About Me

THIS SITE IS UNDER CONSTRUCTION

Friday, August 3, 2012

សេចក្ដី​សុខ​​​ផ្លូវ​ភេទ

ជីវភាព​ផ្លូវភេទ​សុខុម​ប្រកបដោយ​សុភមង្គល ស្ដែងចេញ​ពីតុល្យភាព​ស្នេហា និងសេចក្ដី​ស្រឡាញ់​របស់បុគ្គល និងដៃគូស្នេហ៍។ ទស្សនាវដ្ដី សុខភាពយីង​នឹងរៀបរាប់​អំពីកាយ​វិភាគ​សាព៌ាង្គកាយ​ជាពិសេស​ប្រដាប់ភេទ ប្រយោជន៍​យល់ដឹងបាន​ប្រសើរ​អំពីយន្ដការ នៃសេចក្ដីសុខ​ផ្លូវភេទទាំង សម្រាប់បុរស​ទាំងស្ដ្រី។

នៅលើខ្លួនបុរស ក៏ដូចជា​លើខ្លួនស្រ្តី ប្រដាប់ភេទ​គ្របដណ្តប់​ទៅដោយ​ជាលិកាសម្រើប ដែលជា​អង្គជាតិស្ពោត និងអង្គជាតិ​បំពង់។ ទោះបីសរីរាង្គ ឬជាលិកាទាំងនេះ​មិនមានទម្រង់ និងសណ្ឋាន​ដូចគ្នាក្តី មិនស្ថិត​នៅទីតាំង​ដូចគ្នាក្តី ក៏វាមានតួនាទី​រួមគ្នាតែមួយ គឺជួយជម្រុយបុរស និងស្រ្តីឈានទៅ ទទួលសុខុមាលភាព​ផ្លូវភេទ(សេចក្តីសុខ​ផ្លូវភេទ)។
ការស្រើបស្រាល “ឡើងរឹង” របស់បុរស និងស្ដ្រីជាចម្លើយ​តបរបស់​សរីរាង្គភេទ ទៅនឹងសារ​ដែលបញ្ជូន​ដោយខួរក្បាល។ ការឆ្លើយតប នេះបង្កឡើង​តាមរយៈ​ការភោ្ញចបែប​ស្រៀវស្រើប ដោយការ​ដាស់សម្រើប​យ៉ាងច្រើន​បែបយ៉ាង ដូចជាការប៉ះ ការបបោសអង្អែល ការថើប ក្លិនក្រអូប ការសម្លឹងមើល​ឃើញជាដើម។
នៅលើ​សាព៌ាង្គកាយ​បុរស
លិង្គបុរសមាន​សណ្ឋានជា​ស៊ីឡាំងធំក្ដោប ស៊ីឡាំងតូចៗ​ចំនួន៣ គឺស៊ីឡាំង​តូចកណ្ដាល១​ជាអង្គជាតិ​សម្រើបស្ពោធ និងស៊ីឡាំង​ខាងក្រៅ២ ជាអង្គជាតិ​សម្រើបបំពង់។ អង្គជាតិស្ពោធ​មានស្នូលជា​បង្ហូរនោម ដែលជា​ផ្លូវរបស់​ទឹកនោម និងទឹកកាម។ រីឯអង្គជាតិបំពង់ បំពេញប៉ោង​ទៅដោយឈាម បង្កជាការ​ឡើងរឹង​នៃលិង្គ។
អង្គជាតិបំពង់ ជាផ្នែកខាងលើ​នៃតួលឹង្គ​បុរសភេទ និងអង្គជាតិស្ពោត ស្ថិតនៅផ្នែក​ខាងក្រោម​តួលិង្គ។ ក្រោមការ​បញ្ជានៃប្រព័ន្ធ​ប្រសាទ អង្គជាតិស្ពោធ​បានហូរចូល​ពេញទៅដោយឈាម និងប៉ោងជក់ទឹក ដូចអេប៉ុងអញ្ចឹង។ ដូច្នេះ តួលឹង្គបុរសភេទរីកធំ លូតវែង និងឡើងរឹង ពេលវាស្ថិត នៅក្នុងសភាព​ស្រើបស្រាល “ឡើងរឹង”។
នៅលើ​សាព៌ាង្គកាយ​ស្ដ្រី
ស្ដ្រីភេទក៏​មានអង្គជាតិបំពង់ និងអង្គជាតិស្ពោត ដូចបុរសភេទដែរ (បើតាមពាក្យ​គ្រាមភាសា និយមហៅ​ថាធ្ដេញ)។ ពោលដែលវាមាន ឈាមហូរចូល វាមានសភាពរឹង និងមានទំហំ​កើនឡើង។ ការភ្ញោច​អង្គជាតិ បង្កជា​សេចក្ដីសុខ​ដល់កំពូល​លើគ្លីតូរីស។
នៅលើខ្លួនស្ដ្រី អង្គជាតិស្ពោត​មានទីតាំងនៅ​ផ្នែកខាងមុខ នៃជញ្ជាំង ឬភ្នាសយោនី (ទ្វារមាស)។ ដូចគ្នានឹង​ធ្ដេញដែរ តំបន់ខាងក្នុងទ្វារមាស មានឈាមហូរចូល ពេលមានការភ្ញោច។ ការស្រើបស្រាល “ឡើងរឹង” នៃអង្គជាតិស្ពោត មិនអាចមើល​ឃើញឡើយ តែអាចដឹង​បានតាមការ ចេញទឹករំអិល​សើមជោគខ្លាំង។ ពេលតួលិង្គ​របស់បុរស​ស៊កចូល ផ្នែកអាថ៌កំបាំង​របស់ទ្វារមាស​នោះជាដើមចម នៃសេចក្ដីសុខ​ដល់កំពូល​លើទ្វារមាស (យោនី)។ សេចក្ដីសុខដល់​កំពូលលើ​ទ្វារមាសនេះ មានកម្រិតខ្ពស់ និងខ្លាំងក្លា​ជាងបុរុមសុខ​ដែលទទួល​ដោយការ​ភ្ញោចលើធ្ដេញ។
ពេលដែល​ការត្រេក​ត្រអាល និងសេចក្ដីសុខ​ផ្លូវភេទ​ជួបបញ្ហា
បើមានករណី​នេះទាំងបុរស ទាំងស្ដ្រីសុទ្ធតែ​មានការបារម្ភ។ ភាពអសមត្ថភាព​ផ្លូវភេទ (លិង្គងាប់ ​ឬបាត់ចំណង់តណ្ហា) ឬបញ្ហាជីវភាព ផ្លូវភទទាំងនេះអាច​បង្កវិបត្ដិតុល្យភាព​រៀងៗខ្លួន។ ដើម្បីដោះស្រាយ​បញ្ហានេះ ត្រូវលើក​មកដោះស្រាយគ្នា។ ហើយប្រសិន​បើកិច្ចទំនាក់ទំនង​ក្នុងដៃគូ មិនអាចដោះស្រាយ​បញ្ហានេះបាន ការជួប​ពិគ្រោះ​ជាមួយអ្នក ជំនាញខាងរោគស្ដ្រី រោគតម្រង់ទឹកមូត្រ ឬជំនាញ​ខាងផ្លូវភេទ។ ពួកគាត់អាច​ជួយដោះ ស្រាយវិបត្ដិ​ប៉ះពាល់​សេចក្ដីសុខ​ខាងផ្លូវភេទ​ទាំងនេះបាន​ប្រយោជន៍ សម្រួលឱ្យស្ថិត​ក្នុងស្ថានភាព​ប្រសើរវិញ។

No comments:

CASINO





MOBILE MAGAZINE