About Me

THIS SITE IS UNDER CONSTRUCTION

Sunday, August 5, 2012

ភូមិភាគខាងត្បូងនៃប្រទេសថៃនិងប្រវត្តិសាស្ត្រខ្មែរ

    សិល្បៈ​ខ្មែរ​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ពី​ដើម​ស​.វ​ទី​១ ដល់ទី​១៣ ត្រូវបាន​ប្រសូត្រ​ឡើង​ក្នុងអម្លុងពេល​ជាមួយគ្នា និង​សិល្បៈ​ខ្មែរ​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​ដែរ ដែល​ស្ថិតក្រោម​ឥណ្ឌា​នីយកម្ម ជាពិសេស​នៅ​ប្រទេស​កម្ពុជា លាវ និង​វៀតណាម​ខាងត្បូង ម្យ៉ាងវិញទៀត​គ្មាន​ហេតុផល​ដែល​បង្ហាញថា ភូមិភាគ​កណ្តាល​និង​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន មិនមែនជា​ភាគ​មួយ​នៃ​ចក្រភព​ហ្វូណន ដែលជា​រដ្ឋ​ខ្មែរ​ដំបូងបង្អស់​នោះឡើយ ពីព្រោះ​ភស្តុតាង​បុរាណវិទ្យា និង​កំណត់ហេតុ​ចិនបាន​ឲ្យ​ដឹងថា ហ្វូណន​បាន​លាតសន្ធឹង​ពី​ប្រទេស​(លាវ​ឬ​ឡាវ​) ដល់​តំបន់​សណ្តរ​នៃ​ដង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម និង​ប្រទេស​វៀតណាម​ខាងត្បូង ហើយពី​នោះ​ដល់​តំបន់​មេគង្គ​ផ្នែក​កណ្តាល រួមទាំង​ខេត្ត​សុខោទ័យ ជ្រលង​ទន្លេ​ចៅ​ប្រា​យ៉ា និង​មួយ​ភាគ​នៃ​ឧបទ្វីប​ម៉ា​ឡេ​ថែម​ទៀតផង ។​
ព្រះ​វិស្ណុ ខេត្ត សុរា​ដ្ឋ​ធ៉ា​នី (ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)
ព្រះ​វិស្ណុ (ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)
 ព្រះ​វិស្ណុ (ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)
    សមត្ថភាព​និង​ចក្ខុវិស័យ​មិន​ទូលំទូលាយ ឬ​លំអៀង​របស់​អ្នកស្រាវជ្រាវ​បរទេស​មួយចំនួន បាន​មើលរំលង​បញ្ហា​នេះ ហើយ​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ ដោយ​គេ​ប្រើពាក្យ​ថាប្រហាក់​ប្រហែលជានិងអាចជាដើម ដែល​មិន​អាចធ្វើ​ឲ្យ​គេ​យល់បាន​ច្បាស់​ទេ​ថា​តើ ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន នាគ្រា​បឋម​នៃ​សម័យ​ប្រវត្តិសាស្ត្រ ស្ថិតក្នុង​ព្រំប្រទល់​របស់​ហ្វូណន​ឬ​អត់ ម្យ៉ាងវិញទៀត​ការប្រើ​ឃ្លាប្រយោគ​ដូចជាឥទ្ធិពល​របស់​ហ្វូណន ទៅលើ​ប្រ​ទេ​សៀមឬក៏ប្រទេស​នេះ​ត្រូវ​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយនឹង​ហ្វូណន ” (Cf. ប្រវត្តិសាស្ត្រ​និង​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា នៃ​ប្រទេស​កម្ពុជា ,ភាគ​ទី​១, ទំព័រ​១៨-១៩,២០១០) ក៏​ជាការ​ភ័ន្តច្រឡំ​មួយ​ធំ​ដែរ ។​
ព្រះ​វិស្ណុ បុ​រេ​អង្គរ ខេត្ត​នគរ​ស្រី​ធម្មរាជ (ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)
ព្រះ​វិស្ណុ ខេត្ត សុរា​ដ្ឋធ៉ា​នី (ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)

