តើការឈាមច្រមុះគឺជាសញ្ញាដែលអ្នកគួរឲ្យព្រួយបារម្ភទេ?
អាការ ឈាមច្រមុះគឺទាក់ទងទៅនឹងការហូរឈាមពីខាងក្នុងច្រមុះរបស់ អ្នកចេញមកក្រៅតាមរយៈរន្ធច្រមុះ។
តាមធម្មតា មនុស្សមួយចំនួនមានការប្រឈមនឹងការឈាមច្រមុះម្តងម្កាលហើយវាក៏ មិនមែនជាអាការអ្វីដែលគួរឲ្យភ័យបារម្ភដែរ។
ផ្ទុយទៅវិញ អាការនេះក៏អាចជាសញ្ញាស្ដែងពីបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ។
មូលហេតុអ្វីដែលនាំឲ្យអ្នកមានអាការឈាមច្រមុះដូច្នេះ?
មូលហេតុ ដែលបណ្ដាលឲ្យឈាមច្រមុះអាចបណ្ដាលមកពីកត្តាធម្មជាតិនៃ
សព៌ាង្គកាយ កត្តាប៉ះពាល់នឹងសារធាតុមានប្រតិកម្មនឹងរាងកាយ
កត្តាជំងឺ និងការប៉ះទង្គិចអវយវៈ។ ស្រទាប់នៃច្រមុះផ្សំឡើងដោយសរសៃឈាមតូចៗជាច្រើន ដែលងាយនឹងខូចខាតណាស់។
ដូច្នេះនៅពេលដែលភ្នាសច្រមុះស្ងួត
វាងាយទទួលរងនឹងការហូរឈាម និងឆ្លងមេរោគផ្សេងៗ។
ទន្ទឹមនឹងនោះ ការកេះច្រមុះ នឹងការប៉ះទង្គិចផ្សេងៗក៏ជាហេតុបណ្ដាលឲ្យមានឈាមហូរចេញពី រន្ធច្រមុះផងដែរ។
ក្រៅពីនោះ មានជំងឺមួយចំនួនដូចជា
រោគរលាកឆ្អឹង ការប្រតិកម្មនឹងសារធាតុគីមី ការឧស្សាហ៍ផ្ដាសាយប្រើប្រាស់សារធាតុពពួកកូកាអ៊ីន ប្រើស្ព្រៃបាញ់ក្នុងច្រមុះញឹកញាប់ជំងឺគ្រាប់ឈាមសច្រើន និងជំងឺដុះសាច់ច្រមុះជាដើម សុទ្ធតែអាចបណ្ដាលឲ្យមានឈាមហូរចេញពីច្រមុះ។
ការ ឈាមច្រមុះភាគច្រើនមិនជាធ្ងន់ធ្ងរនោះទេ និងឈប់ហូរដោយឯកឯងដោយសារកំណកឈាម និងការប្រើប្រាស់មធ្យោបាយមួយចំនួន។ ក្នុងករណីដែលការឈាមច្រមុះនេះកើតឡើងញឹកញាប់លើសពីមួយដងក្នុង១ សប្ដាហ៍
ហើយការចេញឈាមក្នុងម្ដងៗមានរយៈពេលលើសពី២០នាទីនោះ មានន័យថាអ្នកគួរតែទៅឲ្យគ្រូពេទ្យពិនិត្យហើយ ជាពិសេសបើមានឈាមហូរខ្លាំង
រំខានដល់ការដកដង្ហើម
និងកើតឡើងបន្ទាប់ពីមានគ្រោះថ្នាក់ប៉ះទង្គិចផ្សេងៗ។
តើធ្វើយ៉ាងណានៅពេលដែលអ្នកមានឈាមហូរពីច្រមុះ?
