Tuesday, August 7, 2012
ប្រាប់ថាស្នេហ៍ដោយមិនបាច់វាចា
តើយុវវ័យឆ្ងល់ទេ ធ្វើបែបណាទើបអាចបង្ហាញអ្នកដទៃពីក្ដីស្រលាញ់ដោយមិនបាច់បក ស្រាយនោះ?អ្នកអាចប្រើសកម្មភាពដើម្បីសំដែងនូវសេចក្ដីស្រលាញ់បាន ដោយមិនចាំបាច់និយាយថា “បងស្រលាញ់អូននោះទេ”។ បើចង់បង្ហាញនូវក្តីស្នេហ៍ដល់នារីឲ្យដឹងនោះវាជារឿងងាយណាស់ ព្រោះនារីតែងតែឆាប់ស្ញប់ស្ញែងនិងចាប់អារម្មណ៍ទៅលើរឿងផ្សេងៗ ទោះជាតូចតាចក្ដី។ ដូច្នេះកាយវិការងាយៗដូចខាងក្រោមពិតជាអាចជួយអ្នកបង្ហាញនូវក្ដី ស្នេហ៍បាន៖
១.ចំណាយពេលមានតម្លៃ
មានទ្រឹស្ដីមួយនិយាយថា”ទៅកន្លែងណាមិនសំខាន់ទេ តែសំខាន់ទៅជាមួយនរណា” ដូច្នេះអ្នកគួរតែចំណាយពេលឲ្យបានច្រើនជាមួយមនុស្សដែលខ្លួន ស្រលាញ់ នោះនាងនឹងយល់ថា នាងជាមនុស្សពិសេសសម្រាប់អ្នក។ ហើយកាន់តែមានន័យទៅទៀតនោះ នៅថ្ងៃពិសេសអ្វីមួយត្រូវតែមានវត្តមានអ្នកនៅក្បែរនាង។
២. យកចិត្តទុកដាក់
ពេលដែលនាងនិយាយកុំគ្រាន់តែស្ដាប់ឲ្យសោះតែសំខាន់ត្រូវយល់ពី អ្វីដែលនាងចង់មានន័យផង។ ជាពិសេសនៅពេលដែលនាងមានបញ្ហាត្រូវតែយកចិត្តទុកដាក់ស្ដាប់និងរក ដំណោះស្រាយ ព្រមទាំងការលួងលោម។ ដូចគ្នាដែរ រាល់ការសន្យាជាមួយនាង អ្នកត្រូវតែបំពេញ។
៣. ការសរសើរ
រាល់ស្នាដៃដែលនាងបានធ្វើ អ្នកត្រូវសរសើរនាងដោយអស់ពីចិត្តនិងមានហេតុផល។ មនុស្សម្នាក់ដែលតែងតែសរសើរនិងផ្ដល់តម្លៃឲ្យអ្នកដទៃ នោះគឺចង់បង្ហាញនូវការចាប់អារម្មណ៍ហើយ។
៤. បរិយាកាសភ្ញាក់ផ្អើល
មិនមែនត្រឹមតែថ្ងៃខួបកំណើត ឬក្នុងឱកាសពិសេសនោះទេ សូម្បីតែថ្ងៃធម្មតាក៏អ្នកអាចធ្វើឲ្យភ្ញាក់ផ្អើលឬទិញអំណោយជូន នាងបានដែរ។ តែមុននឹងជូនអ្វីមួយដល់នាង អ្នកគួរតែឈ្វេងយល់ឲ្យបានច្បាស់ពីអ្វីដែលនាងចូលចិត្ត។
៥. ផ្ដល់នូវកំណត់ចំណាំដល់នាងរាល់ថ្ងៃ
ពាក្យថាHi ឬ Good mornig និង Take care គួរតែអនុវត្តជាប្រចាំ ។ អ្វីដែលមិនគួរភ្លេចនោះ គឺត្រូវCallទូរស័ព្ទទៅ នៅខណៈដែលនាងនឹកស្មានមិនដល់ ជាពិសេសការផ្ញើសារទូរស័ព្ទត្រូវធ្វើជាប្រចាំដើម្បីសំដែងនូវភាព នឹករលឹកជាពិសេសនៅពេលរាត្រី។ តែត្រូវចេះច្នៃប្រឌិតផងណា៎! ដើម្បីកុំឲ្យនាងធុញទ្រាន់៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment