តើលុយគឺជាអ្វីទៅ? លុយគឺជាមធ្យោបាយដ៏សំខាន់មួយដែលអាចធ្វើឱ្យអ្នកទទួលបាននូវ
អ្វីៗគ្រប់យ៉ាងតាមតម្រូវការរបស់អ្នក
នឹងអាចបំពេញនូវបំណងប្រាថ្នារបស់អ្នកដែលចង់បាន។
ពេលខ្លះលុយក៏មិនអាចជួយអ្នកឱ្យសម្រេចនូវគោលបំណងក៏ដូចជាចំ
ណង់របស់អ្នកបានទាំងស្រុងនោះដែរ
ហើយមនុស្សម្នាក់ៗក៏មិនត្រូវឱ្យលុយក្លាយជាម្ចាស់លើខ្លួនឯងដែរ
ចុះហេតុអ្វីបានជាមនុស្សនៅតែប្រាថ្នាចង់បានលុយច្រើនម្ល៉េះ? តើលុយមានសារៈសំខាន់អ្វីខ្លះចំពោះមនុស្សម្នាក់ៗ? ថ្វីត្បិតតែលុយមិនអាចធ្វើឱ្យអ្នកមានអ្វីៗគ្រប់យ៉ាងក៏ពិតមែន
ប៉ុន្តែលុយនៅតែមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះមនុស្សទូទៅព្រោះថា៖
- លុយជាមធ្យោបាយអន្តរជាតិក្នុងការដោះដូរគ្នាទៅវិញទៅមក
និងមានបម្រើសេវាកម្មផ្សេងៗជាច្រើន។ជាក់ស្តែងដូចជា លុយជាចរាចរសេដ្ឋកិច្ច
លុយអាចធ្វើឱ្យមានការអភិវឌ្ឍន៍គ្រប់វិស័យ
លុយអាចដោះស្រាយនៅបញ្ហាចំបងៗជាច្រើន
មិនថាក្នុងគ្រួសារឬក្នុងសង្គមនោះទេ។
- លុយធ្វើឱ្យការរស់នៅរបស់អ្នកទាំងអស់គ្នាមានសុខសន្តិភាព
និងមានភាពរុងរឿងក្នុងគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល។
- លុយអាចធ្វើឱ្យមនុស្សស្ទើរតែមានអ្វីៗគ្រប់យ៉ាង
ដូចជាមានអំណាច មានកិត្តិយស មានឥទ្ធិពល មានញាតិមិត្តរាប់អានច្រើន
និងមានអ្នកគោរពស្រឡាញ់ច្រើន។
- លុយមិនអាចទិញចំនេះវិជ្ជា
ប៉ុន្តែលុយអាចឱ្យអ្នកបន្តការរៀនសូត្របានខ្ពង់ខ្ពស់
និងផ្តល់ជាសំភារៈសិក្សាគ្រប់គ្រាន់ដល់អ្នកបានយ៉ាងច្រើន។
- សំខាន់បំផុតលុយជាវត្ថុយ៉ាងសំខាន់ក្នុងការបំពេញនូវការស្រេក
ឃ្លានរបស់ក្រពះរបស់មនុស្សប្រចាំថ្ងៃ។តើអ្នកទាំងអស់គ្នាប្រាថ្នា
ចង់បានសុភមង្គល និងភាពសម្បូរសប្បាយនៅក្នុងជីវិតរបស់អ្នកដែរឬទេ?
No comments:
Post a Comment