About Me

THIS SITE IS UNDER CONSTRUCTION

Saturday, August 11, 2012

ចិន​កាត់ទោស​គ្រូពេទ្យ​វះកាត់​ក្នុងករណី​ប្តូរ​តម្រងនោម​យក iPhone


​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា គ្រូពេទ្យ​វះកាត់​ម្នាក់ និង មនុស្ស​បួន​នាក់​ផ្សេងទៀត​ត្រូវបាន​កាត់ទោស​នៅ​ចិន​ភាគ​កណ្តាល​ពាក់ព័ន្ធ​ ករណី​យុវវ័យ​មួយរូប​ដែល​ត្រូវគេ​និយាយថា​បាន​លក់​តម្រងនោម​ដើម្បី​ទិញ iPhone និង iPad 2 ។​ ​កាសែត​រដ្ឋ China Daily យុវជន​ឈ្មោះ វ៉ាង សាង​គុន កំពុងស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​បន្ទាប់ពី​ទទួល​ការវះកាត់​ខុសច្បាប់​កាលពី ​ឆ្នាំមុន ។ កាសែត​នេះ​និយាយថា មនុស្ស​ទាំង​ប្រាំ​នាក់​ដែល​ត្រូវ​កាត់ទោស​ទាំងអស់នេះ​ប្រឈម​នឹង​ ការចោទប្រកាន់​ពីបទ​បង្ក​របួស​ដោយ​ចេតនា និង ជួញដូរ​សរីរាង្គ​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​ការវះកាត់ និង ការលក់​សរីរាង្គ ហើយនឹង​ប្រឈម​ការជាប់គុក​បី​ទៅ ១០ ឆ្នាំ​ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស ។​


ស្ត្រី​ម្នាក់​ដែល​ឆ្លើយ​តាម​ទូរស័ព្ទ​នៅ​តុលាការ​សង្កាត់​បី​ហ៊ូ​នៅក្នុង​ ទី​ឆេន​ហ្ស៊ូ​ខេត្ត​យូ​ណាន​បាន​និយាយថា ការកាត់ក្តី​កំពុងតែ​ដំណើរការ​កាលពី​ថ្ងៃ​សុក្រ ទោះជា​យ៉ាងណា​មិនបាន​ផ្តល់នូវ​ព័ត៌មាន​លំអិត​នោះទេ ។ ស្ត្រី​រូបនោះ​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​នោះទេ ។​

​យោងតាម​ឯកសារ​តុលា ​រការ កាសែត China Daily បាន​និយាយថា ឈ្មោះ​វ៉ាង​បាន​យល់ព្រម​លក់​តម្រងនោម​របស់ខ្លួន​បន្ទាប់ពី​ទាក់ទង​ទៅ​ ភ្នាក់ងារ​ខុសច្បាប់​តាម​អន​ឡាញ ។ ម្តាយ​របស់​វ៉ាង​ឈ្មោះថា អ៊ូ លីន​ជុន បាន​ប្រាប់​តុលាការ​ថា​កូនប្រុស​របស់គាត់​មិនបាន​លក់​តម្រងនោម​ដើម្បី​ទិញ​ ឧបករណ៍​របស់​ក្រុមហ៊ុន Apple នោះទេ ។​

​យោងតាម​កាសែត លោកស្រី​បាន​និយាយថា "​កូនប្រុស​របស់គាត់​ត្រូវបាន​បោក​បញ្ឆោត​ដោយ​ក្រុម​អ្នកជួញដូរ​សរីរាង្គ​ ខុសច្បាប់ ហើយ​ប្រហែលជា​ភ័យខ្លាច​ដែល​ទទួលបាន​លុយ​ច្រើន​បែបនេះ ដូច្នេះហើយ​ទើប​កូន​ទិញ​ទូរស័ព្ទដៃ​មួយ និង កូន​កុំព្យូទ័រ​ថេ​ប្លេ​ត​មួយ​" ។​

​កាសែត​បាន​និយាយថា តម្រងនោម​ត្រូវបាន​លក់​ក្នុងតម្លៃ ១៥០.០០០ យ័ន (២៣.៦០០ ដុល្លារ​) និង ១០.០០០ ជា​សាច់​ប្រាក់សុទ្ធ ទោះជា​យ៉ាងណា​វ៉ាង​ទទួលបាន​ត្រឹមតែ ២២.០០០ យ័ន​តែប៉ុណ្ណោះ ។
​រឿង​ ដាច់ដោយឡែក​មួយទៀត កាសែត​Changsha Evening News បាន​រាយការណ៍​ថា អ្នកតំណាង​របស់​យុវជន​ឈ្មោះ​វ៉ាង​កំពុងតែ​ស្វែងរក​ប្រាក់​សំណង​ចំនួន ២,៧៧ លាន​យ័ន​ពី​មនុ​ស្សទាំង​ប្រាំ​នាក់​, បុគ្គលិក​ពេទ្យ​ដែល​ចូលរួម​ក្នុងការ​វះកាត់ មន្ទីរពេទ្យ​មួយ និង ក្រុមហ៊ុន​វិនិយោគ​ផ្នែក​វិ​ជ្ជ​សាស្ត្រ​មួយ ។​

​ក្រុម​អាជ្ញាធរ​បាន ​និយាយ​នៅ​ដើមខែ​នេះ​ថា ប៉ូលិស​ចិន​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ១៣៧ នាក់ ក្នុងចំណោម​នោះ​មាន​គ្រូពេទ្យ​ផងដែរ​ដែល​ត្រូវបាន​សង្ស័យ​ពីបទ​ជួញដូរ​ សរីរាង្គ​មនុស្ស​នៅក្នុង​អង្គការ​ចាត់តាំង​ឧក្រិដ្ឋកម្ម​ទូទាំងប្រទេស​ មួយកន្លែង​ដែល​រក​ចំណូល​ពី​តម្រូវការ​ដ៏​ធំ​សម្រាប់​ការវះកាត់​ផ្សាំ​ សរីរាង្គ​នេះ ៕

No comments:

CASINO





MOBILE MAGAZINE