អ្នក គួរអង្គុយឲ្យត្រង់ រួចឱនទៅមុខ ដើម្បីចៀសវាងពីការលេបឈាមនោះដែលអាចឲ្យមានការប៉ះពាល់ដល់ក្រពះ របស់អ្នក។
សូមច្របាច់ច្រមុះរហូតឲ្យបានពី ៥ទៅ ១០នាទី និងព្យាយាមដកដង្ហើមតាមមាត់។
នៅពេលដែលវាឈប់ហូរឈាម ចូរកុំកេះ
ឬញើសសម្បោរ និងឱនខ្លួនក្នុងរយៈពេលច្រើនម៉ោង ដើម្បីចៀសវាងការហូរឈាមច្រើននៅពេលក្រោយ។
ការចុករួយ ចង្កេះអាចធ្វើឲ្យមានឈឺគ្រប់កន្លែង ចាប់ពីឆ្អឹងជំនីររហូតមកដល់ជើង។ ខ្នងភាគខាងក្រោមតភ្ជាប់រាងកាយភាគខាងលើទៅនឹងរាងកាយភាគខាង ក្រោម។ ដូច្នេះហើយទើបខ្នងភាគខាងក្រោមនេះងាយនឹងរងគ្រោះខ្លាំងណាស់ នៅពេលណាដែលអ្នកចាប់លើក ឈោងចាប់អ្វីមួយ ឬងាកបែរខ្លួន។ ការរួយចង្កេះ ឬការឈឺចាប់ខ្នងភាគខាងក្រោមច្រើនតែបណ្តាលមកពីការប្រើប្រាស់ កម្លាំងច្រើនខ្លាំងពេក ការប្រឹងប្រែងហួសកម្លាំង ឬរបួស។ ការដែលមានអាយុកាន់តែច្រើនក៏អាចបង្កើនអត្រានៃរោគចុករួយចង្កេះ ផងដែរ។ ចំពោះអ្នកខ្លះ ការឈឺចាប់ខ្នងភាគខាងក្រោមអាចជាលទ្ធផលនៃជំងឺសន្លាក់ ការបាក់ឆ្អឹងខ្នង ដោយសារឆ្អឹងពុក ឬបញ្ហាឆ្អឹងខ្នងពីកំណើត។
រោគសញ្ញានៃការចុករួយចង្កេះ
ការ ឈឺចាប់ខ្នងភាគខាងក្រោមអាចមានរោគសញ្ញាស្ពឹកៗ ក្តៅងំ ឬចាក់ដោតនៅចំណុចណាមួយ ឬកន្លែងធំមួយ។ អាការនេះអាចកើតឡើងសន្សឹមៗ ឬភ្លាមៗតែម្តង ជាពិសេសនៅពេលកម្រើកសាច់ដុំ។ ជំងឺចុករួយចង្កេះនេះក៏អាចរីករាលដាលរោគសញ្ញាទៅដល់ជើងដូចជា ការឈឺចាប់ ស្ពឹកមិនដឹងអ្វី ឬរមាស់ឆៀបៗរហូតរាលទៅដល់ក្រោមជង្គង់។
អត្រាប្រឈមនឹងជំងឺចុកចង្កេះ
មនុស្ស សឹងតែគ្រប់រូបសុទ្ធតែធ្លាប់មានការឈឺខ្នង ចុករួយចង្កេះយ៉ាងហោចណាស់ក៏២-៣ដងដែរមួយជីវិតរបស់ខ្លួន។ អាការនេះអាចនឹងបាត់ទៅវិញក្នុងពេលប៉ុន្មានសប្តាហ៍ក្រោយពីបាន ធ្វើការព្យាបាលជាមូលដ្ឋានខ្លះដោយខ្លួនឯង។ ក៏ប៉ុន្តែបើសិនជាអ្នកមានការឈឺចាប់ច្រើនសប្ដាហ៍ សូមទៅពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញ។
វិធីព្យាបាលងាយៗដោយខ្លួនឯង
ជំងឺ ចុករួយចង្កេះភាគច្រើនបណ្ដាលមកពីកាយវិការ ឬចលនា ដូច្នេះអ្នកត្រូវប្រកាន់យកជំហរល្អនៅក្នុងពេលអង្គុយ ឈរ ឬដើរ។ សូមឧស្សាហ៍ធ្វើលំហាត់ប្រាណដែលមិនសូវមានការប៉ះពាល់ ដូចជា ការដើរ ហែលទឹក ឬធាក់កង់នៅមួយកន្លែង។ សូមពត់ដងខ្លួន លាតសន្ធឹងដៃជើងមុននឹងធ្វើការហាត់ប្រាណ។ ចំពោះស្ត្រី គួរតែកាត់បន្ថយការពាក់ស្បែកជើងកែងចោតខ្ពស់ពេក។ ចូរជ្រើសរើសនូវពូកគេងដែលមិនរឹងពេក និងមិនទន់ពេក ដោយប្រកាន់កាយវិការដេកផ្អៀងខ្លួន។ សូមឧស្សាហ៍ត្រួតពិនិត្យទម្ងន់របស់អ្នក។ ការដែលមានទម្ងន់ធ្ងន់ឬធាត់ខ្លាំងពេក ជាពិសេសសាច់នៅត្រង់ចង្កេះ អាចនឹងមានសម្ពាធខ្លាំងមកលើខ្នងរបស់លោកអ្នក ព្រោះការធាត់ក៏ជាកត្តានាំឲ្យឈឺចង្កេះដែរ។
តើអ្វីជាជំងឺឈឺក្បាល? ជំងឺនេះមានប្រភេទអ្វីខ្លះ?