    ភស្តុតាង​ជាច្រើន​បាន​បញ្ជាក់ថា វិសាលភាព​នៃ​ដែនដី​ខ្មែរ គ្រប់​សម័យកាល​ជាពិសេស​សម័យ​បុ​រេ​អង្គរ​និង​អង្គរ មិនមែនជា​លទ្ធផល​នៃ​នយោបាយ​ពង្រីក​ទឹកដី ឬ​ជាការ​ឈ្លានពាន​របស់​ខ្មែរ លើ​តំបន់​នានា​ទាំង​នោះទេ ហើយ​វាក៏​មិនមែន​គ្រាន់តែ​ជា​ទំនាក់ទំនង​ឬ​ការជះឥទ្ធិពល​នោះទេ​។ ផ្ទុយទៅវិញ​ទឹកដី​ទាំងនោះ គឺជា​អតីត​ទឹកដី​ខ្មែរ​ដែល​ត្រូវបាន​គ្រប់គ្រង​កាន់កាប់​ដោយ ព្រះមហា​ក្រ​ត្ស​ខ្មែរ និង​ប្រជាជន​ខ្មែរ តាំងពី​យូរយា​ណាស់​មកហើយ តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​ម្ល៉េះ ពោលគឺ​មុន​ការបង្កើត​រដ្ឋ​ខ្មែរ​ដំបូងបង្អស់​ទៅទៀត ។​
    ដូច​នៅ​ដែនដី​សណ្តរ​និង​ចម្ប៉ា​សាក់ នៃ​ប្រទេស​លាវ នៅក្នុង​ភូមិភាគ​កណ្តាល និង​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន មាន​ជនជាតិខ្មែរ​រស់នៅ​រួចទៅហើយ បើ​យោង​លើ​ទិន្នន័យ​នៃ​សិលាចារឹក ដែល​សរសេរ​ទាំងពីរ​ភាសា​គឺ​សំស្ក្រឹត​និង​ខ្មែរ
ផែនទី​ឥណ្ឌា​, នគរ​ភ្នំ ស​. ទី

    ក្នុងការ​ស្វែងយល់​មិន​ច្បាស់​ខាង​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា របស់​ប្រទេស​កម្ពុជា​បុរាណ អ្នកស្រាវជ្រាវ​ខ្លះ​បាន​គូរផែនទី​ថ្មី​បញ្ជាក់ ពី​ទីតាំង​សិលាចារឹក​ចាស់​នៃ​ប្រទេស​កម្ពុជា ដោយ​មិនបាន​បញ្ចូល​តំបន់​នានា នៃ​ភូមិភាគ​ខាងត្បូង​ពិសេស​ភូមិភាគ​ណ្តា​ល​នៃ​ប្រទេស​ថៃ ( Cf. ប្រវត្តិសាស្ត្រ​...) ប៉ុន្តែ​បើ​យើង​ប្រៀបធៀប​ផែនទី គូរ​ដោយ​អ្នកប្រាជ្ញ​ឥណ្ឌា ដែល​យក​កំណត់ហេតុ​របស់ កាំ​ង​ថៃ និង​យូ​ជី​ញ ដែល​បាន​ទស្សនា​ហ្វូណន នៅ​ឆ្នាំ​២៣០ ជា​មូលដ្ឋាន​យើង​ឃើញ​មាន​ភាពផ្ទុយ​គ្នា​ឬ​ខុសគ្នា​ស្រឡះ នេះ​ជា​ឧទាហរណ៍​មួយ​ចម្លែក ក្នុងចំណោម​ឧទាហរណ៍​ជាច្រើន​ទៀត ដែល​ទាក់ទិន​ទៅនឹង​ភូមិសាស្ត្រ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ភាគច្រើន​ត្រូវគេ​មើលរំលង ។​
    ការកត់សម្គាល់​ខាងលើ​បង្ហាញ​នូវ​កង្វះខាត នៃ​អ្នកស្រាវជ្រាវ​មួយចំនួន​ក៏​មែនពិត ក៏ប៉ុន្តែ​តាមពិតទៅ​វា​មិនមែនជា​រឿង​ចៃដន្យ​ឡើយ ពីព្រោះ​គេ​គ្រាន់តែ​សំអាង​លើ​ឯកសារ​មួយចំនួន ដូចជា​ព្រះរាជ​ពង្សាវតារ​ថៃ​នៅ​ខេត្ត​អាយុ​ធ្យា ដែល​បាន​រៀបរាប់​ពី​សង្គម​រវាង​ខ្មែរ​និង​ថៃ ក្នុងសម័យ​ក្រោយ​អង្គរ​បន្តិច ឬក៏​លើ​ការប៉ាន់ស្មាន ដែល​គ្មាន​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​ច្បាស់លាស់ ។​

