​ផ្លូវភេទ​របស់​ស្ត្រី​:​ របៀប​ដើម្បី​ទៅ​ដល់​ការ​ពេញចិត្ត​ផ្នែក​ផ្លូវភេទ



ការ​និយាយ​ពី​សុខភាព​ផ្លូវភេទ​ស្ត្រី​ អាច​ជួយ​អ្នក​និង​ដៃគូ​អ្នក​ឱ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​និង​បង្កើន​ភាព ​ពេញចិត្ត​ផ្នែក​ផ្លូវភេទ​។​ ពិចារណា​ពី​ចំណុច​ខាងក្រោម​ដើម្បី​ពិភាក្សា​ពី​តម្រូវការ​ផ្នែក​ផ្លូវភេទ​ របស់​អ្នក​ដោយ​ស្មោះត្រង់​។​អ្នកមាន​សិ​ទ្ឋិ​យ៉ាង​គ្រប់គ្រាន់​ដើម្បី​ទទួល​ សេចក្តីសុខ​និង​ស្រួល​ខាង​ផ្លូវភេទ​នេះ​។​
    ​ការ​និយាយ​ពី​បទ​ពិសោធន៍​និង​តម្រូវការ​ផ្លូវភេទ​អាច​ជា​រឿង​មួយ​ដ៏​ពិបាក​ ប៉ុន្តែ​វា​ជា​ប្រធានបទ​មួយ​ដែល​គួរតែ​លើក​ឡើង​ព្រោះ​វា​មាន​លទ្ធផល​ជា​ ច្រើន​ចំពោះ​អារម្មណ៍​និង​រាង​កាយ​របស់​អ្នក​ រួម​ទាំង​ទំនាក់ទំនង​ស្នេហា​។​ ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​ដើម្បី​ពិភាក្សា​ពី​កង្វល់​នៃ​សុខភាព​ផ្លូវភេទ ​និង​បង្កើន​ភាព​រីករាយ​ផ្នែក​ផ្លូវភេទ​។​

របៀប​នៃ​ការ​ចាប់ផ្តើម​និយាយ​ពី​តម្រូវការ​ផ្លូវភេទ
    ​វា​រឿង​ធម្មតា​ទេ​ដែល​អ្នក​មិន​ទម្លាប់​ក្នុង​ការ​និយាយ​ពី​បទ​ពិសោធន៍​និង ​តម្រូវការ​ផ្លូវភេទ​ ប៉ុន្តែ​ដៃគូ​របស់​អ្នក​មិន​អាច​ដឹង​ពី​គំនិត​របស់​អ្នក​នោះ​ទេ​។​ ការ​ចែករំលែក​គំនិត​របស់​អ្នក​ពី​សុខភាព​ស្ត្រី​អាច​ធ្វើ​ឱ្យ​អ្នក​កាន់តែ​ មាន​ភាព​ជិត​ស្និទ្ធ​និង​កាន់តែ​មាន​ភាព​រីករាយ​។​ ចាប់ផ្តើម​នូវ​ចំណុច​ដូច​ខាងក្រោម​:​
-​និយាយ​ពី​ភាព​មិន​ស្រួល​របស់​ អ្នក​:​ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ខ្វាយខ្វល់​ ត្រូវ​និយាយ​ចេញ​មក​។​ ការ​និយាយ​ដោយ​បើកចំហរ​ពី​កង្វល់​របស់​អ្នក​អាច​ជួយ​ឱ្យ​អ្នក​ចាប់ផ្តើម​ការ ​សន្ទនា​គ្នា​។​
-​ចាប់ផ្តើម​និយាយ​គ្នា​:​ នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ការ​សន្ទនា​គ្នា​ កំរិត​នៃ​ភាព​ក្លាហាន​និង​អារម្មណ៍​ស្រួល​ក្នុង​ចិត្តនឹង​កើនឡើង​។​
-​ កំណត់​ពេលវេលា​:​ ចៀស​សវាង​ការ​ប៉ះពាល់​អារម្មណ៍​គ្នា​ដោយ​ការ​និយាយ​គ្នា​យូរ​ពេក​។​ ការ​ចំណាយពេល​ ១៥​ នាទី​ ក្នុង​ការ​និយាយ​គ្នា​ពី​រឿង​នេះ​ អ្នក​ធ្វើ​ឱ្យ​អ្នក​ស្ថិត​ក្នុង​អារម្មណ៍​ដែល​ទទួលយក​បាន​។​
-​ការ​និយាយ ​គ្នា​ជា​ប្រចាំ​:​ ការ​សន្ទនា​ពី​បទ​ពិសោធន៍​និង​តម្រូវការ​ផ្លូវភេទ​អាច​នឹង​កាន់តែ​មាន​ភាព​ ងាយស្រួល​ប្រសិនបើ​អ្នក​និយាយ​គ្នា​កាន់តែ​ញឹកញាប់​។​
-​ប្រើ​សៀវភៅ​ឬ​ ភាពយន្ត​ណាមួយ​:​ ឱ្យ​ដៃគូ​របស់​អ្នក​អាន​សៀវភៅ​សុខភាព​ផ្លូវភេទ​របស់​ស្ត្រី​ ឬ​ណែនាំ​ជំពូក​ណាមួយ​ដែល​ផ្តល់​ជា​គំនិត​,​ សំណួរ​,​ ឬ​កង្វល់​របស់​អ្នក​។​ អ្នក​ក៏​អាច​ប្រើ​ចំណុច​ណាមួយ​ក្នុង​ភាពយន្ត​មក​ធើ្វ​ជា​ប្រធានបទ​ក្នុង​ការ ​ពិភាក្សា​។​
ប្រសិនបើ​អ្នក​នៅ​តែ​មាន​បញ្ហា​ក្នុង​ការ​ចាប់ផ្តើម​និយាយ​ពី​តម្រូវការ​ របស់​អ្នក​ ឬ​មិន​អាច​ដោះស្រាយ​បញ្ហា​ជា​ មួយ​ដៃគូ​ដោយ​ខ្លួនឯង​ អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​

ប្រធានបទ​ដែល​ត្រូវ​និយាយ​ជាមួយ​ដៃគូ​របស់​អ្នក
    ​ព្យាយាម​និយាយ​ឱ្យ​ជាក់លាក់​ នៅ​ពេល​អ្នក​និយាយ​ពី​ការ​រួម​ភេទ​ជាមួយនឹង​ដៃគូ​របស់​អ្នក​។​ អ្នក​អាច​ពិចារណា​នូវ​ប្រធានបទ​ខាងក្រោម​:
-​ពេលវេលា​:​ តើ​អ្នក​ទទួល​បាន​ពេលវេលា​គ្រប់គ្រាន់​សំរាប់​ភាព​ស្និទ្ធស្នាល​ឬទេ​?​ ប្រសិនបើ​អ្នក​ត្រូវការ​ ពេលវេលា​ ច្រើន​ជាង​នេះ​ អ្នក​ត្រូវ​និយាយ​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ផ្លាស់​ប្តូរ​វា​។​
-​ភាព​រ៉ូ​មែន​តិច​:​ និយាយ​ពី​ដំណើរ​នៃ​ភាព​រ៉ូ​មែន​តិច​អាច​ជួយ​រៀបចំ​ដំណាក់កាល​សំរាប់​ភាព​ស្និទ្ធស្នាល​ផ្លូវភេទ​។​
- ​ភាព​រីករាយ​:​ ពិភាក្សា​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​អាច​ទទួល​បាន​ភាព​រីករាយ​នៃ​បុគ្គល​ រៀងខ្លួន​និង​ទាំង​សងខាង​។​ ចរចា​ពី​សំណើរ​របស់​អ្នក​ទាំង​ពីរ​ប្រសិនបើ​មាន​អ្នក​ណា​ម្នាក់​មិន​ ពេញចិត្ត​។​
