About Me

THIS SITE IS UNDER CONSTRUCTION

Saturday, May 26, 2012

សង្គម​ជឿនលឿន មនុស្ស​ភ្លើតភ្លើន

ការបើក​ចំហរ​ទីផ្សារ​ឱ្យមាន​ការហូរ​ចូលនៃ​អ្នក​វិនិយោគ​ទុន ភ្ញៀវទេសចរ និងទំនាក់​ទំនង​កិច្ចការ​បរទេស ប្រយោជន៍ អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច​ជាតិ​ឱ្យ​លូតលាស់​ទៅមុខ។ ការ​ភ្លើតភ្លើន​ត្រេក​ត្រអាល​របស់​មនុស្ស​បានធ្វើ​ឱ្យសង្គម​ប្រែពណ៌​ យ៉ាងឆាប់ រហ័ស ក្នុងពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ។ ការបើក​ចំហរធ្វើ​ឱ្យប្រទេស​យើងជួប​ប្រទះនឹង​បញ្ហាមួយ​ចំនួនដែល​អាចចាត់​ ទុកជា​ជម្ងឺមហារីក​របស់សង្គម។ ជម្ងឺនេះ​បានកើត​ទ្បើង​ចំពោះ​មនុស្សគ្រប់វ័យ​ដោយរាប់​តាំងពីកុមារ​ទ្បើងទៅ។
ការភ្លើតភ្លើន​ផ្នែកស្មារតី

ការហូរចូល​វប្បធម៌​បរទេស​តាមរយៈ​ខ្សែភាពយន្ដ កាសែត​វីដេអូ សាព័ត៌មាន ទស្សនាវដ្ដី​ជាដើម និងការបើក​ទូលាយផ្នែក ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើឱ្យ​ជនខិលខូច​ឆ្លៀត​ឱកាស​កេង​យកផល​ចំណេញ តាមរយៈ​ការវាយ​លុកនូវ​រូបភាព​អាស​អាភាស បងតូច​បងធំ ធ្វើឱ្យ​មនុស្សមើល​ឃើញហើយ ចង់អនុវត្ដ​តាម ជាពិសេស​យុវវ័យ​ដោយគិត​ថាទង្វើ​ទាំងនោះ​នាំឱ្យ​គេទ្បូយ សង្ហា អ្នកផង​កោត​សរសើរ ។ ការធ្លាក់ចុះ ផ្នែក​សីលធម៌​រស់នៅ​របស់មនុស្ស នាំឱ្យ​សង្គមមាន​ការ​ភ្លើតភ្លើន​ទាំង​យុវវ័យ មនុស្ស​ពេញវ័យ និងមនុស្ស​ចាស់ នាំឱ្យ មានការ​កាប់សម្លាប់ ចងអាឃាតគ្នា ជះទឹកអាស៊ីត ការចាប់រំលោភ​សេពសន្ថវៈ​ជាដើម។ ការហូរ​ចូលនៃ​វប្បធម៌​បរទេស បានអង្រួន យុវវ័យ​យើងមួយ​ចំនួនឱ្យ​ចង់ប្រព្រឹត្ដ​តាម។ វប្បធម៌​ទាំងនោះ​សម្រាប់​ប្រទេស​ជឿនលឿន​បានទទួល​យកជា​ទំនៀម​ទម្លាប់​របៀបរៀប រយរស់នៅ និងបរិយាកាស​សង្គមរបស់​គេទៅហើយ។ ដោយឡែក​សម្រាប់ប្រទេស​យើងពិបាក​ទទួលយក​ខ្លាំងណាស់ តួយ៉ាង​ដូចជា សម្លៀក​បំពាក់​យុវវ័យ​មួយចំនួន​កំពុងចម្លង​បែបបស្ចិម​ប្រទេស លេចលើ ខើចក្រោម ចោះរន្ធ​ត្រចៀក ពាក់ក្រវិលច្រើន​ពេញ​ត្រចៀក ទាំងប្រុស​ទាំងស្រី មានទាំង​ចោះច្រមុះ បបូរមាត់ ចោះទងផ្ចិត និងសាក់​រូបភាព​តាម​កន្លែងផ្សេងៗ​ជាច្រើន​ទៀត។
ការភ្លើតភ្លើន​ផ្នែក​សម្ភារៈ
សម្ភារៈ​សម្បូរបែប ដូចជា​កុំព្យូទ័រ អ៊ីនធើណេត ទូរសព្ទ័​ឌីជីថល​ទំនើប វីដេអូស៊ីឌី​ជាដើម ធ្វើឱ្យ​មានការ​ទំនាក់​ទំនង​គ្នាយ៉ាង ឆាប់រហ័ស បញ្ចូនឱ្យ​គ្នាទៅវិញ​ទៅមក។ ការបើក​ទូលាយ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ទើបបង្ក​ឱ្យមាន​ជនខិលខូច​ឆ្លៀតឱកាស​បញ្ជូនព័ត៌ មានមិន​សមរម្យ​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស។ សម្ភារៈមួយ​ចំនួនទៀត ដូចជាឡាន មាសប្រាក់ ផ្ទះ និងសម្លៀក​បំពាក់ទាន់​សម័យក៏​បាន ធ្វើឱ្យ​អារម្មណ៍​ត្រេកត្រអាល​ចង់មាន​ចង់បាន​ដូចគេ។ ជាហេតុនាំ​ឱ្យមាន​ការលក់ខ្លួន លក់សម្រស់ លួច ឆក់ប្លន់ សម្លាប់គ្នា ប្រពន្ធចុង ប្រពន្ធដើម បង្កើតជា​ភាពវឹកវរ​នៅក្នុង​សង្គម។ ចំណែក​គ្រឿងញៀន ដូចជាយ៉ាម៉ា អំហ្វេតាមីន​ជាដើម ក៏បានរួម​ចំណែក​បង្កភាពភ្លើត ភ្លើននៅ​កម្ពុជា​ផងដែរ។ ការញៀន​បានបង្ក​ជាអំពើ​ពាលា​អាវាសែ អនាចារ និងលួចប្លន់​ដើម្បីបំពេញ​តម្រូវការ​ញៀន។
កុំព្យូទ័រ អ៊ីនធើណេត ទូរសព្ទ័​ឌីជីថល​ទំនើប និងវីដេអូស៊ីឌី​ត្រូវបាន​ប្រើប្រាស់​យ៉ាងទូលំ​ទូលាយ។ ភាពសម្បូរ​បែបបាន​ធ្វើឱ្យ អ្នកខ្លះ​រត់ដេញ​តាមស៊េរី​សឹងមិនទាន់ ទើបបណ្ដាល​ឱ្យមាន​ការលួច និងឆក់ប្លន់គ្នា។ អ្នកខ្លះ​ប្រើប្រាស់​វាហួស​កម្រិត ដូចជាពេល​តែមួយ ប្រើកុំព្យូទ័រ ទូរស័ព្ទ កាសស្ដាប់ម៉ាញ៉េ ហាក់ដូចជា​ទំនើបជ្រុល។ អ្នកខ្លះទៀត​ប្រើវា​សម្រាប់​កាត់ត ឬបញ្ជូន​រូបភាព​មិនត្រឹមត្រូវ​ទៅឱ្យ គ្នាទៅវិញ​ទៅមក។