ជំងឺ ឈឺក្បាលគឺជារោគសញ្ញាមួយដែលកើតឡើងជាញឹកញាប់ចំពោះមនុស្ស ទូទៅ។ ជំងឺនេះអាចបែងចែកជាបីគឺ ឈឺក្បាលធម្មតា ប្រកាំង (ឈឺមួយចំហៀងក្បាល) និងឈឺក្បាលជាវដ្ត។ យោងតាមការស្រាវជ្រាវ ៧៨ភាគរយនៃអ្នកដែលមានអាការៈឈឺក្បាល ភាគច្រើនជាប្រភេទរោគឈឺក្បាលធម្មតា ដែលស្ដែងពីការឈឺចាប់នៅជុំវិញបរិវេណក្បាល។ ចំណែកឯជំងឺប្រកាំងវិញ វាគឺជាអាការៈឈឺចាប់ដូចគេវាយដំ ដែលធ្វើឲ្យអ្នកជំងឺវិលមុខ ធេងធោង និងចង់ក្អួតជាដើម។ ប្រមាណជា២០ភាគរយនៃអ្នកជំងឺឈឺក្បាល ប្រឈមនឹងរោគបែបនេះ។ ចំណែកការឈឺក្បាលជាវដ្ដ គឺជាករណីកម្រមួយ។ រោគសញ្ញារបស់វាគឺឈឺចាប់ជាងជំងឺប្រកាំង និងមានការរើឡើងវិញជាវដ្ដ ពោលគឺក្នុងអំឡុង២-៣សប្ដាហ៍ម្ដង។
តើអាការឈឺក្បាលអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរដទៃឬ?
ជួន កាលអាការឈឺក្បាលអាចជារោគសញ្ញានៃជំងឺដទៃទៀត ប៉ុន្តែជាក់ស្ដែងករណីនេះមិនសូវជាកើតឡើងជាញឹកញាប់នោះទេ។ ៩៥ភាគរយនៃរោគឈឺក្បាលគឺជាអាការទូទៅធម្មតាប៉ុណ្ណោះ។ ប៉ុន្តែក្នុងករណីកម្រ ការឈឺក្បាលអាចជារោគសញ្ញានៃជំងឺដុំសាច់ ឬមហារីកខួរក្បាល ដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធលំហូរឈាម។ បើទោះជាអាការឈឺក្បាលប្រភេទធ្ងន់នេះវាកម្រកើតឡើងក៏ពិតមែន ក៏លោកអ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ប្រសិនបើលោកអ្នកមានមន្ទិលសង្ស័យ។
តើអ្នកណាខ្លះដែលប្រឈមទៅនឹងជំងឺឈឺក្បាលប្រភេទនានា?
ជំងឺ ប្រកាំង ឬឈឺមួយចំហៀងក្បាលច្រើនកើតឡើងចំពោះមនុស្សក្នុងវ័យប្រមាណ២០ ឆ្នាំ។ ចំណែកឯប្រភេទជំងឺឈឺក្បាលដោយសារសម្ពាធឈាមច្រើនកើតលើមនុស្ស ក្នុវវ័យចន្លោះពី៤០ ទៅ៥០ឆ្នាំ។
តើបុរស ឬស្ត្រី អ្នកណាមួយឈឺក្បាលញឹកញាប់ជាង?
ជំងឺ ប្រកាំងច្រើនកើតឡើងចំពោះស្ត្រី៣ដងច្រើនជាងបុរស។ រីឯការឈឺក្បាលជាវដ្ដ ច្រើនកើតឡើងចំពោះបុរសច្រើនជាងស្ត្រីរហូតដល់ទៅ៥ដង។ ក្រៅពីនេះ អ្នកស្រាវជ្រាវក៏បានរកឃើញថា ជំងឺប្រកាំងគឺជាជំងឺដែលបន្តតាមហ្ស៊ែន។ ភាពមិនប្រក្រតី និងប្រភេទក្រូមូហ្សូម៣ គឺជាកត្តាដែលធ្វើឲ្យមនុស្សប្រឈមនឹងជំងឺប្រកាំង។ ចំណែកឯជំងឺឈឺក្បាលជាវដ្តវិញ វាក៏អាចកើតឡើងតពូជ នៅក្នុងសមាជិកគ្រួសារដែរ តែមិនទាន់មានភស្ដុតាងណាជាក់លាក់ទេ៕
No comments:
Post a Comment