-​ការ​រួម​ភេទ​ដែល​គួរ​ឱ្យ​ធុញទ្រាន់​:​ ប្រសិនបើ​ការ​រួម​ភេទ​ក្លាយជា​ទម្លាប់​ អ្នក​គួរ​និយាយ​ពី​ការ​ផ្លាស់​ប្តូរ​ ដូច​ជា​ ផ្លាស់​ប្តូរ​ពេលវេលា​រួម​ភេទ​ ឬ​សាកល្បង​វិធីសាស្ត្រ​ថ្មី​,​ ការ​ថ្នាក់ថ្នម​ឱ្យ​យូរ​ជាង​មុន​,​ ការ​ម៉ាស្សា​ដាស់​អារម្មណ៍​ផ្លូវភេទ​ (sensual​ massage),​ ការ​បបោសអង្អែល​,​ ការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ ឬ​ប្រើ​ឧបករណ៍​រំញោច​។​
-​ការ​ឱ្យ​និយម​ន័យ​លើ​ការ​រួម​ភេទ​:​ ការ​រួម​ភេទ​គឺ​មិន​ខុស​ពី​ការ​ទាក់ទង​គ្នា​។​ រំលឹក​គ្នា​ថា​វា​គឺជា​ឱកាស​សំរាប់​ភាព​ស្និទ្ធស្នាល​ផ្នែក​អារម្មណ៍​និង​ រាង​កាយ​ ដែល​សាង​ទំនាក់ទំនង​ស្នេហា​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​។​
-​ការ​ ផ្លាស់​ប្តូរ​រាង​កាយ​:​ និយាយ​ពី​ការ​ផ្លាស់​ប្តូរ​រាង​កាយ​ដែល​អាច​មាន​ឥទ្ធិ​ព​លើ​ជីវិត​រួម​ភេទ​ ដូច​ជា​ ជំងឺ​,​ ការ​ឡើង​ទម្ងន់​,​ និង​ការ​ប្រែប្រួល​បន្ទាប់​ពី​ការ​វះកាត់​ ឬ​ផ្លាស់​ប្តូរ​អរ​ម៉ូ​ន​។​
- ​ការ​ផ្លាស់​ប្តូរ​ផ្នែក​អារម្មណ៍​ លើក​ឡើង​ពី​ចរិតលក្ខណៈ​និង​កត្តា​ផ្លូវចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​ការ​រួម​ ភេទ​ ដូច​ជា​ ងាយ​នឹង​បែក​អារម្មណ៍​,​ ខ្វល់ខ្វាយ​,​ ភាព​ក្រៀមក្រំ​ចិត្ត​,​ ការ​ខឹង​ ឬ​ភាព​តានតឹង​។​
-​ការ​គិត​លម្អៀង​:​ ពិភាក្សា​ពី​ភាព​ជឿជាក់​និង​ការ​សង្ឃឹម​ពី​ការ​រួម​ភេទ​។​ បដិសេធ​ចំពោះ​រឿង​មិន​ពិត​ ដូច​ជា​ គំនិត​ដែល​ថា​ស្ត្រី​នឹង​មិនសូវ​មាន​អារម្មណ៍​ផ្លូវភេទ​ក្រោយ​ពេល​លែង​មាន​ រដូវ​ អាច​ជួយ​ជីវិត​ផ្លូវភេទ​របស់​អ្នក​។​
ដំណោះស្រាយ​នៃ​តម្រូវការ​ផ្លូវភេទ​ខុស​គ្នា​
