Tuesday, August 7, 2012
៥ចំណុចជួយឲ្យស្ត្រីរីករាយ
ពិតហើយអ្វីដែលស្ត្រីចូលចិត្តនោះគឺផ្កា គ្រឿងអលង្ការ អាហារពេលល្ងាចនិងការដើរកម្សាន្តដែលបុរសបានផ្ដល់ឲ្យ។ តែនៅមានចំណុចផ្សេងទៀតដែលជួយឲ្យនាងសប្បាយចិត្ត ទាក់ទងទៅនឹងការយល់ចិត្តនិងការផ្ដល់តម្លៃ។ បុរសមួយចំនួនបានផ្ដល់ឲ្យដៃគូនូវកាដូមានតម្លៃ ហើយគិតថាគ្រប់គ្រាន់ តែតាមពិតមិនមែនទេ។ ខាងក្រោមនេះជាទិចនិកមួយចំនួន ដែលជួយឲ្យស្ត្រីមានភាពកក់ក្ដៅនៅក្នុងចិត្ត ហើយគិតថាបុរសបានយកចិត្តទុកដាក់ចំពោះខ្លួន៖
១. ធ្វើអ្វីដែលបានសន្យា
មិនត្រឹមតែជាមួយនារីនោះទេធ្វើជាមនុស្សត្រូវគោរពពាក្យសន្យា។ បើបានសន្យាជាមួយនាងហើយ ត្រូវតែធ្វើ ទើបបញ្ជាក់នូវការយកចិត្តទុកដាក់និងការគោរព។ តែក្នុងករណីដែលធ្វើមិនបាន ត្រូវបញ្ជាក់នូវហេតុផលឲ្យបានសមរម្យ។
២. ផ្ដល់ភាពភ្ញាក់ផ្អើលនូវអ្វីដែលនាងចង់បាន
ត្រូវឈ្វេងយល់ពីអ្វីដែលនាងចូលចិត្តហើយផ្ដល់ឲ្យនាងនូវខណៈមួយ ដែលនឹកស្មានមិនដល់។ កុំខ្វល់ថាអ្វីនោះ ជារឿងធំដុំឬតូចតាចឲ្យស្មោះ គ្រាន់តែនាងមានអារម្មណ៍រំភើបគ្រប់គ្រាន់ហើយ។
៣. យកចិត្តទុកដាក់ចំពោះការស្លៀកពាក់នាង
នៅពេលដែលឃើញនាងស្លៀកពាក់ស្អាតបាត សមសួន អ្នកគួរតែបង្ហាញនូវអារម្មណ៍សាទរ និងសរសើរមិនដាច់ពីមាត់។ ទន្ទឹមនឹងនោះត្រូវជួយផ្ដល់យោបល់ពីការស្លៀកពាក់”បើអូនស្លៀកពាក់ ខោអាវនេះមិនដឹងជាសមយ៉ាងណាទេ”។ ម្យ៉ាងទៀតបញ្ហាសក់ក៏ដូចគ្នាដែរ ត្រូវយកចិត្តទុកដាក់ពីការផ្លាស់ប្ដូរស្វីលសក់របស់នាងជាប្រចាំ តែត្រូវចាំថា បើផ្ដល់យោបល់មិនមែនក្នុងន័យរិះគន់ទេគឺក្នុងន័យស្ថាបនា។
៤. ចំណាយពេលជាមួយនាងឲ្យបានច្រើន
ឆ្លៀតពេលដើរកម្សាន្តជាមួយគ្នាដើម្បីសាងនូវអនុស្សាវរីយ៍ដ៏ផ្អែម ល្ហែមសម្រាប់ជីវិត។ ជាពិសេសត្រូវមានវត្តមានរបស់អ្នកនៅពេលដែលនាងត្រូវការ ដូចជាចូលរួមកម្មវិធីពិសេសអ្វីមួយជាមួយគ្នា ឬពេលដែលនាងជួបបញ្ហាជាដើម។
៥. ផ្ដល់តម្លៃឲ្យស្នាដៃរបស់នាង
ត្រូវផ្ដល់តម្លៃ និងសរសើរនូវស្នាដៃរបស់នាងទោះជាអ្វីនោះ ជារឿងតូចតាចក្ដី។ មនុស្សម្នាក់ធ្វើអ្វីមួយបានសម្រេចគឺចង់ឲ្យគេសរសើរបំផុតជា ពិសេសមនុស្សដែលខ្លួនស្រលាញ់។ ពេលខ្លះឲ្យតែមនុស្សដែលខ្លួនស្រលាញ់ពេញចិត្ត ទោះអ្នកផ្សេងមិនពេញចិត្តទេអត់ទៅ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment