About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 7, 2012

ប្រាកដទេថាអ្នកយល់ច្បាស់ពីការមានផ្ទៃពោះ?


ពេល​មានផ្ទៃ​ពោះ​ស្ត្រី​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ ទាំង​ផ្នែក​រាងកាយ​និង​អារម្មណ៍។ ចូល​ដល់​ដំណាក់​កាល​មាន​គភ៌​ សរីរាង្គ​មួយ​ចំនួន​របស់​ស្ត្រី​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ ទាំង​អស់​នេះ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​ស្ត្រី​ងាយ​មាន​អារម្មណ៍​មួម៉ៅ​ ឆាប់​ខឹង​ដោយមិន​ដឹង​ខ្លួន​។ ដូច្នេះ​ភាគី​​ជា​ស្វាមី​ឬ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ គួរ​យល់​ចិត្ត​ស្ត្រី​មាន​ផ្ទៃពោះ​ឲ្យ​បាន​ច្រើន កុំ​មាន​ការ​មើល​បំណាំ​ឲ្យ​សោះ។
ស្ត្រី​មាន​ផ្ទៃ​ពោះ​ មាន​លក្ខណៈ​ប្រែប្រួល​ផ្នែក​រាងកាយ​ដូច​ខាង​ក្រោម៖
ការ​ប្រែប្រួល​របស់​សុដន់៖

ខែ​ទី១៖ សុដន់ទាំង​ពី​ចាប់​ផ្ដើម​ធ្ងន់​ជាង​មុន តឹង​និង​ឈឺ។
ខែ​ទី២៖ ក្បាល​ដោះ​មាន​សម្បុរ​ក្រមៅ​ជាង​មុន​។
ខែ​ទី​៤៖ សុដន់​អាច​បញ្ចេញ​សារធាតុ​រាវ​ម្យ៉ាង​ នេះ​ហើយ​ហៅ​ថា ទឹក​ដោះ​ដំបូង​ដែល​សំបូរ​ដោយ​ប្រព័ន្ធ​ការពារ​គាំពារ​សុខភាព​មនុស្ស​នោះ។
ខែ​ទី៥​៖ មាន​ស្នាម​រង្វង់​ពណ៌​ត្នោត​នៅ​ជុំវិញ​ក្បាល​សុដន់។
ខែ​ទី​៨៖ សុដន់​និង​ក្បាល​សុដន់​កាន់​តែ​ធំ​ជាង​មុន ហើយ​អាច​មាន​អារម្មណ៍​ឈឺ។
ខែ​ទី​៩៖ សុដន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ទារក
ជា​ទូទៅ​ស្បូន​មាន​ប្រវែង​៦.៥សង់ទីម៉ែត្រ​ និង​មាន​ទម្ងន់​កន្លះ​ខាំ តែ​ដល់​ពេល​សម្រាល​ ស្បូន​មាន​ទម្ងន់​ដល់​ទៅ​ជិត​​១.៦គីឡូក្រាម​។ ចាប់​ពី​ខែ​ទី​៣ឡើង​ទៅ​យើង​អាច​មើល​ឃើញ​ទំហំ​ពោះ​ប្រែប្រួល​ដោយ​ភ្នែក​ទទេ​បាន។ ស្បូន​មាន​ការ​វិវដ្ដ​ដូច​ខាង​ក្រោម៖
ខែ​ទី២៖ ស្បូន​មាន​ទំហំ​ប៉ុន​កណ្ដាប់​ដៃ
ខែ​ទី៤៖ ស្បូន​លូត​មក​នៅ​ត្រឹម​ពាក់​កណ្ដាល​ចន្លោះ​ពី​ថ្ងាស​ក្រោម​និងផ្ចិត
ខែ​ទី​៥៖ ស្បូន​នៅ​ត្រឹម​ផ្ចិត
ខែ​ទី​៨៖ ស្បូន​និង​ទារក​ឈាន​មក​ដល់​ចុង​ដង្ហើម
ខែ​ទី​៩៖ គភ៌​លែង​រីក​ធំ​ទៀត​ ហើយ​ស្បូន​អាច​ផ្ទុក​ចំណុះ​បាន​ជាង​៤លីត្រ
ការ​វិវត្ត​ចុង​ក្រោយ​មុន​ពេល​ឆ្លង​ទន្លេ៖
ត្រគាក៖ ត្រគាក​បើក​ទូលាយ ហើយ​សន្លាក់​ត្រគាក​មាន​ភាព​បត់បែន​ ងាយ​ឲ្យ​ទារក​ចេញ​មក​បាន។
ស្បូន៖ ស្បូន​ក្លាយ​ជា​រីក​រួញ​បាន​ ហើយ​នៅ​ពេល​កើត​ ប្រវែង​សរសៃ​សាច់​ដុំ​ស្បូន​វែង​ជាង​ធម្មតា​ដល់​ទៅ​១៤ដង។
ទ្វារមាស៖ មាន​ប្រវែង​វែង​ជាងមុន និង​ធំ​ជាង​មុន​។ មាន​ការ​កើន​ឡើង​នូវ​ទឹក​រំអិល​ ដែល​ជួយ​ការពារ​ទារក​ពី​មេរោគ។

No comments:

CASINO





MOBILE MAGAZINE