ម៉ូតូ និងទ្បាន​ទំនើប​បានធ្វើ​ឱ្យអ្នក​ខ្លះប្រើប្រាស់​វាក្នុង​ល្បឿន​ហួសកម្រិត បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍។ អ្នកខ្លះ​ទៀតប្រើ វាដើម្បី​ការប្រណាំង​នៅលើផ្លូវ​សាធារណៈ។ អ្នកខ្លះទៀត​បើកបរ​បណ្ដើរ ចាក់ម៉ាញ៉េ​ស៊ីឌីបណ្ដើរ​ដោយសម្លេង​ទ្រហ៊ឹង​រំខានដល់​អ្នកដ ទៃ។ រូបភាព​មួយចំនួន​ទៀត ដូចជាការ​ប្ដូរសម្លេង​ស៊ីផ្លេ ភ្លើងពណ៌បំភ្លឺ និងគូសវាស​រូបភាព​ផ្សេងៗ។
ការស្រឡាញ់គ្នា រស់នៅ​ជាមួយគ្នា​មុនរៀបការ
បើព្រមព្រៀង​រស់នៅ​ជាមួយគ្នា​រហូតមិន​ថ្វីទេ តែបើ​មានភាគី​ណាមួយ​បែកចិត្ដ​នោះ វានាំឱ្យ​មានអំពើ​អត្ថឃាត ហិង្សា កាប់សម្លាប់ និងជះទឹកអាស៊ីត​ទៅលើភាគី​ដែលក្បត់។ សម្រាប់​ប្រទេសគេ ការរស់​នៅជាមួយ​គ្នាមុនពេល​រៀបការ វាជាការ​ធម្មតា។ ភាគច្រើន​ពួកគេ​មានតុល្យភាព​ផ្នែក​ចំណេះដឹង ផ្នែកសេដ្ឋកិច្ច ទំនាក់ទំនង​សង្គម​ជាដើម។ បើភាគី​ទាំងសង​ខាងយល់​ថា មិនអាចរស់ នៅជាមួយ​គ្នាបាន គេនឹងផ្ដាច់​ទំនាក់​ទំនង រួចចាប់​ផ្ដើមទំនាក់​ទំនង​ស្នេហាថ្មី។ ដោយទ្បែក​សម្រាប់​ប្រទេស​យើងវិញ ស្ដ្រីមួយភាគ​ធំពឹង ផ្អែកទាំង​ស្រុងលើ​សេដ្ឋកិច្ច​របស់បុរស ម្ល៉ោះហើយ​ពេលមាន​បញ្ហាប្រេះឆា​កើតឡើង ស្ដ្រីពិបាក​នឹងទទួល​យកណាស់។ មាន​មនុស្សចាស់ មួយចំនួន​ក៏ភ្លើតភ្លើន​ខ្លាំងដែរ ទាំងសម្លៀក​បំពាក់ ទាំងការ​ប្រើប្រាស់​សម្ភារៈ ដោយមិន​គិតអំពី​អាយុវ័យ​របស់ខ្លួន។ អ្នកខ្លះ​ថែមទាំង លួចលាក់​ចិញ្ចឹមស្រី ចិញ្ចឹមប្រុស​ក្មេងអាយុ​ប្រហែលនឹង​កូនរបស់ខ្លួន​ក៏មានដែរ។
ពីធីរៀប​អាពាហ៍​ពិពាហ៍
ពីធីរៀប​អាពាហ៍​ពិពាហ៍​នាសម័យ​នេះមួយចំនួន ត្រូវបានរៀបចំ​ទ្បើងដោយ​សង្ខេប។ ការកាត់​ចោលនូវ​ពិធីតាម​បែបប្រពៃណី​មួយ​ចំនួនចេញ ដើម្បីជា​ការចំណេញ​ពេលវេលា និងថវិការ។ ប៉ុន្ដែពិធី​កាត់នំ​ដែលមិន​មានលក្ខណៈ​ប្រពៃណី​ត្រូវបាន​បង្កើតទ្បើង​ទៅ វិញ។
ពីធីបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ
ជាពិធីបុណ្យ​ប្រពៃណី​មួយដ៏សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​យើង។ ប៉ុន្ដែពិធីដ៏​ល្អមួយនេះ ត្រូវបាន​អ្នកខ្លះ​យកជាឱកាស​ក្នុងការ កេងចំណេញ​ទៅលើ​នារីតាមរយៈ​ការជះទឹក និងលាបម្សៅ ហើយបន្លំ​បៀតបៀន​រាងកាយ និងគ្រឿង​អលង្កា​របស់នារី​ទាំងនោះ។ មួយវិញទៀត ពិធីរាំវង់​កំសាន្ដ​នៅពេល​ចូលឆ្នាំ ច្រើនតែ​មានការ​ឈ្លោះទាស់​ទែងគ្នា រហូតដល់​កាប់សម្លាប់គ្នា ដោយហេតុ​ផលបន្ដិច បន្ដួចតែ​ប៉ុណ្ណោះ៕

No comments:

CASINO





MOBILE MAGAZINE