    យោង​លើ​អត្ថបទ​សិលាចារឹក និង​កំណត់ហេតុ​ចិន គួបផ្សំ​នឹង​ការវិភាគ​ខាង​បុរាណវិទ្យា ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ យើង​អាច​និយាយបានថា ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ខ្មែរ បានចាប់ផ្តើម​ឡើង​នៅលើ​ភូមិភាគ ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ក៏​ដូច​នៅ​តំបន់​នានា​ក្នុង​ដែនដី​សណ្ត ចាប់តាំងពី​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ម្ល៉េះ គឺ​ឥទ្ធិពល​ឥណ្ឌា តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ដែលជា​មូលហេតុ​នៃ​ការបង្កើតឡើង​នូវ​រដ្ឋ​ហ្វូណន​ដំបូងបង្អស់ ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​ខ្មែរ ជាច្រើន​អង្គ ទោះបី​ព្រះនាម​ត្រូវបាន​បញ្ជាក់​តាម​កំណត់ហេតុ​ជា​ភាសា​ចិន​ក្តី ជាការ​ពិត កំណត់ហេតុ​ចិន​ខាងលើ ដែលមាន​កាលបរិច្ឆេទ​ត្រឹមត្រូវ​ច្បាស់លាស់ មិនបាន​និយាយ​ពី​កំណើត​របស់​ប្រទេស​សៀម ឬ​ថៃ​ក្នុងភូមិ​ភាគខាងត្បូង​នេះឡើយ ដោយហេតុថា ប្រវត្តិសាស្ត្រ​របស់​ថៃ​ទើបតែ​ចាប់​ផ្តើមឡើង​ពីស​.វ​ទី ១៣ តែប៉ុណ្ណោះ​។​
    ចុងក្រោយ ជាការ​គួរ​ចាប់អារម្មណ៍​ផងដែរ ការដែល​គេ​សន្និដ្ឋាន​ផង​ថា មានការ​ពង្រីក​ទឹកដី​ពី​សំណាក់​ប្រជាជន​ខ្មែរ នា​សម័យអង្គរ​ជាពិសេស ក្នុង​រាជ្យ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​១ -ទស្សនាទាន​នេះ​ក៏​ជា​ការមិន​ទំនង​ដែរ ការយល់ឃើញ​បែបនេះ​មានន័យថា ខ្មែរ​ជា​អ្នក​ឈ្លានពាន​ទឹកដី​ថៃ ជាពិសេស​នៅ​ភូមិភាគ​កណ្តាល ដូចជា​ខេត្ត​ល្វោ​ជាដើម ក្នុងអម្លុង​ស​.វ​ទី​១១ ក្នុងខណៈ​ប្រទេស​ថៃ ពុំទាន់​ត្រូវបាន​ប្រសូត្រ​ឡើង​នៅឡើយ សូមជម្រាបថា មាន​ភស្តុតាង​ខាង​បុរាណវិទ្យា​ជាច្រើន​ដែល​បង្ហាញថា ខេត្ត​ល្វោ​ក៏​ដូច​ខេត្ត​ផ្សេងៗ​ទៀត ដូចជា​ខេត្ត​នគរ​បឋម ក៏​មិន​ទំនង​ថា​មិនមែនជា​ទឹកដី របស់​ជនជាតិ​មន ដាច់​មុខ​យ៉ាង​ប្រាកដ​ដែរ ក៏ប៉ុន្តែ​ជា​ខេត្ត​មួយ​ដែល​វប្បធម៌ មាន​លក្ខណៈ​ចម្រុះ​ឬ​ពហុវប្បធម៌ បើតាម​លោក ឌុយ​ប៉ុង ដែល​បានធ្វើ​កំណាយ​តាម​វិធីសាស្ត្រ ទីក្រុង​នគរ​បឋម របស់​មន​នោះ ត្រូវបាន​កសាងឡើង​ក្រោយពី​ការបែកបាក់​របស់​នគ​រ​ភ្នំ ពោលគឺ​នៅលើ​ទឹកដី​ចាស់​របស់​ខ្មែរ​នា​ចុង​ស​.វ​ទី​៦ ដើម​ស​.វ​ទី​៧ ជារួម​ហេតុផល​ទាំង​ប៉ុន្មាន​ខាងលើនេះ គេ​គួរ​បំបាត់ចោល​នូវ​គំនិត ដែលថា​ជនជាតិខ្មែរ បាន​ឈ្លានពាន​ភូមិភាគ​កណ្តាល និង​ខាងត្បូង​របស់​ព្រះរាជាណាចក្រ​ថៃ ដែលជា​បងប្អូន ខាងលើនេះ​ជាការ​រំពឹង​របស់​យើង

No comments:

CASINO





MOBILE MAGAZINE