ការប្រចែប្រចណ្ឌត្រូវបានមនុស្សទូទៅយល់ថា ជាអារម្មណ៍កើតឡើងដើម្បីការពារដៃគូស្នេហាមិនឲ្យងាកបែកឆ្វេង ទៅរកជនទីបី។ មនុស្សមួយចំនួនជឿជាក់ថា វត្តមាននៃភាពប្រចណ្ឌជាភស្តុតាងដែលបង្ហាញពី ការយកចិត្តទុកដាក់ និងខ្វល់ខ្វាយដែលជួយរក្សាស្នេហាឲ្យមានស្ថិរភាព។ ផ្ទុយទៅវិញ
អារម្មណ៍មួយនេះជារឿយៗតែងជាមូលហេតុនាំទៅរកភាពបែកបាក់។
ទោះជាយ៉ាងណាក៏ដោយ វាអាស្រ័យទៅលើមនុស្សជាអ្នកប្រើប្រាស់អារម្មណ៍នោះទេ បើចេះប្រើបានត្រឹមត្រូវភាពប្រចែប្រចណ្ឌ ដូចជាការបន្ថែមល្បោយស្នេហ៍ឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ឡើង តែបើប្រើមិនបានត្រឹមត្រូវនឹងនាំទៅរកភាពអាក់អន់ស្រពន់ចិត្តរវាង គ្នា និងគ្នាដែលមិនយូរមិនឆាប់បង្កឲ្យមានភាពប្រេះឆាមិនខាន។
ដើម្បីឲ្យកាន់តែច្បាស់ ពេលនេះ Sabay នឹងលើកយកឫសគល់មួយចំនួនដែលនាំឲ្យមានភាពប្រចែប្រចណ្ឌ។
១. ការភ័យខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់
ស្រឡាញ់មនុស្សម្នាក់ និងទទួលបានការស្រឡាញ់តប ជាអារម្មណ៍មួយដ៏ជ្រាលជ្រៅដែលអ្នកពិតជាមិនចង់បាត់បង់ដោយងាយៗ នោះឡើយ។ ប្រសិនបើអ្នកទទួលបាន សញ្ញាអវិជ្ជមានណាមួយកំពុងគំរាមកំហែងទៅលើសម្ពន្ធភាពអ្នកនិងគូ ស្នេហ៍ អ្នកប្រាកដជាមានប្រតិកម្មតបវិញក្នុងបំណងគាំពារស្នេហាអ្នក។
២. កង្វះការជឿជាក់
សម្ពន្ធភាពស្នេហា ដែលធ្វើឡើងដោយបើកចំហ និងជឿជាក់គ្នាទៅវិញទៅមក តែងទទួលបាននូវសុភមង្គលដ៏រឹងមាំជាងស្នេហាដែលមានការសង្ស័យ មិនទុកចិត្តគ្នា។ ជាធម្មជាតិ ទោះបីជាអ្នកជឿជាក់លើដៃគូយ៉ាងណា អ្នកតែងស្ដែងចេញនូវភាពមិនទុកចិត្ត ព្រោះយល់ថា គេអាចនឹងងាកចេញ ប្រសិនបើចំណាយពេលវេលាច្រើនជាងខ្លួន។
៣. ទុកដៃគូជាកម្មសិទ្ធិផ្ដាច់មុខ
ការស្រឡាញ់មនុស្សម្នាក់ ដល់កម្រិតមួយដែលគេហៅថា ”ស្រឡាញ់ផ្កាប់មុខ ” ហើយ នោះអ្នកនឹងឃើញរាល់ទង្វើ កាយវិការរបស់មនុស្សម្នាក់នោះល្អទាំងអស់។ ដូចសុភាសិតខ្មែរមួយលើកឡើងថា “ មិនបានឃើញមុខ ឃើញត្រឹមដំបូលផ្ទះក៏អស់ចិត្ត“។ បើដូចនេះ នៅពេលដែលឃើញមនុស្សដែលមានភេទផ្ទុយគ្នា មកនិយាយលេង ឬធ្វើអ្វីជាលក្ខណៈស្និទ្ធស្នាល បន្តិចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ខឹងប្រចែប្រចណ្ឌជាមិនខាន។ អ្នកតែងចង់ឃុំឃាំងទុករូបគេសម្រាប់ខ្លួនឯង មិនចង់ឲ្យអ្នកដទៃមកក្បែរសូម្បីតែលែបខាយត្រឹមពាក្យសម្ដី។
សរុបមក ចង់បានស្នេហាដែលយល់ចិត្តតម្រូវឲ្យអ្នកចេះគ្រប់គ្រងអារម្មណ៍ ប្រចែប្រចណ្ឌក្នុងកម្រិតមួយដែលអាចទទួលយកបាន ជៀសវាងការយល់តែពីអារម្មណ៍របស់ខ្លួនតែម្នាក់ឯងដែលនឹងនាំទៅ រកភាពប្រេះស្រាំនៃស្នេហាតែប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment