About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, August 29, 2012

មាតាបិតា​ប្រឈមមុខ​នឹង​ស្នេហា​របស់​កូន​វ័យ​ជំទង់​ដោយ​របៀប​ណា​?


ក្នុង ​ចំណោម​បញ្ហា​ទាំងអស់​ដែល​មាតាបិតា​ជួបប្រទះ​នៅពេលដែល​កូន​របស់​ គាត់​ធំ​ឡើង​ឈាន​ដល់​វ័យ​ជំទង់ ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​អាច​ជា​រឿង​ដ៏​ពិបាក​បំផុត​ក្នុង​ការដោះស្រាយ ​។ អារម្មណ៍​មួម៉ៅ​ដោយសារ​អរ​ម៉ូ​ន តម្រូវការ​ក្នុង​ការចាកចេញ​ពី​ការគ្រប់គ្រង​របស់​ឪពុកម្តាយ និង​សម្ពាធ​ពី​មិត្តភក្តិ សុទ្ធ​តែ​អាច​ធ្វើឱ្យ​ការ​ណាត់​ជួប​និង​ស្នេហា​លើកដំបូង​ប្រែ​ក្លាយទៅជា​ពេល ​វេលា​ដែល​គ្មាន​ភាព​រីករាយ មិន​ថា​គេ​ជា​ក្មេង​ជំទង់​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ឬ​ដាក់ខ្លួន​ កម្រិតណា​នោះទេ​។ ចូរ​សាកល្បង​ការណែនាំ​ខាង​ក្រោម​ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ស្នេហា​ ទាំងនោះ​ជា​មួយ​កូនៗ​វ័យ​ជំទង់​របស់​អ្នក​។​
១. ត្រៀម ​ខ្លួន​សម្រាប់​ថ្ងៃ​ដែល​ កូន​របស់​អ្នក​ប្រកាស​ប្រាប់​ថា​គេ​មាន​ស្នេហា​។ ឪពុកម្តាយ​ដែល​ស្ថិតក្នុង​ភាព​មិន​ព្រម​ទទួលស្គាល់​ថា​កូន​របស់​ពួកគេ​ធំ​ ដឹងក្តី​ហើយ គឺ​បាន​ត្រឹមតែ​បង្ក​ឱ្យ​មាន​ការឈឺចាប់​ដែល​មិន​អាច​ជៀ​សរួច​ដែល​កើតមាន​ ជាមួយនឹង​ការ​ខំប្រឹង​បញ្ឈប់​វា​តែប៉ុណ្ណោះ​។​
២. រក្សា ​គំនិត​ភាគច្រើន​ពី​ ជម្រើស​មិត្តភក្តិ​របស់​កូន​ទុក​ក្នុង​ចិត្ត លុះត្រាតែ​អ្នក​ជឿ​ថា​កូន​របស់​អ្នក​ស្ថិតក្នុង​គ្រោះថ្នាក់​ចំពោះ​មិត្តភាព ​មួយ​នោះ​។ ការរិះគន់​ពី​មិត្តភក្តិ​របស់​ពួកគេ​អាច​ធ្វើឱ្យ​ពួកគេ​កាន់តែ​រឹងទទឹង​និង​ ពិបាក​នឹង​ចុះសម្រុង​ជាមួយ​អ្នក​។​
៣. ជួយ​កូន​របស់​អ្នក​ត្រៀមលក្ខណៈ​ដោយ​ប្រាកដថា​អ្នក​និយាយ​ពី​បញ្ហា​ការ​ រួមភេទ​ក្នុងពេល​មួយ​ដែល​សាកស​ម​និង​មាន​ប្រយោជន៍​។ មិន​ថា​អ្នក​និយាយ​តែ​ពី​រឿង​តម​មិន​រួមភេទ ឬ​អប់រំ​ពី​ការពន្យា​កំណើត​នោះទេ ចូរ​និយាយ​ជាមួយ​ពួកគេ​ឱ្យបាន​មុន​ពេល​ដែល​ពួកគេ​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ ស្នេហា​លើកទីមួយ​។​
៤. ជឿជាក់​ថា​កូន​របស់​អ្នក​ធ្វើ​ការសម្រេច​ចិត្តបាន​ល្អ​៖ អ្នក​មាន​ឱកាស​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ការលូតលាស់​របស់​ ពួកគេ​ដើម្បី​បង្ហាញ​ពី​តម្លៃ​របស់​អ្នក​ចំពោះ​ពួកគេ​។ ឥលូវ​ដល់ពេល​ដែល​ពួកគេ​ត្រូវ​ប្រើ​តម្លៃ​ទាំង​នោះ​តាម​វិធីសាស្ត្រ​របស់​ ពួកគេ​ផ្ទាល់​ហើយ​។​
៥. ដាក់​ព្រំដែន​ដែល​សមាជិក​គ្រួសារ​គ្រប់​រូប​សុទ្ធ​តែ​យល់ស្រប​៖ ច្បាប់ គោលការណ៍ ការហាមឃាត់​ផ្សេងៗ សិទ្ធ​បើកបរ និង​ការយល់ស្រប​លើ​ផ្នែក​ហិរញ្ញវត្ថុ គួរតែ​សម្រេច​ចិត្ត​ក្នុង​ការប្រជុំ​គ្រួសារ ដែល​រួមមាន​សមាជិក​គ្រប់គ្នា​ដែល​ទទួល​ផលប៉ះពាល់​ដោយ​ទំនាក់ទំនង​ស្នេហា​ ថ្មី​របស់​កូន​។

No comments:

CASINO





MOBILE MAGAZINE