    ​តម្រូវការ​ផ្លូវភេទ​គឺ​មាន​ច្រើន​ខុសៗ​គ្នា​។​ កត្តា​ជា​ច្រើន​អាច​មាន​ឥទ្ធិពល​លើ​ចំណង់​ផ្លូវភេទ​ គិត​ចាប់ពី​ភាព​តានតឹង​,​ ជំងឺ​ និង​ ការ​ចាស់​ទៅ​តាម​អាយុ​ រហូត​ដល់​ កត្តា​គ្រួសារ​,​ ការងារ​ និង​សង្គម​។​ មិន​ថា​មូលហេតុ​ក្នុង​តម្រូវការ​ផ្លូវភេទ​រវាង​ដៃគូ​ជា​អ្វី​នោះ​ទេ​ វា​អាច​ធ្វើ​ឱ្យ​មាន​អារម្មណ៍​នៅ​ឆ្ងាយ​ពី​គ្នា​ ឬ​ការ​អន់ចិត្ត​។​ អ្នក​គួរ​និយាយ​ជាមួយ​ដៃគូ​របស់​អ្នក​អំពី​ចំណុច​ដូច​ខាងក្រោម​:
-​ តម្រូវការ​ផ្លូវភេទ​:​ ប្រសិនបើ​តម្រូវការ​ផ្នែក​អារម្មណ៍​របស់​អ្នក​មិន​បាន​បំពេញ​ អ្នក​អាច​នឹង​មិន​មាន​អារម្មណ៍​ចង់​រួម​ភេទ​។​ គិត​ពី​អ្វី​ដែល​ដៃគូ​របស់​អ្នក​អាច​ធ្វើ​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ ផ្នែក​អារម្មណ៍​របស់​អ្នក​ ហើយ​និយាយ​វា​ដោយ​បើកចំហរ​និង​ស្មោះត្រង់​។​
- ​ភាព​ខុស​គ្នា​របស់​អ្នក​ពី​ចំណង់​ផ្លូវភេទ​:​ ក្នុង​ទំនាក់ទំនង​ស្នេហា​រយៈពេល​វែង​ ពួក​គាត់​អាច​នឹង​ជួប​ប្រទះ​ការ​មិន​ត្រូវ​គ្នា​នៃ​កំរិត​នៃ​ចំណង់​ផ្លូវភេទ ​។​ ពិភាក្សា​ពី​ភាព​ខុស​គ្នា​ទាំងនេះ​ និង​សាកល្បង​ជម្រើស​ផ្សេងៗ​ដែល​អាច​តម្រូវ​ចិត្ត​អ្នក​ទាំង​ពីរ​។​
ប្រសិនបើ​អ្នកមាន​កង្វល់​ពី​កំរិត​នៃ​ចំណង់​របស់​អ្នក​ អ្នក​អាច​ធ្វើការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​ ប្រសិនបើ​ថ្នាំ​មួយ​ចំនួន​មាន​ឥទ្ធិពល​លើ​ចំណង់​ផ្លូវភេទ​របស់​អ្នក​ អ្នក​ត្រូវ​សួរ​គ្រូពេទ្យ​រក​ថ្នាំ​ដែល​អាច​ជំនួស​បាន​។​ ប្រសិនបើ​មាន​សញ្ញា​ផ្នែក​រាង​កាយ​ ដូច​ជា​ អវយវៈ​ភេទ​មាន​ភាព​ស្ងួត​ អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​អ្នក​ អ្នក​ត្រូវ​សួរ​គ្រូពេទ្យ​ពី​ការ​ព្យាបាល​។​ ឧទាហរណ៍​:​ ការ​ប្រើ​ប្រេង​ឬ​ថ្នាំ​ផ្សេងៗ​ដែល​អាច​ជួយ​ព្យាបាល​អវយវៈ​ភេទ​ស្ងួត​និង​ ការ​ប្រែប្រួល​នៃ​អរ​ម៉ូ​ន​ឬ​កត្តា​ផ្សេង​ទៀត​៕

No comments:

CASINO





MOBILE MAGAZINE